11+12

1.8K 33 0
                                    

កូនបំណុលម៉ាហ្វៀ🔥🔥(ភាគ១១)
 
         បន្ទាប់ពីសង្គ្រាមក្ដៅគគុកត្រូវបានបញ្ចប់ពួកគេទាំងពីរក៏នាំគ្នាសម្រាករាងៗខ្លួនរហូតដល់ថ្ងៃរាងខ្ពស់បន្តិចថេយ៉ុងក៏ងើបទៅរៀបចំខ្លួនមុនព្រោះថាជីស៊ូបានមកតាំងពីម្សិលមិញតែពេលហើយនៅមិនទាន់មកដល់ផ្ទះទៀតចិត្តជាបងក៏បារម្មណ៍ពីនាងខ្លះៗហើយ។
    "បងជីនជីស៊ូមកដល់ឬនៅ" ថេយ៉ុងពេលចុះមកដល់ក្រោមក៏សួរទៅជីនដែលកំពុងតែអង្គុយលេងទូរសព្ទ័លើសាឡុង
"ឯងថាមិនជីស៊ូមកអាប្អូន-អឺយ" ជីនគ្រាន់តែឮថាជីស៊ូក៏ងើបមកឈរនៅមុខថេយ៉ុងយកដៃជ្រោងសក់ចង់ប្រាប់ថាគេធុញណាស់មុននឹងប្រញ៉ាប់រត់ឡើងទៅបន្ទប់យ៉ាងលឿន
"បងទៅណានៅចាំទទួលជីស៊ូសិនទៅ" ថេយ៉ុងក៏ស្រែកតាមពីក្រោយជីនដែលរត់ទៅយ៉ាងលឿននោះ
       ថ្ងៃត្រង់បន្តិចរ៉ូសបានភ្ញាក់តែនាងមិនទាន់អាចក្រោកព្រោះមានអារម្មណ៍ថាស្រគៀពេញខ្លួនអស់ហើយបានបន្តិចនាងក៏បានយកដៃទប់ខ្លួនងើបឡើងហើយភ្លាមៗនោះរ៉ូសក៏បាននឹកឃើញរឿងរ៉ាវដែលកើតឡើងមុននេះទើបធ្វើឲ្យនាងយកមកឈ្លីសក់ខ្លួនឯងឡើងរញ៉េរញ៉ៃ
"រ៉ូសមិនគួរបណ្ដោយខ្លួនចឹងសោះ" នាងមិនដឹងយកមុខទៅទុកនៅឯណាតើត្រូវធ្វើខ្លួនយ៉ាងមិចពេលដែលជួបគេនោះគ្រាន់តែគិតក៏ក្រញ៉ាញ់ខួរដែរ
ក្រា>ទ្វាក៏បានបើកដោយដៃថេយ៉ុងតែរ៉ូសក៏បានប្រាស់ខ្លួនគេងបិតភ្នែកយ៉ាងលឿនកុំឲ្យគេដឹងថានាងបានក្រោក
"នាងមិនទាន់ភ្ញាក់ទៀត" ថេយ៉ុងចូលមកដល់ក៏ដាក់ខ្លួនអង្គុយក្បែររ៉ូសហើយក៏សម្លឹងមើលមុខនាង
"បើមិនទាន់ភ្ញាក់បែបនេះខ្ញុំគួរធ្វើអ្វីនាងល្អណ៎គួរថើបឬមួយក៏ ..." ថេយ៉ុងដឹងថារ៉ូសបានភ្ញាក់ហើយព្រោះថាមនុស្សគេងលក់និងធ្វើជាគេងលក់គឺខុសគ្នាគេអាចមើលដឹង
"លោក-លោកមកធ្វើអីខ្ញុំភ្ញាក់ហើយ" រ៉ូសគ្រាន់ឮថេយ៉ុងនិយាយដូចនេះនាងក៏បើកភ្នែកស្ទុកងើបអង្គុយទាំងយកដៃក្ដោបភួយជាប់នឹងទ្រូង
