19+20+21

1.4K 27 0
                                    

      យន្តហោះផ្ទាល់ខ្លួនរបស់ថេយ៉ុងបានចុះចតនៅកោះហាវៃរួចជាស្រេចដែលពេលនេះវាម៉ោង៦ព្រឹកដែលជាថ្ងៃថ្មីនៅអាមេរិចល្មម។
"រ៉ូស!រ៉ូសភ្ញាក់ឡើង" ពេលដែលយន្តហោះបានចតស្រួលបួលនោះថេយ៉ុងក៏បានដាស់រ៉ូសឲ្យភ្ញាកឡើងព្រោះថាម៉ោង៧:៣០ដល់ម៉ោងដែលគេត្រូវប្រជុំហើយគេមិនចង់ឲ្យយឺតទេ
"ហ៊ឹម!"រ៉ូសគ្រហឹមនៅដើមកបន្តិចមុននឹងងើបឡើងទាំងមុខក្រញូវព្រោះថាមនុស្សកំពុងតែគេងលក់ស្រួលផងមករំខានគេទៅកើតដែរ
"ប៉ក់!មកដល់ហើយកុំខ្វិលពេក"ថេយ៉ុងខ្នាញ់នឹងរ៉ូសពេកក៏យកដៃផ្ទាត់ថ្ងាស់នាងតែមិនបានប្រើកម្លាំងដៃអីទេគ្រាន់តែយកដៃទៅប៉ះបន្តិចមែនទែនព្រោះខ្លាចថារ៉ូសអាចនឹងឈឺ
"ហ្ហឹកៗ" គ្រាន់តែគេប៉ះបន្តិចសោះរ៉ូសក៏ធ្វើជាយកដៃទៅប៉ះកន្លែងដែរថេយ៉ុងផ្ទាត់មិញរួចក៏ពេបមាត់យំមុននឹងនាងប្រាសខ្លួនរួមទាំងបិទភ្នែកគេងបន្ត
"រ៉ូស!" បន្ទាប់ពីស្ងាត់សម្លេងរ៉ូសបន្តិចថេយ៉ុងក៏ហៅឈ្មោះនាងតែថាស្ងាត់គ្មានសម្លេងតប
"ហឺយ!ជិតបានកូនមួយទៅហើយនៅធ្វើចរឹកដូចក្មេងទៀត" ថេយ៉ុងដកដង្ហើមធំបន្តិចមុននឹងនិយាយព្រមទាំងលើកបីរ៉ូសដែលកំពុងបិទភ្នែកនោះដើរសំដៅទៅក្រៅ
"ចៅហ្វាយអឺ-"ថាឈិៈដែលក្រឃើញចៅហ្វាយចុះមកពេកគេក៏ឡើងទៅតាមតែពេលដែលចូលមករៀបនឹងហៅថេយ៉ុងខ្លាំងៗទៅហើយតែក៏ត្រូវថេយ៉ុងសម្លក់រួចក៏បូញមាត់ទៅរ៉ូសជាការផ្ដល់សញ្ញាថារ៉ូសកំពុងគេងហាមមាត់ ឯថាឈិៈវិញក៏ប្រញ៉ាប់បិទមាត់ជិតឈឹងហើយក៏ចុះទៅវិញទាំងដៃគេនៅខ្ទប់មាត់ដដែល។ ថេយ៉ុងបន្តបីរ៉ូសកាត់មុខកូនចៅ អង្គរក្ស ជាច្រើនដែលកំពុងឈរត្រង់ខ្លួនមិនសូម្បីតែឮសម្លេងបន្តិចបើរាល់ដងពួកគេត្រូវនិយាយថាសួរស្ដីចៅហ្វាយចំណែកលើកនេះពួកគេត្រូវបានថាឈិៈរត់មកប្រាប់ពួកគេដោយមិនបញ្ចេញសម្លេងទេគ្រាន់តែយកចង្អុលដៃដាក់នៅមាត់បង្ហាញជាសញ្ញាមុននឹងថេយ៉ុងដើរមកឡានដែលចតចាំនៅទីនោះរួចជាស្រេច ហើយឡានក៏បានបើកនាំពួកគេមកសណ្ឋាគារមួយកន្លែងដែលនៅជាប់ឆ្នេរសមុទ្រហើយវាក៏ជាសណ្ឋាគារបងប្អូនរបស់គេម្នាក់ដែលមានព្រះនាមថាថាលោក'ស៊ូហ្គា មូរ៉ាកាមិៈ' ។

