ភាគ២+៣

2.2K 51 0
                                    

-ភូមិគ្រឹះយ៉ាម៉ាហ្សាគិៈ
     ម៉ោង១រំលងអាធ្រាត្រទៅហើយតែផ្ទះរបស់ត្រកូលម៉ាហ្វៀចំណាស់នេះនៅតែមានភ្លើងភ្លឺព្រោងព្រាតហើយមានអ្នកបំរើទាំងប្រុសទាំងស្រីនៅឈរចាំចៅហ្វាយដែលមិនទាន់មកផ្ទះឈរជាពីរជួរអមសងខាតាមផ្លូវចូលក្នុងផ្ទះដែលពួកគេតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃព្រោះជាទម្លាប់របស់ត្រកូលនេះ
ងឺត!>បន្តិចក្រោយមកឡានស៊េរីទំនើបបួនគ្រឿងបានចតនៅចំណតឡានតម្រៀបគ្នាមុននឹងកាយក្រាស់របស់ថេយ៉ុងចុះមកដោយមានកូនចៅចាំបើកទ្វារួចជាស្រេចឯរ៉ូសវិញឃើញចឹងហើយសែនជ្រេញរឹកអ្នកមានណាស់នាងវិញមានវ៉ាលីផងអីផងតែគ្មានអ្នកជួយនាងម្នាក់ទេឯលោកកូនចៅនឹងក៏បានដូចចិត្តចៅហ្វាយទៀតចៅហ្វាយប្រាប់ឲ្យធ្វើអីធ្វើនឹងប្រាប់កុំឲ្យជួយនាងក៏មិនជួយ។មិនចង់ត្រូវថេយ៉ុងស្ដីឲ្យទៀតរ៉ូសក៏ដើរតាមថេយ៉ុងពីក្រោយដែលធ្វើឲ្យអ្នកបម្រើក្នុងផ្ទះមើលមកនាងដោយក្រសែភ្នែកឆ្ងល់ៗព្រោះថាថេយ៉ុងមិនដែលនាំស្រីមកផ្ទះទេហើយចុះនាងជាអ្នកណាមិចក៏ថេយ៉ុងនាំមកផ្ទះបែបនេះ
"អ៊ុំស្រីស៊ូគិៈនេះរ៉ូសជាអ្នកបម្រើក្នុងផ្ទះថ្មីជួយរកបន្ទប់ឲ្យនាងផង" ពេលថេយ៉ុងដើរមកដល់ក្នុងផ្ទះក៏និយាយទៅកាន់អ៊ុំស្រីដែលជាមេការមើលការខុសត្រូវនៅក្នុងផ្ទះតាំងពីជំនាន់ណាជំនាន់ណីមកម្លេះដែលធ្វើឲ្យថេយ៉ុងនិងអ្នកគ្រប់គ្នាគោរពស្រលាញ់គាត់ណាស់
"ចា៎សអ្នកប្រុស" អ៊ុំស៊ូគិៈក៏ឱនគោរពថេយ៉ុងបន្តិចហើយគេក៏ដើរឡើងទៅបន្ទប់គេបាត់ទៅនៅសល់តែរ៉ូសដែលនៅឈរឡេឡង់មិនដឹងធ្វើអី
"សួរស្ដីអ៊ុំស៊ូគិៈនិងអ្នករាល់គ្នាខ្ញុំឈ្មោះរ៉ូស" រ៉ូសណែ នាំខ្លួនទៅកាន់អ៊ុំស៊ូគិៈហើយគាត់ក៏ងក់ក្បាល់តែអ្នកផ្សេងទៀតមិនបាននៅស្វាគមន៍នាងទេពួកគេនាំគ្នាដើរចេញទៅអស់
"សួរស្ដីរ៉ូសខ្ញុំគឺយូរី-នាងកុំប្រកាន់នឹងពួកគេអីប្រហែលមកនាងជាអ្នកចំណូលថ្មីទើបពួកគេធ្វើរឹកបែបនេះ" តែពេលនោះក៏មាននារីម្នាក់ចូលមករាក់ទាក់នាងដែលធ្វើឲ្យរ៉ូសនាងកក់ក្ដៅក្នុងចិត្តបន្តិចដែរទោះយ៉ាងណាក៏មានមិត្តម្នាក់ដែរ
