PART 39 : បងគ្មានឲ្យអូនទៅអ្នកណាទេ

770 61 0
                                    

" តែប្រពន្ធខ្ញុំឈឺ ខ្ញុំមិនចេញទេ ពួកលោកចង់ឲ្យប្រពន្ធខ្ញុំស្លាប់មែនទេ  " គេមួម៉ៅមិនឈប់ ពេលឃើញពេទ្យចាក់ថ្នាំស្ពឹក និងនឹងអស់កម្លាំងចូលគ្នា ទោះបីគេមិនមានជំនាញរឿងបែបនិង តែគេគឺពិតជាភ័យណាស់ ដឹងទេ ។

  " លោក ប្រពន្ធលោកនិងមិនកើតអីទេ សុំលោកចេញទៅក្រៅទៅ " ដុកទ័រចាស់ គាត់ងាកមកនិយាយភ្លាម គាត់ជួបច្រើនហើយ លោកប៉ាក្មេងខ្ចីនិងរឿងបែបនេះ ។

  " ទៅៗ បើហ៊ានតាប៉ះពាល់ខុសបញ្ចេកទេ ពេទ្យនៅទីនេះត្រៀមឈប់ទាំងអស់ចាំមើល "  jungkook គម្រាមបានពីបីម៉ាត់ ហើយដើរចេញភ្លាម មុននិងបើកទ្វារទៅអង្គុយនៅតុរងចាំខាងក្រៅ ។

  ការវះកាត់យកកូនក៏បានចាប់ផ្តើម ដោយរយៈពេលជាងពីម៉ោងទៅហើយ នៅតែមិនទាន់មានអ្នកណាចេញមកវិញ កម្លោះសង្ហារដកដង្ហើមធំជាងមួយរយដង នៅតែគ្មានសម្លេងក្មេងយំ ។

  " ង៉ែ..ង៉ែ.." សម្លេងក្មេងយំក្រអមងៀលៗតិចៗបានបន្លឺឡើងភ្លាម ពេលបានជួបបរិយាយកាសដែលមិនទាន់ស្គាល់ ដែលធ្វើឲ្យគ្រប់គ្នារងចាំនៅខាងក្រៅ រំភើបហើយទឹកភ្នែក រលីងរលោង ។

  " ស្វាមគន៍កូនជ្រូករបស់ប៉ា ហ្ហឹកៗ..." ទោះមិនទាន់ បាន ឃើញកូននិងបានកាន់ក៏ដោយ ក៏គេមានអារម្មណ៍ថាទឹកភ្នែក ចាប់ផ្តើមយំហើយ ការឈឺចាប់ទាំងប៉ុន្មានក៏បានថយមកវិញដូចគ្នា។

   " តើលោកប្រុសនិងលោកស្រី ជាប៉ានិងម៉ាក់របស់អ្នកប្រុសដែលនៅក្នុងបន្ទប់វះកាត់មែនទេ " នៅសុខៗ សម្លេងគិលានុបដ្ឋាកាស្រី ម្នាក់បានមកហៅកាត់ភ្លាម ។

" មែនហើយ មានអីមែនទេ " គាត់ងាកមកសួរវិញភ្លាម ។

" សូមអញ្ជើញមករើសលេខកន្ត្រក និងលេខបន្ទប់សម្រាប់ ចៅរបស់អ្នកទាំងពីរ " នាងនិយាយក៏ដើរចេញទៅភ្លាម ដោយមានប៉ាម៉ាក់របស់  jimin ចេញតាមក្រោយ ។

  ទីង..!!
ភ្លើងក្នុងបន្ទប់វះកាត់ បានពន្លត់ភ្លាម ដែលធ្វើឲ្យ jungkook រត់ទៅមើលភ្លាម ។

" លោកដុកទ័រ ប្រពន្ធខ្ញុំមិនអីមែនទេ ចុះកូនខ្ញុំនោះគេមិមមានបញ្ហា សុខភាពអីទេ "

" បាទអត់មានទេ ដោយកូនរបស់លោកគឺត្រូវនៅក្នុងកញ្ចក់ ប្រហែលជា ៤ទៅ៥ ថ្ងៃសិនដោយសុខភាពគឺល្អទាំងពីរអ្នក មិនបញ្ហានោះទេ ហើយខ្ញុំនិងបញ្ជូនលោកប៉ាតូច ទៅបន្ទប់វីអាយភី " គាត់និយាយទាំងញញឹមតិចៗភ្លាម ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now