ភាគ៤

1.7K 46 0
                                    

         ពេលល្ងាចក៏បានមកដល់រ៉ូសបានរៀបចំខ្លួនរួចរាល់សម្រាប់ការចេញទៅក្រៅជាមួយថេយ៉ុងដោយនាងបានពាក់អាវសាច់ក្រណាត់ដៃខ្លីតឺនុយជាមួយខោកាបូវទម្លាក់សក់ចុះធម្មតាតាមទម្លាប់របស់នាងរួចមកអង្គុយចាំថេយ៉ុងមុននៅខាងមុខផ្ទះទាំងមិនដឹងថាគេនឹងទៅកន្លែងណាឡើយ។
"មិចក៏ក្រមកម្លេះមិនចេះគោរពពេលវេលាមែន" ដោយថារ៉ូសនាងមកយូរហើយតែនៅមិនឃើញថេយ៉ុងបង្ហាញខ្លួនទៀតទើបនាងរអ៊ូរង៉ូវៗម្នាក់ឯងរហូតដល់បន្តិចក្រោយមកទើបឃើញថេយ៉ុងចេញមកដោយមានកូនចៅគេនៅចាំបើកទ្វាឡានទទួលជាស្រេចឃើញចឹងហើយរ៉ូសដើម្បីកុំឲ្យគេស្ដីឲ្យទាន់នាងដើរក៏សំដៅទៅឡានមួយនៅបន្ទាប់នោះ
"នែ៎!នាងទៅណា" ថេយ៉ុងមិនទាន់ឡើងឡានតែងាកទៅឃើញរ៉ូសបម្រុងឡើងមួយទៀតគេក៏សួរនាង
"ក្រែងលោកឲ្យខ្ញុំទៅជាមួយមែនទេ" រ៉ូសនាងមិនបានយល់ថាថេយ៉ុងចង់សំដៅលើរឿងផ្សេងទើបនាងឆ្លើយតាមអ្វីដែលថេយ៉ុងសួរ
"ដឹងហើយតែថាឡាននៅទីនេះនាងដើរទៅណា" ថេយ៉ុងនិយាយព្រមទាំងចង្អុលទៅឡានដែលនៅមុខគេនេះទាំងចិញ្ចើមជ្រួញចូលគ្នា
"ក្រែងលោក-លោកមិនឲ្យខ្ញុំជិះឡានជាមួយមែនទេ" រ៉ូសពេលឃើញទឹកមុខរបស់ថេយ៉ុងប្រែជាកាចចឹងទៅអាការៈភ័យៗរបស់នាងក៏រើឡើងខ្លាចថាគេអាចនឹងសម្លាប់នាងបាន
"ឆាប់ឡើងឡានមកយើងយឺតពេលឥឡូវហើយ" ដោយនៅតែឃើញថារ៉ូសមិនទាន់ឡើងឡានទៀតគេសម្លុតតឿននាងម្ដងទៀតទាំងមិនទាន់ឆ្លើយនឹងអ្វីដែររ៉ូសសួរព្រោះថាមិនដឹងនិយាយថាមិច
"ចា៎-ចា!លោក" រ៉ូសឆ្លើយទាំងមិនមើលមុខគេរួចដើរឱនៗសំដៅទៅឡាន
"នែ៎!ទៅណាទៀតហើយមកនេះ" ថេយ៉ុងពេលឃើញថារ៉ូសចង់ជិះនៅខាងមុខទើបគេទាញកអាវនាងឲ្យមកចូលអង្គុយនៅបាំងក្រោយវិញរួចថេយ៉ុងក៏ឡើងទៅតាមក្រោយ
