ផ្ដើមរឿង+ភាគ១

4.3K 85 3
                                    

ផ្ដើមរឿង
      
       ក្នុងប្រទេសជប៉ុនអ្នកណាក៏ល្បីរឿងអ្នកលេងបងតូចបងធំពួកសាម៉ូរៃពួកម៉ាហ្វៀអ្វីហ្នឹងជាពិសេសនោះគឺនៅទីក្រុងតូក្យូតែម្ដងដែលជាទីក្រុងធំជាងគេបំផុតនៅប្រទេសជប៉ុនសម្បូរអ្នកមានអំណាចជាច្រើនរស់នៅដូចជាពួកម៉ាហ្វៀនៅពាសពេញស្ទើរគ្រប់កន្លែងនៅក្នុងក្រុងអ្នកណាដែលមិនប្រយត្ន័ដឹងតែខ្ទិចរបស់ពួកម៉ាហ្វៀហើយ។ ក្នុងនោះផងដែរក៏មាន ត្រកូលម៉ាហ្វៀដ៏ចំណាស់មួយដែលបានឈរជាច្រើនជំនាន់មកហើយគឺត្រូល'យ៉ាម៉ាហ្សាគិៈ'
ដែលមានកូនប្រុសចំនួនចំនួន៣នាក់គឺ
កូនទី១:ណាមជូន យ៉ាម៉ាហ្សាគិៈ     
កូនទី២:សុកជីន យ៉ាម៉ាហ្សាគិៈ
កូនទី៣:ថេយ៉ុង យ៉ាម៉ាហ្សាគិៈ តែពួកគេមិនមែនជាកូនជប៉ុនសុទ្ធនោះទេគឺជាកូនកាត់កូរ៉េជប៉ុនដែលលោកកៃតូត្រូវជាឪពុករបស់ពួកគេបានរៀបការជាមួយនារីកូរ៉េម្នាក់ឈ្មោះជីយ៉ុង(ម៉ាដាមជីយ៉ុង)ដែលមកធ្វើការនៅជប៉ុននេះទើបធ្វើឲ្យសម្រស់ពួកគេសង្ហាប្លែកខុសពីប្រុសជប៉ុនដទៃ
មិនត្រឹមតែល្អរូបនោះទេពួកគេម្នាក់ៗសុទ្ធតែពូកែខាងគ្រប់គ្រងជំនួញជាពិសេសថេយ៉ុង យ៉ាម៉ាហ្សាគិៈ វ័យទើបតែ២៣ឆ្នាំទេតែអាចគ្រប់គ្រងក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យដ៏ធំមួយនៅប្រទេសជប៉ុនបានយ៉ាងល្អត្រកូលនេះមិនមានត្រឹមតែក្រុមហ៊ុនប៉ុណ្ណេះទេនៅមានរោងចក្រនាំចេញចូលទំនិញផ្សេងៗទៅក្រៅប្រទេស ជួញដូរអាវុធដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល និងមានក្លឹបដែលបើកជាច្រើនកន្លែងទៀត