PART 29: ឆ្អែត

706 56 0
                                    

ចំណែឯនាង emma វិញបន្ទាប់ពី jungkook ភ្លេចភ្លាំងនាងក៏រហ័សរត់ឡើងតាក់សុីយ៉ាងលឿន ដោយទុកប្រុសមកម្នាក់នោះឲ្យដើរតាមក្រោយ ទឹកមុខស្លេកស្លាំងរបស់នាងមិនទាន់ឈប់នៅឡើយ ព្រោះរឿងនេះគ្មានអ្នកណាដឹងទេ ពិសេស jungkook តែម្តង ហេតុអ្វីបានជាមានរឿងបែបនេះ ។

" បងគ្មានផ្លូវដែលត្រូវដាច់គ្នាជាមួយអូនបានឡើយ jungkook ហើយបងក៏គ្មានផ្លូវទៅយកអ្នកណាដែរ គ្មានគ្មានផ្លូវឲ្យបងទេ "  emma និយាយទាំងភ្នែកក្រហមងាំងព្រោះកំហឹង មិនមែនជាទឹកភ្នែកនោះទេ ហើយនាងក៏មិនឲ្យ jungkook បានទៅអ្នកណាទៀតដែរ ។

....
Jimin បានចុះពីលើយន្តហោះ ហើយរងចាំយកវ៉ាលីចេញ ដោយភ្នែកវិញគឺពាក់វែនតាបិទបាំង ពីព្រោះតែខ្លួនបានលួចយំគួរសមដែរ។

  " ខាងនេះ Jimin pammy ខាងនេះ friend ខាងមុខនេះ" សម្លេងអ៊ូអរប្រុសស្រីមួយក្រុម បានងាកទៅមើលទាំងទឹកមុខញញឹមភ្លាម ព្រោះតែសប្បាយចិត្តពេល ឃើញមិត្តជំនាន់រៀនបឋមរហូតដល់វិទ្យាល័យបានមកទទួលខ្លួន នេះពួកគេមិនទៅធ្វើការទេមែនទេ បានជាមកទទួលខ្លួននោះ។

" សុំអោបមួយមើល friend នេះពួកឯងអត់ទៅធ្វើការទេមែនទេ "  Jimin ញញឹមហើយដើរទៅអោបម្តងម្នាក់ៗភ្លាម មុននិងសម្លឹងមើលមិត្តគ្រប់រូបដោយសប្បាយចិត្ត ព្រោះពេលវេលាមិនបានជួបគ្នា៣ឆ្នាំក៏ដោយ ក៏ពួកគេនៅតែមកស្កាត់ជួបគ្នាដដែល ។

   មិត្តភក្តិទាំងអស់គឺដឹងថាខ្លួន បានខកស្នេហ៍ជាមួយនិងប្រុសម្នាក់ តែគេមិនបានប្រាប់ថាប្រុសម្នាក់នោះជានរណាទេ ប្រសិនបើគេបង្ហាញច្បាស់ណាថាមិត្តភក្តិប្រុសខ្លួន៤អ្នកនេះ ច្បាស់ជាឡើងយន្តហោះទៅដាល់ jungkook នៅកូរ៉េជាមិនខានទេ សំណាងហើយដែលខ្លួនមិនបានប្រាប់ ។

  "  Friend ខ្ញុំមកផ្ទះទាំងមូលហើយ បើមិនទទួលដូចជាចម្លែកពេកហើយ ម៉ោះទៅដេកផ្ទះយើងបានមួយអាទិត្យសិនទៅណា friend យើងខំប្តូរវេនទៅល្ងាចណាដើម្បីតែឯងណា friend "  ji eun  និយាយទាំងទឹកភ្នែករលីងរលោងភ្លាម ព្រោះកំពុងតែឈរយំអោបរាងតូចនិងជាប់ទៅហើយ ។

   " យើងអគុណពួកឯងណា "

   " មិត្តភក្តិគេមិនប្រើពាក្យអ៊ីចឹងទេយល់ទេ " និយាយចប់ devid និង ji eun ហើយមិត្តភក្តិគ្រប់រូបនាំគ្នាជួយកាន់វ៉ាលីរបស់ Jimin ហើយយកទៅដាក់ឡានភ្លាម ដោយមិនភ្លេចនាំគ្នាឡើងឡានរាងខ្លួនភ្លាម ដោយ Jimin បានជិះឡានជាមួយមិត្តភក្តិស្រីខ្លួនភ្លាម ។
 
   " យើងដឹងថាឯងឈឺចាប់ខ្លាំងណាស់ Jimin ស្រែកយំឲ្យខ្លាំងៗមក យើងស្តាប់ឯងណា យើងដឹងថាឯងឈឺចាប់ដោយសារតែស្នេហា "  Jimin ស្តាប់លឺហើយយំហ៊ោរមកភ្លាម ពាក្យសម្តីរបស់ ji eun បានធ្វើឲ្យខ្លួនយំភ្លាមវាពិតជាក្តុកក្តួលបំផុតដឹងទេ ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now