ជីមីនហា៎! ឯងជួយគិតយើងបន្តិចមកណានេះលោកប៉ាអ្នកម៉ាក់គ្នាលេងមែនទែនហើយ គាត់ពិតជាអោយយើងរៀបការជាមួយអ្នកណាក៏មិនដឹង ដែរយើងមិនទាំងបានស្គាល់គេ មិនដែរជួប មិនដែរឃើញមុខគ្នាសូម្បីបន្តិច នេះយើងចង់តែស្លាប់អោយបាត់ទេ...ថេយ៉ុងនិយាយសុំយោបល់ពីមិត្តទាំងទឹកមុខធុញទ្រាន់ គេពិតជាគិតមិនចេញពិតមែន តើអោយអ្នកណាមកជួយគេទៅ ហើយត្រូវពួកគាត់បង្ខំអោយរៀបការឆាប់ៗនេះទៀត វាលឿនពេកហើយ រកតែធ្វើចិត្តមិនបានផង! ពិតជាគួរអោយធុញមែន
"ជីមីន បង យ៉ុន"! អ្នកទាំងពីរ ពិតជាមិនជួយខ្ញុំពិតមែនហេស!?ថេយ៉ុងនៅតែទទូចអោយបងជីដូនមួយនឹងជីមីនដែរត្រូវជាបងថ្លៃអោយជួយ
ឯងព្រមតាមពួកគាត់ទៅ បងក៏យល់ស្របតាមពួកគាត់ដែរ!បំពេញបំណងគាត់ទៅណាថេហ៌ សំដីមាសសំដីពេជ្ររបស់យ៉ុនហ្គី!ធ្វើអោយថេយ៉ុងស្ដាប់លឺហើយគាំងតបអ្វីលែងបាន!អោយជួយរកវិធី តែបែរជា យល់ស្របតាមប៉ាម៉ាក់រាងតូចទៅវិញ បងជីដូនមួយគេនេះប្រើអោយជួយអ្វីមិនដែរបានសោះ ថ្ងៃក្រោយគេលែងពឹងហើយ
ចំណែកជីមីនវិញគេមិនហ៊ាននិយាយ សម្រេចអោយថេយ៉ុងទេ ទុកអោយម្ចាស់ខ្លួនគេជាអ្នកសម្រេចខ្លួនឯង ចិត្តរបស់គេក៏ដូចថេយ៉ុងដែរ មនុស្សមិនដែរស្គាល់គ្នាផងអោយរៀបការបានយ៉ាងម៉េច ចឹងហើយគេសុខចិត្តនៅស្ងាមល្អជាង
នែ!ឯងមិនគិតនិយាយអីបន្តិចទេហេស!?កាតុញ
ដោយឃើញជីមីនស្ងាត់មិននិយាយទើបថេយ៉ុង សួរទៅមិត្តគេ មិនជួយអោយយោបល់បន្តិចទេហេស !
យើងមិនដឹងទេ!ព្រោះវាជារឿងពិបាកសម្រេចចិត្តណាស់ ហើយគ្នាក៏មិនដឹងថាជួយឯងយ៉ាងម៉េចដែរ សុំទោសណាមិត្តសម្លាញ់ !ជីមីននិយាយដោយទឹកសោះក្រោះពេលជួយមិត្តមិនបាន ព្រោះថាពេលដែរខ្លួនមានរឿអ្វីថេហ៌តែងតែជួយគេរហូតគ្មានអ្វីដែរថា គីម ថេយ៉ុងម្នាក់នេះ ធ្វើអោយជីមីនមិនបាននោះទេ
តែពេលថេយ៉ុងមានរឿងអោយគេជួយ បែរជាគេជួយមិនបាន
កុំធ្វើមុខបែបនេះអី មិនអីទេយើងចេះដោះស្រាយខ្លួនឯងហើយ ដោយថេយ៉ុងឃើញទឹកមុខមិត្តគេមិនសូវល្អទើបនិយាយកាត់ កុំអោយដោយសារខ្លួនមកធ្វើអោយមិត្តឈឺក្បាល
ត្រូវហើយជីមីន អូនកុំបារម្មណ៍ជំនួសថេហ៌ពេកអីបងថា ប្អូនប្រុសរបស់បងណាគេចេះដោះស្រាយហើយរឿងប៉ុណ្ណឹង ដោយសារឃើញជីមីនមានទឹកមុខក្រៀមក្រំទើបយ៉ុនហ្គី!និយាយកុំអោយគូរដណ្ដឹងបារម្មណ៍ពីប្អូនប្រុសខ្លួនទៀត
" យ៉ុងហ្គី!!នាយដឹងហើយថា ថេយ៉ុងនឹងរៀបការជាមួយជុងហ្គុក"ទើបគេយល់ស្របតាមប៉ាម៉ាក់របស់ថេយ៉ុង ប៉ុន្តែសមីខ្លួនទាំងសងខាងគឺមិនបានដឹងឡើយ ""ត្រលប់ទៅថ្ងៃដែលយ៉ុនហ្គីដឹងរឿងថេហ៌ត្រូវរៀបការជាមួយជុងហ្គុក""
ជំរាបសួរ! លោកអ៊ុំទាំងពី!Min yoongi ដែលត្រូវជាក្មួយរបស់លោកគីម អ្នកស្រីគីម ចូលមកគោរពអោនលំទោន ដាក់មនុស្សចាស់ដែរមាននាមជាអ៊ុំ!