តែជំនួញច្រើនយ៉ាងនេះមិនមែនពួកគេមើលការខុសត្រូវតែ៣នាក់ទេគឺមានកំពូលម៉ាហ្វៀទាំង៤នាក់ផ្សេងទៀតដែលជាបងប្អូនជីដូនមួយរបស់ពួកគេដែលនៅខាងលោកកៃតូតែពេលនៅក្រៅពួកគេទាំង៧នាក់ប្រៀបដូចមិត្តភក្តិផងបងប្អូនផងគឺស្រលាញ់គ្នាណាស់បើមាននរណាម្នាក់មានរឿងនោះពួកគេមិននៅស្ងៀមនោះទេគឺជួយឈឺឆ្អើលគ្នាសម្បើមដៃណាស់តែទោះពូកែយ៉ាងនេះហើយពួកគេនៅមិនព្រមយកប្រពន្ធទេព្រោះគិតថាពេលដែលយកមកនឹងធ្វើឲ្យពួកគេពិបាកទើសដៃទើសជើងគ្មានសេរីភាពដែលចង់ទៅដេកជាមួយស្រីណាក៏បាននោះហើយការគិតរបស់ពួកគេម្នាក់ៗសុទ្ធតែដូចគ្នាដែលធ្វើឲ្យឪពុកម្ដាយរបស់ពួកគេទាំងអស់សរសើរកូនមិនដាច់ពីមាត់នោះទេ។ ថេយ៉ុងជាកូនពៅក្នុងគ្រួសារ យ៉ាម៉ាហ្សាគិៈ ដែលបុរសម្នាក់នេះឫកពារឆាវណាស់បើអ្នកណាហ៊ានជំទាស់ ហ៊ានប្រឆាំង ល្មើសបទបញ្ជានោះទោសគឺមានតែស្លាប់តែចំពោះជនក្បត់វិញគឺគេយកទៅធ្វើទារុកម្មរហូតដល់ទ្រាំមិនបានខាំអណ្ដាតខ្លួនឯងស្លាប់ក៏មានដែរទង្វើឈាមត្រជាក់របស់គេធ្វើឲ្យកូនចៅក្រោមបង្គាប់ត្រូវខ្លាចគេរាបដូចកន្ទេលចឹងតែទោះបីខ្លាំងយ៉ាងណាក៏នៅតែមានគូប្រជែងដដែលជាពួកមិនខ្លាចស្លាប់ជាពួកម៉ាហ្វៀដែលរកស៊ីផ្លូវងងឹតពួកនេះក៏ចូលចិត្តលេងសាហាវៗឆៅៗដែរព្រោះពួកនោះអាងមានអ្នកមានអំណាចដែលរកស៊ីជាមួយពួកវាការពារទើបចូលចិត្តធ្វើអីស្រេចតែក្បាលវ៉ាល់តែទោះយ៉ាងណាក៏មិនអាចយកឈ្នះកម្លោះសង្ហាទាំង៧នាក់យើងបានដែរ។
                 កូនបំណុលម៉ាហ្វៀ(ភាគ១)
       នាពេលយប់នៅបន្ទប់ក្រោមដីក្នុងក្លឹបកណ្ដាលក្រុងតូក្យូកម្លោះម៉ាហ្វៀថេយ៉ុង យ៉ាម៉ាហកសាគិៈ កំពុងតែអង្គុយគងអន្ទាក់ខ្លាលើសាឡុងក្នុងបន្ទប់ដោយមានកូនចៅប្រហែល១០នាក់នៅឈរអមក្បែរនោះមើលទៅការអង្គុយរបស់គេហាក់ដូចកំពុងចាំនរណាម្នាក់យ៉ាងអ៊ីចឹងមុននឹងសម្លេងគោះទ្វាបានបន្លឺឡើង
តុកៗក្រាក> សម្លេងគោះទ្វាពីរដងមុននឹងទ្វាបើកបង្ហាញឲ្យឃើញបុរសម្នាក់ជាកូនចៅរបស់ថេយ៉ុងនិងម្នាក់ទៀតដែរត្រូវកូនចៅរបស់ថេយ៉ុងចាប់កអាវអូសសំដៅទៅកាន់ថេយ៉ុងដែលរូបរាងរបស់បុរសម្នាក់នោះត្រូវកូនចៅថេយ៉ុងវៃឡើងបែកមុខបែកមាត់អស់ទៅហើយទើបចាប់មក
