ភាគ :5 អ្នកណាបានប្រុសម្នាក់នេះធ្វើប្ដីដឹងតែទឹកភ្នែករាល់ថ្ងៃហើយ🥲

1K 55 0
                                    

      #  ថ្ងៃថ្មី
     
       " jk Group " ចាហ្វាយអ្នកនាងLy yaមកសុំ
ជួបចាហ្វាយ  ប៊ីនដែរជាជំនិតក៏ចូលមកប្រាប់ជាមុន
    អោយនាងចូលមក ចំណែកជុងហ្គុកគ្រាន់តែលឺឈ្មោះអ្នកនាងLy ya ក៏ប្រញាប់ប្រាប់ជំនិតអោយប្រាប់អោយនាងចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួនភ្លាម 
    សួរស្តី"បងជុង" ខានជួបគ្នាយូរហើយ បងនៅតែដដែល
    ហ៊ឹម!រាងក្រាស់ក្រហឹមដើម ក ចន្តិចមុននឹងសួរត្បកទៅវិញ
អូនមកទីនេះធ្វើអី មិនខ្លាចម៉ាក់ប៉ាបងដឹងថាអូនមករកបងទេឬ
    អូនមកព្រោះចង់ត្រូវរ៉ូវជាមួយបងវិញណាជុង អូនស្រលាញ់បងខ្លាំងណាស់ អូនមិនអាចរស់ខ្វះបងបានទេ អូននឹងសុំប៉ាម៉ាក់បងម្ដងទៀតណាជុងបងគិតយ៉ាងម៉េច  Ly ya ក៏ប្រញាប់មកអង្គុយលើភ្លៅរបស់រាងក្រាស់ធ្វើមុខញិកញ៉ក់ដាក់ជុងហ្គុកអោយរាងក្រាស់ចិត្តទន់ យល់ព្រមត្រូវរ៉ូវជាមួយនាងវិញ ជុងហ្គុកនឹងលីយ៉ា ជាសង្សារនឹងគ្នាយូរហើយដោយសារតែប៉ាម៉ាក់ជុងហ្គុកមិនពេញចិត្តនាងទើបពួកគាត់មិនអោយជុងហ្គុកទាក់ទងនឹងនាង ហើយនៅតាមបំបែកបំបាក់ពួកគេទៀត ទើបជុងហ្គុកមិនអោយមានរឿងកើតឡើងវែងឆ្ងាយឬក៏មិនចង់អោយលីយ៉ាមកពិបាកដោយសារប៉ាម៉ាក់របស់គេតាមធ្វើបាបនាង ទើបរាងក្រាស់សម្រេចចិត្តសុំលី យ៉ាបែកគ្នាតែម្ដងទៅ  ចង់ប្រាប់ថាជុងហ្គុកស្រលាញ់លីយ៉ាខ្លាំងណាស់ គេព្រមបែកគ្នាទាំងចិត្តមិនចង់
    សួរស្ដីលោកយ៉ុន លោកប្រុសថេយ៉ុង គ្រាន់តែឃើញyoongi នឹងTaehyung ដើរមកបុកលិកនាំគ្នាអោនគោរពរាក់ទាក់ អ្នកណាមិនស្គាល់កូននាយករដ្ឋមន្ត្រីទៅហើយ
ស្រស់ស្អាត ទាំងស្រីទាំងប្រុសភ្លឹកនឹងសម្រស់របស់គីមថេហ្យុងម្នាក់នេះហើយ ចំណែកyoongiវិញបែបបុរសសង្ហារស្រីណាឃើញក៏លង់ដែរ
     yoongi& Taehyungក្រហុឹមដើម ក បន្តិច រួចក៏ដើរទៅដោយមិនភ្លេចញញឹមរាក់ទាក់ទៅបុកលិកវិញ
     ចាហ្វាយឯងនៅទេ សម្លេងស្រួសស្រឹបដូចសារិកាក៏សួរទៅជំនិតដែរនៅកំពុងអង្គុយធ្វើការនៅមុខ Offset កំពុងចុចកុំព្យូរទ័រយ៉ាងមមារញឹកអោយងើបមុខមកមើលអ្នកដែរសួរខ្លួន
     លោកប្រុសយ៉ុនហ្គី!លោកប្រុសតូចថេយ៉ុងមកមានការអីដែរមែនទេ សួរមិនទាន់ផុតពីមាត់ផង រាងតូចថេយ៉ុងក៏ដើរហួសទៅតែម្ដងទៅ រកតែប៊ីនឃាត់មិនទាន់ ចំណែកឯយ៉ុងហ្គីឃើញបែបនេះក៏ដើរទៅតាមក្រោយថេយ៉ុងតែម្ដងទៅ
     ក្រាក''' ទ្វារត្រូវបើកឡើងដោយដៃតូចស្រឡូនដូចបន្លាក្រូច អ្វីដែរមិនគួរឃើញឥឡូវនេះក៏ឃើញពេញៗភ្នែកតែម្ដង   រាងតូចឈរគាំងនៅមួយកន្លែងបន្ទាប់ពីបានឃើញរូបភាពអោបថើបគ្នានៅក្នុងបន្ទប់ធ្វើការ របស់CEO ""ចន ជុងហ្គុក""នេះមក  ហេតុអីគេមានអារម្មណ៍ថាយ៉ាងម៉េចក៏មិនដឹងដែរពេលដែរឃើញបុរសម្នាក់នេះអោបថើបកៀកកើយស្និតស្នាលជាមួយមនុស្សស្រីផ្សេងទៅវិញ  បន្ទាប់ពីតាំងស្មារតីបានវិញរាងតូចក៏ធ្វើជានិយាយជាមួយបងជីដូនមួយខ្លួនវិញ
