13

1.2K 27 0
                                    

      រ៉ូសតាំងពីព្រឹករហូតមកដល់ថ្ងៃត្រង់នៅមិនទាន់បានសម្រាកនៅឡើយទេទាំងដែលព្រឹកមិញនាងនៅមិនទាន់មានអ្វីចូលពោះបន្តិចឡើយហើយនៅមកហាលខោអាវនៅក្រោមពន្លឺថ្ងៃដ៏ក្ដៅយ៉ាងនេះទៀតអ្នកណាឃើញហើយក៏អាណិតដែររួមទាំងអ្នកដែលកំពុងតែលួចមើលឯនេះវិញចិត្តចង់តែស្ទុះទៅបីនាងយកមកក្នុងទេតែក៏ត្រូវទ្រាំមកវិញ
"ចៅហ្វាយមិនគិតចង់ហៅអ្នកនាងរ៉ូសឲ្យចូលមកក្នុងសិនទេមែនទេ" ថាឈិៈដែលនៅជិតថេយ៉ុងក៏សួរឡើងហើយថេយ៉ុងមិនទាន់ឆ្លើយភ្លាមទេដូចកំពុងគិតអ្វីម្យ៉ាង
"ទៅជួយធ្វើនាងឲ្យឆាប់រួចទៅ"
"តើខ្ញុំនឹងមិនត្រូវចៅហ្វាយដាក់ទោសទេមែនទេ"
"ឆាប់ទៅនៅសួរហ្នឹងហើយ" ដោយថេយ៉ុងបង្ខំចឹងហើយថាឈិៈក៏ទៅជួយរ៉ូសតាមបង្គាប់
"អ្នកនាងរ៉ូសមោះចាំខ្ញុំជួយ"
"អ្នកនាងរ៉ូស-រ៉ូស" គ្រាន់តែឃើញថាឈិៈមកដល់ភ្លាមរ៉ូសក៏ចង់ខ្យល់ចាប់ទើបថាឈិៈចូលទៅជួយទប់ឯថេយ៉ុងវិញគ្រាន់តែឃើញបែបហ្នឹងក៏ចូលមកយ៉ាងលឿន
"អរគុណលោកថាឈិៈខ្ញុំមិនអីទេ" បន្ទាប់ពីរ៉ូសទប់ខ្លួនបានវិញនាងក៏និយាយទាំងញញឹមទៅកាន់ថាឈិៈដែលធ្វើឲ្យថេយ៉ុងត្រូវងាកមកសម្លក់ថាឈិៈពេលឃើញចឹងហើយថាឈិៈក៏ប្រញ៉ាប់ដកខ្លួនចេញកុំឲ្យមានរឿងទាន់
"មាយាចាប់ប្រុសមិនរើសមុខ" បន្ទាប់ពីថាឈិៈចេញទៅបាត់ថេយ៉ុងក៌ពោលប្រយោគគ្រោតគ្រាតទៅកាន់រ៉ូសទាំងដែលពេលនេះមុខនាងស្លេកស្លាំងក៏ដោយ
"ថេយ៉ុងតើលោកធ្លាប់ស្រលាញ់ខ្ញុំបន្តិចដែរទេ"មិនដឹងថាកើតអ្វីទេសុខៗរ៉ូសក៏សួរជាសំណួរនេះឡើងវាស្ដាប់ទៅដូចជាកំសត់យ៉ាងមិចទេ
"ទេ-យើងមិនដែលស្រលាញ់នាងទេរ៉ូសនាងកុំឆ្លងបន្ទាត់រវាងកូនបំណុលនឹងចៅហ្វាយឲ្យសោះបើមិនចឹងទេនាងនឹងឈឺខ្លាំងហើយនាងក៏មិនត្រូវមានចិត្តមកលើយើងដែរនេះជាការព្រមានរបស់យើងបើនាងធ្វើហួសព្រំដែននាងនឹងខ្ទិចមិនខានទេរ៉ូស" ថេយ៉ុងនិយាយហើយក៏ដើរបុកស្មារ៉ូសចេញទៅ
     គេនិយាយបែបនេះចេញមកយ៉ាងបានបេះដូងគេប្រាប់ថាស្រលាញ់នាងតើហេតុអីក៏មាត់នេះមិនសហការណ៍សោះចឹង។
"ហ្ហឹកៗៗថេយ៉ុងលោកធ្វើបានល្អណាស់ហ្ហឹកៗ"ព្រូស!ទឹកភ្នែកជាច្រើនដំណក់បានរមៀលធ្លាក់មកដោយទប់មិនជាប់ទៀតទេមុននឹងរ៉ូសទន់ជង្គង់ដួលទៅលើដីវាចប់ហើយមែនទេថេយ៉ុងដែលមើលថែនាងថេយ៉ុងដែលការពារនាងនោះវាចប់ហើយថេយ៉ុងពីមុនទៅចោលនាងហើយតើនាងនៅធ្វើអ្វីទៀតទៅបើមនុស្សដែលនាងស្រលាញ់បានចាកចោលនាងទៅហើយនោះនាងបានស្ដាប់សម្ដីរបស់ថេយ៉ុងនិយាយមិញនេះធ្វើឲ្យនាងលែងចង់រស់ទៀតហើយតើនាងអាចស្លាប់បានទេប្រាកដណាស់ថានាងមិនអាចសូម្បីតែស្លាប់បើនាងស្លាប់ប៉ាម៉ាក់របស់នាងយ៉ាប់មិនខានឡើយ។
        ថេយ៉ុងបន្ទាប់ពីចេញពីរ៉ូសគេមកឈរសម្លឹងមើលរ៉ូសពីលើបន្ទប់គេមកទាំងអារម្មណ៍ក្ដុកក្ដួល