"(មនុស្សអាក្រក់ចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួនឯងគិតថាអ្នកគ្រប់គ្នាចង់នៅក្បែរលោកឯងទាំងអស់ចឹងហី)" បន្ទាប់ពីរ៉ូសចូលមកដល់ក្នុងឡាននាងក៏ទៅអង្គុយនៅកៀនបង្អួចរួចក៏សម្លឹងទៅក្រៅមុននឹងនិយាយពាក្យពេចន៍ទាំងអស់នោះក្នុងចិត្តម្នាក់ឯង
"មិនគិតសួរទេហេសថាទៅណា" ដោយស្ងាត់ពេកមិនឃើញរ៉ូសនិយាយអីទើបថេយ៉ុងនិយាយប្រហើរចោលតែមើលទៅរ៉ូសដូចមិនចាប់អារម្មណ៍នឹងសម្ដីសោះប្រហែលនាងមិនឮទេមើលទៅនោះ
"នាងថ្លង់ទេឬយ៉ាងមិចរ៉ូស" មិនឮការឆ្លើយតបរបស់រ៉ូសមកកាន់គេវិញទើបថេយ៉ុងសម្លុតសួរនាង
"ចា៎ស!ចាសលោកសួរខ្ញុំមែនទេ" រ៉ូសពេលនេះព្រលឹងស្ទើហោះចេញពីប្រាណហើយមុននេះបានឮគេនិយាយដែរនាងស្មានតែគេនិយាយជាមួយកូនចៅទេតើ
"បើមិនសួរនាងឲ្យខ្ញុំសួរអ្នកណា"
"ចឹងតើខ្ញុំត្រូវសួរថាលោកទៅណាដែរមែនទេសុំទោសខ្ញុំមិនដឹងចាំថ្ងៃក្រោយខ្ញុំនឹងសួរ" រ៉ូសនិយាយទាំងឱនមុខចុះសម្លឹងមើលទៅចុងដៃរបស់ខ្លួនដែលកំពុងក្ដោបចូលគ្នា
"ហឹសៗៗ-" ពេលឮពាក្យរ៉ូសនិយាយមុននេះធ្វើឲ្យថាឈិៈដែលនៅអង្គុយខាងមុខកន្លែងអ្នកបើកនោះលួចសើចតែក៏ស្ងាត់ទៅវិញពេលដែរងាកតាមកញ្ចក់ឃើញក្រសែភ្នែកពិឃាតរបស់ថេយ៉ុងកំពុងសម្លឹងមក
"រ៉ូសមុខរបស់ខ្ញុំនៅដៃនាងហ្នឹងមែនទេនិយាយជាមួយខ្ញុំត្រូវមើលមុខខ្ញុំមិនមែនទៅមើលដៃហ្នឹងទេ" ថេយ៉ុងដោយមិនដឹងថាឆ្លើយជាមួយរ៉ូសយ៉ាងមិចក៏ទៅធ្វើជាចាប់កំហុសនាងរឿងផ្សេងទៅកុំឲ្យបាក់មុខ
"តើខ្ញុំត្រូវមើលមុខលោកទៀតមែនទេ-អ៎រចា៎ចាដឹងហើយលើកក្រោយខ្ញុំនឹងមើលមុខលោក" រ៉ូសមុនដំបូងនាងចង់សួរគេដែរតែពេលលួចមើលមុខថេយ៉ុងទៅឃើញថាគេកំពុងសម្លក់នាងទើបនាងក៏ឆ្លើយយល់ព្រមភ្លាមកុំឲ្យគេបោះចេញពីឡានទាន់
"លើកក្រោយ!លើកក្រោយចុះពេលនេះនាងមិនធ្វើទេមែនទេ!ចាំលើកក្រោយទើបនាងធ្វើ?"