ព្រូស> រាងកាយរបស់បុរសកម្សត់ម្នាក់នោះត្រូវបានកូនចៅរបស់ថេយ៉ុងចាប់ឲ្យអង្គុយក្រាបចុះនៅក្បែរជើងថេយ៉ុង
"ខ្ញុំស្មានតែនរណាដែលថ្លើមធំហ៊ានកេងលុយក្នុងក្រុមហ៊ុនតាមពិតគឺលោក អាហ៊ីរ៉ូសោះ" ពាក្យសំដីរបស់ថេយ៉ុងនិយាយចេញទៅអ្នកស្ដាប់ធម្មតាវាមិនកាចអីនោះទេតែសម្រាប់លោកអាហ៊ីរ៉ូវិញសំដីរបស់ថេយ៉ុងប្រៀបដូចជាផ្លូវទៅកាន់មច្ចុរាជយ៉ាងអ៊ីចឹង
"លោក-លោកថេយ៉ុងអត់ទោសឲ្យខ្ញុំម្ដងទៅ" បន្ទាប់ពីប្រមូលភាពក្លាហានបានហើយលោកអាហ៊ីរ៉ូក៏វាទៅចាប់ជើងរបស់ថេយ៉ុងឯថេយ៉ុងវិញនៅតែអង្គុយស្ងៀមដដែលមិនមានប្រតិកម្មអ្វីសោះមុននឹងលើកដៃស៊ឺញូទៅកាន់កូនចៅរបស់គេឲ្យយកអ្វីម្យាងមក
"លោកអាហ៊ីរ៉ូប្រាប់ខ្ញុំមកមើល៍ថាដៃមួយណាជាអ្នកលួចលុយខ្ញុំ" គេនិយាយព្រមទាំងទម្លាក់ជើងម្ខាងទៀតទៅលើឥដ្ឋហើយក៏ឈោងយកកូនកាំបិតដែលគេឲ្យកូនចៅគេយកមកមុននេះមកកាន់គ្រវីចុះឡើង
"ខ្ញុំសួរថាដៃណា!" ដោយមិនឮលោកអាហ៊ីរ៉ូនិយាយថេយ៉ុងក៏សម្លុតសួរម្ដងទៀត ទើធ្វើឲ្យគេត្រូវបង្ខំចិត្តលើកដៃឆ្វេងបង្ហាញថេយ៉ុង
ជ្រឹប!អូយ!>គ្រាន់តែលោកអាហ៊ីរ៉ូបង្ហាញដៃភ្លាមក៏ត្រូវមួយកាំបិតទម្លុះកណ្ដាលប្រអប់ដៃគេភ្លាម
"ខ្ញុំថាដៃមួយចំហៀងមិនអាចលួចបានទេ-ជ្រឹប!អាយ" និយាយចប់ថេយ៉ុងក៏ដកកាំបិទពីដៃម្ចាងទៅចាក់ម្ខាងទៀតដែលធ្វើឲ្យឈាមខ្ទាតទៅលើអាវតម្លៃថ្លៃរបស់គេឯលោកអាហ៊ីរ៉ូបានត្រឹមតែស្រែកឈឺចាប់
"លោកថេយ៉ុងលើកក្រោយខ្ញុំលែងហ៊ានហើយ" លោកអាហ៊ីរ៉ូប្រឹងអង្វរថេយ៉ុងទាំងគ្មានសង្ឃឹម
"លើកក្រោយ?ហឺយតើខ្ញុំគួរធ្វើយ៉ាងមិចចំពោះលោកទៅលោកធ្វើការមកតាំងពីជំនាន់លោកប៉ាខ្ញុំម្លេះ" ថេយ៉ុងធ្វើជាដកដង្ហើមធំមុននឹងផ្អែកខ្លួនទៅលើសាឡុងវិញ
"ឲ្យខ្ញុំធ្វើអ្វីក៏បានតែលោកកុំសម្លាប់ខ្ញុំទៅបានហើយ"
