16

1.2K 30 0
                                    

        យប់ជ្រៅបន្តិចណាមជូនបន្ទាប់ពីឃើញថារ៉ូសមិនទាន់ដឹងខ្លួនទៀតគេក៏សុំខ្លួនទៅផ្ទះមុនហើយក៏បានឲ្យថាឈិៈយកសម្លៀកបំពាក់ឲ្យថេយ៉ុងប្ដូរផងដែរ
"ចៅហ្វាយនេះសម្លៀបំពាក់ចៅហ្វាយដូរសិនទៅ" ថាឈិៈក៏បានត្រឡប់មកជាមួយថងខោអាវរបស់ថេយ៉ុងរួចក៏ហុចទៅឲ្យគេ
"អឹម!ផ្ញើរ៉ូសបន្តិចផងណា"បន្ទាប់ពីបានខោវអាវហើយថេយ៉ុងក៏យកទៅផ្លាស់សម្លៀកបំពាក់ចាស់ចេញព្រោះថាវាប្រឡាក់សុទ្ធតែឈាមរបស់រ៉ូសទៅហើយ។
         ពេលថេយ៉ុងមកវិញក៏ឃើញថារ៉ូសនៅមិនទាន់ដឹងខ្លួនទៀតទើបគេត្រូវនៅកំដនាងទោះបីថាឈិៈឲ្យថេយ៉ុងគេងក៏ដោយតែគេក៏នៅតែមិនព្រមគេងសុខចិត្តនៅអង្គុយនៅលើកៅអីក្បែរគ្រែរបស់អ្នកជំងឺហើយថាឈិៈគេក៏បានត្រឡប់ទៅវិញមុនសិន។
"រ៉ូសឆាប់ដឹងខ្លួនណាខ្ញុំនៅចាំនាងនៅទីនេះ-រ៉ូសខ្ញុំសុំទោសខ្ញុំធ្វើនេះចង់ការពារនាងពេលនាងដឹងខ្លួនមកសង្ឃឹមថានាងនឹងអត់ទោសឲ្យខ្ញុំ" ថេយ៉ុងនិយាយទាំងចាប់ដៃរបស់នាងមុននឹងក្រាបចុះសំងំគេងព្រោះថាគេក៏អស់កម្លាំងមិនតិចដែរ។
      បន្ទាប់ពីថេយ៉ុងក្រាបគេងទៅរ៉ូសក៏បើកភ្នែកមកជាមួយនឹងទឹកភ្នែកដែលជ្រាបតាមកន្ទុយភ្នែកតិចៗ
(លោកចង់ការពារខ្ញុំតែលោកធ្វើឲ្យខ្ញុំពិបាកទ្រាំណាស់ថេយ៉ុង) នាងបានត្រឹមនិយាយពាក្យនេះនៅក្នុងចិត្តនាងបានដឹងខ្លួនយូរហើយតែនាងមិនទាន់ចង់ឃើញមុខគេពេលនេះនាងធ្វើចិត្តមិនទាន់បានរឿងដែរកើតឡើងពីមុនវាបិះធ្វើឲ្យកូននាងស្លាប់ទៅជាមួយនាងដែរដោយសារតែការចង់ការពាររបស់គេបើគេប្រាប់នាងបន្តិចមកនាងនឹងបានប្រយត្ន័ជាងនេះ។
         ពេលព្រឹកព្រលឹមមកដល់គ្រាន់ថ្ងៃចាំងចូលតាមប្រឡោះបង្អួចភ្លាមធ្វើឲ្យថេយ៉ុងភ្ញាក់ពីការគេងភ្លែតហើយក៏ប្រញ៉ាប់ងើបទៅមើលរ៉ូសតែថារ៉ូសនៅតែមិនទាន់ដឹងខ្លួនដដែលពេទ្យប្រាប់គេច្បាស់ណាស់ថានាងអាចនឹងដឹងខ្លួនពេលយប់តែគេអង្គុយចាំរហូតតែនៅតែមិនបានឃើញថានាងដឹងខ្លួនមកឡើយ
ក្រាក>ទ្វាបន្ទប់ក៏បានបើកដែលធ្វើឲ្យថេយ៉ុងត្រូវងាកតាមសម្លេងនោះក៏ឃើញថាជាជីស៊ូនិងជីនដើរចូលមកដំណើរគ្នា
"បងថេរ៉ូសយ៉ាងមិចហើយ" ជីស៊ូគ្រាន់តែដឹងថារ៉ូសនៅមន្ទីពេទ្យនាងចង់តែមកទាំងយប់ដោយសារតែជីនគេឃាត់ទើបទាល់តែព្រឹកបាននាងមក
