ភាគ21:ឬមួយក៏បងមានស្រីមែន?

1K 51 0
                                    


#ព្រឹកថ្ងៃថ្មី

<រាងតូចក្រោកមកមិនឃើញ ស្វាមីទើបចេញមកក្រៅរកមើល ហើយក៏បានឃើញជុងហ្គុកកំពុងឈរនិយាយគ្នាជាមួយស្រីម្នាក់គេមិនដែរស្គាល់ហើយក៏មិនដែរឃើញមុខដែរ នេះមកលួចជួបស្រីផងហេស ហុឹស....រាងតូចឈររអ៊ូរម្នាក់ឯងដែរជុងហ្គុកមកជួបមនុស្សស្រីហើយក្រោកមុនគេមិនប្រាប់គេអោយដឹងទៀតចាំមើលតែមកវិញរករឿងអោយណាណីហើយ
<យ៉ាងម៉េចដែរពេលឃើញប្ដីនៅជាមួយស្រីផ្សេងបែបបនេះ ជីហ៊ុននាងថាដើរទៅរកជុងហ្គុកក៏ស្រាប់តែឃើញរាងតូចឈរមើលជុងហ្គុកពីចំងាយក៏ចូលមកលេបខាយអោយថេយ៉ុងតែម្ដងទៅ លើនេះបើឈ្លោះគ្នាទៀតនាងប្រហែលជាមានឱកាសចាប់ជុងហ្គុកហើយ។
<នាងសួរខ្ញុំហ៎...រាងតូចធ្វើជាចង្អុលមកខ្លួនឯង ទាំងដឹងហើយថានាងស្រីលេខាប្ដីគេកំពុងតែស៊កសៀតអោយខ្លួនទៅរករឿងជុងហ្គុក តែគេមិនភ្លើនោះទេ គេនឹងចាំនិយាយគ្នាជាមួយជុងហ្គុកខ្លួនឯងហើយគេក៏លែងជឿសំដីអ្នកណាទៀតដែរ 

<បើមិនសួរឯងអោយសួរអ្នកណា..ជីហ៊ុនក៏និយាយគំហកដាក់ថេយ៉ុងវិញ គេមិនដែរញញើតថេយ៉ុងសូម្បីបន្តិច ប្រហែលមិនដែរស្គាល់ថ្នាំខ្លាំងហើយមើលទៅ ឃើញគេមិនមាត់ៗបានចិត្តការអត់ទ្រាំមានដែរកំណត់ណា..

<ខ្ញុំជាចៅហ្វាយរបស់នាង នាងគួរតែនិយាយជាមួយខ្ញុំអោយបានសមរម្យបន្តិចជាងនេះទៅក្រែងខ្ញុំចិត្តល្អអោយនាងធ្វើការនៅក្រុមហ៊ុនខ្ញុំបានយូរជាងនេះ  និយាយរួចថេយ៉ុងក៏ដើរចេញបាត់គេមិនចង់ឈ្លោះជាមួយមនុស្សស្រីនាំតែថោកទេ 

<គិតថាខ្ញុំខ្លាចឯងឬ...នាងក៏ស្រែកពីក្រោយពេលដែរថេយ៉ុងដើរបានរាងឆ្ងាយបន្តិច

<ស្រេចតែនាង រាងតូចក៏ងាកមកញញឹមយ៉ាងស្រស់ដាក់ជីហ៊ុន ហើយក៏ដើរទៅខាងក្នុងវិញ

Skip!

