ភាគ15:លែងលះចឹងហេស!..🙂

1.2K 61 1
                                    

  #
នៅជាមួយគ្នាយូរទៅ កាន់តែយូរទៅ jungkookនាយមិនបានទៅគេងផ្ទះនោះទេ នាយតែងតែគេងនៅក្រុមហ៊ុនឬក៏ទៅគេងនៅ condo សង្សារលួចលាក់របស់គេ ហើយថ្ងៃនេះថេយ៉ុងក៏ឈានមកក្រុមហ៊ុនដើម្បីមើលការងារដែរព្រោះគេខានមករាងយូរដែរហើយ ។
<លោកប្រុសតូច ចូលទៅមិនបានទេ លេខារបស់ជុងហ្គុកពេលដែរឃើញថេយ៍រៀបនឹងចូលទៅខាងក្នុង Office របស់រាងក្រាស់ហើយក៏និយាយឃាត់ព្រោះជុងហ្គុកនាយបានហាមមិនអោយនរណាចូលទៅរំខានគេនឹងសង្សារ។
<ហេតុអីខ្ញុំចូលទៅមិនបាន គេកំពុងធ្វើអី តើគេកំពុងនៅជាមួយអ្នកណាមែនទេ?
<លេខារបស់ជុងហ្គុករាងស្ទាក់ស្ទើរ ពេលដែរថេយ៉ុងសួរគេបែបនេះអោយនាងឆ្លើយប្រាប់យ៉ាងម៉េចទៅ!បើជុងហ្គុកកំពុងតែនៅជាមួយសង្សាររបស់នាយពិតមែន  គឺ....គឺ...ថាលោកអគ្គនាយកគាត់មិនស្រួលខ្លួនហើយគាត់ហាមមិនអោយអ្នកទៅរំខានគាត់គឺមានតែប៉ុណ្ណឹងទេ។
<ខ្ញុំចង់ចូល...និយាយតែប៉ុណ្ណឹងថេយ៉ុងក៏ដើរទៅបើកទ្វាចូលទៅតែម្ដង ទ្វាក៏មិនបានចាក់សោរខាងក្នុង
<ប៉ុន្តែ....លឿននោះលឿនរកតែឃាត់មិនទាន់ងាប់ហើយខ្ញុំ ...។
គ្រាន់តែបើកទ្វារចូលមកភ្លាម ក៏ឃើញជុងហ្គុកនឹងលីយ៉ាកំពុងតែអោបថើបគ្នា នៅនឹងតុធ្វើការ យ៉ាងរោលរាល ។
<ថ្ងៃនេះខ្ញុំមានរឿងនិយាយជាមួយលោក រាងតូចនិយាយដោយទឹកមុខស្មើរ គេមិននឹកស្មានថាជុងហ្គុកហ៊ានធ្វើបែបនេះដាក់គេសោះ ទោះជាពួកគេមិនបានស្រលាញ់គ្នាក៏ដោយ ប៉ុន្តែនាយក៏មិនគួរដែរ ព្រោះនាយមានប្រពន្ធរួចហើយ។
<ចូលមកហេតុអីមិនចេះគោះទ្វារ ...ខ្ញុំបានប្រាប់លេខារួចហើយតើថាមិនអោយអ្នកចូលមករំខានខ្ញុំ
ជុងហ្គុកនិយាយទៅកាន់ថេយ៍ដោយទឹកមុខដូចខឹងណាស់ណាចឹង។ លីយ៉ាអូនទៅវិញសិនទៅ ចាំចប់ការងារបងនឹងទៅរកអូន
<អូនមិនចង់បែកពីបងទេ ....អូនអាចចាំនៅខាងក្រៅបានទេបងនិយាយការងារចុះ ដោយឃើញថារាងតូចកំពុងតែឈរមើលគេនាងក៏ធ្វើជាដើរទៅរករាងក្រាស់ហើយផ្ដេកល្បាលនឹងទ្រូងហាប់ណែនរបស់ជុងហ្គុក
<ទៅសិនទៅណា ចាំបងទៅរកអូន បងសន្យា ជុងហ្គុកចាប់ទាញស្មាលីយ៉ាមកតិចៗហើយក៏និយាយពាក្យលួងលោមនាង នៅចំពោះមុខថេយ៉ុង ទាំង មិនដឹងថារាងតូចឈឺប៉ុណ្ណាទេដែរអ្នកមាននាមជាប្ដីមកកៀកកើយគ្នាបែបនេះ។
<ក៏បាន...លីយ៉ានាងនិយាយទាំងមុខក្រញ៉ូវហើយក៏ងាកមកសម្លក់ថេយ៉ុងមុននឹងទាញកាបូបដើរចេញទៅ នាងមិនបានខ្លាចថេយ៉ុងនោះទេទោះដឹងថាថេយ៉ុងមានឋានៈជាអ្វី។
<ok យើងនិយាយគ្នាបានហើយមែនទេ ?រាងក្រាស់ក្រោយពីសង្សារខ្លួនចេញបាត់ក៏សួររាងតូច ក្រែងថាមានរឿនិយាយគ្នា ម៉េចក៏ស្ងាត់មិននិយាយអី អញ្ចឹង!