  "បន្តិចទៀតឲ្យគេយកអាហារពេលព្រឹកមកឲ្យរ៉ូសហើយប្រាប់នាងផងថាខ្ញុំនៅប្រជុំជាន់ខាងលើនេះទេបើនាងត្រូវការអីរកឲ្យនាងទៅតែត្រូវការពារនាងឲ្យល្អបើមិនចឹងទេពួកនាងស្លាប់" បន្ទាប់ពីថេយ៉ុងបីរ៉ូសមកគេងរួចរាល់ហើយគេក៏ចេញមកក្រៅវិញព្រមទាំងផ្ដាំផ្ញើរទៅអ្នកចាត់ការស្រីម្នាក់ដែលគេឲ្យនាងនៅចាំមើលថែរ៉ូសឲ្យល្អបំផុត
"ចា៎ស!" បុគ្គលិកស្រីម្នាក់នោះក៏ឆ្លើយទាំងឱនគោរពជាការគួរសម-តែបន្ទាប់ពីថេយ៉ុងចេញទៅបាត់បុគ្គលិកស្រីម្នាក់នោះក៏ងើបមកវិញទាំងទឹកមុខស្លេកស្លាំងព្រោះថាថេយ៉ុងមិនមែនគ្រាន់តែផ្ដាំផ្ញើធម្មតាទេនៅគម្រាមសម្លាប់ទៀតអ្នកណាមិនភ័យនោះ
"ព្រះជាម្ចាស់ការពារកូនផង" បុគ្គលិកម្នាក់នោះក៏បួងសួងដល់ព្រះរបស់នាងហើយក៏ងាកទៅមើលបន្ទប់របស់រ៉ូសមុននឹងដើរចេញទៅនាងប្រាកដចិត្តណាស់ថាអ្នកនៅក្នុងបន្ទប់នោះមិនមែនជាមនុស្សស្រីធម្មតាៗឡើយចឹងនាងត្រូវតែប្រយត្ន័បំផុតហើយក៏ត្រូវតែប្រាប់បុគ្គលិកផ្សេងទៀតឲ្យប្រយត្ន័ដូចគ្នាបើមិនចឹងទេស៊យធំមិនខានទេ។
     ម៉ោងប្រហែល៨:៣០ព្រឹករ៉ូសក៏ចាប់ផ្ដើមកម្រើកដៃជើងតិចៗមុននឹងបើកភ្នែកមកឃើញថាប្លែកកន្លែងបែបនេះនាងក៏ស្ទុះងើបឡើងសម្លឹងមើលទៅជុំវិញបន្ទប់ក្នុងបន្ទប់នោះហើយនាងក៏អាចស្មានដឹងថាវាប្រហែលជាសណ្ឋគារដែកនាងត្រូវស្នាក់ហើយទើបនាងមិនបានភ័យព្រួយអ្វីបន្ទាប់មកនាងក៏ដាក់ជើងចុះដើរទៅរកបង្អួចមុននឹងនាងទាញវាំងននចេញមកឲ្យឃើញឆ្នេរសមុទ្រយ៉ាងស្រស់ស្អាតពីលើអគារកម្ពស់10ជាន់ដែលអាចឲ្យឃើញផ្ទៃសមុទ្រធំល្វឹងល្វើយហើយនាងក៏បន្តបើកបង្អួចកញ្ចក់នោះហើយចេញមកឈរនៅរានហាលបន្ទប់ស្រូបយកខ្យល់ដែលបានប៉ក់មកពីសមុទ្រធ្វើឲ្យនាងញញឹមឡើងមកហើយក៏បិទភ្នែកព្រមទាំងស្រូបយកខ្យល់ត្រជាក់ៗ
តុកៗៗ>ដោយសារតែមានសម្លេងគោះទ្វាទើបធ្វើឲ្យរ៉ូសនាងបើកភ្នែកមកវិញព្រមជាមួយនឹងចិញ្ចើមដែលចងចូលគ្នាគេកំពុងតែអន្លង់អន្លោចផងមករំខានអីឯណាខឹងៗ
ក្រាក>មុនដំបូងរ៉ូសគិតថាជាថេយ៉ុងធ្វើនាងបើកទ្វាមកទាំងជ្រួញចិញ្ចើម
"អ្នក-អ្នកនាងអឺខ្ញុំរំខានអ្នកនាងមែនទេ" បុគ្គលស្រីដែលទទួលការផ្ដាំផ្ញើរបស់ថេយ៉ុងនោះបានយកអាហារពេលព្រឹកមកឲ្យនាងតែបន្ទាប់ពីឃើញទឹកមុខរ៉ូសបែបនេះហើយនាងលេបទឹកមាត់បន្តិចមុននឹងនិយាយចេញមកទាំងទាក់ៗ
