ភាគ17:បើអូនទៅក្រៅបងនឹងយកស្រីមកដេកជាមួយហើយ

1.3K 60 3
                                    


ព្រឹកថ្ងៃថ្មី

<ថ្ងៃនេះជុងហ្គុកទៅធ្វើការធម្មតា ចំឡែកតែរាងតូចថ្ងៃនេះក៏ទៅក្រុមហ៊ុនជាមួយនឹងនាយដែរ មិនទៅមិនកើតទេ ព្រោះមានកូនកញ្ជ្រោងចាំទាក់ប្ដីខ្លួននោះអី.តែថាដូចជាហួងហែងដល់ហើយឥឡូវ!
<ថេយ៍...ហេតុអីថ្ងៃនេះអូនមកក្រុមហ៊ុនជាមួយបង ដោយសារឃើញស្ងាត់ពេកជុងហ្គុក ក៏សួរទៅរាងតូចមុន គេឆ្ងល់តាំងពីផ្ទះមកម្លេះ!.
<ហេតុអីខ្ញុំមកមិនបាន ឬខ្ញុំគ្មានសិទ្ធិ...ថេយ៉ុងតបទៅរាងក្រាស់វិញទាំងមិនមើលមុខនាយ ហើយភ្នែកសំលឹងមើលទូរស័ព្ទ.
<មិនមែនអញ្ចឹងទេ បងគ្រាន់តែឆ្ងល់ ជុងហ្គុកក៏ប្រញាប់តបទៅវិញខ្លាចថារាងតូចគេនឹងខឹងនាយ!

<គ្រាន់តែមកដល់ក្រុមហ៊ុនភ្លាមក៏អ្នកមកទទួលហើយម្នាក់នោះគឺជាអតីតសង្សារចាស់ជុងហ្គុកនឹងហើយ! នាងមករកជុងហ្គុកដោយសារជុងហ្គុកនៅមិនទាន់សុំនាងបែកគ្នានៅឡើយចឹងនាងនៅមានសិទ្ធិ
ដោយសារតែនាងដឹងថាលេខាថ្មីរបស់នាយគឺចង់ដណ្ដើមជុងហ្គុកពីខ្លួន ដូច្នេះហើយ នាងមិនអាចប្រងើយកន្តើយបានទេ។
<ហេតុអីមកទីនេះ....ជុងហ្គុកហាក់ភាំងបន្តិចពេលឃើញសង្សារខ្លួនមកទីនេះ ហើយនៅរត់មកអោបនាយទៀត ថេយ៍ជាមួយផងស្លាប់ជាមិនខានទេ.
<ក៏អូនមកបងនឹងហើយ មិនឃើញទៅរកអូនសោះ លីយ៉ាក៏ធ្វើជានិយាយបែបទឹកមុខអន់ចិត្តនឹងជុងហ្គុក!តែក្នុងចិត្តកំពុងតែញញឹមសមចិត្ត ដែរឃើញរាងតូចនៅឈរស្ដាប់គេនិយាយគ្នា   និយាយចឹងម្សិលមិញឯងទៅណាបានជាអោយជុងហ្គុកចេញទៅក្រៅជាមួយលេខាថ្មីនោះ...នេះនាងស្រីម្នាក់នេះកំពុងតែដុតអោយថេយ៉ុងក្ដៅក្រហាយទាំងព្រឹកហើយតើ.