"នៅមិនទាន់ដឹងខ្លួនទេ-បងបារម្មណ៍ពីកូននិងនាងណាស់" ថេយ៉ុងងាកមកនិយាយជាមួយជីស៊ូហើយក៏ក្រលេកទៅមើលរ៉ូសបន្តិចមុននឹងនិយាយបន្ត
"បងដឹងហើយ" ជីស៊ូសួរទាំងបើកភ្នែកធំៗ
"ឯងនិយាយនេះបានន័យថាឯងដឹងរឿងហើយត្រូវទេ" ថេយ៉ុងក៏ងើបពីកៅអីមកឈរនៅមុនជីស៊ូមុននឹងសួរទៅនាង
"គឺខ្ញុំ-"
"កុំបន្ទោសជីស៊ូអីខ្ញុំជាអ្នកឃាត់កុំឲ្យនាងប្រាប់លោក" រ៉ូសដែលមិនដឹងថាភ្ញាក់តាំងពីពេលណានោះក៏និយាយចេញមក
"រ៉ូសនាងយ៉ាងមិចហើយមាននៅឈឺត្រង់ណាទៀតទេឲ្យខ្ញុំទៅហៅពេទ្យមកទេ-នាងឃ្លានចង់អ្វីដែរទេ" ថេយ៉ុងគ្រាន់តែឮសម្លេងរ៉ូសភ្លាមគេក៏ត្រឡប់ទៅសួរនាងទាំងអាការៈព្រួយបារម្មណ៍ជាខ្លាំងដែលធ្វើឲ្យអ្នកដែលត្រូវគេសួរនោះអត់នឹងរំភើបមិនបាន
"លោកកុំបារម្មណ៍ខ្ញុំមកសងលុយលោកឲ្យគ្រប់ចំនួនមិនឲ្យខ្វះទេ" រ៉ូសនាងនិយាយទាំងងាកមុខចេញទៅម្ខាងពីថេយ៉ុង
"រ៉ូសមិចនិយាយបែបនេះ-"
"លោកទៅធ្វើការងារលោកទៅកុំមកខាតពេលជាមួយខ្ញុំអី" រ៉ូសនិយាយហើយនាងក៏បិទភ្នែកសំងំគេងបន្តទៀតដែលធ្វើឲ្យថេយ៉ុងដែលនៅក្បែរនោះបេះដូងស្ទើរធ្លាក់ដល់ដីហើយ
"ថេយ៉ុង!បងថាទៅផ្ទះសិនទៅនៅទីនេះទុកឲ្យជីស៊ូនាងនៅមើលបានហើយ" ជីនក៏បានដើរមកជិតថេយ៉ុងហើយទះស្មាគេតិចៗ
"តែថាខ្ញុំ-"
"កុំបារម្មណ៍អីបងថេបងទៅសិនទៅណា" ជីស៊ូក៏ជួយនិយាយបន្ថែមទៀតទើបថេយ៉ុងងក់ក្បាលមុននឹងចេញទៅជាមួយជីនតែគេក៏បានឈ្លាតសម្លឹងមើលរ៉ូសបន្តិចទៀតដែរមុននឹងទៅនោះ។
"ហឹស!មិននឹងស្មានថាម៉ាហ្វៀមិនចេះខ្លាចអីដូចឯងបែរជាមកជួបរឿងចឹងសោះ" ពេលមកដល់ក្រៅថេយ៉ុងក៏សើចបន្តិចមុននឹងនិយាយតែម្នាក់ឯងរួចហើយគេក៏ដើរចេញទៅដោយមានកូនចៅគេនៅដើរតាមពីក្រោយនោះ។
        បន្ទាប់ពីថេយ៉ុងចេញទៅបាត់រ៉ូសក៏បើកភ្នែកមកវិញទាំងទឹកមុខស្រងូតស្រងាត់សម្លឹងទៅពិដាន
"រ៉ូសឯងយ៉ាងមិចហើយ" ជីស៊ូក៏ចូលមកអង្គុយនៅកៅអីដែលមាននៅជិតគ្រែនោះ
"ខ្ញុំមិនអីទេគ្រាន់តែនៅឈឺមុខរបួសបន្តិច" រ៉ូសឆ្លើយទាំងសម្លឹងមើលទៅមុខជីស៊ូ
"ឯងចង់ញាំអីទេខ្ញុំទៅរកមកឲ្យ" ជីស៊ូនឹកឃើញថារ៉ូសនាងនៅមិនទាន់បានញាំអីទេទើបនាងសួរហើយរ៉ូសក៏ងក់ក្បាលទើបជីស៊ូនាងចេញទៅក្រៅដើម្បីរកអីមកឲ្យរ៉ូស។
      ក្រាក!!>បន្ទាប់ពីជីស៊ូចេញទៅបានបន្តិចគ្រូពេទ្យក៏បានមកចូលមកដើម្បីពិនិត្យមើលអាការៈរបស់រ៉ូស