"ចឹងក៏រកលុយមកដាក់នៅក្រុមហ៊ុនវិញទៅ១០០លានយេន"(ប្រហែល១លាន៥ម៉ឺន៧ពាន់៦រយ២៧ ដុល្លាខ្មែរ)
"តែខ្ញុំមិនមានលុយទេលោក"
"ចុះលុយដែរលោកយកទៅនោះ"
"គឺ-ខ្ញុំ-"
"យកទៅលេងល្បែង-ចឹងទោសរបស់លោកគួរតែស្លាប់ត្រូវទេ" ដោយឃើញលោកអាហ៊ីរ៉ូពិបាកនិយាយពេកទើបថេយ៉ុងនិយាយជំនួសតែម្ដងទៅ
"កុំ-កុំសម្លាប់ខ្ញុំអីលោកខ្ញុំមានកូនស្រីម្នាក់លោកអាចយកនាងឲ្យទៅបម្រើលោកក៏បានតែសូមលោកទុកជីវីតឲ្យខ្ញុំផង" ដោយអស់ជម្រើសមិនដឹងធ្វើយ៉ាងមិចគឺមានតែវិធីនេះទេពេលម្ចាស់បំណុលទៅទារលុយហើយក៏យកកូនស្រីមកលោះបំណុលនឹងឯង
"ហឹស!ឪពុកដូចលោកមានប៉ុន្មាននាក់ទៀត"ថេយ៉ុងនិយាយព្រមទាំងយកជើងទៅឈ្លីលើដៃម្ខាងរបស់លោកអាហ៊ីរ៉ូ
"ប៉ុន្តែធ្វើបែបនេះក៏បានតែត្រូវមានលក្ខណ្ឌ"
"លក្ខខណ្ឌអ្វីក៏បានឲ្យតែលោកយល់ព្រម" អាហ៊ីរ៉ូប្រញ៉ាប់ឆ្លើយភ្លាមកុំឲ្យថេយ៉ុងប្ដូរចិត្តវិញ
"ហាមរវីរវល់នឹងនាងទៀតព្រោះនាងជាកម្មសិទ្ធរបស់យើងហើយ"
"បានៗខ្ញុំយល់ព្រម"  ។
        មកមើលនារីកម្សត់ម្នាក់នេះវិញពេលនេះម៉ោងជិតដប់យប់ទៅហើយតែនាងនៅមិនទាន់បានទៅផ្ទះនៅឡើយទេនៅកំពុងរៀបចំទុកដាក់ក្នុងហាងអារហារ
មួយកន្លែងដែលនាងធ្វើការយ៉ាងមមាញឹកបំផុត
"រ៉ូសហា!លឿនឡើងបន្តិចទៅ"មនុស្សកំពុងតែញាប់ដៃញាប់ជើងហើយម្ចាស់ហាងនៅមកតឿនទៀតមិនបានបើកភ្នែកមើលទេយ៉ាងមិចយាយប៉ិនេះ
"ចា៎!អ្នកស្រី" រ៉ូសឆ្លើយទៅវិញទាំងញញឹមទោះចង់ជេរយាយប៉ិម្ចាស់ហាងប៉ុណ្ណាក៏បានត្រឹមតែលួចជេរក្នុងចិត្តដែរនរណាទៅហ៊ានជេរឲ្យគេឮបានគេដេញក្បាលលែងឲ្យធ្វើការទៀតហ្នឹងតើនាងបានលុយឯណាយកទៅផ្គត់ផ្គង់ការចំណាយក្នុងផ្ទះនោះបើរាល់ថ្ងៃទាំងម្ដាយទាំងឪពុកនាំគ្នាវក់នឹងល្បែងងើបក្បាលមិនរួចផងហ្នឹងប្រាក់ខែឪពុកនាងបើកបានប៉ុន្មានត្រូវយកទៅលេងល្បែងអស់ៗឯការចំណាយត្រូវនាងអ្នករ៉ាប់រងទាំងអស់អាការចំណាយក្នុងផ្ទះនឹងមិនប៉ុន្មានទេតែពេលខ្លះម្ចាស់បំណុលមកទារលុយដល់ផ្ទះទៀតអាហ្នឹងទើបវាយ៉ាប់សម្រាប់នាង។