     បងយ៉ុនយើងប្រហែលជាមកខុសពេលហើយ គ្រាន់តែនិយាយរួចរាងតូចក៏ដើរចេញទៅវិញបាត់ រកតែយ៉ុនហ្គីឃាត់មិនទាន់លឿននោះលឿ
     តែយើងមិនទាន់និយាយការងារទេណា...ហ្អើយ!ទៅបាត់ហើយ ស្អីគេចេះនៀក?? 
     ចំណែកជុងហ្គុកវិញមើលទៅគេដូចគ្មានរឿងអីកើតឡើងចឹងគឺនៅអង្គុយលើកៅអីធ្វើមិនដឹងនៅឆ្លៀតអោយអតីតសង្សារអង្គុយពៅលើភ្លៅទៀត
     នែ!អាជុង"ឯងធ្វើស្អីឯងនឹងហាស់នេះកន្លែងធ្វើការណាម៉េចក៏ឯងមកអោបថើបគ្នាបែបនេះហាស់!យ៉ុនហ្គីទ្រាំមិនបានក៏ដាក់ម៉ាខ្សែរធ្វើអោយជុងហ្គុកមិនតបមួយម៉ាត់!
     រឿងរបស់យើងឯងកុំចេះ!យើងចង់ធ្វើស្អីវាក៏ជារឿងយើង(ឆ្អែតនៅពូស្លេក)ចុះឯងមកធ្វើស្អីឯងមកមិនប្រាប់ដំណឹងយើងមុនបែបនេះ
     យ៉ុនហ្គីខ្ជិលសុាំញុាំច្រើនក៏និយាយយកសាច់ការតែម្ដង  គឺយើងជូនថេមកនិយាយការងារជាមួយឯងនឹងហើយឥឡូវគេងរទៅវិញបាត់ហើយនិយាយស្អីទៀត
     ងរ ហេស!ហេតុអីត្រូវងរដែរព្រោះពួកគេមិនត្រូវជាអ្វីនឹងគ្នាផងនឹង ហឹ! ហឹ!ជុងហ្គុករាងអស់សំណើចបន្តិចពេលដែរយ៉ុនហ្គីនិយាយថាថេយ៉ុងងរគេអញ្ចឹងនេះគីម ថេយ៉ុងនឹងហេសមកចេះងរគេនោះបែបមានន័យថាប្រច័ណ្ឌហើយ
     ចំណែកឯថេយ៉ុងវិញបន្ទាប់ត្រលប់មកពីក្រុមហ៊ុនរបស់ជុងហ្គុកមកគេឈានចូលមកលេងផ្ទះជីមីនមិត្តសំណព្វចិត្តរបស់គេ
     ឯងកើតស្អីបានជាធ្វើមុខក្រញ៉ូវបែបនេះ  ដោយឃើញទឹកមុខមិត្តមិនសូវល្អទើបជីមីនដាច់ចិ្តសួរអ្នកជាមិត្ត មើលមុខចុះមុខដូចម៉ែចែកទ្រព្យមិនស្មើរចឹង តាំងពីមកដល់មុខក្រញ៉ូរហូត មិនដឹងថាមានរឿងអីមកពីណាមក សួរក៏មិនឆ្លើយ គេយ៉ាងម៉េចចេះ? 
     គឺបងប្រុសជីដូនមួយឯងនឹងហើយ ដូចខ្វះកន្លែងអោបថើបគ្នាចឹង នេះមកអោបថើបគ្នានៅកន្លែងធ្វើការទៅវិញ យើងឃើញហើយគួរអោយស្អប់ ខាងស្រីក៏ចឹងដែរអោយដៃគេសម្បើមណាស់អោយគេរុករានតាមចិត្តខ្លួនជាស្រីទេមិនចេះខ្មាស់គេទាល់តែសោះថេយ៉ុងអង្គុយរ៉េបឡើងមួយខ្សែរនឹកឃើញរឿងនឹងពេលណាគួរអោយខឹងគួរអោយស្អប់ខ្លាំងណាស់  ចំណែកខាងប្រុសវិញក៏មិនណយដែរ  ហឹស!!!
     ឯងប្រច័ណ្ឌគាត់មែនទេ   ជីមីនមិនទុកយូរក៏សួរចំៗតែម្ដងទៅដោយមើលតាមអការៈរបស់មិត្តគេគឺគេប្រច័ណ្ឌនឹងបងប្រុសជីដូនមួយខ្លួនច្បាស់ណាស់
     ប្រច័ណ្ឌឆ្កួតស្អី  យើងនឹងគេគ្មានទាក់ទងអីនឹងគ្នាផងហេតុអីក៏យើងត្រូវទៅប្រច័ណ្ឌគេនោះ  ហើយយើងក៏មិនចូលចិត្តគេដែរ   ថេយ៉ុងប្រញាប់តបទៅវិញភ្លាមៗ  
     អា៎ៗៗ!!បានហើយៗ យើងខ្ជិលប្រកែកជាមួយឯងណាស់  ហើយចុះឯងទៅទីនោះធ្វើអីទៅ  បានជាទៅចំពេលគាត់កំពុងតែនៅជាមួយស្រីរបស់គាត់ 
     គឺយើងទៅនិយាយការងារជាមួយគេតែក៏ត្រូវជួបរឿងបែបនឹងទៅ នេះមិនគួរណាលោកប៉ាចូលភាគហ៊ុនជាមួយគេសោះ
អ្នកណាបានប្រុសម្នាក់នេះធ្វើប្ដីណាដឹងតែទឹកភ្នែករាល់ថ្ងៃហើយចាំមើលទៅ   (គ្មានអ្នកណាក្រៅពីឆីថេឯងទេ)