"អ៎រ!មិនអីទេខ្ញុំមិនប្រកាន់អ្វីនោះទេ" រ៉ូសនិយាយព្រមទាំងរាដៃបញ្ជាក់ថានាងមិនបានប្រកាន់អ្វីនោះទេ
"មើលទៅពួកឯងត្រូវរ៉ូវគ្នាល្អណាស់ចឹងយូរីឯងនាំនាងទៅសម្រាកនៅបន្ទប់ក្បែរឯងទៅ" និយាយហើយអ៊ុំស៊ូគិៈក៏ដើរចេញទៅ
"មោះរ៉ូសទៅសម្រាកទៅ"យូរីក៏ដឹងដៃរ៉ូសទៅផ្ទះតូចនៅក្បែរនេះដែលជាផ្ទះសម្រាប់អ្នកបម្រើស្រីៗឯផ្ទះមួយទៀតសម្រាប់អ្នកបម្រើប្រុសៗគ្រួសារនេះបែងចែកដាច់មិនឲ្យនៅលាយលំគ្នាទេកុំឲ្យមានបញ្ហា
តែក៏មានផ្ទះមួយទៀតសម្រាប់ថាឈិៈដែលជាមនុស្សជំនិតរបស់ថេយ៉ុងឲ្យនៅផ្ទះផ្សេងពីពួកអ្នកបម្រើព្រោះថាឈិៈនៅជាមួយថេយ៉ុងតាំងពីតូចម្លេះធ្វើការឲ្យគេស្មោះត្រង់នឹងគេចឹងហើយទើបគេក៏មានអំណាចនៅក្នុងផ្ទះមួយនេះដែរបន្ទាប់ពីសមាជិក
ក្នុងគ្រួសារ។
"នេះរ៉ូសបន្ទប់ឯងឆាប់សម្រាកទៅបន្ទប់ខ្ញុំនៅឆ្វេងដៃនេះទេមានការអីអាចហៅខ្ញុំបាន" យូរីបាននាំរ៉ូសមកដល់បន្ទប់ស្នាក់ហើយនាងក៏បានណែនាំបន្ទប់ខ្លួនទៅឲ្យរ៉ូសស្គាល់ដែរ
"អេ-យូរីឈប់សិនខ្ញុំសុំសួរបន្តិចបានទេ" ពេលឃើញថាយូរីរៀបចេញទៅរ៉ូសក៏ចាប់ដៃនាងឃាត់
"មានអីមែនទេ" យូរីក៏ងាកមកសួរនាងវិញ
"គឺថាមិចក៏ផ្ទះនេះមានអ្នកយាមច្រើនម្លេះ"នាងឆ្ងល់តាំងពីចូលមកម្លេះផ្ទះអីមានអ្នកយាមនៅរបងខាងមុខវាមិនចម្លែកទេតែនេះនៅក្រៅរបងជុំវិញផ្ទះក៏មានអ្នកយាមដែរតើម្ចាស់ផ្ទះនេះជាជនពាលឬយ៉ាងមិចដែលខ្លាចថានឹងមានអ្នកមកសម្លាប់នោះ
"នេះឯងមិនដឹងទេ?-រឿងវែងណាស់ចូលក្នុងសិនទៅ"គ្រាន់តែឮថារ៉ូសមិនដឹងរឿងភ្លាមធ្វើឲ្យយូរីយកដៃទះក្បាលខ្លួនឯងមុននឹងរុញនាងចូលទៅក្នុងអ្នកណាមិនស្គាល់យូរីនារីពូកែនិយាយដើមចៅហ្វាយតែមិនដែលនិយាយជាមួយអ្នកណាទេក្រៅពីអ៊ុំស៊ូគិៈនោះទោះគាត់ខំថាឲ្យយ៉ាងណាក៏មិនស្ដាប់ដែរ
      យូរីក៏និយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅរ៉ូសដែលធ្វើឲ្យនាងស្ដាប់ឡើងចំមាត់ថ្លុងទៅហើយ
"ចឹង-ចឹងគេជាម៉ាហ្វៀ"រ៉ូសក្រោយពីដឹងថាថេយ៉ុងជាម៉ាហ្វៀទៅជារឹងអណ្ដាតនិយាយលែងចេញតែម្ដងកន្លងមកនាងដឹងត្រឹមតែប៉ានាងធ្វើការនៅក្រុមហ៊ុនធម្មតាៗតែមិនដឹងថាម្ចាស់ក្រុមហ៊ុនជាម៉ាហ្វៀទេចឹងតើបានប៉ានាងមើលទៅប៉ានាងដូចខ្លាចគេម្លេះ