"ហឹស!ភ្ញាក់ហើយក៏ឆាប់ទៅងូតទៅនឹងបានទៅញាំបាយ" ថេយ៉ុងសើចដើមក៏បន្តិចពេលដែលឃើញឫកពារផ្អើលៗរបស់នាង
"ចឹងលោកទៅសិនទៅចាំខ្ញុំទៅតាមក្រោយ"
"ខ្ញុំនៅចាំ"
"?" គេនិយាយជាមួយនាងដោយហៅខ្លួនឯងថាខ្ញុំនាងស្ដាប់ច្រឡំទេដឹងមិចក៏និយាយស្លូតបែបនេះឬមួយគេស្រវឹងទាំងព្រឹកទេដឹងតែថាយប់មិញនាងក៏ដូចឮបែបនេះដែរ
"កុំធ្វើមុខឆ្ងល់ទៅងូតខ្លួនឯងឬចង់ឲ្យខ្ញុំជួយ"
"ទេទេខ្ញុំទៅខ្លួនឯង" ថេយ៉ុងមិននិយាយតែមាត់ទេនៅចង់លើកបីនាងទៀតផងទើបនាងត្រូវបដិសេធហើយនាងក៏ដើរទៅខ្លួនឯងទាំងរុំភួយជាប់នឹងខ្លួនទោះមានអារម្មណ៍ថានៅចន្លោះភ្លៅនាងដូចជាឈឺខ្លះៗក៏ដោយតែក៏អាចដើរបានវាមិនអីនោះទេ។
      បន្ទាប់ពីនាងរៀបចំខ្លួនហើយនាងក៏ចុះទៅក្រោមជាមួយថេយ៉ុងដោយគេចាំចុះទៅជាមួយនាងទោះបីប្រាប់ឲ្យគេទៅមុនក៏ដោយឃើញទេឥឡូវនេះអ្នកគ្រប់គ្នានៅក្នុងផ្ទះសម្លឹងមកនាងដោយក្រសែភ្នែកចាប់កំហុសនៅពេលដែលឃើញនាងចុះមកជាមួយថេយ៉ុងហើយថ្ងៃត្រង់បែបនេះទៀត
"បងថេ!!" ពេលថេយ៉ុងចុះមកក្រោមក៏ឃើញជីស៊ូដែលទើបមកដល់រត់មកត្រដាងដៃសំដៅមករកថេយ៉ុងឃើញចឹងថេយ៉ុងក៏ប្រញ៉ាប់ទៅរកនាងដោយឱបតបទៅជីស៊ូវិញទាំងភ្លេចគិតអ្នកនៅក្បែរគេហើយរ៉ូសពេលឃើញគេឱបគ្នាបែបនេះនាងក៏គិតវែងឆ្ងាយតែម្នាក់រួចក៏គេចចេញទៅកន្លែងផ្សេងពីពួកគេ
"នឹងបងថេដល់ហើយ" ជីស៊ូក៏ដកខ្លួនចេញមុននឹងនិយាយទៅកាន់ថេយ៉ុង
"មិចក៏ក្រមកដល់ម្លេះ"
"គឺខ្ញុំមកដល់តាំងពីយប់តែថាមិនហ៊ានមកខ្លាចរំខានបងហើយព្រឹកមិញនេះខ្ញុំក៏ដើរលេងបន្តិចទៅព្រោះខានមកយូរហើយ"
"នាងច្រម៉ក់ឥឡូវនេះធំច្រើនហើយណ៎ដែលហ៊ានដើរលេងម្នាក់ឯង"ថេយ៉ុងនិយាយព្រមទាំងអង្អែលក្បាកនាងតិចៗគេបែកពីជីស៊ូយូរហើយមិននឹកស្មានថានាងធំធាត់លឿននិងក្លាហានបែបនេះទៀត
"ហិ!ហិ"
"យាយចឹងបងមានអ្នកចង់ឲ្យឯងស្គាល់-រ៉ូសនេះ-" ថេយ៉ុងនិយាយជាមួយជីស៊ូហើយក៏ងាកមករករ៉ូសតែថាបាត់នាងទៅហើយមិនដឹងតាំងពីពេលណា