        ល្មមតែរួចរាល់ការងារល្មមតែមកដល់ផ្ទះម៉ោងជិតដប់មួយយប់រាល់ថ្ងៃតែនាងមិនដែររអ៊ូថាហត់ចំពោះមុខ ប៉ាម៉ាក់នាងទេទោះបីរអ៊ូក៏ពួកគាត់មិនខ្វល់ដដែលហ្នឹងចឹងហើយកុំមាត់ល្អជាងទុកកម្លាំងធ្វើការវាប្រសើរជាងឆ្ងាយណាស់។
"អេ-ចុះឡានអ្នកណាអីក៏ច្រើនម្លេះលេងមកទាំងយប់ ចឹងតែម្ដងឬយ៉ាងមិច" ពេលដែលរ៉ូសដើរមកដល់មុខផ្ទះក៏ស្រាប់តែឃើញឡានពណ៌ខ្មៅបួនគ្រឿងសុទ្ធតែជាឡានមានតម្លៃថ្លៃកប់ពពកបន្តកន្ទុយគ្នាចតនៅមុខផ្ទះនាងក្នុងចិត្តនាងគិតថាប្រាកដជាម្ចាស់បំណុលច្បាស់ណាស់ដែលមកពេលយប់បែបនេះមិនគិតច្រើនរ៉ូសក៏ដើរចូលទៅក្នុងផ្ទះយ៉ាងលឿន
"ប៉ាម៉ាក់!" គ្រាន់តែចូលមកដល់ខាងក្នុងឃើញសភាពប៉ារបស់នាងដែលដៃមានរបួសហើយមុខមាត់ជាំខៀវឯម៉ាក់នាងអង្គុយផ្ទាល់ឥដ្ឋយំឱបប៉ានាងឱនមុខចុះនៅមុខបុរសម្នាក់ដែលកំពុងតែអង្គុយញាក់ជើងលើសាឡុងធ្វើឲ្យនាងក្តៅស្លឹកត្រជៀកតែម្ដងហើយ
"នែ៎!លោកមិនក៏ចាំបាច់លេងប្រើដៃប្រើជើងបែបនេះ"
រ៉ូសឈរនៅជិតប៉ាម៉ាក់នាងមុននឹងស្រែកទៅកាន់ថេយ៉ុងទាំងមិនដឹងថាអ្នកចំពោះមុខនឹងជាអ្នកណាទេ
"បានហើយរ៉ូសកុំនិយាយច្រើនពេក" ពេលឮកូននិយាយបែបនេះអ្នកជាម្ដាយស្ទើគាំងបេះដូងស្លាប់ហើយទើបទាញដៃកូនស្រីឲ្យអង្គុយចុះក្បែរខ្លួន
"ម៉ាក់តែថា-" រ៉ូសងាកមើលមុខម្ដាយបន្តិចទាំងមិនព្រមអង្គុយចុះនោះទេមុននឹងងាកទៅកាន់ថេយ៉ុងបម្រុងថាឲ្យគេទៀតតែថាពេលដែលនាងឃើញកូនចៅនៅក្រោយគេប្រមាណ១០នាក់សុទ្ធតែមានកាំភ្លើងទើបនាងធ្វើជាសើចញឹមៗដាក់គេបន្តិចមុននឹងដាក់ខ្លួនអង្គុយជិតម្ដាយទាំងឱនមុខជ្រប់ចុះទៅឥដ្ឋបាត់អស់សម្លេងតវ៉ាដែលពេលសូម្បីតែនរណាដកដង្ហើមក៏ពួកគេអាចឮបានដែរមុនដំបូងនាងស្មានគ្រាន់ តែជាអ្នកមកទារលុយធម្មតាតែមានឯណាខុសស្រឡះ តែម្ដងហើយ។    