"បើឯងដឹងហើយក៏គួរតែប្រយត្ន័ប្រយែងទៅមិនធ្វើអីមិនស្រួលប្រយត្ន័ស្លាប់ទៅ-បានហើយគេងទៅយប់ហើយ" ថាហើយយូរីក៏ចេញទៅបន្ទប់នាងបាត់ទៅ
     ដឹងថាគេជាម៉ាហ្វៀវាមិនអីទេតែមានអ្នកមកបំភ័យចឹងទៀតកាន់តែធ្វើឲ្យរ៉ូសនាងភ័យខ្លាចកាន់តែខ្លាំង។
       ព្រឹកថ្មីរ៉ូសនាងបានប្រញ៉ាប់ភ្ញាក់ពីព្រលឹមព្រោះថាបើហ៊ាននៅយូរខ្លាចថាថេយ៉ុងនឹងសម្លាប់ចោលទើបនាងងើបមកជួយធ្វើការងារផ្ទះដែលអ៊ុំមេការបានឲ្យនាជូតតុជូតកាំជន្ដើរហើយរ៉ូស នាងក៏ធ្វើគ្មានជំទាស់អ្វីឡើយតែទាស់ត្រង់ថានាងជូតៗក៏ងើយទៅមើលកាំជន្ដើររហូតដូចកំពុងគិតថាបើនាងឃើញថេយ៉ុងនាងនឹងបានរត់គេចទាន់ពេលជូតៗរហូតមកដល់ថូផ្កាមួយដែលមានតាំងនៅលើតុមួយនាងជូតទាំងញ័រដៃទទ្រឺតរហូតដល់មិនបានប្រយត្ន័បានធ្វើឲ្យថូផ្កានោះរមៀលចុះមក
"អាយ!-នាងនេះមិនចេះប្រយត្ន័សោះបើវាធ្លាក់បែកធ្វើយ៉ាងមិច" ពេលដែលថូនោះរមៀលនាងភ័យណាស់ខ្លាចតែវានឹងបែកទេតែសំណាងល្អហើយថេយ៉ុងចុះមកជួយចាប់ថូនោះទាន់ថេយ៉ុងបានលូកដៃតាមប្រឡោះចង្កេះរបស់រ៉ូសទ្រថូនោះមុននឹងនិយាយស្ដីបន្ទោសតែមិនព្រមថយចេញពីនាងនោះទេចឹងហើយទើបរ៉ូសឱនចុះចេញតាមប្រឡោះខាងក្រោមដៃគេរួចក៏មកឈរឱនមុខចុះមិនហ៊ានសម្លឹងមើលមុខគេឡើយ
"ឱ្យខ្ញុំសុំទោសលោថេយ៉ុងលើកក្រោយខ្ញុំនឹងប្រយត្ន័"
"សំណាងហើយដែលវាមិនបែកចុះបើបែកវិញនាងមានលុយឯណាសង" ក្រោយពីរៀបចំទុកដាក់ថូផ្កាហើយថេយ៉ុងក៏ងាកមកស្ដីឲ្យនាងទៀត
"ខ្ញុំនឹងប្រយត្ន័ជាងនេះ" ស្អីគេនេះមិនទាន់បែកផងក៏រអ៊ូទៅប៉ុណ្ណេះទៅហើយចុះល្មមតែបែកទៀតនាងប្រាកដជាស្លាប់មិនខានឡើយ
"លើកនេះចាត់ទុកថារួចខ្លួចបើលើកក្រោយនាងធ្វើបែកបាក់អ្វីក្នុងផ្ទះនេះខ្ញុំនឹងកត់ទុកក្នុងបញ្ជី" និយាយហើយថេយ៉ុងក៏ដើរទៅបន្ទប់អាហារបាត់ទៅ
     ស្អីគេនេះអាលោកថេយ៉ុងលោកនេះគំរិះពិតមែនហើយស្អីបន្តិចក៏លុយស្អីបន្តិចក៏កត់ទុកលោកឯងនេះជាអ្នកមានប្រភេទអីទៅមិចក៏ស្វិតនោះស្វិតយ៉ាងនេះ ។
-បន្ទប់អាហារ
