PART 36+37: ឯងព្រហើនណាស់!

594 48 1
                                    

" កូន min កុំទាន់ឡើងអីកូន មកផឹកទឹកដោះគោសិនមកណា " ម៉ាក់របស់រាងតូច ភ្ងាក់ផ្អើលមិនស្ទើរនោះទេ ពេលឃើញរូបភាពរបស់កម្លោះតូចនិងកម្លោះមាឌធំដែលគៀក កើយគ្នាខុសពីធម្មតា ធ្វើឲ្យគាត់មានការសង្ស័យដូចគ្នា។

  " អង្គុយទៅ " រាងសង្ហាដាក់អ្នកមានពោះមានពង់ឲ្យអង្គុយនិងសាឡុងយឺតៗ ដោយងាកមកញញឹមដាក់ចាស់ទុំតិចៗភ្លាម ព្រោះតែគាត់សម្លឹងមើលដោយភាពសង្ស័យ ចំណែកឯ jimin វិញអង្គុយផឹកទឹកដោះគោតាំងជ្រប់មុខចុះក្រោម ។ បន្ទប់ចាប់ផ្តើមស្ងប់ស្ងាត់ម្តងទៀត តែលើកនេះលក្ខណះចូលតឹងទ្រូងតែម្តង ទើបគេរហ័សនិយាយដូរបរិយាកាស់ម្តង ។

" ប៉ាម៉ាក់ កូនសុំទៅហើយ តាមសប្បាយចំបាទ រាត្រីសួរស្តី " លើកនេះគេដើរយឺតៗ ទៅបន្ទប់ដេកដែលនៅជិតនេះ ព្រោះគេមានផ្ទៃពោះទៅហើយ ទើបម៉ាក់របស់គេបានហាមមិនឲ្យទៅដេកនៅជាន់ទី២ គេត្រូវដេកនៅជាន់ខាងក្រោម ម៉ាក់របស់គេដេកក្រៅបន្ទប់ជាមួយនិងស្វាមី ។

ចំណែកឯរាងក្រាស់វិញ គេបន្តសម្លឹងមើលជាប់ ដោយមិនអាចគេចផុតពីខ្សែភ្នែករបស់ប៉ា jimin នៅទេគាត់ដឹងច្បាស់ណាស់ ថាក្មួយប្រុសម្នាក់នេះសម្លឹងមើលកូនគាត់ដោយការដង្ហើយរក ព្រួយបារម្ភនិងនឹករលឹកគ្រប់ពេល ។

  "  ក្មួយ Jung ពូអាចសួរមួយសំណួរបានទេ "

" បាទបានលោកពូ " ម្ចាស់ឈ្មោះលឺហើយ ឈប់ញញឹម ហើយអង្គុយនិងត្រង់ខ្លួនភ្លាម ព្រោះលើកនេះគេមិនអាចបាត់បង់ប្រពន្ធបាន បើគេមិននិយាយការពិតថ្ងៃនេះទេថ្ងៃក្រោយនិងមានរឿងរ៉ាវដែលមិននឹកស្មានដល់ដូចគ្នា ។

" ក្មួយធ្លាប់ស្គាល់ កូន min មកពីមុនទេ " គាត់និយាយទាំងទឹកមុខធម្មតា ដោយភរិយារបស់គាត់អង្គុយនៅលើសាឡុង ដើម្បីរងចាំស្តាប់ដែរ ។

" ខ្ញុំស្គាល់លោកពូ ខ្ញុុំស្រលាញ់ Jimin ហើយត្រូវជាប៉ារបស់កូនក្នុងពោះរបស់ jimin ដូចគ្នា... " គេនិយាយចប់ហើយ លូតជង្គង់ចុះភ្លាម ដើម្បីបញ្ជាក់ថាខ្លួនបានដឹងកំហុស ព្រោះខ្លួនបានសម្រួលដង្ហើមរួចជាស្រេច មុននិងប្រាប់គ្រប់រឿងទាំងអស់ទៅពួកគាត់  ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now