"ឯណា" ជីស៊ូក៏ងាកមើលតាមថេយ៉ុង
"ប្រហែលនាងទៅណាបាត់ហើយ"
"ចឹងចាំពេកក្រោយក៏បាន-តែថានាងអាចជាបងថ្លៃខ្ញុំដែរទេ"
"ក៏មិនប្រាកដ"
"ចឹងបានន័យថានឹងហើយ-តែថាបងជីននៅទេ"ជីស៊ូនិយាទាំងញញឹមស្រស់ទៅកាន់ថេយ៉ុងស្ងាត់បន្តិចនាងក៏នឹងឃើញដល់ជីន
"បងជីននៅក្នុងបន្ទប់"
"ចឹងខ្ញុំទៅរកគាត់សិនព្រោះខានជួនគាត់យូរហើយនឹកណាស់" ជីស៊ូនិយាយទាំងត្រេកអរមុននឹងឡើងទៅលើយ៉ាងលឿនធ្វើឲ្យថេយ៉ុងបានត្រឹមតែគ្រវីក្បាលនឹងចរឹកមិនចេះធំនេះណាស់។
   ក្រាក!!ជីស៊ូបើកទ្វាបន្ទប់ជីនថ្នមៗក៏ឃើញថាជីនកំពុងតែគេងក្រាបនឹងពូកចុចទូរសព្ទដាក់កាសនឹងត្រជៀកទើបជីស៊ូដើរលបៗរួចក៏ហក់សង្រ្គប់សង្កត់ពីលើជីនមួយទំហឹង
"បងជីននឹងបងណាស់" ជីស៊ូនិយាយទាំងយកដៃឱបកជីនយ៉ាងណែន
"ជីស៊ូឯងមកធ្វើស្អី-មើលលែងទៅៗដាច់ដង្ហើមឥឡូវហើយ" ជីនគ្រាន់តែដឹងថាជីស៊ូភ្លាមគេខំរើផងបេះនាងចេញផងតែថានាងតោងស្អិតណាស់បេះយ៉ាងណាក៏មិនចេញដែរ
"ខ្ញុំមករកបងនឹកណាស់ៗៗ" មិនត្រឹមតែនិយាយទេនៅបន្ថែមកម្លាំងដៃឱបគេទៀតផង
"លែងទៅជីស៊ូ!!!"ឯជីនបានត្រឹមតែស្រែកទាំងមុខចង់យំហើយជីវីតគេនឹងលែងមានក្ដីសុខហើយចាប់ពីវិនាទីនេះទៅ.......
      ឯងថេយ៉ុងដែលកំពុងស្ដាប់នៅពីខាងក្រៅវិញក៏ញញឹមសមចិត្តជាខ្លាំងចឹងហើយអ្នកប្រើឲ្យគាត់ចង់មកសុំរ៉ូសពីគេនោះឥឡូវនេះគេប្រគល់ឲ្យហើយតែមិនមែនរ៉ូសគឺជីស៊ូ។
       រ៉ូសបន្ទាប់ពីចេញពីថេយ៉ុងក៏មកសំងំនៅសួនច្បារក្រោយផ្ទះនេះតែម្នាក់ធ្វើឲ្យថេយ៉ុងដើសួររគេពេញផ្ទះនៅតែមិនបានឃើញរហូតដល់គេចេញមកក្រៅមកឃើញថារ៉ូសកំពុងតែអង្គុយលើកៅអីវែងមួយក្នុងសួនទើបគេក៏ប្រញ៉ាប់រត់មកនាង
"រ៉ូសមិញក៏មកអង្គុយទីនេះម្នាក់ឯងអ៊ីចឹង" ថេយ៉ុងសួរទាំងទៅអង្គុយនៅគៀករ៉ូសតែនាងក៏ខិតចេញពីគេបន្តិចដែលធ្វើឲ្យថេយ៉ុងត្រូវជ្រួញចិញ្ចើម