   បន្ទប់អាហារធំល្វឹងល្វើយតែគ្មានអ្នកណានៅបរិភោគអាហារជាមួយថេយ៉ុងនោះទេព្រោះថាប៉ាម៉ាក់របស់គេចេញទៅក្រៅប្រទេសឯណាមជូនម្ដងមកម្ដងអត់រីឯជីនវិញទាល់តែយប់ជ្រៅទើបគេត្រឡប់មកផ្ទះហើយថ្មើលនេះមិនទាន់នឹងភ្ញាក់ផងដែលធ្វើឲ្យកូនពៅត្រូវមកបរិភោគអាហារតែម្នាក់ឯងអ៎រមិនមែនម្នាក់ឯងទេនៅមានថាឈិៈម្នាក់ទៀតដែលមកញាំអាហារជាមួយគេនោះ។
       ថេយ៉ុងកំពុងតែអង្គុយក្នុងបន្ទប់អាហារផឹកកហ្វាមើលកាសែតដើម្បីឲ្យដឹងពីពត៌មានថ្មីៗព្រោះគេមិនមានពេលច្រើនក្នុងការក្នុងការតាមដានពត៌មានក្នុងបណ្ដាញអ៊ីធឺណេតទេ។
"អ៊ុំស៊ូគិៈផ្ទះយើងមានអ្នកមកថ្មីមែនទេខ្ញុំដើរកាត់មិញនេះឃើញមនុស្សស្រីចម្លែកម្នាក់មើលទៅនាងស្អាតណាស់ហិហិ" ថាឈិៈមិនទាន់ចូលមកបន្ទប់អាហារទេក៏ឈ្លាតសួរអ៊ុំមេការសិន តែមិនដឹងពាក្យគេទាំងប៉ុន្មានត្រូវថេយ៉ុងកំពុងផ្ទៀងត្រជៀកស្ដាប់នោះទេមុននឹងថេយ៉ុងងាកទៅសម្លក់ថាឈិៈ ពេលឃើញចឹងហើយថាឈិៈក៏ប្រញ៉ាប់មកអង្គុយនៅកន្លែងរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចាំពេលថេយ៉ុងភ្លេចខ្លួនចាំលួចសួរយូរីក៏បាន។
"សួស្តីអ្នកទាំងពីរ"
"ជីននេះបងកើតអីមិចក៏អាចមកញាំអាហារពេលព្រឹកបាន" ថេយ៉ុងបន្ទាប់ពីឃើញជីនមកបែបនេះរាងប្លែកចិត្តក៏សួរទៅគេតែជីនមិនទាន់ឆ្លើយទេក៏ដើរមកអង្គុយត្រង់កន្លែងរបស់គេ
"ថ្ងៃនេះចង់សម្រាកធុញ" ជីននិយាយខ្លីៗទាំងទឹកមុខស្អុយប៉ែរ
"ធុញបែបនេះចង់ឲ្យខ្ញុំហៅជីស៊ូមកលេងដែរទេ"
"ស្អីឯងនេះថេយ៉ុងកុំមករករឿងណា" ជីនគ្រាន់តែឮឈ្មោះជីស៊ូភ្លាមប្រែទៅជាមួម៉ៅតែម្ដងព្រោះថាជីស៊ូនេះសែនរំខានប្រសៃប្រសាទគេណាស់បើនាងមកគេច្បាស់ជារស់មិនបានយូរទេ
"ខ្ញុំគ្រាន់តែបារម្មណ៍ខ្លាចបងធុញបើជីស៊ូ-"
"បានហើយៗឈប់និយាយទៅគួរឲ្យរំខាន" ថេយ៉ុងនៅតែនិយាយពីឈ្មោះជីស៊ូតែមិនទាន់និយាយចប់ស្រួលបួលផងជីនក៏ងើបដើរចេញទៅបាត់លែងឃ្លានទាំងអាហារពេលព្រឹកទៀត។
     ជីស៊ូជាបងប្អូនជីដូនមួយរបស់ពួកគេដែលជីនមិនចូលចិត្តជីស៊ូនោះទេព្រោះថាជីស៊ូនាងតាមស្រលាញ់ជីនពេលនាងមកម្ដងៗគឺតាមគេស្អិតឲ្យដូចតុកកែចឹងបេះមិនចេញទេទើបជីនឲ្យនាងទៅកូរ៉េនៅជាមួយម្ដាយនាងវិញ។