ល្អហើយអង្គុយចុះមក! លោកគីម អ្នកស្រីគីមក៏និយាយព្រមគ្នា!
បាទ! លោកអ៊ុំមានការអីដែរមែនទេទើបហៅខ្ញុំមកទាំងប្រញាប់បែបនេះ! គ្រាន់តែអង្គុយចុះភ្លាមយ៉ុនហ្គីក៏សួរទៅអ៊ុំរបស់នាយភ្លាម ព្រោះលោកគីមបានខលប្រាប់នាយថាមានរឿងសំខាន់ចង់និយាយជាមួយទើបនាយប្រញាប់មក!
អ៊ុំចង់ដឹងរឿងរបស់ "ចន ជុងហ្គុក"តើគេជាមនុស្សបែបណា ក្មួយអាចនិយាយពីគេអោយអ៊ុំស្ដាប់បានទេ
មិនចាំយូររាងចំណាស់ក៏សួរ ចង់ដឹងពីអត្តចរិតរបស់ ចន ជុងហ្គុក ព្រោះថាជុងហ្គុកនឹងយ៉ុងហ្គីពួកគេគឺជាមិត្តនឹងគ្នា យ៉ុនហ្គីប្រហែលជាដឹងរឿងជុងហ្គុកមកច្រើន
លោកអ៊ុំ!មានរឿងអ្វីជាមួយគេមែនទេ?យ៉ុនហ្គីនាយកំពុងតែឆ្ងល់ថាហេតុអ្វីបានអ៊ុំខ្លួនចង់ដឹងពីជុងហ្គុកមិត្តរបស់គេ!
បានអ៊ុំប្រាប់ឯងទៅចុះ គ្រួសារ"គីម"ហើយនឹងគ្រួរសារ"ចន" បាននិយាយគ្នាតាំងពីថេហ៌ហើយនឹងជុងហ្គុកគេមិនទាន់កើតមកម្លេះថាបើកូនៗកើតមកនឹងអោយរៀបការជាមួយគ្នា ទោះជាភេទដូចគ្នាក៏ដោយ ហើយពួកគាត់ក៏មិនចង់កែរប្រែពេលវេលាដែរ
អញ្ចឹងមានន័យថាថេហ៌ត្រូវតែរៀបការជាមួយនឹងជូងហ្គុក! យ៉ុនហ្គីក៏រៀងភ្ញាក់ផ្អើលបន្តិចដែរពេលដែរលឺបែបនេះ តែមិនដឹងថាថេយ៉ុងគេព្រមឬអត់ទេ ព្រោះរាងតូចម្នាក់នេះរឹងល្បាលណាស់ ថែមទាំងឆ្នាស់ឆ្នើមទៀតផង!