"នាងកើតអីមែនទេ" ថេយ៉ុងសួរទាំងយកដៃចាប់បង្វែរមុខនាងមករកគេតែក៏ត្រូវរ៉ូសគ្រវាសដៃចេញរួចក៏ងើបឡើង
"លោកខ្ញុំមិនសូវស្រួលខ្លួនសុំទៅសម្រាកសិនហើយ" និយាយតែប៉ុណ្ណេះនាងក៏ដើរចេញទុកឲ្យថេយ៉ុងមើលដំណើរនាងពីក្រោយដោយចម្ងល់ពីទ្រូង
"នេះនាងកើតអីមកខែទេដឹងបានជាមួម៉ៅបែបនេះ" កាលពីព្រឹកគ្មានអីឯណាមិចក៏សុខៗប្រែប្រួលលឿនដូចព្យុះបែបនេះគេធ្វើអីខុសតែថាដូចជាគ្មានទេ។
"អូយ!សុំទោសៗអ្នកនាង" ពេលដែលរ៉ូសចូលមកដល់ក្នុងផ្ទះមិនប្រយត្ន័ក៏ដើរទៅបុកជីស៊ូ
"មិនអីទេអ្នកនាងគឺរ៉ូសត្រូវទេ" ជីស៊ូក៏មកនិយាយជាមួយរ៉ូសទាំងញញឹមព្រោះថារ៉ូសនាងស្អាតខ្លាំងណាស់ចឹងតើបានជាបងប្រុសរបស់នាងស្រលាញ់រ៉ូសនោះ
"ចា៎មិច-ក៏អ្នកនាងស្គាល់ឈ្មោះខ្ញុំ"
"គឺបងថេយ៉ុងប្រាប់ខ្ញុំ"
"ចា៎ស!"
"ខ្ញុំនឹងបងថេយើងជាបងប្អូននឹងគ្នាទេអ្នកនាងកុំយល់ច្រឡំអី" ជីស៊ូពេលឃើញរ៉ូសនាងរាងទម្លាក់ទឹកមុខចុះក៏ប្រញ៉ាប់បកស្រាយកុំឲ្យរ៉ូសយល់ច្រឡំទាន់
"ចឹងអ្នកទាំងពីរជាបងប្អូន"គ្រាន់តែឮចឹងធ្វើឲ្យរ៉ូសធូរទ្រូងបានបន្តិចនាងខំតែគិតថាជាសង្សារបស់ថេយ៉ុងតើធ្វើឲ្យនាងខូចចិត្តបន្តិចទៅ
"ត្រូវហើយ-ឬក៏អ្នកនាងគិតថាជាអ្វីផ្សេង"
"ទេគ្មានទេ-និយាយចឹងអ្នកនាងគឺ "
"ខ្ញុំឈ្មោះជីស៊ូហៅថាជីស៊ូធម្មតាៗទៅបានហើយមិនបាច់អ្នកនាងអីទេ"ជីស៊ូជាកូនអ្នកមានមែនតែនាងក៏មិនមែនអ្នកឫកពារដូចអ្នកមួយចំនួនទេ
"តែថាវាមិនសមទេ"
"មិនសមអីទៅបន្តិចទៀតនាងនឹងក្លាយជាបងថ្លៃខ្ញុំហើយ"
"បងថ្លៃអីទៅ" រ៉ូសនិយាយទាំងឱនមុខចុះព្រោះអៀននឹងការញោះរបស់ជីស៊ូ
"អ្នកទាំងពីរនិយាយគ្នារឿងអីមើលទៅសប្បាយចិត្តដល់ហើយ" ថេយ៉ុងដែលដើរមកតាមក្រោយក៏ឈប់មកនិយាយនឹងពួកនាងទាំងពីរ
"គឺខ្ញុំនិយាយជាមួយបងថ្លៃ-អ៎រច្រឡំមាត់គឺរ៉ូសហិហិ" ជីស៊ូនិយាយលេងតែបន្លំមែនរួចក៏សើចតែម្នាក់ឯងទៅ