"ចា៎ស!មិនរំខានអ្វីឡើយហិហិ-នេះយកអាហារមកឲ្យខ្ញុំមែនទេចឹងចូលមកក្នុងសិនមក" រ៉ូសពេលដែលឃើញអ្នកគោះទ្វាមិនមែនថេយ៉ុងនាងក៏ប្ដូរទឹកមុខយ៉ាងលឿនហើយក៏និយាយទៅវិញទាំងញញឹមពព្រាយទៅកាន់បុគ្គលិកនោះ
"សូមអញ្ចើញទទួលទានអ្នកនាង" បន្ទាប់ពីដាក់អាហារលើតុរួចរាល់នាងក៏បាននិយាយទៅកាន់រ៉ូសទាំងឱនលំទោន
"មិនបាច់គួរសមពេកទេធ្វើធម្មតាៗទៅ" ពេលដែលឃើញគេមើលទៅដូចខ្លាចខ្លួនបែននេះធ្វើឲ្យរ៉ូសមិនស្រណុកចិត្តយ៉ាងមិចទេនាងមិនធ្លាប់មានអ្នកធ្វើបែបនេះពីមុនចឹងហើយទើបមិនទម្លាប់
"តែលោកថេយ៉ុងប្រាប់មកថាឲ្យមើលអ្នកនាងឲ្យល្អ"
"គេនិយាយបែបនេះពិតមែន" រ៉ូសស្ទើរតែមិនជឿថាថេយ៉ុងគេយកចិត្តទុកដាក់លើនាងខ្លាំងបែបនេះ
"ចា៎!ត្រូវហើយ-ហើយលោកថេយ៉ុងក៏បានផ្ដាំប្រាប់អ្នកនាងថាគាត់នៅប្រជុំនៅជាន់ខាងលើទេបើអ្នកនាងត្រូវការអីអាចប្រាប់នាងខ្ញុំបាន" 
"??" រ៉ូសមានអារម្មណ៍យ៉ាងមិចមិនដឹងទេនេះសូម្បីតែទៅធ្វើការនៅកន្លែងណាក៏ប្រាប់នាងដែរមែនទេអូយ!មិនចង់គិតទេនៅមិនទាន់បានរៀបការនឹងផងគេគិតគូរបែបនេះចុះបើរៀបការហើយមិនដឹងយ៉ាងណាទេ
"អ្នកនាងមានអ្វីមែនទេ" បុគ្គលិកស្រីពេលឃើញរ៉ូសអង្គុយញញឹមតែម្នាក់ឯងក៏សួរបញ្ជាក់ក្រែងមានអ្វី
"អត់-អត់មានអីទេតែថាខ្ញុំចង់ទៅដើរលេងខាងក្រោមតើអាចទៅបានមែនទេ" រ៉ូសពេលដែលគេសួរចំកណ្ដាលមុខបែបនេះនាងក៏ញញឹមបន្តិចមុននឹងនិយាយអ្វីផ្សេង
"តែថាខ្ញុំខ្លាចក្រែងលោកថេយ៉ុងបន្ទោស"
"ក្រែងថេយ៉ុងឲ្យនាងមើលថែខ្ញុំឲ្យល្អមែនទេពេលនេះខ្ញុំចង់ដើរលេងចឹងនាងគួរតែនាំខ្ញុំទៅបើថេយ៉ុងបន្ទោសនាងខ្ញុំមិនដឹងទេ" តាមពិតនាងមិនចង់ប្រើឈ្មោះថេយ៉ុងមកអាងទេតែមើលទៅបុគ្គលិកនោះដូចស្ទាក់ស្ទើរទើបនាងនិយាយចេញមក
"ចឹងក៏បានតែថាអ្នកនាងនៅញាំអាហារឲ្យអស់រួចរៀបចំខ្លួនទៅបន្តិចទៀតខ្ញុំនឹងមកម្ដងទៀត" នាងនិយាយហើយក៏ឱនលារ៉ូសមុននឹងនាងដើរចេញទៅ
"ទីបំផុតបានដើរលេងហើយហិហិ" រ៉ូសនិយាយទាំងសប្បាយចិត្តរួចក៏ប្រឹងញាំបាយឲ្យអស់មុននឹងទៅរៀបចំខ្លួនឲ្យហើយមុននឹងគេមកយកនាងទៅដើរលេងដោយនាងបានស្លៀករ៉ូបសាច់ក្រណាត់ពណ៌ខៀវដែលមានផ្កាតូចៗខ្លីក្រោមជង្គង់មួយរយៈពេលក្រោយមកនេះនាងតែងតែស្លៀករ៉ូបព្រោះថានាងមានផ្ទៃពោះចង់ស្លៀកពាក់ឲ្យរលុងៗបន្តិចទោះបីពេលនេះពោះនាងមិនទាន់ធំក៏ដោយ។