<មិនមែនជារឿងរបស់នាង...ថេយ៉ុងតបតែប៉ុណ្ណឹងក៏ដើរចូលក្នុងក្រុមហ៊ុនមុនបាត់.
<ឆាប់ទៅវិញភ្លាមទៅ....ជុងហ្គុកចង្អុលទៅទ្វារហើយប្រាប់អោយលីយ៉ាត្រលប់ទៅវិញ នេះមកនាំរឿងអោយនាយឈឺក្បាលទាំងព្រឹកតែម្ដង...។
<អ្នកប្រុសតូចចុះឯណាអគ្គនាយកនោះ  ដោយសារឃើញថេយ៉ុងដើរមកម្នាក់ឯងទើបប៊ីនជាជំនិតជុងហ្គុកក៏សួរ.
<ចេញទៅ....ថេយ៉ុងមិនឆ្លើយតែក៏រុញប៊ីនខ្ទាតចេញទៅម្ខាងហើយដើរចូលក្នុង Offsetបាត់
<កើតអីចេះ...ប៊ីនឈរអេះក្បាល ឆ្ងល់នឹងចៅហ្វាយតូចខ្លួន នេះអារម្មណ៍មិនល្អទាំងព្រឹកតែម្ដង ខ្លួនវីសនឹងដួលបាត់ធ្មេញដោយសាររាងតូចទៅហើយ។
<ហេតុអីបងមិនទៅរកអូន  ដល់អូនពេលមករកបងក៏មិនអោយអូនមក ឬក៏បងអស់ចិត្តនឹឹងអូបហើយ ឬក៏មីស្រីលេខាថ្មីវាពង្វក់បង ...
<ត្រូវហើយខ្ញុំអស់ចិត្តនឹងនាងហើយ.ជុងហ្គុកនាយដឹងថាលីយ៉ាលួចលាក់មានប្រុសថ្មីតាំងពីយូរមកហើយតែគិតថានាងនឹងកែខ្លួន ទើបចេះតែទាក់ទងនាងទៅ នាយក៏អាណិតនាងដែរខំដើររកលុយដើម្បីចិញ្ចឹមគ្រួសារ មុនដំបូងនាយស្រលាញ់នាងខ្លាំងណាស់ ដល់ថ្នាក់លោកស្រីចនតាមបំបែកពួកគេប៉ុន្មានដងហើយនៅតែមិនបែក ដូចនេះហើយទើបគាត់អោយជុងហ្គុករៀបការជាមួយថេយ៉ុង គិតថារៀបការហើយនាយនឹងបែកពីសង្សារនាយ តែអ្វីដែរគាត់គិតគឺខុសជុងហ្គុកនៅតែបន្តទាក់ទងនាងនឹងអោយអោយប្រាក់នាងទៀតផង .រហូតដល់ពេលមួយនាយតាមទាន់ឃើញលីយ៉ាកំពុងតែនៅជាមួយមនុស្សប្រុសម្នាក់ទៀត  នាយសឹងតែមិនជឿនឹងភ្នែក ហើយនៅមានជីមីនប្អូនជីដូនមួយខ្លួនយករឿងលីយ៉ាបណ្ដើរប្រុស លួចលាក់ ទើបខ្លួនជឿ....
<បានហើយលីយ៉ាយើងបែកគ្នាទៅ...នាងគិតចង់បោកប្រាស់ខ្ញុំដល់ពេលណាទៀត នាងគិតថាខ្ញុំុមិនដឹងរឿងរបស់នាងមែនទេ.ជុងហ្គុកនិយាយទឹកមុខស្មើបែបប្រាកដប្រជា.ហើយនាយក៏ចូលក្នុងក្រុមហ៊ុន
<ក្រោយពីស្ដាប់ជុងហ្គុករៀបរាប់យ៉ាងវែងមកធ្វើអោយនាងរាងភ្ញាក់បន្តិច នេះជុងហ្គុកដឹងរឿងនឹងបានយ៉ាងម៉េច គេមិនសុខចិត្តទេ បែកគ្នាចឹងហេស ហេតុអីក៏បែកងាយៗម្លេះ.
<ជុងហ្គុក....ស្ដាប់អូនបកស្រាយសិន   លីយ៉ាក៏រត់ទៅតាមក្រោយនាយ រហូតមកដល់ឈរពាំងផ្លូវនាយមិនអោយទៅមុខបាន អោយអូនសុំទោស...កុំបែកគ្នាអីណា លីយ៉ានិយាយទាំងទឹកភ្នែក តែទឹកភ្នែកនេះគឺទឹកភ្នែកមានល្បិច.ចំណែកបុគ្គលិកវិញនាំគ្នាឈរមើលពេញនឹងដោយឃើញជុងហ្គុកនិយាយខ្លាំងៗដាក់សង្សារខ្លួន ទាំងដែរនាយមិនដែរបែបនឹងពីមុនមកទេ។
<បើនាងមិនចេញទេខ្ញុំនឹងអោយសន្តិសុខអូសនាងចេញហើយ....
<ក៏បាន....តែបងត្រូវចាំថាបើខ្ញុំមិនបានបងអ្នកណាក៏គ្មានសិទ្ធិបានបងដែរ...លីយ៉ានិយាយទាំងក្ដាប់ដៃណែនហើយក៏ត្រលប់ទៅវិញ។
<ប៊ីនដែរដើរមកដល់ ក៏លាន់មាត់  ចឹងតើទើបអ្នកប្រុសតូចរបស់គេអារម្មណ៍មិនល្អ តាមពិតចឹងសោះ
<ចំណែកថេយ៉ុងឯណេះវិញអង្គុយទាំងមុខក្រញ៉ូវជុងហ្គុកសួរអ្វីក៏មិនព្រមឆ្លើយ   នាយដឹងច្បាស់ណាស់មុខនឹងប្រាកដជាខឹងនឹងនាយទៀតហើយ។
<ថេយ៍....ជុងហ្គុកក៏ហៅបែបបង្អូសសំលេង ដើម្បីអោយរាងតូចតបនឹងខ្លួន...តែរាងតូចនៅតែប្រងើយកន្តើយដាក់នាយដដែល បងសុំទោសណា បងដឹងថាអូនកំពុងខឹងនឹងបង 