<បងទើបមកណា  គ្រាន់តែរាងក្រាស់បើកទ្វារចូលបន្ទប់ភ្លាមនាយតូចក៏ចាប់ផ្លើមសួរភ្លាមមិនទុកអោយយូរ ចាំមើលថាជុងហ្គុកប្រាប់គេត្រង់ឬអត់ ។។
<បងទៅជួបមិត្តភក្តិនៅទីនេះ ហើយក៏និយាយគ្នាលេងបន្តិច អូនមានការអីមែនទេ ជុងហ្គុកនាយដឹងថាថេយ៉ុងទៅឃើញនឹងមិត្តគេហើយប៉ុន្តែនាយចង់ដឹងថារាងតូចមាប្រតិកម្មយ៉ាងណាពេលឃើញគេជាមួយមនុស្សស្រី នេះនាយគិតថាថេយ៉ុងទៅបង្ករឿងទៀតហើយ
<ស្រីឬក៏ប្រុស ...រាងតូចក៏ចាប់ផ្ដើមជំរិតសួរ ចង់ដឹងថាជុងហ្គុកឆ្លើយប្រាប់តាមត្រង់ឬកុហក.
<ស្រី...ជុងហ្គុកនាយឆ្លើយខ្លី ហើយក៏លួចញញឹមតិចៗ ពេលចេះប្រច័ណ្ឌចឹងគួរអោយស្រលាញ់ណាស់ ហើយចង់អោយនាយទៅមានស្រីបានយ៉ាងម៉េច បើប្រពន្ធស្អាតម្លឹងៗហើយ ថែមទាំងពូកែងក់ងរទៀត គេមើលស្រីផ្សេងមិនចូលភ្នែកទេ <ថេយ៍...បងត្រូវទៅនិយាយការងារជាមួយភ្ញៀវទៀត អូនទីនេះហើយណា ដោយសារឃើញថេយ៍ស្ងាត់ទើបរាងក្រាស់និយាយមុន ហើយប្រាប់រាងតូចដោយសំលេងស្រទន់..
<ខ្ញុំទៅដែរ...រាងតូចក៏ងើបក្រេះមកឈរទល់មុខជុងហ្គុក  គេមិនហ៊ានបណ្ដោយអោយជុងហ្គុកទៅម្នាក់ឯងបានទេព្រោះមានអ្នកចាំចាប់ប្ដីគេ
<មិនបានទេបងទៅធ្វើការណា រាងក្រាស់ក៏ប្រញាប់ប្រកែកយ៉ាងលឿន នាយមិនអោយរាងតូចទៅព្រោះខ្លាចរាងតូចគេធុញអីបែបនឹង ណាមួយគេទៅយូរទៀត ទាល់តែល្ងាចបាននាយមកវិញ .
<ហេតុអី...ឬមួយក៏បងមានស្រីមែន ដូចនាងជើងល្អលេខាបងនិយាយ .
<រាងក្រាស់ក៏ជ្រួញចិញ្ចើមចូលគ្នាបែបមិនយល់ពីអ្វីដែររាងតូចនិយាយ នេះលេខារបស់គេមកនិយាយស្អីប្រាប់ប្រពន្ធគេទៀតហើយ នាងនិយាយស្អីខ្លះប្រាប់អូន ជុងហ្គុកនាយក៏ចាប់ ក ដៃតូចរបស់ថេយ៉ុងហើយជំរិតសួរ ប្រាប់បងមកថានាងទៅនិយាយស្អីខ្លះប្រាប់អូនហើយអូនទៅជឿនាងដែរឬ?ជុងហ្គុកក៏សួរម្ដងទៀត ហើយទឹកមុខគឺស្មើរធេង នេះលេខារបស់គេកាន់តែមែនទែនហើយ .
<ពេលលឺជុងហ្គុកជំរិតសួរបែបនេះថេយ៉ុងក៏លួចញញឹមចុងមាត់ គេនឹងប្រដៅលេខានេះចេញម្ដងទើបបានកុំអោយឈ្លើយដាក់គេពេក ក៏....ក៏គេប្រាប់ថាបងមកជួបស្រីហើយបន្តិចទៀតនេះបងនឹងទៅជួបមនុស្សស្រីទៀតផង ថែមទាំងថាបងលួចជួបអតីតសង្សារបងទៀតផង តើពិតទេ?រាងតូចក៏ធ្វើជានិយាយបែបកំសត់ ទឹកមុខអន់ចិត្តនឹងជុងហ្គុក .
<មិនពិតទេថេយ៍...បងមិនបានទៅជួបស្រីណាឡើយ ហើយម្នាក់ស្រីដែរបងនិយាយជាមួយនោះគឺជាមិត្តបងប៉ុណ្ណោះ រាងក្រាស់ក៏ប្រញាប់បកស្រាយប្រាប់រាងតូចភ្លាមៗ ខ្លាចគេយល់ច្រលំលើខ្លួនទៀត .
<សម្រេចថាបងអោយខ្ញុំទៅអត់ បន្ទាប់ពីស្ងាត់មួយសន្ទុះថេយ៉ុងក៏សួររាងក្រាស់ម្ដងទៀត ហើយលើកនេះរាងក្រាស់ក៏អោយនាយតូចទៅជាមួយទាល់តែបាន .
Skip!..
<បងយ៉ុនហា៎...ជូនអូនទៅលេងថេយ៍បន្តិចមកអូននឹកគេណាស់ រាងតូចជីមីនអង្គុយរំអុកយ៉ុនហ្គីអោយជូនខ្លួនទៅលេងថេយ៉ុង ចាប់តាំងពីថ្ងៃមានរឿងថេយ៍នឹងជុងហ្គុកយល់ច្រលំនឹងគ្មាមកយ៉ុនហ្គីមិនដែរអោយជីមីនចេញក្រៅទេអោយនៅតែក្នុងផ្ទះ ចង់ទៅណាទិញអីនាយជាអ្នកជូនទៅឬក៏ទៅទិញអោយ.មើលទៅyoongiគេសោះអង្គើយដាក់ជីមីនពិតមែនប៉ន្តែគេស្រលាញ់ជីមីនណាស់ ថ្នាក់ថ្មមដូចព្រះអង្គម្ចាស់យ៉ាងចឹង .
<ថេយ៍គេមិននៅផ្ទះទេ...គេចុះទៅខេត្តជាមួយជុងហ្គុកបាត់ហើយ yoongiក៏រៀបរាប់តាមអ្វីដែរគេដឹង ព្រោះថាគេបានទៅរកជុងហ្គុកហើយកូនចៅជុងហ្គុកប្រាប់ថាគេចុះទៅខេត្តពីបីថ្ងៃទៀតទើបមកវិញ.
«ពិតទេ...រាងតូចក៏សួរបញ្ជាក់ខ្លាចនាយកុហកគេ
«ពិតណាស់បងកុហកអូនធ្វើអី បងមិនចិត្តអាក្រក់គ្រាន់តែជូនអូនទៅលេងថេយ៍ទេតែគេមិននៅពិតមែន រាងក្រាស់ក៏បញ្ជាក់ច្បាស់ៗ កុំអោយជីមីនគិតថាគេកុហក
«ជឿក៏បាន...ប៉ុន្តែបងត្រូវជូនអូនទៅ shopping ជីមីនក៏ងាកមកមើលមុខyoongiហើយសើចស្ញេញដាក់នាយ បែបយកចិត្តយកថ្លើមអីបែបនឹង.
«ក្មេងក្បាលខូច yoongiក៏ញីសក់ក្បាលទន់រលោងលេងតិចៗ គេក្នាញ់នឹងចរិកញិកញ៉ក់ក្មេងម្នាក់នេះណាស់ គួរអោយស្រលាញ់គ្រប់កន្លែងតែម្ដង .
.........