១០នាទី១៥នាទី២៥នាទី៣០នាទី នៅតែគ្មាននរណាម្នាក់និយាយអីនោះទេរហូតដល់ថ្នាក់រ៉ូសគេងលក់ផ្អែកស្មាម្ដាយព្រោះថានាងមកពីធ្វើការអស់កម្លាំងចឹងហើយវាងាយឲ្យនាងអាចគេងលក់បានដែលពេលនេះសល់តែថេយ៉ុងដែលនៅតែអង្គុយមើលពួកគេទាំងពីរអង្គុយឱនមុខចុះដដែលតែក៏រាងហួសចិត្តតិចដែរស្ថិតក្នុងស្ថានភាពបែបនេះហើយរ៉ូស នៅអាចគេងលក់បានទៀតចំជាល្មោភដេកមែន។
"អេម!" ថេយ៉ុងក្រហេមដើមកបន្តិចដែលធ្វើឲ្យអ្នកដែលទើបនឹងគេងលក់ត្រូវភ្ញាក់ក្រញ៉ាងក្រលេកមកឃើញថេយ៉ុងមើលមកខ្លួនបែបនេះរ៉ូសក៏មកអង្គុយត្រង់ខ្លួននិងឱនមុខចុះវិញដូចដើម
"លោកអាហ៊ីរ៉ូខ្ញុំថាលោកគួរតែនិយាយរឿងដែរយើងព្រមព្រៀងគ្នាឲ្យកូនលោកស្ដាប់ទៅ"
"រឿងអីប៉ា" ឮថេយ៉ុងនិយាយបែបនេះរ៉ូសក៏ងាកមកសួរឪពុកភ្លាម
"គឺ!ប៉ា-បានប្រគល់ឯងឲ្យលោកថេយ៉ុងហើយ" លោកអាហ៊ីរ៉ូនិយាយទាំងទាក់ៗរអាក់រអួលដូចទូរសព្ទគ្មានសេវ៉ាចឹង
"ប្រគល់?ប្រគល់ធ្វើអីប៉ា" រ៉ូសផ្ទួនប្រយោគពីឪពុកមុននឹងសួរបន្តដោយចិញ្ចើមជ្រួញចូលគ្នា
"គឺថាប៉ាបានលួចកេងលុយក្រុមហ៊ុន" លោកអាហ៊ីរ៉ូនិយាយទាំមិនហ៊ានប្រឈមមុខនឹងកូនស្រីឡើយ
"កេងលុយក្រុមហ៊ុន?ប៉ាយកអស់ប៉ុន្មាន" រ៉ូសគ្រាន់ឮចឹងក៏ស្ទុះងើបវឹងទៅឈរមុខឪពុកភ្លាមទាំងភ្លេចគិតថាផ្ទះមានភ្ញៀវ
"គឺ-"លោកអាហ៊ីរ៉ូមិននិយាយទេតែគ្រាន់តែលើកម្រាមដៃចង្អុលមួយមកបង្ហាញ
"មួយរយយេនមែនទេ" រ៉ូសសួរទៅឪពុកតែគាត់បែរជាគ្រវីក្បាល
"មួយពាន់យេន?"រ៉ូសក៏សួរម្ដងទៀតតែគាត់នៅតែគ្រវីក្បាលដដែល
"ចឹងមួយម៉ឺនយេនមែនទេ" គាត់នៅតែគ្រវីក្បាល
"ចុះបើមិនមែនតើប៉ុន្មានទៅ" រ៉ូសសួរទាំងមួម៉ៅម្ដងមិនមែនពីរដងមិនមែនមិចក៏មិនឆាប់និយាយមក
"គឺ១០០លានយេន"