"អ្នកនាងប្រយត្ន័ផងបើអ្នកនាងមានរបួសពួកខ្ញុំស្លាប់មិនខាន" ពេលដែលរ៉ូសចុះមកដល់ខាងក្រោមនាងក៏រត់ទៅរកសមុទ្រតែក៏ត្រូវបុគ្គលិកម្នាក់រត់មកឃាត់នាងកុំឲ្យរត់ព្រោះឮដំណឹងមកថារ៉ូសមានផ្ទៃពោះផង
"ខ្ញុំភ្លេចទៅ" ចំមែនហើយជិតក្លាយទៅជាម្ដាយគេហើយនៅធ្វើខ្លួនដូចក្មេងទៀតចង់តែទៅលាងខួរចេញម្ដងតើនៀក
"អ្នកនាងដើរនៅជិតៗនេះសិនទៅខ្ញុំសុំទៅយកឆត្រ័មកបន្តិចព្រោះមេឃចាប់ផ្ដើមក្ដៅហើយ" ថាហើយបុគ្គលិកនោះរត់ទៅយកឆត្រ័យ៉ាងលឿននៅសល់តែបុគ្គលិកស្រីម្នាក់ទៀតដែរនៅដើរតាមមើលរ៉ូសមិនឲ្យផុតពីក្រសែភ្នែកព្រោះថាអ្នកចាត់ការផ្ដាំហើយផ្ដាំទៀតថាត្រូវតែមើលថែឲ្យល្អ-ហើយពេលដែលរ៉ូសចេញមកនោះអ្នកចាត់ការស្រីក៏បានផ្ដល់ដំណឹងនេះទៅកាន់ថេយ៉ុងដែរហើយថេយ៉ុងក៏បានយល់ព្រមព្រោះគិតថានៅទីនេះគ្មានអ្នកណាហ៊ានធ្វើអ្វីទេណាមួយជាទឹកដីស៊ូហ្គាទៀតគ្មានអ្នកណាហ៊ានឡើយ។
     បន្ទាប់ពីអ្នកទៅយកឆត្រ័មកវិញហើយរ៉ូសក៏ដើរលេងនៅលើវាលខ្សាច់ទាំងកណ្ដាលថ្ងៃជាមួយបុគ្គលិកសណ្ឋាគារពីរនាក់ដែលដើរតាមនាងទោះបីប្រាប់ឲ្យទៅក៏មិនព្រមទៅព្រោះថាមេឃក្ដៅណាស់តើអ្នកពោះធំដូចនាងចូលចិត្តធ្វើអ្វីប្លែកៗបែបនេះមែនទេ? សូម្បីតែសមីខ្លួនក៏ឆ្ងល់ដែរមិចបានមកដើរលេងទាំងពេលនេះម៉ោងទើបតែ១០ព្រឹកកំពុងពេញក្ដៅបែបនេះ។
"ខិតទៅនេះបន្តិចស្ដាំៗ-នឹងហើយ"ពេលរ៉ូសដើរមកដល់ម្ដុំដែលមានដើមដូងច្រើនៗក៏ឃើញមានមនុស្សប៉ុន្មាននាក់កំពុងតែថតរូបយ៉ាងសប្បាយទើបនាងឈប់មើលពួកគេបន្តិចទាំងញញឹម
"នែ៎!នាងនៅឈរបាំងអីស្អីនៅហ្នឹងថយចេញទៅ" នារីម្នាក់ដែលនៅក្រុមនោះក៏បានចេញមកស្ដីឲ្យរ៉ូសទើបធ្វើឲ្យគ្នីគ្នានាងទាំងអស់មកជាមួយដែរ តែរ៉ូសនាងមិនបានឆ្លើយអ្វីនោះទេព្រោះថានាងឈរនៅតែនាងតើមិចបានទៅបាំងសមុទ្រដែលជាទេសភាពដែលពួកនាងថតឯណា
"អធ្យាស្រ័យផងអ្នកនាងពួកយើងដូចជាមិនបាំងអ្វីអ្នកនាងទេ" ពេលនោះបុគ្គលិកម្នាក់ក៏ចេញមកនិយាយជំនួស
"ខ្ញុំមិនបានថានាងតែខ្ញុំថាឲ្យនាងម្នាក់នេះ" នារីម្នាក់ដែរថាឲ្យរ៉ូសមុននេះក៏និយាយព្រមទាំងសម្លឹងទៅរ៉ូសដោយក្ដីច្រណែនព្រោះថាមិញនេះនាងឃើញសង្សាខ្លួនសម្លឹងមកកាន់រ៉ូសទើបនាងចេញមកនេះមានបំណងចង់រករឿងរ៉ូស