"គ្រាន់តែគេមិនមើលមុខសោះក៏ខុសដែរ" ថាឈិៈដែលបានឮគ្រប់យ៉ាងនោះក៏ទើសចិត្តតិចដែរទើបនិយាយខ្សាវៗតែម្នាក់ឯង
"ថាឈិៈបើមិនចង់អត់ការងារធ្វើទេបិទមាត់ឯងទៅ" ថេយ៉ុងក៏សម្លក់ទៅកាន់ថាឈិៈមុននឹងនិយាយទៅកាន់គេ
"បាទ!មិនមាត់ក៏បានដែរលោកម្ចាស់"ដោយមិនចង់អត់ការងារធ្វើនោះថាឈិៈក៏ស្ងាត់មាត់ជ្រាបទៅឯថេយ៉ុងវិញក៏មិននិយាយអីទៀតដែរអង្គុយនៅស្ងៀមតែយូរម្ដងៗថេយ៉ុងក៏លួចមើលរ៉ូសតាមកន្ទុយភ្នែកបន្តិចដែរ។ យូរបន្តិចរថយន្តទំនើបរបស់ថេយ៉ុងក៏បានចតនៅសណ្ឋាគារមួយកន្លែងដែលជាសណ្ឋាគាលំដាប់ផ្កាយប្រាំនៅទីក្រុងតូក្យូដែលមានឈ្មោះខុនរេដ ហូធេល(Conred Hotel) ដែលនៅក្នុងនោះមានកន្លែងជីម ស្បា អាងហែលទឹក ភោជនីដ្ឋានជាដើមដែលមានរួមនៅក្នុងសណ្ឋាគារនោះ។
"មិចក៏មិនព្រមចុះមកគិតនៅក្នុងនេះរហូតមែនទេ" ថេយ៉ុងបានចុះពីឡានដោយមានកូនចៅគេជាអ្នកបើកទ្វាឲ្យតែគេងាកទៅក៏ឃើញថារ៉ូសនាងនៅអង្គុយឆ្មឹងទើបគេតឿននាង
"ខ្ញុំត្រូវទៅដែរ"
"ត្រូវហើយបើចឹងខ្ញុំយកនាងមកធ្វើអី" ថេយ៉ុងស្ទើរតែបោកក្បាលនឹងឡានទេនេះនាងចាំឲ្យគេប្រាប់រហូតមែនទេមិនចេះគិតខ្លួនឯងទេយ៉ាងមិចបើនាងមិនមកជាមួយគេចាំបាច់អីគេយកនាងមកនាំតែធ្ងន់ឡាន។
       រ៉ូសវិញក្រោយពីឮថេយ៉ុងនិយាយចឹងហើយនាងក៏ចុះដើរទៅតាមគេពីក្រោយដោយមានថាឈិៈនិងកូនចៅថេយ៉ុងផ្សេងទៀតនៅតាមពីក្រោយនាងដែរ។
        មើលចុះសណ្ឋាគាដល់ថ្នាក់ផ្កាយប្រាំតែមើលនាងតែងខ្លួនចុះដូចមិនស៊ីនឹងទីនេះទេហើយថេយ៉ុងក៏ចឹងដែរមិចក៏មិនប្រាប់នាងថាគេមកទីនេះស្រួលនាងតែងខ្លួនឲ្យត្រូវតាមកាលៈទេសៈគិតហើយនាងចង់តែហោះចេញទៅឲ្យបាត់ៗទេ។
       ដើរចូលមកបានបន្តិចពួកគេក៏បានមកដល់ភោជនីដ្ឋានក្នុងសណ្ឋាគានោះដោយទីនោះមានលោកហារ៉ូតុៈនិងប្អូនស្រីម្នាក់ឈ្មោះម៉ៃមកអង្គុយចាំរួចជាស្រេចដែលពួកគេត្រូវមកនិយាយការងារជាមួយថេយ៉ុង។
"សួរស្ដីលោកថេយ៉ុងជាកិត្តិយសណាស់ដែលលោកអញ្ជើញមកផ្ទាល់បែបនេះ" គ្រាន់តែឃើញថេយ៉ុងភ្លាមហារ៉ូតុៈក៏ប្រញាប់ទៅរាក់ទាក់ភ្លាមឯម៉ៃក៏ចឹងដែរប្រញាប់ទៅញញឹមញញែមដាក់ដាក់ថេយ៉ុងតែថាថេយ៉ុងមិនខ្ចីនឹងមើលមុខផងព្រោះគេដឹងពីចេតនានាងច្បាស់ណាស់។
