PART 04: លោកត្រូវតែស្តាយក្រោយ

897 85 1
                                    

សម្លេងភ្លេង Romantic នៅក្នុងភោជនីយដ្ឋានលឺលាន់យ៉ាងរណ្តំ ដោយគូរដណ្តឹងរបស់រាងក្រាស់ បានដើរចូលទៅទាំងញញឹមញញែមមិនឈប់ គ្មានអ្នកណាទេ ក្រៅពីអ្នកនាង choi Emma ដែលជាសំណព្វចិត្តរបស់ jeon jungkook នោះ។

" អញ្ជើញអង្គុយ អូនសម្លាញ់ បងបានកម្ម៉ង់អាហារឲ្យអូនហើយណា "

" អូនអគុណបងណាស់ បងដឹងចិត្តអូនច្បាស់ជាងគេ " នាងនិយាយអគុណភ្លាម ព្រោះ jungkook ជាបុរសដែរសាកសមជាមួយ និងនាងជាទីបំផុត ព្រោះតែគេសង្ហារ មានលុយ ហើយមន្តស្នេហ៍ និងតាមចិត្តនាងគ្រប់យ៉ាង ព្រោះវាជារឿងដែរល្អបំផុត ដែរមានប្រុសដូចជា jungkook មកថ្នមស្នេហ៍។

" អ៎រមែនហើយ បងមិនភ្លេចពីម្ហូបអូនចូលចិត្តដូចគ្នា ទោះយើងខានជួបមុខគ្នា3 ឆ្នាំជាងក៏ដោយ"  jungkook និយាយទាំងចាប់ក្រសោបដៃស្រឡូន យកមកចាប់ជាប់ ។

" បងជាប្រុសដែរដឹងចិត្ត អូនច្បាស់ណាស់បន្ទាប់ពីម៉ាក់អូន មានតែបងទេ "

Emma បានជួបគេនៅក្នុងផ្សារទំនើបរបស់នាយផ្ទាល់  នាងបានឈរមើលឈុតទឹកអប់ដើម្បីទិញជាកាដូរឲ្យទៅម៉ាក់របស់នាង ដោយ jungkook នាយក៏បានចូលមកជួយរើស តែមិនយូរពួកគេទាំងពីក៏និយាយលេងជាមួយគ្នាអស់រយៈពេលជាង2 អាទិត្យ ហើយ jungkook ក៏សុំលេខទូរស័ព្ទញ៉ែ រួចក៏សុំភ្ជាប់ ពាក្យតែម្តង ដោយមិនបានគិតវែងឆ្ងាយ ។

" បាទ " jungkook បានមើលមុខរបស់គូរដណ្តឹងគេ ដោយអារម្មណ៍ធម្មតាមិនបានពុះកញ្ជ្រោលដូចជួបគ្នាដំបូងនោះទេ ព្រោះចិត្តនិងបេះដូងរបស់គេកំពុងតែនៅទាមទារ  នឹកមនុស្សម្នាក់ទៀតដែលទើបតែសុំដាច់គ្នាជារាងរហូតអម្បាញ់មិញនេះ។

គ្មានផ្លូវទេ មនុស្សស្រីដែលយើងស្រលាញ់គឺនៅនិងមុខ មិនមែនអាក្មេងបែកឆ្វេងនោះទេ!!

" បងសម្លាញ់ បងកើតអីមែនទេ បានជាភ្លឹកៗបែបនេះ" នាងមើលទៅមុខ jungkook ដោយការសង្ស័យបន្តិចបន្តួច ព្រោះតាមធម្មតាគេមិនសូវបញ្ចេញអាកប្បកិរិយាស្ងប់ស្ងាត់បែបនេះទេ។

" អ៎រអត់ទេ!! បងសេស្រ្តតិចតួច និងរឿងការងារនិងណា គ្មានអីច្រើនទេ " នាយនិយាយទាំងបិទភ្នែកសម្រួលអារម្មណ៍តាមបទភ្លេងតិចៗ ព្រោះនេះវាមានរយៈពេល4 ឆ្នាំហើយដែលពួកគេជាគូរដណ្តឹងនិងគ្នា ហើយហាងនៅទីនេះគឺជាហាងដំបូងដែរពួកគេទាំងពីរបានសារភាពស្នេហ៍ដាក់គ្នាទៀតផង ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now