       បន្ទាប់ពីថេយ៉ុងស្រស់ស្រូបអាហាររួចក៏បានទៅធ្វើការជាធម្មតាដោយមានកូនចៅអមសងខាងដូចរាល់ដងគេជាម៉ាហ្វៀវាជារឿងធម្មតាទៅហើយដែរតម្រូវឲ្យមានកូនចៅច្រើនតាមបើមានសត្រូវមកចង់បាញ់សម្លាប់គេវាក៏មិនងាយដែរ
"ហឺយ!គេទៅបាត់ហើយធូរទ្រូងបន្តិច" បន្ទាប់ពីរ៉ូសឃើញថេយ៉ុងទៅបាត់នាងដែលបានពួនលួចមើលគេនៅកៀនផ្ទះនេះក៏យកដៃរឹតទ្រូងបង្ហាញថានាងធូរទ្រូងបន្តិចដែរគេចេញទៅបាត់បែបនេះបើគេនៅធ្វើឲ្យពិបាកដែលសុខៗត្រូវងាករកមើលគេបើនាងឃើញថេយ៉ុងនោះត្រូវរត់ឲ្យបានបីម៉ែត្រមុន។
"នាងជាអ្នកបម្រើថ្មីមែនទេ" អ៊ីណាជាអ្នកបម្រើក្នុងផ្ទះដូចគ្នានោះដូចគ្នាក៏បានដើរមកសួរនាងព្រមជាមួយគ្នីគ្នាបីនាក់ទៀតមកដោយទឹកមុខពឹសពុលដូចមានល្បិចអ្វីម្យ៉ាង អ៊ីណានាងបានលួចស្រលាញ់ថេយ៉ុងតែងតែព្យាយាមចូលទៅជិតថេយ៉ុងរហូតតែក៏ត្រូវថេយ៉ុងដេញមកវិញរាល់លើកតែព្រឹកមិញនាងបានឃើញថេយ៉ុងនិងរ៉ូសពីចម្ងាយមើលទៅដូចឱបគ្នាចឹងទើបនាងកើតជាចិត្តច្រណែនចង់ធ្វើបាបរ៉ូសទាន់ឱកាសល្អដែលថេយ៉ុងមិននៅផ្ទះ។
"ចា៎សសួរស្ដី!នាងក៏ជាអ្នកបម្រើដែរមែនទេ" រ៉ូសនិយាយទាំងញញឹមនិងឱនគោរពតាមសុជីវធម៌មុននឹងពោលប្រយោគដែរអ៊ីណាសួររ៉ូសមុននេះដូចគ្នា
"អម្បិញមិញនេះលោកថេយ៉ុងផ្ដាំឲ្យខ្ញុំឲ្យប្រាប់នាងទៅសម្អាតអាងហែលទឹក" អ៊ីណាខំទប់អារម្មណ៍កុំឲ្យខឹងនឹងប្រយោគបកមកវិញរបស់រ៉ូសហើយក៏ធ្វើជានិយាយធម្មតា
"?! ចាស៎បានខ្ញុំនឹងទៅឥឡូវនេះ" រ៉ូសនាងតាមមើលថេយ៉ុងរហូតតែមិនបានឃើញអ៊ីណាទៅក្បែរថេយ៉ុងទេតើគេផ្ដាំនាងបានយ៉ាងមិចទោះបីឆ្ងល់ក៏រ៉ូសមិននិយាយអ្វីច្រើនដែរព្រោះគិតថាខ្លួនទើបមកថ្មីមិនចង់បង្កជម្លោះក៏យល់ព្រមទៅសម្អាត។
      ពេលមកដល់អាងហែលទឹករ៉ូសឃើញមានស្នាមប្រឡាក់ជាច្រើននៅមាត់អាងនោះទើបទៅយកអំបោសមកជូន
"ផ្ទះដល់ថ្នាក់ជាម៉ាហ្វៀតែកុំមើលអាងទឹកឡើងកខ្វក់មនុស្សហែលឬត្រីហែលនៀក" រ៉ូសជូតបណ្ដើររអ៊ូបណ្ដើរមិនបានចប់អារម្មណ៍ថាមានដៃមួយគូកំពុងតែសំដៅមករកនាងយឺតនោះទេ
ប្រូង!!>រ៉ូសក៏ត្រូវបានធ្លាក់ទឹកដោយសារដៃមួយនោះបានច្រាននាងទម្លាក់
"ជួយផង!ជួយផង!ខ្ញុំមិនចេះ-ខិះៗ-ជួយ" បន្ទាប់ពីរ៉ូសធ្លាកទឹកនាងក៏បានព្យាយាមហែលទាំងដៃខ្វៃតាមរបៀបអ្នកមិនចេះហែលទឹកនាងព្យាយាមហៅអ្នកខាងលើឲ្យជួយនាងតែអ្នកនៅខាងលើនោះដូចមិនខ្វល់អ្វីបន្តិចសោះហើយក៏ដើរចេញទៅ។