"មើលចុះនាងប្រហែលមកពីជាយក្រុងឬប្រទេសក្រីក្រហើយមើលទៅការស្លៀកពាក់នាងចុះដូចអ្នករើសសម្រាមប្រហែលជាអ្នកទើបមកធ្វើការថ្មីហើយមែនទេពួកយើងហាសៗៗ" នារីម្នាក់នោះក៏សម្លឹងមើលរ៉ូសពីក្បាលដល់ចុងជើងមុននឹងនិយាយពេបជ្រាយទៅកាន់រ៉ូសដោយរ៉ូសមិនតបតទៀតធ្វើឲ្យពួកគេគិតថារ៉ូសមិនចេះភាសារបស់ពួកគេទើបធ្វើឲ្យពួកគេកាន់តែសើចចំអកដាក់នាងកាន់តែខ្លាំង
"ហើយនាងមកដើរលេងសមុទ្រទាំងកណ្ដាលថ្ងៃចែសទៀតហាសៗ"
"ចុះពួកនាងមិនកំពុងតែលេងនៅកណ្ដាលថ្ងៃដែរទេហ្ហេស"
"!!!" ស្ងាត់បាត់អស់សម្លេងសើចដែលមានមុននេះពេលដែលរ៉ូសពោលមួយប្រយោជន៍ដែលជាភាសាពួកគេធ្វើឲ្យពួកគេទាំងនោះសម្លឹងមើលមុខគ្នា'តើនាងអាចនិយាយភាសាបានដែរមែនទេ?'
"ពួកយើងមកថតរូបមិនមែនដើរលេងដូចនាង"នារីម្នាក់នោះក៏មិនចុះចាញ់នៅមកតមាត់ជាមួយរ៉ូសទៀត
"ចុះខុសគ្នាត្រង់ណាហ្ហឹម" រ៉ូសក៏សួរទៅនាងវិញទាំងលើកចិញ្ចើមម្ខាងដែលធ្វើឲ្យនារីម្នាក់នោះគិតថាជាកាយវិការឌឺទើបនាងកើតជាការខឹងឡើងមក
"អធ្យាស្រ័យផងអ្នកទាំងអស់គ្នាកុំមានការឈ្លោះប្រកែកគ្នាអី"ក្នុងនាមជាបុគ្គលិកសណ្ឋាគារពួកនាងទាំងពីរក៏ចេញមកឈរពាំងនៅមុខរ៉ូសកុំឲ្យថាកើតហេតុឡើងមកអ្នកដែលស្លាប់គឺពួកនាងហ្នឹងហើយ
"ថយ-ផាច់ៗ" បន្ទាប់ពីមិនស្ដាប់បុគ្គលិកទាំងពីរនោះហើយនៅឈ្លាតវាយពួលនាងឲ្យចេញទៅម្ខាងវៃជាមួយមិត្តភក្តិនាងមុននឹងនារីដែលថាឲ្យរ៉ូសមុនគេនោះដើរសំដៅមករ៉ូស
ផាច់!>ផ្ទៃមុខរបស់រ៉ូសក៏ងាកទៅម្ខាងតាមកម្លាំងដៃដែលវាត់មកលើនាងឯម្ចាស់ដៃមុននេះក៏ឈរឱបដៃសើចមកកាន់រ៉ូសដែលកំពុងតែយកដៃស្ទាប់ថ្ពាល់កន្លែងទះមុននេះ-តែថាបុគ្គលិកពីរនាក់នោះដែលកំពុងវៃតទល់នឹងគ្នីគ្នារបស់របស់នារីនោះក៏ត្រូវឈប់ភ្លាមៗហើយហើយច្រានទៅម្ខាងរួចក៏សម្លឹងមករ៉ូសព្រមៗគ្នាទាំងភ្ញាក់ផ្អើលបើកភ្នែកធំៗឯអ្នកចាត់ការដែរថេយ៉ុងផ្ញើមើលរ៉ូសទើបមកដល់មុននេះឃើញហេតុការណ៍គ្រប់យ៉ាងក៏ត្រូវស្កុបនៅនឹងមួយកន្លែង"ស៊យធំហើយនាងៗប៉ះអ្នកណាមិនប៉ះមកប៉ះចំមនុស្សរបស់លោកថេយ៉ុង" អ្នកចាត់ការស្រីពោលទាំងសម្លេងញ័រតិចព្រោះថានាងក៏ត្រូវមានបញ្ហាដែរ-