"ហាស១០០លាន!ប៉ាលេងសើចទេដឹងខ្ញុំមានលុយឯណាសងគេទៅ" នេះចំនួនលុយនេះមិនធម្មតាទេណានាងរកមួយឆ្នាំមិនដឹងថាគ្រប់អត់ទេ
"ចឹងហើយទើបប៉ាប្រគល់ឯងឲ្យលោកថេយ៉ុងនឹងហើយ"
"ប៉ាមិនរកវិធីអ្វីផ្សេងទៅម៉ាក់ជួយនិយាយជាមួយប៉ាតិចទៅ" រ៉ូសនិយាយជាមួយឪពុកមុននឹងងាកមកនិយាយជាមួយម្ដាយដោយទឹកមុខអង្វរកតែថាម្ដាយរបស់នាងបានត្រឹមតែឱនមុខចុះដែលធ្វើឲ្យរ៉ូសយកដៃខ្ទប់មុខងើយមុខឡើងលើកុំឲ្យទឹកភ្នែកស្រក់ចុះ
"បានហើយយើងខាតពេលជាមួយពួកលោកច្រើនហើយខ្ញុំទុកពេលឲ្យនាង១៥នាទីទៅរៀបចំរបស់ចាំបាច់មក" ថេយ៉ុងដើរមកជិតរ៉ូសមុននឹងនិយាយ
"លោក!លោកទុកពេលឲ្យខ្ញុំបន្តិចទៅខ្ញុំនឹងរកលុយមកសងលោកឲ្យបានណា" រ៉ូសនាងមិនចង់ទៅទេទើបធ្វើជាស្នើសំណើរនេះឡើងទាំងមិនដឹងគេព្រមឬអត់នោះទេ
"បាន!រយៈពេលពីថ្ងៃបើនាងរកលុយឲ្យយើងបានយើងនឹងដោះលែងពួកនាងតែបើមិនបាននោះទេឪពុកនាងនឹងស្លាប់ព្រមទេបើមិនព្រមឆាប់ទៅរៀបចំអ៊ីវ៉ាន់ទៅ" មុនដំបូងពេលឮពាក្យយល់ព្រមរ៉ូសខំតែអរញញឹមឡើងស្រស់តែឮប្រយោគបន្ទាប់នាងស្ទើទន់ជង្គង់ដួលតើនរណាអាចរកលុយច្រើនយ៉ាងនេះក្នុងរយៈពេលពីរថ្ងៃបានសំអាងលើកាងាររត់តុរបស់នាងនឹងមែនទេហឹសកុំថាឡើយពីរថ្ងៃពីរឆ្នាំនឹងមិនដឹងគ្រប់អត់ផង
"តែលោកលុយច្រើន-"
"១នាទី៣៥វិ" រ៉ូសនាងតវ៉ានឹងគេមិនទាន់ចប់ចុងចប់ដើមផងគេក៏លើកយកនាឡិកាដៃតម្លៃថ្លៃដែលពាក់នៅលើដៃនោះយកមកផ្ទៀងម៉ោងបាត់ទៅហើយដែលធ្វើឲ្យរ៉ូសអស់ជម្រើសក៏ដើរទៅបន្ទប់យ៉ាងលឿនដើម្បីរៀបចំអ៊ីវ៉ាន់កុំឲ្យយឺតម៉ោងគេ
     ពេលថេយ៉ុងឃើញចឹងហើយក៏សើចចុងមាត់បន្តិចគេគិតហើយថានាងច្បាស់ជាមិនហ៊ានយកជីវីតមកប្រថុយទេលុយ១០០លានយ៉េនសម្រាប់គេគឺវាតិចតួចទេគេអាចរកបានយ៉ាងងាយឯលោកអាហ៊ីរ៉ូគេក៏អាចអត់ឱនឲ្យបានដែរព្រោះថាគាត់បាននាំប្រយោជន៍ដល់ក្រុមហ៊ុនក៏ច្រើនណាស់ដែរតែលុយទាំងលានៗបែបនេះត្រូវបាត់បង់ទៅមិនបានអ្វីមកនោះវាសែនស្ដាយខ្លាំងណាស់។