    [ ថ្ងៃថ្មី ]

    ភូមិគ្រឹះ" ចន "ថ្ងៃនៅជាថ្ងៃឈប់សម្រាកពីការងារ ដូច្នេះហើយជុងហ្គុកគេមិនបានទៅក្រុមហ៊ុនទេ  ម៉ោង11ថ្ងៃត្រង់ឥឡូវហើយមិនទាន់ភ្ញាក់ទៀត អ្នកស្រី  ចន  អង្គុយរអ៊ូរ  នេះខំអង្គុយចាំកូនប្រុសឡើងមួយព្រឹកហើយនៅមិនទាន់ឃើញចុះមកទៀត   ម៉ែដោះ"ឆាប់ទៅដាស់ជុងហ្គុកមកនេះមិនដាស់គេទេប្រហែលជាគេដល់យប់វិញហើយ
    ចា៎!លោកស្រី" តុក! តុក! អ្នកប្រុសភ្ញាក់ឬនៅ លោកស្រីអោយម៉ែដោះមកហៅអ្នកប្រុស!តុក! តុក! អ្នកប្រុស!!!!
    បាទ!!!!!!មានការអីមែនទេមែ៉ដោះ ជុងហ្គុកក្រោកទាំងបិទភ្នែកនិយាយសំលេងងុលៗស្ដាប់មិនចង់បាន
    គឺលោកស្រីអោយម៉ែដោះមកហៅអ្នកប្រុស ម៉ែដោះក៏ស្រែកប្រាប់ពីខាងក្រៅបន្ទប់ទៅ
    បាទ!ខ្ញុំចុះទៅឥឡូវហើយ! និយាយរួចក៏ទាញ កន្សែងដើរទៅបន្ទប់ទឹកងូតទឹកសម្អាតខ្លួនដើម្បីចុះទៅខាងក្រោម   20នាទីក្រោយមក" ចុះមកហើយហេសលោកកូន!អង្គុយចុះសិនមក ម៉ាក់មានរឿងនិយាយជាមួយកូន!
    រឿងអីទៀតហើយម៉ាក់! កុំប្រាប់ថារឿងអោយកូនយកប្រពន្ធទៀតអោយសោះ!កូនមិនចង់បានប្រពន្ធទេ! ជុងហ្គុកដឹងថាម៉ាក់របស់គេអោយតែហៅគេមកគឺនិយាយតែរឿអោយគេយកប្រពន្ធនឹងឯង គ្មានរឿងអ្វីផ្សេងទេ  ទើបប្រញាប់ប្រកែក
    រឿងនឹងម៉ាក់ក៏និយាយហើយនិងរឿងមួយទៀតម៉ាត់ក៏ចង់និយាយដែរ  កូនត្រៀមខ្លួនទៅអាទិត្យក្រោយម៉ាក់នឹងទៅដណ្ដឹងកូនប្រុសមិត្តភក្តិម៉ាក់អោយកូនហើយ
    ថា...ម៉េច! នេះអ្នកម៉ាក់និយាយលេងមែនទេ  ម៉េចនឹងអាចទៅរួចទៅ កូនមិនដែលឃើញកូនប្រុសមិត្តរបស់អ្នកម៉ាក់ម្នាក់ណាផង! សំខាន់គេជាប្រុសទៀត ( បើថា ម្នាក់ប្រុសនោះជា  គីម ថេយ៉ុង គេនឹងព្រមតែបើមិនមែនជាគីម ថេយ៉ុងទេគេក៏មិនព្រមដែរ  ពាក្យចុងក្រោយគ្រាន់តែនិយាយក្នុងចិត្តប៉ុណ្ណោះ)

   To be contacted.....

សុំទោស សម្រាប់អក្ខរាវិរុទ្ធ ខុសត្រូវយ៉ាងណាកុំ

ប្រកាន់អី

 
     
    
    
    
    
    
    
 

🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]Where stories live. Discover now