"ខ្ញុំថាយើងនិយាយការងារទៅខ្ញុំមានការត្រូវធ្វើទៀត" ថេយ៉ុងគេមិនចង់និយាយជាមួយម្នាក់នឹងប៉ុន្មានទេតែក៏ត្រូវទ្រាំព្រោះវាចាំបាច់បើណាមជូននៅគេមិនខ្ចីមកទេ។
"អ៎រ!បានៗចឹងអញ្ជើញអង្គុយសិនមក-ហើយចុះអ្នកនាងខាងនុះវិញជាអ្នកណាដែរ" ហារ៉ូតុៈក៏រាដៃអញ្ជើញថេយ៉ុងអង្គុយតែក្រលេកឃើញរ៉ូសនៅជិតនោះគេក៏សួរដោយភាពចង់ដឹងមុនសម្លឹងទៅរ៉ូសដោយក្រសែភ្នែកព្រាននារីដែលថេយ៉ុងឃើញចឹងហើយក៏ទាញដៃរ៉ូសឲ្យនៅពីក្រោយគេកុំឲ្យហារ៉ូតុៈសម្លឹងមើលនាងបានទៀតឯរ៉ូសវិញមិនបានចាប់អារម្មណ៍អីក្រៅពីដៃថេយ៉ុងមកកាន់ដៃនាងហ្នឹងទេដែលធ្វើឲ្យបេះដូងនាងលោតឌុកដាក់ៗ-តើនេះគេកាន់នាងមែនទេនាងយល់សប្តិទេដឹង-ទេទេកុំគិតច្រើន។
"នាងជាមនុស្សរបស់ខ្ញុំលោកកុំបាច់ចាប់អារម្មណ៍អី" ថេយ៉ុងនិយាយទាំងច្របាច់នាងតិចៗព្រោះគិតថារ៉ូសនាងអាចនឹងភ័យហើយតែគេមិនដឹងទេថារ៉ូសនាងមិនបានភ័យមិនបានដឹងបានឮអីទេអារម្មណ៍នាងពេលនេះមិនដឹងទៅដល់បាត់ហើយទេតាំងពីថេយ៉ុងចាប់ដៃនាងម្លេះ
"មិនអីទេចឹងក៏អង្គុយចុះសិនមកលោក" ហារ៉ូតុៈនិយាយហើយទៅអង្គុយនៅកន្លែងខ្លួនទៅកុំឲ្យថេយ៉ុងមានការយល់ច្រឡំមកកាន់ខ្លួនហើយថេយ៉ុងក៏ដឹកដៃរ៉ូសមកអង្គុយជិតខ្លួនដែលធ្វើឲ្យអ្នកខ្លះដែលកំពុងមើលមកដូចជាម៉ៃកើតទុកមិនសុខចិត្តតែក៏ត្រូវតែទ្រាំព្រោះនៅមុខថេយ៉ុងនាងត្រូវរក្សាមាយាទបន្តិច។
"តោះឆាប់និយាយសាច់រឿងយើងវិញទៅកុំឲ្យខាតពេល-អាវុធយើងនឹងនាំចេញនៅអាទិត្យក្រោយនេះហើយបងជូននឹងជាអ្នកមើលការខុសត្រូវ" ថេយ៉ុងដោយមិនចង់ខាតពេលយូរគេចាប់ផ្ដើមនិយាយសាច់ការតែម្ដងទៅណាមួយក៏មិនចង់ឲ្យហារ៉ូតុៈសម្លឹងមើលរ៉ូសយូរដែរទើបគេប្រញ៉ាប់និយាឲ្យបានឆាប់ចប់។ល្មមតែចប់ការងាររបស់គេហ្នឹងធ្វើឲ្យអ្នកមិនដឹងសាច់ការអីនេះអង្គុយចង់ងោកទៅហើយការងារស្អីអាវុធស្អីរ៉ូសនាងស្ដាប់មិនយល់ទេបានត្រឹមតែអង្គុយឆ្មឹងនៅហ្នឹងឯង។
"ចប់កាងារហើយខ្ញុំទៅវិញហើយ" មិនចាំឲ្យហារ៉ូតុៈឃាត់ទាន់ថេយ៉ុងក៏ដើរចេញទៅបាត់ដោយមានរ៉ូស រត់តាមគេត្រុកៗពីក្រោយព្រោះថាមួយជំហានៗគេវែងណាស់ឯជើងនាងខ្លីតែមួយនឹងវាពិបាកក្នុងការតាមគេទាន់ណាស់។
