PART 45 : ចិញ្ចៀន

480 39 0
                                    

  " អីយ៉ាកូនប្រុសប៉ា ទៅខ្លាចអីមានប៉ាកាន់ដៃតើ " រាងតូច ងាកទៅមើលលោកប៉ាទាំងទឹកមុខញញឹមមិនឈប់ ធ្វើឲ្យខ្លួនបានស្រមៃកាលពីខ្លួននៅតូច ពេលដែលឪពុកបានដឹកដៃដើរលេង តែពេលនេះវិញ គាត់បានកាន់ដៃដើម្បីជូនទៅស្វាមី គ្រាន់តែគិតដល់ក៏ចង់យំ ទៅហើយ ។

" ប៉ានិងម៉ាក់ មកនៅជាមួយកូនបានទេ កូនមិនចង់ឃ្លាតទេ"

" អីយ៉ា កូនប្រុសប៉ាចង់តោងនៅជាមួយទៀតមែនទេ កូនមិនមែនជាក្មេងទៀតទេណា " ម៉ាក់របស់ jiminនិយាយ ឡើងពេលឃើញទឹកមុខរលីងរលោងមិនឈប់ឈរ របស់កូនប្រុសសំណព្វចិត្ត ប្រហែលជាលើកនេះគេត្រូវនៅកូរ៉េ ជាងរៀងរហូតហើយ ដើម្បីមកនៅជាមួយនិងស្វាមី ។

" បើម៉ាក់នឹកកូន ម៉ាក់និងឡើងយន្តហោះទៅលេងកូននិងប្តីហើយមានទាំងចៅទៀត ជិះមួយភ្លែតនិងមិនយូរទេ ហើយមិនមែនជិះទូកទៅឯណា "

" បើម៉ាក់និងប៉ាមិនទៅលេងកូនទេ...ហ្ហឹកៗ...កូននិងមករករឿងវិញមិនខាន...ហ្ហឹកៗ..."

" ហូយ! កុំយំកូនប្រុសប៉ា ម៉ោះដល់ពេលហើយកាន់ដៃប៉ា មកណា ឈប់យំទៅម៉ាក់កូនគេខ្ជិលថែមគ្រឿងលាបមុខឲ្យណាស់ " គាត់និយាយសើចភ្លាម មិននិងដឹកដៃកូនប្រុសសំណព្វចុះពីសណ្ឋាគារ ហើយឡើងឡានទំនើបដើម្បីចូល ទៅក្នុងវិហារ ដែលជាកន្លែងព្រះយកមកបូជា  និងប្រព្រឹត្តជាមង្គលការរបស់កូនប្រុសស្រីគ្រប់រូប ។

   Jimin ដើរចូលទៅក្នុងវិហារ ទាំងទឹកមុខភ័យផងរំភើបផង ពេលបានឃើញមុខកូនកម្លោះសង្ហារ ដែលគ្រង់ឈុតពណ៌ខ្មៅចំណែកឯខ្លួនវិញគឺពណ៍ស គេមើលមកខ្លួនដោយខ្សែភ្នែកដែលស្រលាញ់បំផុត ភាពភ័យខ្លាចទាំងប៉ុន្មានត្រូវ បានរលាយភ្លាម ។

   " អូនស្អាតណាស់ណា  jimin មានដឹងទេ "

    Jungkook  ដើរទៅទទួលយក jimin ឡើងលើវេទិកាដោយនិយាយសសើរទៅភ្លាម ថ្ងៃនេះគេមានក្តីសុខខ្លាំងណាស់ អ៊ីចឹងតើបានមនុស្សគ្រប់គ្នាគេចង់ការណាស់ ។

   បន្ទាប់ពីបង្វិលខ្លួនឡើងលើវេទិកាចប់រួចរាល់ កូនកំដរគ្រប់រូបដើរមកឈរនៅខាងក្រោយដោយកូនកំដរខាងប្រុស គឺមាន tao eun woo និងមិត្តភក្តិប្រុសរបស់ jimin ដែលចូលរួម ដោយកូនកំដរនៅខាងរាងតូចវិញ មានទាំង ji eun jangin និងមិត្តភក្តិស្រីរបស់ខ្លួនបន្ថែមទៀត ខណៈពេលនៅខាងមុខគឺមានលោកពុក ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now