"លោកខ្ញុំរួចរាល់ហើយ" រ៉ូសនាងដើរចេញមកជាមួយវ៉ាលីមួយដែលនាងចំណាយពេលរៀបមិនដល់ ១៥នាទីនោះទេចេញមកទាំងភ្នែកហើមៗដូចទើបតែយំរួចចឹង ថេយ៉ុងមិននិយាយអីទេក៏ដើរនាំមុខចេញទៅមុនទៅឯរ៉ូសវិញក៏ដើរទៅតាមគេទាំងមិនខ្ចីលាអ្នកជាឪពុកម្ដាយនោះទេត្រឹមតែងាកមើលតាមកន្ទុយភ្នែកបន្តិចរួចក៏ដើរចេញទៅ
"បង!បងថាលោកថេយ៉ុងអាចនឹងសម្លាប់កូនយើងដែរទេ" អ្នកស្រីអាគិៈរ៉ាម្ដាយរបស់រ៉ូសសួរទៅលោកអាហ៊ីរ៉ូទាំងទឹកមុខព្រួយបារម្មណ៍ទៅកាន់រ៉ូសពេលនៅជាមួយគ្នាមិនដែលធ្វើអ្វីល្អៗឲ្យកូនទេពេលនាងចេញទៅចឹងក៏ធ្វើឲ្យចិត្តជាម្ដាយគ្រាំគ្រាមិនតិចដែរ
"ជឿបងទៅលោកថេយ៉ុងសាហាវប៉ុណ្ណាក៏មិនលើកដៃសម្លាប់មនុស្សស្រីដែរ" លោកអាហ៊ីរ៉ូនិយាយទាំងអង្អែលខ្នងអ្នកជាប្រពន្ធ។

"នែ៎!មិចក៏មិនឡើងឡាននៅឈរធ្មឹងដល់កាលទៀត"
ពេលចេញមកដល់ក្រៅថេយ៉ុងបានចូលឡានហើយតែរ៉ូសវិញនាងឃើញឡានច្រើនពេកមិនដឹងគួរឡើងមួយណាទើបត្រូវថេយ៉ុងអើតក្បាលតាមបង្អួចឡានមកស្ដីឲ្យនាង
"លោកតើខ្ញុំគួរទៅឡានមួយណា" ល្មមតែដាច់ចិត្តសួរទាល់តែគេស្ដីឲ្យ
"មួយណាមួយទៅតែមិនមែនឡានរួមជាមួយយើង"
និយាយហើយថេយ៉ុងក៏លឹបក្បាលទៅវិញបាត់😄មុននឹងឡានចេញទៅឯរ៉ូសវិញក៏ប្រញ៉ាប់ឡើងឡានដែរនៅបន្ទាប់នោះ
    ហឹសគេនេះគិតថានាងចង់ជិះឡានជាមួយចឹងហី
មុខឲ្យឡើងខ្មូរចេះមានអ្នកនៅក្បែរកើតដែរចាំមើលណានាងនឹងលួចរត់ចេញមកវិញទាល់តែបាន។ប្រយោគទាំងនេះរ៉ូសបានត្រឹមតែគិតក្នុងចិត្តតែប៉ុណ្ណោះមិនដឹងថាពេលដែលទៅដល់ទីនោះនាងអាចនឹងជួបបញ្ហាអ្វីខ្លះនោះទេតើវាអាចដូចក្នុងប្រលោមលោកដែរទេពេលដែរតួប្រុសចាប់តួស្រីដែលជាកូនបំណុលយកទៅធ្វើបាបព្រឹកល្ងាចវាយដំជ្រាំធាក់នោះអួយគ្រាន់តែគិតក៏ធ្វើឲ្យរ៉ូសបះរោមដែរ។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now