32:បងនឹងតាមញ៉ែអូនម្ដងទៀតអោយបាន"គីមថេយ៉ុង"

1K 52 0
                                    


   "មួយរយៈនេះថេយ៉ុងនឹងជុងហ្គុកពួកគេកាន់តែស្និទ្ធស្នាលជាងមុនទៅទៀត វាដូចជាពួកគេស្គាល់គ្នាដំបូងៗចឹង ហើយនាយតែងតែតាមការពារឬហួងហែងរាងតូចជាប់រហូតទោះពួកគេមិនត្រូវជាអ្វីនឹងគ្នាក៏ដោយ ចំណែករាងតូចវិញគេមិនថាអ្វីនោះតែពេលខ្លះក៏ធុញខ្លះដែលនាយជ្រុលហួសហេតុពេកដល់ថ្នាក់គេទ្រាំមិនបានក៏ថាអោយ ។

  "ម៉ាក់កូនទៅធ្វើការហើយ  ថេយ៉ុងចុះមកដល់ខាងក្រោមប្រាប់ទៅម៉ាក់របស់គេ 

  "កូនមិនញុាំបាយសិនទេហេស! លោកស្រីគីមឃើញកូនប្រុសដើរចេញទៅក៏សួរ ព្រោះរាល់ថ្ងៃគេតែងតែនៅញុាំបាយជាមួយម៉ាក់គេតែថ្ងៃនេះមើលទៅគេប្រញាប់ខ្លាំងណាស់ ។

  "អត់ទេម៉ាក់កូនប្រញាប់ កូនទៅសិនហើយ សឺត.រាងតូចដើរមកថើបម៉ាក់គេមួយខ្សឺតហើយក៏ចេញទៅធ្វើការបាត់

  "រាងតូចមកដល់ក្រុមហ៊ុន គេរៀបនឹងដើរចូលខាងក្នុងហើយ ស្រាប់តែឃើញជុងហ្គុកកំពុងដើរជាមួយមនុស្សស្រីម្នាក់បណ្ដើរគ្នាចូលខាងក្នុង  ហើយស្រីម្នាក់នោះនៅអោបដៃនាយទៀតផង  គេពិតជាខឹងនឹងជុងហ្គុកខ្លាំងណាស់ ត្រង់គេនៅជាមួយមនុស្សប្រុសផ្សេងនាយហួងហែង តែថាខ្លួនឯងបណ្ដើរស្រីមកដល់ក្រុមហ៊ុនទៀត ។

  "ថេយ៉ុងមកដល់បន្ទប់ធ្វើការរបស់ជុងហ្គុក គេក៏ឃើញនាយកំពុងអង្គុយនិយាយអ្វីជាមួយស្រីម្នាក់នោះ ដោយមិនខ្វល់នឹងខ្លួនដែលចូលមកនោះ នាយនៅធ្វើមិនដឹងទៀត ហើយមីស្រីម្នាក់នឹងក៏ចឹងទៀតអោយដៃគេសម្បើមណាស់ នេះហាច់មករកគេដល់កន្លែងតែម្ដង

   "គេជាអ្នកណាជុង...ស្រីម្នាក់នោះធ្វើជាសួរជុងហ្គុកទាំងដឹងហើយថាគេជាអ្នកណា

  "គេហេសជាអ្នករួមភាគហ៊ុនជាមួយគ្មាប៉ុណ្ណោះ រាងក្រាស់តបទៅស្រីម្នាក់នោះហើយនាយក៏សម្លឹងមើលទៅរាងតូចដែលអង្គុយនៅសាឡុងមុខឡើងក្រញ៉ូវនោះ  មិនប្រាប់ក៏ដឹងថាខឹងនឹងនាយដែល ។

  "អ៎...
  "សួរស្ដីលោក!    ស្ងាត់.....!
  "សួរស្ដីខ្ញុំគឺសង្សារបងជុង សុំស្គាល់ផង!

  "អ្នកណាចង់ស្គាល់នាង ហើយមកប្រាប់ធ្វើអី?រាងតូចនិយាយតបទៅគេវិញទាំងគំរោះគំរើយនិយាយជាមួយគេទាំងមិនមើលមុខស្រីម្នាក់នោះផង តែមាត់ខុសពីចិត្តចង់ដឹងថាស្រីម្នាក់នឹងត្រូវជាអ្វីជាមួយនឹងជុងហ្គុកទៅឬក៏ប្អូននាយ តែនេះគេបានបញ្ជាក់ហើយថាគេជាសង្សារនាយ! នេះនាយមានសង្សារពីអង្កាលម៉េចក៏គេមិនដឹងចឹង ។

🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