PART 35: ភាពមិនប្រក្រតី !!

594 51 1
                                    

  " អ៎ារ.. មើលទៅដូចនិយាយគ្នាលេងសប្បាយណាស់ ម៉ោះ មកញ៉ាំអាហាពេលល្ងាចជុំគ្នាទៅ  មីងធ្វើឆ្អិនហើយណា" ម៉ាក់របស់ jimin ចូលមកបន្ទប់ទទួលភ្ញៀវដើម្បី ហៅក្មេងៗភ្លាម ។

  " បាទអ្នកមីង " ពួកគេនិយាយព្រមគ្នាភ្លាម ដោយ tao វិញដើរទៅជិតរាងតូច ដើម្បីជួយទ្រពោះនិងទប់លំនិងផង ហើយក៏ដើរទៅផ្ទះបាយភ្លាម ។

  " អគុណបងណាស់ ច្រើនៗទៀតផង " Jimin ងាកទៅញញឹមស្រស់ដាក់អ្នកម្ខាងទៀត បន្ទាប់ពីបានអ្នកសម្រួលការអង្គុយឲ្យស្រួលបន្តិច ដោយមិនតាមសម្លឹងមើលមុខប្រុសម្នាក់ទៀត ដែលអង្គុយមើលតាមពីក្រោយសោះ។
 
  " អឺ...ឆាប់ញាំុំទៅក្មួយ Jung ហើយក្មួយ tao ចាប់ផ្តើមទៅ " ប៉ារបស់ jimin សង្កេតកមើលទឹកមុខអ្នកទាំងពីរអ្នកភ្លាម  មុននិងនិយាយកែប្រែស្ថានការណ៍មកវិញ បើស្ងាត់បន្តទៀតអាចមានសង្គ្រាមកែវភ្នែកអីឡូវហើយ។

"  Jimin ញាំបន្លែមួយនេះទៅ ប៉ូវសុខភាពដល់កូនក្នុងផ្ទៃណា"  jungkook ញញឹមតិចៗដោយមិនភ្លេច ចាប់បន្លៃយកទៅដាក់ក្នុងចានរបស់ Jimin។

"អឺ...មិនបាច់ទេ..."  Jimin ញញឹមតាមធម្មតាមុននិងចាប់បន្លែដែល jungkook ចាប់ឲ្យនោះយកទៅដាក់កូនចានផ្សេងភ្លាម ។

" សុំទោសផង .. Jimin មិនចូលចិត្តបន្លែនិងទេ នេះសាច់ត្រីបំពងជាមួយនិងទឹកជ្រលក់ហិរល្មម  Jimin ញាំទៅណា" Tao ញញឹមឌឺហើយ នាយក៏ចាប់យកសាចត្រីលាយទឹកជ្រលក់ យកមកឲ្យ Jiminភ្លាម..។

" អគុណបងtao ណាស់"  Jimin ងាកមកញញឹមញញែមដាក់ tao ភ្លាមដល់ថ្នាក់អ្នកម្ខាងទៀតសម្លឹងមើលដោយការអន់ចិត្ត គេលេងស្រលាញ់ហើយមែនទេ។

" ខ្ញុំសុំទោសផងលោក jungkook ខ្ញុំនេះគឺដឹងគ្រប់យ៉ាងពីរបស់ jimin ចូលចិត្តបើមិនដឹងទេសួរខ្ញុំបាន " សម្លេងឌឺដងម្តងទៀតបានចាប់ផ្ដើមភ្លាម ដល់អ្នកដែលអង្គុយអន់ចិត្តចាប់ផ្តើម ក្តាប់សមនិងស្លាបព្រាយ៉ាងណែន ចំណែកឯទឹកមុខវិញ ប្តូរមកជាញញឹមទោះដឹងថាចិត្តប្រេះបែកក៏ដោយ ។

" អ៎រចឹងហ៎េ តែថាខ្ញុំមោនដែលនៅជិតគឺមិនដឹងចឹងហើយ មិនដូចលោកទេប្រហែលមកអង្គុយចាំបាយល្ងាច នៅផ្ទះគេហើយមើលទៅ " រាងសង្ហារដួសបាយចុកមួយម៉ាត់ ហើយ បន្តប្រយោគភ្លាម ដល់ថ្នាក់អ្នកម្ខាងទៀតសម្លក់មកមើលយ៉ាងលឿន ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now