បន្ទាប់មកយ៉ុនហ្គីក៏និយាយរឿងជុងហ្គុកប្រាប់ទៅប៉ាម៉ាក់ថេហ៌ទាំងអស់គ្មានសល់សូម្បីបន្តិច
អញ្ចឹងអ៊ុំសុំអោយក្មួយលាក់ការនេះផងណាកុំប្រាប់នរណា សូម្បីថេយ៉ុងឬជុងហ្គុកក៏មិនអោយដឹងដែរ លោកគីមក៏សុំអោយក្មួយប្រុសលាក់ជាការសម្ងាត់ ទើបយ៉ុនហ្គីគេមិនប្រាប់នរណាអោយដឹងសូម្បីតែជីមីនគូរដណ្ដឹងនាយក៏នាយមិនប្រាប់ដែរ
ត្រលប់មកពេលនេះ ថេយ៉ុង ជីមីន នឹងយ៉ុនហ្គីពួកគេក៏នៅនិយាយគ្នាលេងនៅឯផ្ទះរបស់យ៉ុនហ្គីនេះឯង រហូតដល់ល្ងាចទើបថេយ៉ុងត្រលប់ទៅវិញ តែនាយតូចមិនបានត្រលប់ទៅភូមិគ្រឹះវិញទេ គឺទៅ condoផ្ទាល់ខ្លួន ដែលគេទិញសម្រាប់តែផ្ទាល់ខ្លួនគេប៉ុណ្ណោះ ថែមទាំងមិនអោយនរណាម្នាក់ដឹងឡើយ
មានតែជីមីនទេដែរដឹង!ព្រោះគេជាមិត្តសម្លាញ់នឹងគ្នា! (មិត្តស្លាប់រស់🙄)
[ភូមិគ្រឹះចន]ងាកមកមើលភូមិគ្រឹះចនវិញកំពុងតែចលាចល ព្រោះរាងក្រាស់បាននាំលីយ៉ាមកជួបអ្នកស្រីចន ធ្វើអោយអ្នកស្រីចនខឹងឈ្លោះជាមួយជុងហ្គុកព្រោះតែលីយ៉ាជាសង្សាររបស់ជុងហ្គុក គាត់មិនចូលចិត្តសង្សាររបស់ជុងហ្គុកទេ ទោះជានាងខំធ្វើល្អដាក់គាត់ប៉ុណ្ណាក៏គាត់មើលមិនចូលភ្នែកដែរ អ្នកដែរគាត់ជ្រើសរើសធ្វើកូនប្រសារ នោះគឺមានតែម្នាក់គត់ ហើយម្នាក់នោះគឺជាគីម ថេយ៉ុងនឹងឯង!
" ម៉ាក់មិនព្រមជាដាច់ខាតណាជុង! កូនត្រូវតែឈប់ទាក់ទងគ្នាជាមួយនាង! ម៉ាក់មិនអនុញ្ញាតទេកូនប្រសាររបស់ម៉ាក់មិនមែនជានាងម្នាក់នេះទេ! សំលេងជជែកគ្នា បានបន្លឺឡើងពេញភូមិគ្រឹះ!រវាងជុងហ្គុកនឹងម៉ាក់របស់នាយ!!!
បានហើយអូននិយាយគ្នាតាមសម្រួលទៅ! ដោយសារឃើញប្រពន្ធនឹងកូនដូចនិយាយគ្នាមិនដឹងរឿងទើប" លោកចន "និយាយកាត់ឃាត់ ទាំងម្ដាយទាំងកូន បើមិនឃាត់ទេប្រហែលសុីសាច់ហុតឈាមគ្នាហើយ!
ចំណែកស្រីស្រស់លីយ៉ាវិញ នាងខំអត់ទ្រាំណាស់ចំពោះទង្វើររបស់ម៉ាក់ជុងហ្គុកធ្វើដាក់នាង ទាំងជេ ទាំងនិយាយាមើលងាយនាង! គ្រប់សព្វបែបយ៉ាង ចាំមើលណាបើនាងចាប់ជុងហ្គុកធ្វើប្ដីបានគេនឹងចាប់ការអ្នកស្រីចនចេញហើយ!!
"កុំហៅយើងថាម៉ាក់!! នាងមិនមែន ជាកូនរបស់យើងទេ កុំសង្ឃឹមថាចាប់កូនប្រុសយើងបានអោយសោះ!លោកស្រីចន"
អ្នកម៉ាក់!ម៉េចក៏ថាអោយលីយ៉ាបែបនេះ! នាងមិនដែរគិតបែបនេះទេ! យើងស្រលាញ់គ្នាដោយចិត្តនឹងចិត្ត!អ្នកម៉ាក់កុំគិតអាក្រក់លើនាងអី!
រាងក្រាស់ក៏និយាយការពារសង្សារពីការមើលងាយពីម៉ាក់របស់ខ្លួន!
ចំណែកលោកចនវិញបានត្រឹម អង្គុយស្ដាប់ម្ដាយកូនប្រកែកគ្នា!ព្រោះមិនដឹងនិយាយយ៉ាងម៉េច!។(ចប់🥲)
To be contacted....🤟
YOU ARE READING
🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]
General Fictionបងជាទឹក អូនជាភ្លើង បងសុខចិត្តចាញ់អូនគ្រប់រឿងអោយតែអូនសប្បាយចិត្ត បងខុសក៏បងលួងអូនបងត្រូវក៏បងលួងអូន