PART 31: ខ្ញុំចាត់ទុកនាងដូចប្អូនស្រីអ៊ីចឹង

628 62 1
                                    

  + ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង

" ចៅហ្វាយ នេះជាសំណុំឯកសាររបស់លោកប្រុស jimin " កូនចៅប្រុសម្នាក់ ហុចក្រដាស់មួយដុំដល់ដៃរបស់ jungkook ភ្លាម ។

" ពួកឯងចេញទៅ បើមានការយើងនិងខលហៅ " កូនចៅជំនិតប្រហែល២ទៅ៣ អ្នកបានស្តាប់លឺហើយ អោនគោរព ដើរចេញភ្លាម ។
 
  " ហើុយ!! បងបានដោះស្រាយបញ្ហារួចហើយ jimin អូនដឹងទេ បងទាយច្បាស់ណាស់ថាអូននិងត្រឡប់មកកូរ៉េ វិញប្រហែលជាខែក្រោយ អ៊ីចឹងកូនក្នុងពោះអូននិងមានអាយុ៥ខែហើយមែនទេ "  jungkook សួរតិចៗទាំង ញញឹមមិនឈប់ បេះដូងចាប់ផ្តើមលោតញាប់ញ័រមកម្តងទៀត ។ ក្នុងរយៈពេល៤ខែនេះ គេបានឲ្យកូនចៅសើុបដំណឹងនៅវៀតណាម ហើយថែមទាំងបញ្ជាឲ្យថតរូបថែមទៀត ។ ដោយដំណឹងបានលឺយ៉ាងរហ័សព្រោះថា អតីតសង្សាររបស់គេ ត្រៀមមករករៀនតវិញនៅទីនេះ ហើយចាប់ពីពេលនេះទៅ គេនិងតបស្នងប្រពន្ធនិងកូនគេហើយ ដោយឡែកអតីតគូរដណ្តឹងវិញ គឺដាច់ស្រេចជាមួយគ្នា ប្រហែលជាងមួយខែទៅហើយ។

  " បងខុសតែម្នាក់ឯង បងគិតថាពួកអូនគ្មានកំហុសនោះទេ វាមានតែបងម្នាក់គត់អូនដឹងទេ " នាយចាប់ផ្តើមរំលឹកភ្លាម ព្រោះតែមិនចង់ឲ្យអតីតគូដណ្តឹងខ្លួនមានបញ្ហារឿងរៀន ទើបគេចាំឲ្យនាងរៀនចប់ហើយដោះស្រាយឲ្យរួចរាល់ ។

បន្ទាប់ពីគិតចប់រួចរាល់ហើយ  jungkook ក៏ទាញសោរឡាន រួចដើរចេញពីបន្ទប់ condo របស់ jimin ភ្លាម មុននិងដើរឆ្ពោះទៅឡាន ដោយបើកចេញទៅកន្លែងមួយ ។

ក្រាក...!! សម្លេងបើកទ្វារបន្ទប់ condo ថ្មីមួយបានបន្លឺភ្លាម សម្លេងស្រែកថ្ញូរដូចមនុស្សមិមសូវគ្រប់ក៏បានបន្លឺឡើងខ្លាំងៗភ្លាម ដល់ថ្នាក់ jungkook ស្តាប់ហើយមានអារម្មណ៍ថាអាសូរភ្លាម។

" Emma " jungkook ហៅឈ្មោះរបស់អតីតគូរដណ្តឹងទាំងអារម្មណ៍តក់ស្លុត ព្រោះសភាពមនុស្សស្រីដែលមានភាពស្រស់ស្អាតគ្រប់ពេល បែរជាធ្លាក់ខ្លួនដេកនៅលើគ្រែ ដោយមុខមាត់មានស្នាមជាំសឹងតែគ្រប់កន្លែងទៅហើយ។

" បងឆាប់ចេញទៅ!! ដោយសារតែបងទើបខ្ញុំមានសភាពបែបនេះ ចេញទៅ..ហ្កឹកៗ.." នាងនិយាយទាំងយំតិចៗភ្លាម ព្រោះកាលពីខ្លួននាងមិនទាន់ដាច់ស្រេចជាមួយនិង jungkook នាងបានទៅទាក់ទងប៉ះចំប្តីរបស់គេ ទើបប្រពន្ធដើមមករឿងរាល់ថ្ងៃ រហូតសភាពរបស់នាងគឺបែបនេះឯង ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now