(ភាគ២០)●●●●●●●●●●●●
       នៅក្នុងបន្ទប់វីអាយភីក្នុងសណ្ឋាគារជាន់លើគេបង្អស់ពេលនេះថេយ៉ុងដែលកំពុងនិយាយការងារជាមួយភ្ញៀវសំខាន់សំខាន់របស់គេយ៉ាងយកចិត្តទុកដាក់បំផុតព្រោះថាអ្នកដែលគេនិយាយជាមួយនោះកម្រនឹងមានអ្នកណាអាចណាត់មកចរចារបានណាស់ទើបថេយ៉ុងត្រូវតែក្ដោបឱកាសនេះឲ្យល្អ
ទ្រឺតៗៗ>សម្លេងទូរសព្ទរបស់ថាឈិៈក៏បានញ័រឡើងទើបតម្រូវឲ្យគេត្រូវចេញទីក្រៅជាប្រញ៉ាប់ដើម្បីទទួលលេខរបស់អ្នកចាត់ការក្នុងសណ្ឋាគារ
(មានការអ្វីមែនទេអ្នកចាត់)
<លោកថាឈិៈមានរឿងធំហើយអ្នកនាងរ៉ូសមានរឿងហើយ>
(ហាស!ចុះឥឡូវអ្នកនាងរ៉ូសនៅឯណា)
<នៅមាត់ឆ្នេរក្បែរកញ្ចុះធំជិតអាងទឹក>
(បានខ្ញុំទៅដល់ឥឡូវហើយ)
    បន្ទាប់ពីនិយាយទូរសព្ទហើយថាឈិៈក៏ចូលទៅវិញទាំងទឹកមុខតានតឹងចង់ប្រាប់បន្តិចអត់បន្តិចតែបើមិនប្រាប់ខ្លាចថេយ៉ុងន្ទោសទើបថាឈិៈសម្រេចចិត្តដើរទៅខ្សឹបនឹងត្រជៀករបស់ថេយ៉ុងគ្រប់រឿងទាំងអស់
"មិញក៏មិនឆាប់ប្រាប់យើង" ថេយ៉ុងគ្រាន់តែឮដំណឹងភ្លាមក៏ច្រឡោតស្ទុះងើបឡើងតែម្ដង
"មានអ្វីមែនទេលោក"ដៃគូការងារថេយ៉ុងឃើញបែបនេះក៏សួរឡើងមក
"មានបញ្ហាបន្តិចបន្តួចលោក-ថាឈិៈចាត់ការឲ្យផង" ថេយ៉ុងងាកទៅនិយាយជាមួយដៃគូជំនួញបន្តិចមុននឹងផ្ដាំទៅថាឈិៈរួចក៏ប្រញ៉ាប់ចាកចេញទៅដោយមានកូនចៅគេប្រហែល៥នាក់ទៅតាមទៅការពារ ពេលនេះក្នុងខួរក្បាលថេយ៉ុងលែងគិតពីជំនួញស្អីទៀតហើយដឹងត្រឹមថាគេធ្វើយ៉ាងមិចឲ្យឆាប់ទៅដល់កន្លែងរបស់រ៉ូសជាប្រញ៉ាប់បំផុត។
      ត្រឡប់មកក្រោយវិញបន្តិចពេលដែលរ៉ូសត្រូវនារីម្នាក់ទះហើយអ្នកចាត់ការដែរទើបនឹងមកដល់ឃើញហេតុការណ៍ហើយប្រញ៉ាប់តេទៅថាឈិៈទាំងញ័រដៃទទ្រឺតមុននឹងចូលមករករ៉ូស
"អ្នកនាងមានកើតអ្វីដែរទេ" អ្នកចាត់ការមកដល់ក៏សួរទៅរ៉ូសភ្លាមតែថារ៉ូសមិននិយាយអ្វីទេគិតតែពីសម្លឹងមុខអ្នកដែលទះនាងមិញ
"អូ!នេះមានអ្នកចាត់ការមកសួរផ្ទាល់ទៀតនាងជាស្រីរបស់តាតាចិញ្ច-ឌឹប-អាយ!" នារីម្នាក់នោះឃើញគេមិនមាត់ៗក៏កាន់តែបានចិត្តនិយាយមើលងាយរ៉ូសទើបរ៉ូសទ្រាំមិនបានក៏ដាល់មួយដៃចំច្រមុះធ្វើឲ្យមានឈាមចេញមកតាមច្រមុះរបស់នារីនោះ