<នេះលិខិតលែងលះ សុីញ៉េទៅ...ថេយ៉ុងខ្ជិលនិយាយច្រើនក៏បោះលិខិតមួយច្បាប់អោយរាងក្រាស់ វាគឺលិខិតលែងលះនឹងហើយ ខ្ញុំគិតថាយើងលែងលះគ្នាទៅ រវាងពួកយើងវាមិនអាចទៅរួចឡើយ!ថេយ៉ុងនិយាយធ្វើធម្មតា តែអ្នកស្ដាប់លឺសឹងធ្លាក់ថ្លើមមកដល់ដី
<លែងលះចឹងហេស!...នេះឯងកំពុងគិតអី ??ជុងហ្គុកនាយស្ទើររលីងរលោងទឹកភ្នែកទៅហើយ ក្រោយថេយ៉ុងនិយាយពាក្យលែងលះជាមួយគេ មាត់ថាមិនបានស្រលាញ់តែគ្រាន់តែលឺពាក្យលែងលះ នាយមានអារម្មណ៍ថាឈឺ។
<ត្រូវហើយយើងលែងលះគ្នាព្រោះថាយើងរៀបការព្រោះតែប៉ាម៉ាក់ជាអ្នកបង្ខំត្រូវទេលោកមិនបានស្រលាញ់ខ្ញុំ ហើយខ្ញុំក៏មិនបានស្រលាញ់លោក ដូច្នេះហើយខ្ញុំគិតថាយើងមិនគួររស់នៅបែបនេះទៀតទេ។ថេយ៉ុងនិយាយទាំងទឹកភ្នែករលីងលោង ហេតុអីទឹកភ្នែកគេមកស្រក់ពេលនេះទៅវិញ ក្រែងមិនបានស្រលាញ់គេទេមែនទេ ហេតុអីយំ។
<បងមិនលែងលះ...ពួកយើងទើបតែរៀបការមិនទាន់បានប៉ុន្មានផងស្រាប់តែមកលែងលះ ប៉ាម៉ាក់ប្រាដកជាមិនព្រមទេ។
<ថេយ៍ពេលលឺរាងក្រាស់ប្លូរសព្វនាមបងគេរាងភាំងបន្តិចដែរ តាំងពីរៀបការមកគេមិនដែរនិយាយជាមួយខ្លួនបែបនោះទេ ឬមួយជុងហ្គុកចង់លេងល្បិចអីជាមួយគេទៀតហើយ។រាងតូចចាប់ផ្ដើមគិតអវជ្ជមានមកលើរាងក្រាស់ទៀតហើយ តែមិនដឹងថាជុងហ្គុកគេមានអារម្មណ៍ថាខុសក្រោយពីថេយ៍សុំគេលែងលះ។
<បងមិនលែងលះនោះទេ អូនទៅវិញទៅ បងទៅធ្វើការហើយ។និយាយចប់ជុងហ្គុកក៏ដើរគិចពីរាងតូចទៅធ្វើការ តែក៏ត្រូវអាក់ពេលដែរថេយ៉ុងហៅអោយគេឈប់ ជុងហ្គុកក៏ឈប់មួយកន្លែង ហើយក៏បែរមកនិយាយគ្នាជាមួយថេយ៉ុងវិញ។
<ទោះលោកមិនលែងលះតែខ្ញុំជាអ្នកលែងលះ ចាប់ពីពេលនេះទៅយើងលែងត្រូវជាអ្វីនឹងគ្នាទៀតហើយ ។និយាយចប់ថេយ៉ុងក៏ដើរចេញទៅវិញបាត់ ទុកអោយជុងហ្គុក នៅម្នាក់ឯងកំពុងតែគិតរឿងថេយ៉ុងសុំនាយលែងលះ នេះគេពិតជាចិត្តដាច់ពិតមែនហេស ។
<ក្រោយពីចេញពីក្រុមហ៊ុន ថេយ៉ុងគេជឹះឡានមកជួបនឹងជីមីនដើម្បីនិយាយរឿងក្នុងចិត្តប្រាប់ទៅមិត្តសម្លាញ់របស់គេ ពេលដែលខ្លួនមិនសប្បាយចិត្តនាយតូចតែងតែមកជួបមិត្តនិយាយគ្នាលេង ។
<ហាស...!ឯងនិយាយថាម៉េច.. លែងលះគ្នាចឹងហេស ជីមីនក្រោយពីថេយ៍និយាយរៀបរាប់រឿងខ្លួនជុងហ្គុកអោយស្ដាប់គេភ្ញាក់ផ្អើលខ្លាំងមែនទែន។