     អ្នកដែលរុញនាងនោះគឺអ៊ីណាមុនដំបូងនាងគ្រាន់តែចង់ធ្វើបាបរ៉ូសតែប៉ុណ្ណោះតែពេលដែលឃើញនាងមិនចេះហែលទឹកបែបនេះនាងក៏បណ្ដោយតាមនេះទៅ។
"ព្រីងប្រូងៗ!ជួយ-" សម្លេងទះទឹកលាយជាមួយសម្រែកឲ្យជួយឮជាបន្តបន្ទាប់រហូតដល់ស្ងាត់ទៅបាត់
"សម្លេងស្អី-មានមនុស្ស-ប្រូង!" ដោយជីនគេបានគេងលក់នៅក្បែរនោះក៏បានភ្ញាក់មកឮសម្លេងចុងបន្តិចទើបគេដើរតាមទៅមើលក៏ឃើញថារ៉ូសនាងលិចទៅបាតអាងសន្សឹមៗទើបជីនលោតជួយស្រង់នាងយកបានដាក់គោកវិញ
"មានមនុស្សទេ!នែ៎អ្នកនៅខាងក្នុងឮយើងហៅទេ" ពេលស្រង់រាងកាយរ៉ូសមកដល់លើហើយជីនបានស្រែកហៅគេឯងឲ្យមកជួយមុននឹងគេធ្វើការសង្រ្គោះបឋមដោយយកដៃទៅសង្កត់ទ្រូងរ៉ូស
"ខិះៗៗ-" បានបន្តិតរ៉ូសក៏ដឹងខ្លួនមកវិញក្អកចេញទឹកតាមមាត់នឹងច្រមុះមុននឹងនាងសន្លប់ក្នុងដៃជីន បាត់ទៅ
"ហាស!រ៉ូស-អ្នកប្រុសនាងលង់ទឹកមែនទេ" ដោយសម្លេងស្រែករបស់ជីនមិញនេះធ្វើឲ្យអ៊ុំស៊ូគិៈនិងអ្នកផ្សេងទៀតចេញមកទើបមកដល់ភ្លាមអ៊ុំស៊ូគិៈក៏សួរទៅកាន់ជីន
"បាទ!ខ្ញុំមកដល់ឃើញថានាងបាត់បង់ស្មារតីទៅហើយ-អ្នកណាក៏បានទៅតាមពេទ្យមក" ជិនក៏ឆ្លើយនឹងអ៊ុំស៊ូគិៈមុនងាកនឹងនិយាយប្រាប់អ្នកផ្សេងទៀត
"អ្នកប្រុសទទឹកអស់ហើយឆាប់ទៅផ្លាស់ប្ដូរសម្លៀកបំពាក់ទៅ-ទុកនាងឲ្យពួកខ្ញុំមើលថែ" អ៊ុំស៊ូគិៈដេញជីនទៅតែគេក៏ងាកមើលទៅរ៉ូសទើបអ៊ុំស៊ូគិៈនិយាយបន្ថែម
"បានចឹងផ្ញើផងណាអ៊ុំ-ចាំខ្ញុំទាក់ទងទៅថេយ៉ុងឲ្យ" ថាហើយជីនក៏ដើរចូលទៅក្នុងផ្ទះទៅឯរ៉ូសវិញត្រូវអ៊ុំស៊ូគិៈឲ្យគេបីយកទៅដាក់ក្នុងបន្ទប់រងចាំពេទ្យមកពិនិត្យ។
         ថេយ៉ុងបន្ទាប់ពីបានដំណឹងថារ៉ូសនាងធ្លាក់ទឹកគេអង្គុយធ្វើការមិនស្ងប់ទេទោះជីនប្រាប់ថានាងមិនអីក៏ដោយតែនៅមិនស្ងប់ចិត្តទៀតទើបគេបានត្រឡប់មកផ្ទះចោលការងារលុបការណាត់និយាយចរចារជាមួយភ្ញៀវដោយឲ្យថាឈិៈនៅដោះស្រាយជំនួសដែលធ្វើឲ្យថាឈិៈឆ្ងល់ថាគ្រាន់តែជាកូនបំណុលសោះមិចក៏មើលទៅបារម្មណ៍ សម្បើមដៃម្លេះ។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now