<បន្ទាប់ពីនិយាយការងារចប់ក៏រាងល្ងាចដែរហើយរាងក្រាស់នឹងរាងតូចក៏ឆ្លៀតទៅដើរលេងតែពីនាក់ អេ..ចាឡំពីនាក់នៅមានកូនចៅពីនាក់ទៀតមកជាមួយដែរ តែពួកគេមិនហ៊ានចូលជ្រៀតជ្រែកចៅហ្វាយទេខ្លាច អត់ការងារធ្វើ នឹងអត់បានប្រាក់ខែទើបពួកគេបានត្រឹមតែដើរតាមក្រោយ តិចៗ ហើយវាក៏ធ្វើអោយអ្នកខ្លះមិនសប្បាយចិត្តព្រោះតែច្រណននឹងរាងតូចថេយ៉ុង
<នែ...នាងកុំគិតថាខ្ញុំមិនដឹងថានាងកំពុង់តែចង់បំបែកបំបាក់ចៅហ្វាយអោយសោះ កំពុងតែដើរសុខៗប៊ីនក៏និយាយ ធ្វើអោយជីហ៊ុនងាកមកមើលមុខនាយជាជំនិតជុងហ្គុក
<ហើយវាយ៉ាងម៉េច...នាងក៏ឆ្លើយហីៗដូចគ្នានខ្លាចអ្វីបន្តិច
<គ្មានយ៉ាងម៉េចទេកុំចង់បានរបស់ដែរមានម្ចាស់ហើយព្រោះវានឹងធ្វើអោយនាងឈឺចាប់នៅថ្ងៃណាមួយ និយាយតែប៉ុណ្ណឹងប៊ីនក៏ដើរហួសទៅបាត់ គេគ្រាន់តែចង់ដាស់តឿននាងតែប៉ុណ្ណោះបើនាងមិនស្ដាប់គេក៏មិនដឹងធ្វើម៉េចដែរ ដឹងស្រាប់ហើយថេយ៉ុងគេជាអ្នកណា ឃើញគេមិនមាត់ៗកុំគិតថាគេស្លូតអោយសោះ .
<ខ្ញុំមិនខ្វល់របស់ដែរខ្ញុំចង់បានហើយខ្ញុំនឹងយកអោយបាន នាងនិយាយតិចៗម្នាក់ឯងហើយក៏ដើរតាមប៊ីនទៅ.

     To be contacted...🤟

    អរគុណសម្រាប់ការអាន🥺💜

🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]Donde viven las historias. Descúbrelo ahora