"ខ្ញុំសុំទោសណារ៉ូសសង្ឃឹនថានាងលើកលែងទោសឲ្យខ្ញុំ" គេចង់ប្រាប់នាងណាស់ថាវាជាការសម្ដែងទេតែគេមិនអាចឡើយមានតែបន់ក្នុងចិត្តថាកុំឲ្យមានរឿងមិនល្អកើតឡើងលើរ៉ូសព្រោះថាគេមិនអាចបាត់បង់នាងបានទេគេស្រលាញ់នាងហើយ។
        (ហាសៗនាងធ្វើបានល្អណាស់វីដេអូនាងផ្ញើមកនេះគឺពេញចិត្តខ្ញុំណាស់) សម្លេងសើចក្អាកក្អាយលាន់ចេញពីបន្ទប់ធ្វើការរបស់ហ្វូជិៈដែលពេលនេះគេកំពុងតែមើលវីដេអូសកម្មភាពថេយ៉ុងនិងរ៉ូសមុននេះទាស់សម្ដីគ្នានៅលើកញ្ចក់កុំព្យូទ័រហើយដៃម្ខាងរបស់គេក៏កំពុងតែកាន់ទូរសព្ទនិយាយជាមួយនរណាម្នាក់
<បើពេញចិត្តហើយក៏កុំភ្លេចឲ្យលុយផង>
(រឿងលុយមិនមែនជាបញ្ហាឲ្យតែនាងកុំឲ្យត្រូវគេចាប់បាន)
<កុំបារម្មណ៍អីគ្មានថ្ងៃនោះទេ>
(បានចាំយើងផ្ញើលុយឲ្យនាងដូចលើកមុន) ការទាក់ទងក៏ត្រូវកាត់ផ្ដាច់មុននឹងហ្វូជិៈរកលេខថេយ៉ុងដើម្បីតេទៅគេបន្ត
(សួរស្ដីថេយ៉ុង) ហ្វូជិៈនិយាយទៅកាន់ថេយ៉ុងដែលនៅក្នុងទូរសព្ទយ៉ាងផ្អែមពិរោះ
<អាចង្រៃតេមកយើងមានការស្អី>គ្រាន់ថេយ៉ុងលើទូរសព្ទភ្លាមគេក៏និយាយទៅកាន់ហ្វូជិៈដោយសម្លេងគំរោះគំរើយ
(យើងចង់ប្រាប់ឯងថាឯងធ្វើបានល្អណាស់យើងមើលឯងឈ្លោះគ្នាមិញសប្បាយណាស់ហាសៗៗទឺតៗ)ទូរសព្ទក៏ត្រូវបានកាត់ផ្ដាច់ធ្វើឲ្យថេយ៉ុងនេះក្ដៅក្រហាយណាស់អ្នកណាអីក៏ហ៊ានម្លេះលួចថតគេទាំងដែលគេមិនបានដឹងសោះ ហើយថេយ៉ុងក៏យកទូរសព្ទតេទៅថាឈិៈភ្លាមៗមិនទុកយូរ
<អាឡូថាឈិៈឯងទៅឆែលមើលកាមេរ៉ាសុវត្ថិភាពទៅថាមានអ្វីខុសប្លែកឬអត់រួចមកប្រាប់យើងវិញជាបន្ទាន់>
(បាទ សូមចាំបន្តិចចៅហ្វាយ)។
          មួយស្របក់ក្រោយមកថាឈិៈចូលមកបន្ទប់ថេយ៉ុងទាំងទឹកមុខស្រពោន
"ចៅហ្វាយគឺថាកាមេរ៉ាមានអ្នកធ្វើឲ្យខូចតាំងពីពេលណាមិនដឹង"ថាឈិៈនិយាទាំងឱនមុខចុះមិនហ៊ានមើលមុខថេយ៉ុងឡើយ
"នេះវាជាអ្នកណាហេតុអីក៏ល្អិតល្អន់យ៉ាងនេះ" គេមួម៉ៅខ្លាំងណាស់អាចង្រៃណាហតុអីវាឆ្លាតយ៉ាងនេះវាប្រាកដជាមិនមែនអ្នកធម្មតាឡើយដែលអាចធ្វើបែបនេះបានតែគេមិនអាចដឹងឡើយថាជាអ្នកណា
"ខ្ញុំក៏មិមដឹងដែរចៅហ្វាយតែថាខ្ញុំនឹងហេកប្រព័ន្ធទូរសព្ទទាំងអស់ក្នុងផ្ទះនេះបើអ្នកណាមានសកម្មភាពអ្វីប្លែកខ្ញុំច្បាស់ជាដឹងមិនខាន"
"បានឆាប់ទៅចាត់ការទៅកាន់តែលឿនកាន់តែល្អ" ថេយ៉ុងនិយាយហើយថាឈិៈក៏ទៅធ្វើតាមអ្វីដែលបាននិយាយនោះទៅ
     ថេយ៉ុងចង់ឲ្យរឿងឆាប់បញ្ចប់ខ្លាំងណាស់នឹងបានទៅលួយរ៉ូសរបស់គេវិញមិនដឹងថាពេលនេះនាងបាត់យំឬនៅមានញាំបាយដែរទេគេងលក់ដែរទេមានឈឺត្រង់ណាទេមាននឹកគេដែរទេ។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now