PART 49 : បងចង់ប្រាប់ថាស្រលាញ់អូនបំផុត the end

967 63 8
                                    

                    សុភមង្គលស្នេហា

" Jungkook បងបិទភ្នែកអូនធ្វើអ្វីនិង?? " Jimin សួរស្វាមីតិចៗ ពេលខ្លួនត្រូវបានគេចងខ្សែបិទភ្នែកអស់ ដោយទុកឲ្យស្វាមីជាអ្នកកាន់ ប៉ុន្តែនាយបានឈប់បន្តិច ដើម្បីស្រាយកន្សែងចេញ ។

" នេះ... " ភ្នែកដែលស្រទន់ ដែលសម្លឹងមើលបន្ទប់ទំនើបខ្នាតកណ្តាល នៅនិងមុខ តែមិនយូរប៉ុន្មានក៏ចងចាំក៏រំលឹកចូលមកក្នុងខួរក្បាលវិញ ។ ខ្លួនសឹងតែមិនទាន់ជឿទៅហើយថាបន្ទប់មួយគឺ ដូចជាមានមនុស្សដែលជួលស្នាក់នៅអ៊ីចឹង គឺស្អាតលើសដើម ការ design ក្នុងបន្ទប់គឺកាន់តែទំនើបទៀត ។

" នៅជាកន្លែងដែលបងគ្រោងសម្រាប់ Honey moon ណាអូនសម្លាញ់សម្រាប់បងហើយនិងអូនតែ២អ្នក សម្រាប់២ឆ្នាំមកនេះ បងបានធ្វើខុសនិងជាច្រើន ធ្វើឲ្យមានការស្រលាញ់និងការឈឺចាប់  បងចង់សុំកែខ្លួន និងកែប្រែកន្លែងមួយនេះកាន់តែមានសុភមង្គលច្រើនជាងមុន តើអូនព្រមទេ "

" អូនប្រាប់បងហើយតើ jung ថាអតីតកាលគឺអូនបានភ្លេចវាអស់ហើយ បងមិនគួររំលឹកទេ ហើយមិនបាច់ចង់ចាំដូចគ្នាលឺទេ"  jimin លើកដៃអង្អែលមុខស្វាមីតិចៗ ដោយការស្រលាញ់ ដែលខ្លួនបានផ្តល់ឲ្យគេ ។

" បងដឹងថាខ្លួនខុស ទើបបងចង់សុំអូនកែខ្លួន  បន្ទាប់ពី Honey moon រួចបងគួរតែនាំអូនមកចាប់ផ្តើមស្នេហាសារជាថ្មី  jimin បងសន្យាថានិងធ្វើឲ្យអូនមានក្តីសុខនិងស្នាមញញឹមច្រើនជាងទឹកភ្នែកទៅទៀត "

" អូនអគុណច្រើនណាបងសម្លាញ់ វេលាត្រឹមប៉ុណ្ណេះគឺអូនមានក្តីសុខខ្លាំងណាស់ ដល់ថ្នាក់ហាមមិនបាន "

" នៅជារបស់ដែលអូនត្រូវការដឹងទេ ប្រពន្ធសម្លាញ់ ...បងចង់ធ្វើឲ្យអូននិងក្រុមគ្រួសាររបស់ពួកយើងមានក្តីសុខជារៀងរហូត " និយាយចប់ នាយលើកបីភរិយាទៅដាក់លើគ្រែ តែសម្រាប់គ្រប់យ៉ាងគឺដូចដើមទាំងអស់វាដូចជាអារម្មណ៍ដំបូងអ៊ីចឹង  ។

" គេងចុះណ៎ាអូនសម្លាញ់ យប់នេះបងនិងនាំអូនទៅdinner private នៅកណ្តាលនាវា ដើម្បីជិះមើលទន្លេនៅសេអ៊ូល ព្រោះអូនតែងតែប៉ងចង់ទៅជាមួយបង "  jimin ស្តាប់លឺហើយញញឹមឡើងភ្លាម ព្រមទាំងមិនភ្លេចសុំកាដូរថែមពីស្វាមី ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now