"នាង-នាងហ៊ានធ្វើដាក់យើងចឹងផងដឹងទេថាប៉ាយើងជាអ្នកណា" នារីម្នាក់នោះតបទៅទាំងមួម៉ៅខឹងរ៉ូសជាខ្លាំង
"ផាច់!មួយនេះសម្រាប់មនុស្សមាត់ឆ្កែដូចនាង-ផាច់!ឯមួយនេះសម្រាប់មនុស្សដែលចូលចិត្តមើលងាយគេតែសម្បកក្រៅ" បន្ទាប់ពីនារីនោះនិយាយចប់ក៌ត្រូវបានរ៉ូសទះពីរដៃជាការសងសឹងនាងទ្រាំយូរហើយតែមិនតដៃមិនមែនខ្លាចតែគ្រាន់តែចង់ដឹងពីសណ្ដានមនុស្សឲ្យអស់សិនចាំសរុបតាមក្រោយ
"ស្រីចង្រៃ-ប៊ាំង!" នារីម្នាក់នោះបម្រុងនឹងលើដៃទះរ៉ូសទៅហើយតែថេយ៉ុងដែលមកពីចម្ងាយនោះក៏យកកាំភ្លើងបាញ់ទៅលើអាកាសដើម្បីបញ្ឍប់សកម្មភាពរបស់នាងមុននឹងថេយ៉ុងរត់មករករ៉ូសយ៉ាងលឿនហើយទាញរ៉ូសយកមកឱបក្នុងរង្វង់ដៃរបស់គេ
"នាងជាស្អីបានជាហ៊ានយកដៃដ៏ស្មោគ្រោករបស់របស់នាងប៉ះប្រពន្ធរបស់យើង" បន្ទាប់ពីទាញរ៉ូសមកក្នុងរង្វង់ដៃហើយថេយ៉ុងក៏ងាកទៅសម្លុតនារីដែលបម្រុងទះរ៉ូសអប្បមិញនេះ
"??" រ៉ូសគ្រាន់តែឮពាក្យប្រពន្ធចេញពីមាត់ថេយ៉ុងភ្លាមនាងក៏ងើយទៅមើលមុខគេទាំងចម្ងល់ឯថេយ៉ុងវិញធ្វើឫកពារធម្មតាដដែល
"មក-ពីប្រពន្ធលោកមករករឿងខ្ញុំមុន" នារីក្លាហានឆ្លើយទៅថេយ៉ុងវិញទាំងឫកពារខ្លាចរអាបន្តិចបន្តួចបន្ទាប់ពីត្រូវថេយ៉ុងសម្លុតហើយតែក៏នៅតែហ៊ានតមាត់
"យើងមិនសួរថាអ្នកណារករឿងអ្នកមុនទេអ្វីដែលសំខាន់យើងឃើញនាងចង់ទះប្រពន្ធយើង-ចឹងឆាប់បង្ហាញមកថាដៃមួយណាដែលចង់ទះមិញនេះ" ថេយ៉ុងមិនត្រឹមតែនិយាយនៅយកកាំភ្លើងដែលនៅដៃនោះមកភ្ជង់ទៅនារីម្នាក់នោះទៀតផង
"នែ៎!លោកដូចជាហួសហេតុពេកហើយ" ពេលនោះសង្សារបស់នារីម្នាក់ក្លាហានក៏ចេញមុនមកនិយាយ
ប៊ាំង!"បិទមាត់ឯងទៅបើមិនចង់ងាប់" ថេយ៉ុងក៏ព្រលែងគ្រាប់កាំភ្លើងទៅឆិតស្លឹកត្រជៀករបស់បុរសម្នាក់នោះដែលតម្រូវឲ្យគេត្រូវស្ងាត់មាត់រួចគេចទៅម្ខាង
"ថេ!បានហើយខ្ញុំមិនកើតអីឯណា" រ៉ូសដែលនៅក្នុងរង្វង់ដៃរបស់ថេយ៉ុងនោះនាងក៏បានយកដៃទៅគោះទ្រូងរបស់ថេយ៉ុងតិចៗមុននឹងនិយាយឡើងទាំងងើយទៅមើលមុខគេ
"មិចក៏ថាមិនកើតអី-នេះស្នាមមុខអស់ហើយ" ថេយ៉ុងបន្ទាប់ពីឮរ៉ូសហៅគេហើយគេក៏ឱនមកសម្លឹងមុខនាងព្រមទាំងយកដៃទាំងគូរមកស្រសោបមុខនាងព្រមទាំងអង្អែលត្រង់ស្នាមដែលមាននៅលើមុខនោះថ្នមៗ
"មិនអីពិតមែនណា" រ៉ូសនិយាយទៅថេយ៉ុងវិញទាំងញញឹមស្រទន់ដាក់គេ
