PART 18: មានក្តីសុខឲ្យច្រើនណា

683 60 2
                                    

រឿងដំបូងគេរបស់ jimin គឺគេដើរមកដល់បន្ទប់ទាំងដេកយំភ្លាម ដោយសារតែភាពល្ងង់របស់ខ្លួន បានធ្វើឲ្យ ពិបាកដល់មនុស្សស្រីម្នាក់នោះ។

" បងប្រកែកនិងអូនថ្ងៃនោះ...ហ្ហឹកៗ...ថារវល់ទៅធ្វើការបន្ទាន់នៅស្វីស អូនយំរំអុកបងក៏បងមិននាំទៅ...ហ្ហឹកៗ..យល់ហើយខ្ញុំ ច្បាស់ណាស់... លើកនេះខ្ញុំមិនធ្វើជា ប្រុសខ្ទើយគ្មានតម្លៃទៀតទេ ហ្ហឹកៗ..." រាងតូចច្រលឹងយំ ផង បញ្ចេញអាការៈអន់ចិត្តមកផង ថ្ងៃនោះគេបានយំទារ រាងក្រាស់ឲ្យទៅលេងនៅ night town hall ក្នុងទីក្រុងសេអ៊ូល ស្រាប់តែរាងក្រាស់ប្រកែកភ្លាម សូម្បីតែ រូបថតពួកគេទាំងពីរសឹងតែគ្មានផង ។

" ខ្ញុំចាំហើយ ...ខ្ញុំមិនចង់ឲ្យស្រីណាមកជេរ ..ថាខ្លួនខ្ញុំ ជាប្រាសដណ្តើមស្វាមីគេទេ...ហ្ហឹកៗ..." គេយំហើយ រហ័សដើរទៅយកវ៉ាលីដាក់ខោអាវភ្លាម ដោយដៃម្ខាងបានលើកជូតទឹកភ្នែកឲ្យជ្រះភ្លាម ។

ក្រាក...!!
សម្លេងបើកទ្វារក៏បានបន្លឺឡើងភ្លាម ស្នានតែ Jimin ទៅឈរខ្វល់ខ្វាយទៀតហ៎េ ពេលនេះគេកំពុងតែរៀបអីវ៉ាន់រើចេញ។

" Jimin អូនធ្វើអ្វីនិង... " គេស្រែកសួរដោយគ្មានសម្លេងដឹងខុសអ្វីបន្តិច មុននោងកញ្ឆក់ដៃឲ្យរាងតូច ឈប់រើខោអាវចេញពីទូ។

" អឹស... លេងដៃទៅខ្ញុំរៀបខោអាវ" Jimin ងាកមើលទាំងលើកដៃជូតទឹកភ្នែក ចេញដោយមិនភ្លេចញញឹមបែបជូរចត់ដាក់ មុននិងគ្រវាត់ដៃរាងក្រាស់ចេញរៀបខោអាវបន្ត។

" គឺបង..."

" អត់អីទេ អូននិងរើអីវ៉ាន់ទៅឥឡូវ ព្រោះអូនអត់ចង់ជាប់បញ្ហាទេ យល់ទេ អូនចង់ឲ្យដាច់ស្រេច សង្ឃឹមថានឹងបើកផ្លូវឲ្យអូនចេញ "

" មិនបាន..អូនឆ្កួតហើយណា នៅទីនេះហើយ...បងមិនព្រមទេ "

" បងចង់ឲ្យអូនធ្វើអី jungkook ចង់ឲ្យអូននិងជាជាប្រុសលើគ្រែ ឬក៏ចង់អាបែបជាប្រពន្ធចុង បងនិយាយមក អូនហត់ណាស់និយាយមែន បងមិនចេះខ្មាស តែអាប្រុសខ្ទើយម្នាក់នេះវាចេះខ្មាស់ដែរ " គេរហ័សពង្រឹងសម្លេងតវ៉ាភ្លាម ។

" អូនមិនមែនជាប្រពន្ធបងនោះទេ ហើយបងក៏មិនបានប្រកាន់ថាអូនខ្ទើយដែរ ពួកយើងគឺប្រើការសេពគប់ទេណា Jimin បងថាអូនយល់ច្រឡំហើយ " សម្តីចេញពីមាត់របស់ jungkook បានធ្វើឲ្យអ្នកស្តាប់ឈរទ្រឹងនៅមួយកន្លែងភ្លាម ទឹកភ្នែកចាប់ផ្តើមហូរស្រក់មកម្តងហើយម្តងទៀត ព្រោះវាឈឺណាស់ដឹងទេ។

Third love🚧( ស្នេហាជនទី3🚧)ចប់💕Where stories live. Discover now