"ហូយ!ហត់ណាស់" ពេលដល់មុខសណ្ឋាគារពួកគេនៅមិនទាន់ឡើងឡាននោះទេព្រោះថេយ៉ុងនៅនិយាយស្អីមិនដឹងទេជាមួយថាឈិៈនៅជិតឡានមិនព្រមទៅផ្ទះសិនចាំនិយាយគ្នាទេ
"ប៉ុណ្ណឹងក៏ដើរមិនទាន់ដែរ" ថេយ៉ុងបន្ទាប់ពីនិយាយជាមួយថាឈិៈហើយក៏មកឈរពីមុខរ៉ូសដែលកំពុងអង្គុយឱបដៃនៅជិតឡានរ៉ូសឃើញថេយ៉ុងមកចឹងនាងក៏ក្រោកឈរវិញ
"ចា៎ស!ប្រហែលមកពីជើងខ្ញុំខ្លីពេក-
ង៉ោងៗៗ!អាយ-រ៉ូស>បន្ទាប់ពីនាងងើបឈរនិយាយជាមួយថេយ៉ុងហ្នឹងក៏មានម៉ូតូមួយគ្រឿងបើកសំដៅមករកនាងដែលធ្វើឲ្យថេយ៉ុងទាញនាងមកផ្ទប់នឹងទ្រូងគេមួយទំហឹងដែលធ្វើឲ្យរ៉ូសនាងបានស្រង់ក្លិនកាយនៃភាពជាបុរសរួមនឹងទឹកអប់មិនឈួលពេករបស់ថេយ៉ុងបានពេញៗច្រមុះតែម្ដងហើយ។
        បន្ទាប់ពីហេតុការណ៍នោះកើតឡើងកូនចៅរបស់ថេយ៉ុងទាំងអស់រួមទាំងថាឈិៈមកឈរបាំងថេយ៉ុងនិងរ៉ូសព្រមទាំងទាញកាលភ្លើងមកកាន់គ្រប់ៗគ្នាព្រោះខ្លាចថានៅទីនេះអាចមានសត្រូវមកលបធ្វើបាបថេយ៉ុង។
"រ៉ូសនាងមិនអីទេមែនទេ" មើលថាសភាពការមិនអីថេយ៉ុងក៏ចាប់ទាញស្មារ៉ូសមកសួរដោយទឹកមុខព្រួយបារម្មណ៍តែរ៉ូសមិននិយាយអីទេបានត្រឹមតែគ្រវីក្បាល
"ឆាប់ទៅរកមើលទៅថាវាជាអ្នកឃើញហើយមិនបាច់និយាយច្រើនទេកាត់ដៃវាចោលទៅ" ថេយ៉ុងនិយាយហើយក៏ដឹកដៃរ៉ូសឡើងឡានបាត់ទៅ
"នាងមិនអីពិតមែនហី" ថេយ៉ុងមកដល់ក្នុងឡាននៅតែសួរបញ្ជាក់រ៉ូសម្ដងទៀតខ្លាចថានាងត្រូវអី
"ខ្ញុំមិនអីទេគ្រាន់តែភ័យបន្តិចប៉ុណ្ណោះលោកកុំបារម្មណ៍អី"
"អ្នកណាថាយើងបារម្មណ៍គ្រាន់តែខ្លាចគ្មានអ្នកសងលុយបើនាងកើតអីនោះ" គ្រាន់តែឮពាក្យបារម្មណ៍ចេញពីមាត់រ៉ូសធ្វើឲ្យថេយ៉ុងភ្ញាក់ដូចគេជះទឹកកណ្ដាលមុខចឹងអ្នកទៅបារម្មណ៍ពីនាងគ្មានទេគេមិចនឹងអាចបារម្មណ៍ពីនាងបានទៅគេមិនបានខ្វល់អីបន្តិចទេ។
     រ៉ូសវិញគ្រាន់តែរឿងលុយចេញពីមាត់ថេយ៉ុងនាងចង់តែទៅលោតទឹកស្ពាតឲ្យបាត់ទេនេះគេខ្លាចដល់ថ្នាក់ហ្នឹងហីខ្លាចថានាងសងលុយគេអត់គ្រប់មែនទេមនុស្សអត់បេះដូងអឺយ។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now