26:ហេតុអីនាយនៅតែស្រលាញ់គេតែម្ខាង

1.1K 49 0
                                    

«ជាច្រើនថ្ងៃកន្លងផុតទៅ ហើយថ្ងៃនេះក៏ដល់ថ្ងៃដែរថេយ៉ុងភ្ជាប់ពាក្យហើយដែរ គ្រួសារទាំងសងខាងគ្រាន់តែនិយាយគ្នាធម្មតានឹងបំពាក់ចិញ្ខៀនប៉ុណ្ណោះ

«ថេយ៍ឯងគិតច្បាស់ហើយហេស  យ៉ុនហ្គីដែរនៅក្នុងបន្ទប់តែងខ្លួនជាមួយថេយ៉ុងក៏និយាយទៅកាន់ប្អូន មើលទៅរាងតូចដូចស្រងូតស្រងាត់ដល់ហើយ

«ហុឹម  រាងតូចមិនឆ្លើយតែក៏ក្រហឹមងក់ក្បាល់បញ្ជាក់  ដើម្បីបំភ្លេចជុងហ្គុកបានមានតែធ្វើបែបនេះ សង្ឃឹមថាការជ្រើសរើសម្ដងនេះនឹងមិនដូចលើកមុនចុះ។ 

«ជុងហ្គុកគេនៅតែស្រលាញ់ឯង  នឹងនឹកដល់ឯងគ្រប់ពេល បងមិនចង់ឃើញឯងនឹងគេបែបនេះទេ យ៉ុនហ្គុីគេគ្រាន់តែចង់អោយប្អូនគេគិតម្ដងទៀតពេលនេះវាមិនទាន់ហួសពេលទេ ។

«ខ្ញុំសម្រេចចិត្តច្បាស់ហើយ បងមិនចាំបាច់ជួយនិយាយអោយគេទេ  រាងតូចនិយាយហើយក៏ដើរចេញមកខាងក្រៅមុនយ៉ុនហ្គី ។

«ហើយ....អាគុកអើយអោយយើងជួយឯងយ៉ាងម៉េច បើថេយ៍គេចិត្តរឹងយ៉ាងនេះ យ៉ុនហ្គីក៏ដកដង្ហើមធំហើយក៏ដើរទៅតាមក្រោយ នេះជួយមិត្តភក្តិតែមកត្រូវប្អូនថាអោយ គេ!.

«ពិធីភ្ជាប់ពាក្យក៏ចាប់ផ្ដើមឡើងដោយរលូន ដោយគ្រាន់តែបំពាក់ចិញ្ចៀន ធម្មតាប៉ុណ្ណោះ ប៉ុន្តែរាងតូចមុខមិនសូវស្រស់ប៉ុន្មានទេ ការភ្ជាប់ពាក្យនេះលោកគីមជាអ្នកបង្ខំគេទេ ហើយគាត់ក៏គ្រាន់តែចង់អោយថេយ៉ុងបំភ្លេចជុងហ្គុកប៉ុណ្ណោះ ហើយការសម្រេចចិត្តនេះថេយ៉ុងគេខ្លួនឯងក៏ព្រម ដោយមិនប្រកែក  សូម្បីបន្តិច ។

+Skip

     «នែឯងឈប់ផឹកទៅទោះឯងផឹកដល់ស្លាប់ទៀតក៏ថេយ៍គេមិនត្រលប់មកស្រលាញ់ឯងដូចដើមដែរ  យ៉ុនហ្គីអង្គុយលួងលោមមិត្តដើម្បីកុំអោយគេខូចចិត្តកាន់តែខ្លាំងបន្ទាប់ពីដឹងដំណឹងអតីតប្រពន្ធត្រូវភ្ជាប់ពាក្យ នេះថេយ៉ុងពិតជាដាច់ចិត្តពិតមែនឬ  ពេលនេះម៉ោងនេះនាយកំពុងតែខូចចិត្តជាទម្ងន់  តើអ្នកណាអាចជួយនាយបានទៅ ជួយអោយថេយ៉ុងជានាជាមួយគេវិញ!គេចង់តែស្រែអោយខ្លាំងថាគេឈឺខ្លាំងណាស់ តើមានអ្នកណាយល់ពីគេខ្លះ  ប្រហែលជាគ្មានទេ អ្នកគ្រប់គ្នាមើលមកនាយជាមនុស្សអាក្រក់ នាយក្បត់ចិត្តប្រពន្ធ ធ្វើអោយប្រពន្ធយំម្ដងហើយម្ដងទៀត  ប៉ុន្តែគេគ្រប់គ្មាមិនដឹងថានាយកំពុងតែឈឺទេ!
«ហុឹកៗ....ថេយ៍! ជុងហ្គុកអង្គុយយំគ្មានខ្មាស់អ្នកណាទៀតឡើយ ពេលនេះគេធ្វើអ្វីមិនចេញទេ ក្រៅពីយំ ទឹកភ្នែកកូនប្រុសស្រក់មកមិនឈប់ តើអោយគេធ្វើយ៉ាងម៉េចទៅ!
«បន្ទាប់ពីផឹកស្រាក្លែមទឹកភ្នែកអស់ចិត្តហើយពេលនេះនាយក៏សន្លប់បាត់មាត់ឈឹងធ្វើអ្នកជាមិត្តបានត្រឹមតែអាណិតតែមិនដឹងជួយបែបណាបើពេលនេះថេយ៍ភ្ជាប់ពាក្យរួចហើយ គេមានគូរដណ្ដឹងហើយ    

🌻ចាញ់ស្នេហ៍ ថេយ៉ុងកំពូលឆ្នាស់🌻[ចប់✅]حيث تعيش القصص. اكتشف الآن