"ជីស៊ូឯង-បងអាគីរ៉ា"មុនដំបូងនាងគិតថាជាជីស៊ូភ្លេចរបស់ទើបមកវិញតែមិននឹកស្មានថាជាបងប្រុសជីដូនមួយនាងសោះ
"រ៉ូស!"អាគីរ៉ាក៏ភ្ញាក់ផ្អើលមិនស្ទើរពេលដែលអ្នកជំងឺនៅមុខខ្លួននេះជាប្អូនស្រីគេ
"បងធ្វើការនៅទីនេះយូរហើយមែនទេ" រ៉ូសនិយាយទាំងព្យាយាមងើបខ្លួនអង្គុយដោយមានអាគីរ៉ាជួយទប់
"យូរគួរសមដែរហើយ-តែកាលពីថ្ងៃមុនគេមានធ្វើបាបឯងដែរទេហើយគេជាអ្នកណា" អាគីរ៉ាឆ្លើយនឹងរ៉ូសហើយក៏មិនភ្លេចសួរពីរឿងថ្ងៃមុនដែរគេបារម្មណ៍ពីនាងណាស់ចង់ទៅរកនាងដែរតែគេមិនបានដឹងថានាងនៅទីណានោះឡើយ
"គឺថាគេជាម្ចាស់បំណុលដែលប៉ាខ្ញុំបានកេងលុយពីក្រុមហ៊ុនគេទើបខ្ញុំត្រូវនៅជាមួយគេដើម្បីសងលុយទាំងនោះ"
"ឯងជំពាក់គេប៉ុន្មាន?"
"១០០លានយ៉េន"
"យកលុយសន្សំបងទៅឲ្យគេសិនទៅហើយឯងនឹងបានមានសេរីភាពមកវិញ"
"មិនអីទេអរគុណបងច្រើនហើយចំនួនលុយវាច្រើនណាស់"នាងមិនអាចទទួលលុយពីបងប្រុសនាងបានទេព្រោះថានាងមិនដឹងថារកអីសងគេបានវិញនោះទេ
"មិនអីទេចាំពេលណាមានចាំឲ្យបងវិញក៏បានដែរបងមិនប្រញ៉ាប់ទេ"
"មិនបាច់ទេបងប្រុស"
"បានបងមិនបង្ខំទេ-តែនេះនាមបណ្ណ័បងបើឯងត្រូវការឲ្យបងជួយទាក់ទងមកបងបានគ្រប់ពេល" មិនត្រឹមតែនិយាយទេអាគីរ៉ាក៏ហុចនាមបណ្ណ័ផ្ទាល់ខ្លួនឲ្យរ៉ូសថែមទៀតផងហើយនាងក៏ទទួលយកដោយមិនស្ទាក់ស្ទើរអ្វីឡើយ
"អរគុណបងប្រុស"
"ហឹម!រ៉ូសបងសុំពិនិត្យអាការៈឯងបន្តិចសិន" អាគីរ៉ាដកដង្ហើមធំហើយក៏ឲ្យនាងគេងឲ្យស្រួលបួលវិញមុននឹងទាញយកសៀវភៅដែលគ្រូពេទ្យបានកត់ទុកកាលពីយប់មកមើល
"រ៉ូស!ឯងមានផ្ទៃពោះ" គ្រាន់តែគេអានមកដល់ចំណុចនេះភ្លាមធ្វើឲ្យអាគីរ៉ាត្រូវងាកមុខមករករ៉ូសភ្លាមហើយរ៉ូសក៏ងក់ក្បាលជាចម្លើយមុននឹងនិយាយ
"ជាកំហុសរបស់ខ្ញុំ"
"កុំបន្ទោសខ្លួនឯងអី-ហើយឪពុកក្មេងកុំប្រាប់ណាថាជាគេ"
"ត្រូវហើយជាគេ"
"ចុះឯងប្រាប់គេឬនៅ"
"គេដឹងហើយ"
"ចុះឯងគិតយ៉ាងមិចបន្ត"
"ចាំទៅមុខចាំគិតបន្តទៀតតែដឹងត្រឹមថាខ្ញុំពេញចិត្តនឹងកូនរបស់ខ្ញុំ" រ៉ូសនិយាយព្រមទាំងយកដៃអង្អែលពោះថ្នមៗ
"ចឹងចាំបងទៅបើថ្នាំសម្រាប់ឯងសម្រាកសិនទៅ" និយាហើយអាគីរ៉ាក៏ចេញទៅវិញព្រោះមិនចង់រំខានដល់រ៉ូសច្រើន។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now