<កុំមកហៅខ្ញុំ...ហឹស...នេះគ្រាន់តែមកដល់ក្រុមហ៊ុនភ្លាមក៏មានពួកស្រីៗអស់នេះមកតាមបាត់ទៅហើយ.រាងតូចធ្វើជាងក់ងរ ដាក់ប្ដី
<នេះប្រច័ណ្ឌហ៎...ជុងហ្គុកឃើញចឹងក៏សួរញោះថែម.
<ឆ្កួត...អ្នកណាទៅប្រច័ណ្ឌនឹងលោកនោះ លោកចង់ធ្វើស្អីជារឿងរបស់លោក
<បងក៏មានរឿងចង់ប្រាប់អូនដែរ មិនដឹងថាអូនជឿបងឬក៏អត់ទេ..រាងក្រាស់និយាយទាំងទឹកមុខស្មើ
<មានរឿងស្អីឆាប់និយាយមក ... រាងតូចនិយាយាធ្វើហីៗ តែក្នុងចិត្តក៏ចង់ដឹងថារឿងអ្វីដែរ.
<គឺបង...នឹង....លីយ៉ាពួកយើងបែកគ្នាហើយ រាងក្រាស់និយាយទាំងរអៀសខ្លួន មិនគួរណាយករឿងនេះមកនិយាយប្រាប់រាងតូចសោះ
<បែកគ្នា...ថេយ៉ុងរាងភាំងចន្តិចដែរពេលបានលឺជុងហ្គុកនិយាយបែបនេះ គឺថាពួកគេនៅស្រលាញ់គ្នាតើ តែហេតុអីបានជាពួកគេបែកគ្នាបែបនេះ
<ត្រូវហើយ...ពួកយើងបែកគ្នាហើយ យ៉ាងម៉េចអូនមិនជឿឬ?
<ប្រាកដជាមិនជឿនឹងហើយ ព្រោះលោកស្រលាញ់គេយ៉ាងនេះហេតុអីក៏បែកងាយៗបែបនេះ
<តែបងនិយាយពិតមែនណា...នេះសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីថេយ៍ហើយតើ រាងក្រាស់និយាយទាំងអន់ចិត្ត ត្រូវហើយនាយសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីរាងតូចទាំងអស់ ហើយនឹងគិតថាថេយ៉ុងគេព្រមលើកលែងទោសអោយខ្លួន
<មិនចង់ស្ដាប់មិនចង់លឺពាក្យអង្វរករ អ្នកណាទាំងអស់ រាងតូចនិយាយហើយក៏រៀបនឹងដើរចេញក្រៅហើយតែក៏ត្រូវជុងហ្គុក ចាប់គេអោបជាប់ដូចខ្លាចបាត់ទៅណាចឹង អាយយយយ...ថេយ៉ុងត្រូវភ្ញាក់ក្រញាងបន្ទាប់ពីជុងហ្គុកមកអោបគេដោយគ្មានផ្ដល់ដំណឹងអីបន្តិចសោះ  លែង...ណា នេះចង់ធ្វើស្អី ប្រយ័ត្នគេចូលមកឃើញណា ...នាយតូចក៏ខំរើចេញពីដៃជុងហ្គុកដែរតែមិនបានផល ព្រោះតែនាយកម្លាំងខ្លាំងជាង ។
<ឃើញៗទៅព្រោះយើងជាប្ដីប្រពន្ធនឹងគ្នាហើយខ្មាស់អីទៅ.រាងក្រាស់និយាយទាំងទឹកមុខច្រឡឺមដាក់ថេយ៉ុង ចេញមកឡើងព្រានារី...។
<ខ្ញុំប្រាប់ថាអោយលែង....ខ្ញុំត្រូវការចេញទៅក្រៅ រាងតូចនិយាយតែប៉ុណ្ណឹងក៏បេះដៃជុងហ្គុកចេញ.
<បើអូនទៅក្រៅបងនឹងយកស្រីមកដេកជាមួយហើយ រាងក្រាស់និយាយហើយក៏បែរមកក្រោយវិញចាំមើលប្រតិកម្មរាងតូចយ៉ាងម៉េច
<លោកហ៊ានហេស!..ដូចចិត្តមែនគ្រាន់តែលឺបែបនេះងាកមកឡើងលឿន បើលោកហ៊ានតែទៅរកស្រីពិតមែននោះខ្ញុំនឹងលែងលះលោកមែនទែនហើយ
និយាយរួចក៏ដើរទៅអង្គុយសាឡុង គេអស់អារម្មណ៍ដើរលេងហើយ ។
<ហឹស ហឹស...!ជុងហ្គុកគ្រាន់តែលឺចឹងក៏សើចតិចៗនឹងរាងតូចម្នាក់នេះណាស់ មាត់រឹងណាស់មិនទទួលស្គាល់ការពិតសោះប្រច័ណ្ឌប៉ុណ្ណឹងហើយនៅថាអត់ទៀត។ បងនិយាយលេងទេ..គ្រាន់តែចង់ដឹងថាអ្នកខ្លះមានប្រតិកម្មឬអត់ .
<ចំណែករាងតូចបានត្រឹមតែអង្គុយសម្លក់នាយឥតឈប់ គេទទួលស្គាល់ថាគេបានលង់ស្រលាញ់ប្រុសម្នាក់នេះតាំងពីពេលណាក៏មិនដឹងហើយថែមទាំងមិនចង់អោយគេទៅស្និទ្ធស្នាលជាមួយអ្នកណាឡើយ ។

To be Contacted...💜✨


🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]Opowieści tętniące życiem. Odkryj je teraz