"ជុប!"ថេយ៉ុងក៏ឱនមកថើបថ្ពាល់រ៉ូសកន្លែងមានស្នាមនោះមួយដង្ហើមធំរួចក៏ព្រលែងមកវិញ
"ជឿហើយថាមិនអីពិតមែនហឹសៗ" បន្ទាប់ពីថើបរ៉ូសរួចហើយថេយ៉ុងក៏និយាយទៅរ៉ូសទាំងសើចមកតិចៗឯរ៉ូសវិញខ្មាសគេស្ទើរជ្រែកដីទៅហើយទើបនាងឱនមកជ្រប់នឹងដើមទ្រូងរបស់ថេយ៉ុងវិញ
"ចាត់ទុកថាពួកនាងសំណាងហើយដែលមានប្រពន្ធយើងជួយនិយាយការពារនោះបើមិនចឹងទេងាប់មិនស្អាតឡើយតែមិនមែនថារួចខ្លួនទេ-"
"ប្រពន្ធស្អីលោកឯងកុំនិយាយតែផ្ដាស" ពេលឮគេហៅនាងថាប្រពន្ធពេញៗមាត់បែបនេះនាងក៏និយាយខ្សឹបៗទៅថេយ៉ុង
"វាមិនពិតត្រង់ណា" ថេយ៉ុងក៏ឱនមកខ្សឹបដាក់រ៉ូសវិញ
"មិនពិត"
"ពិតឬមិនពិតកូនក្នុងពោះនោះជាសក្សី" ដោយមិនដឹងតមាត់យ៉ាងមិចទៀតរ៉ូសក៏នៅស្ងៀម
"ហើយពួកនាងទាំងបីក៏ចឹងដែរយើងឲ្យមើលរ៉ូសឲ្យល្អតែមើលចុះថាកើតស្អីឡើងបើយើងមកមិនទាន់វានឹងទៅជាយ៉ាងណា" ថេយ៉ុងចោលភ្នែកពីរ៉ូសរួចក៏ងាកមកសម្លុតបុគ្គលិកបីនាក់នោះដោយទឹកមុខកាចសាហាវខុសពីមុននេះឆ្ងាយណាស់ដែលធ្វើឲ្យអ្នកនៅទីនោះទាំងអស់ត្រូវឱនមុខចុះគ្រប់គ្នាសូម្បីតែនារីក្លាហានក៏លែងហ៊ានសូម្បីតែដកដង្ហើម
"បានហើយកុំរករឿងពួកនាងអីយើងទៅវិញទៅ" រ៉ូសក៏អង្រួនដៃរបស់ថេយ៉ុងហើយសម្លឹងទៅគេទាំងទឹកមុខអង្វរករ
"បាន!ចឹងទៅ" ថាហើយថេយ៉ុងក៏ចាប់លើកបីរ៉ូសឡើងមក
"ខ្ញុំដើរខ្លួនឯងបាន" រ៉ូសប្រាប់ទៅថេយ៉ុងពេលដែលគេលើកបីនាង
"ខ្ញុំខ្លាចនាងហត់ហើយប៉ះពាល់ដល់កូន" ថេយ៉ុងក៏ឱនមុខទៅប្រាប់រ៉ូសដោយសម្ដីទន់ភ្លន់បំផុតមុននឹងដើរចេញទៅដោយមានកូនចៅរបស់ថេយ៉ុងជួយបាំងឆត្រ័ការពារកុំឲ្យត្រូវថ្ងៃ។
    ពេលខ្លះក្នុងនាមយើងជាមនុស្សស្រីត្រូវតែចេះការពារខ្លួនឯងជារឿងល្អណាស់តែពេលដែលនៅក្បែរមនុស្សម្នាក់ដែលគិតថាគេអាចការពារយើងបានគួរធ្វើខ្លួនទន់ជ្រាយខ្លះក៏ល្អម្យ៉ាងដែរ... ។
"ពួកយើងថ្ងៃនេះមិនដឹងរស់ឬអត់ទេ"ពេលថេយ៉ុងដើរចេញទៅបាត់អ្នកចាត់ការស្រីក៏និយាយឡើងមកថេយ៉ុងមិនរករឿងពួកនាងនៅពេលនេះដោយសារតែរ៉ូសនៅជាមួយទេរួចពីនេះទៅមិនដឹងថាទៅជាយ៉ាងណាទេជាពិសេសអ្នកដែលហ៊ានធ្វើឲ្យប្រពន្ធថេយ៉ុងមានស្នាមនោះតែម្ដង។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now