PART 25: យើងជាប្រុសដែលភ្លើរបំផុត !!

708 60 0
                                    

   " ប៉ា...កូននៅខាងនេះណា...." ក្មេងតូច បក់ដៃរវិចៗ ដែលធ្វើឲ្យ អ្នកស្តាប់ងាកមើលយ៉ាងលឿន ។

" អាល្អិត ពូប្រាប់ហើយថាមិនមែនប៉ាៗឯងទេ ចំមែន "

" នេះមែនទេចរឹកប៉ាៗ ប៉ាៗធ្វើឲ្យម៉ាៗខ្ញុំមានកូន ហើយអត់ទទួលស្គាល់ ប៉ាៗជាប៉ាៗចិត្តអាក្រក់ " ក្មេងតូច ធ្វើមាត់ស្រួចៗបែបកូនទាជេរទៅ jungkookភ្លាម។

" ច្រលើមមែន មានផ្ទៃពោះមកពីណា ពូប្រាប់ចុះពូមិនមែនប៉ាឯងទេណា ដឹងទេកូនអ្នកណានេះ មិចក៏ឈ្លើយម្ល៉េះ "

" មិនទទួលការពិត..ប៉ាៗនិងស្តាយក្រោយ ..ខំមកលេងហើយ .." ក្មេងតូចងាកមកមើលមុខ jungkook ភ្លាម ដោយមិនភ្លេចប្រើពាក្យសម្តីប្រើដែលប្រដៅទៅមនុស្សធំ ដោយកែវភ្នែកទាំងគូរចាប់ផ្តើមឆកចូលគ្នាភ្លាម ព្រោះទម្រង់មុខនិងមាត់គឺដូចគ្នាខ្លាំងណាស់ ខុសតែពណ៍ភ្នែកនោះទេ។

" នេះមុខឯងដូចយើងណា ប្រាប់មកថាឯងជាកូនអ្នកណាឲ្យប្រាកដ "

" ប្រាប់ហើយតើ..ថាកូនប៉ាៗ..." អាល្អិតឆ្លើយទាំងញញឹមភ្លាម ។

" ម៉ាៗ..មកនេះមកណា...កូននៅខាងនេះណា...ម៉ាៗ.."
  Jungkook មិនទាន់បានងាកមើលស្រួលបួលផង សម្លេងម៉ោងរោទ៍ក៏ចាប់ផ្តើមរន្ទីភ្លាម ។

  " ហើយ..." នាយងើបទាំងបិទភ្នែក ប្រមូលផ្តុំអារម្មណ៍មកវិញ តែមិនទាន់បានប៉ុន្មានផង ទូរស័ព្ទក៏ចាប់ផ្តើមរោទ៍មកម្តងទៀតភ្លាម ។

( អាឡូ!...បងសម្លាញ់ អូនមានការងារត្រូវធ្វើនៅអង់គ្លេសណាស់ បងកុំប្រឹងធ្វើការពេក..អូនបារម្ភ..អឹម...!!!)  Jungkook មិនទាន់បាននិយាយផង នាងក៏ចុចទូរស័ព្ទ បិទយ៉ាងលឿន ដោយចម្លែកមិនតិចដែរ តែក៏គេមិនបានខ្វល់ច្រើន ផ្ងើរសារឲ្យនាងហើយ ក៏ផ្តេកខ្លូនដេកត ព្រោះតែនៅគិតនិងរឿងយល់សប្តិអម្បាញ់មិញតទៀត ។

  " យើងធ្វើឲ្យអ្នកណាមានកូនទៅ ចុះប្រសិនបើ Jimin គេមានកូនមែននោះគិតយ៉ាងមិចទៅ ....នេះ Jimin មិនទាមទារឲ្យទទួលខុសត្រូវបន្តិចទេហ៎េស សូម្បីតែកាតធនាគារដែលបងឲ្យអូន អូនក៏ឲ្យបងវិញដូចគ្នា នេះអូនចិត្តព្រះពេកហើយ Jimin"  jungkook  ដេកនិយាយទាំងហួសចិត្តម្នាក់ឯង តែនាយក៏មិនបានខ្វល់និងសម្លេងបើកទ្វារបន្ទប់ដែរ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now