<ដូចដែរឯងបានលឺនឹងហើយ ថេយ៉ុងនិយាយហើយក៏បែរមុខចេញពីជីមីនទឹកភ្នែករបស់គេវាកំពុងតែស្រក់មកទៀតហើយអោយតែនិយាយរឿងលែងលះ ។
<ពុទ្ធោ...!ថេយ៍...ពេលបានដឹងថាមិត្តកំពុងតែយំហើយជីមីនក៏ខិតខ្លួនចូលទៅអោបលួងលោមមិត្ត បានហើយឈប់យំទៅ មើលលែងស្អាតអស់ហើយ ជីមីនក៏ចាប់ទាញថ្ពាល់ថេយ៉ុងមកជូតទឹកភ្នែកអោយ ហើយពួកគេក៏នាំគ្នានិយាយគ្នាលេងរហូតដល់ថេយ៍គេងលក់តាំងពីស្មាណាក៏មិនដឹង បន្ទាប់ពីថេយ៉ុងគេងលក់ជីមីនក៏លើកមិត្តអោយគេងស្រួលបួលវិញ។
ត្រូវហើយគួរតែខលសួរ ជុងហ្គុក ហ្យុងនិយាយគ្នាអោយដឹងរឿងសិន ។
<ហាឡូ...មានការអីមែនទេជីមីន!?
<ខ្ញុំចង់និយាយរឿងបងនឹងថេយ៍ នេះបងនឹងថេយ៍ពិតជាលែងលះគ្នាពិតមែនឬ?
<ម៉េចក៏ឯងដឹងរឿងនេះ ឬមួយថេយ៍គេទៅទីនោះ
<ត្រូវហើយថេយ៍គេមកផ្ទះខ្ញុំគេប្រាប់ខ្ញុំអស់ហើយ ហើយគេយំខ្លាំងទៀតផង!បងធ្វើបាបចិត្តមិត្តរបស់ខ្ញុំមែនទេ?
<គេយំ??ក្រោយពីលឺជីមីនប្រាប់ថាថេយ៍យំ ជុងហ្គុកនាយក៏នៅមិនសុខដែរ នេះខ្លួនបានធ្វើស្អីខ្លះអោយថេយ៍គេអន់ចិត្តទៅដល់ថ្នាក់ទៅយំនៅផ្ទះមិត្តទៀត។
<ខ្ញុំនឹងស្អប់បងខ្លាំងជាងនេះបើសិនបងធ្វើអោយមិត្តខ្ញុំគេខូចចិត្តលើសនេះ។ហុឹស!....ប្រព័ន្ធទូរស័ព្ទក៏បានផ្ដាច់ដោយជីមីនជាអ្នកបិទមុន។
<ឯងកុំអង្គុយសម្លក់យើងបែបនេះបានទេយើងកំពុងតែស្មុគស្មាញ....នេះចង់អង្គុយសម្លក់យើងយូរទៀតទេជុងហ្គុកក៏ចោទសួរមិត្តគេដែរគិតតែអង្គុយសម្លក់គេនៅនឹងហើយ
<ឯងស្ដាប់លឺហើយមែនទេថាថេយ៉ុងគេយំដោយសារឯង បើសិនជាប្អូនយើងមានរឿងអីឯងប្រាកដជាស្លាប់មិនខានទេ yoongiក៏និយាយគំរាមជុងហ្គុក បើសិនជាជុងហ្គុកធ្វើអោយថេយ៉ុងកើតអីគេនឹងមិនលើកលែងអោយទេ។
ចំណែកជុងហ្គុកនាយមិនមាត់បានត្រឹមតែមើលមុខមិត្តគេភ្លឹសៗ....
#ភូមិគ្រឹះគីម
*មនុស្សចាស់ទាំងបួនកំពុងអង្គុយចាំកូនមកដើម្បីនិយាយគ្នាប៉ុន្តែមិនឃើញមកសោះ ទាំងជុងហ្គុកនឹងថេយ៉ុង លែងលះគ្នាមិនប្រាប់អោយគាត់ដឹងអីបន្តិច ពួកគាត់ក៏ពិបាកចិត្តនឹងកូនៗដែររៀបការហើយលឺថាមិននៅជាមួយគ្នា ហើយនៅជុងហ្គុកលួចទាក់ទងនឹងសង្សារចាស់ទៀត!ពួកគាត់ដឹងរឿងនេះដោយសារyoongiជាអ្នកខលប្រាប់ ដើម្បីអោយគាត់ជួយដោះស្រាយ ព្រោះថាជុងហ្គុកនាយនៅមិនទាន់សុីញ៉េ លែងលះទេ ។

To be contacted...💜

🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