"បានហើយៗ!រ៉ូសទៅញាំបាយទៅនាងនៅមិនបានញាំអីទេ" ថេយ៉ុងឃើញរ៉ូសនាងអៀនខ្លាំងនឹងសម្ដីជីស៊ូក៏បញ្ឍប់កុំឲ្យនាងនិយាយតទៀតរួចហើយគេក៏ដឹកដៃរ៉ូសដើរកាត់មុខជីស៊ូចេញទៅ
"អួយ!ផ្អែមល្ហែមដល់ហើយបងថេ-បើបងជីនបានតែពាក់កណ្ដាលនេះមិនដឹងល្អយ៉ាងណាទេ" បន្ទាប់ពីឃើញថេយ៉ុងកាន់ដៃរ៉ូសបែបនេះជីស៊ូក៏ច្រណែនបន្តិចដែរព្រោះនាងខំតាមញ៉ែជីនតាំងពីនាងអាយុ៧ឆ្នាំរហូតដល់២២តែមិនបានសម្រេចហើយមិញនេះជីននៅរត់ចោលនាងទៅក្រៅបាត់ទៀត។
       ក្នុងបន្ទប់អាហារពេលនេះអ្នកទាំងបីនាក់កំពុងតែញាំអាហារដែលមាននៅលើតុនោះស្រាប់តែថាមើលទៅជីស៊ូវិញដូចលេបមិនចង់ចូលយ៉ាងមិចទេពេលដែលរួមតុជាមួយថេយ៉ុងនិងរ៉ូស
"នេះរ៉ូសញាំបន្លែឲ្យច្រើនៗទៅនឹងមានសុខភាពល្អ-ហើយនេះស៊ុបខ្ញុំឲ្យគេធ្វើសម្រាប់នាងឆាប់ញាំទៅទាន់នៅក្ដៅ" ថេយ៉ុងដួសនេះដួសនោះឲ្យរ៉ូសកាត់មុខជីស៊ូដែលកំពុងតែងាកសម្លឹងទៅពួកគេទៅវិញទៅមកឆ្លាស់គ្នា
"បងប្រុសហា៎អាសូរដល់ទ្រូងខ្ញុំផងបានទេខ្ញុំនេះវាចង់កើតទឹកនោមផ្អែមហើយ" ជីស៊ូទ្រាំមិនបានក៏ស្ដីឲ្យថេយ៉ុងដែលផ្អែមល្ហែមមិនចេះគិតដល់អ្នកអត់គូសោះ
"ទៅពេទ្យព្យាបាលទៅ" ថេយ៉ុងក៏និយាយធម្មតាៗដូចមិនចាប់អារម្មណ៍នឹងជីស៊ូ
"ទៅពេទ្យធ្វើអី"
"ក្រែងឯងកើតទឹកនោមផ្អែមមិនចឹង"
"បងថេ!-បានហើយអ្នកទាំងពីរញាំបន្តចុះខ្ញុំសុំទៅមុនហើយ" ក្រោយពីប្រកែកមិនឈ្នះថេយ៉ុងជីស៊ូក៏ដើរចេញទៅបាត់កុំឲ្យថេយ៉ុងដុតនាងជាងនេះ
"លោកព្រឹកស្អែកខ្ញុំសុំទៅក្រៅទិញរបស់បន្តិចបានទេ" បន្ទាប់ពីជីស៊ូចេញទៅបានបន្តិចរ៉ូសក៏និយាយឡើង
"បានចាំខ្ញុំជូនទៅ"
"មិនបាច់ទេលោកខ្ញុំអាចទៅខ្លួនឯងបាន"
"ចឹងចាំខ្ញុំឲ្យជីស៊ូទៅជាមួយ-ហាមប្រកែក" ដោយឃើញថារ៉ូសចង់បដិសេធគេក៏និយាយកាត់មុន
"ក៏បាន" ចុងក្រោយនាងមិនអាចប្រកែកឈ្នះគេដដែលមនុស្សពូកែយល់តែចិត្តខ្លួនឯងនេះ។
     ពេលយប់បានមកដល់រ៉ូសបានមកងូតទឹកនៅក្នុងបន្ទប់ទឹកទាំងអារម្មណ៍ស្រស់ស្រាយញញឹមសប្បាយចិត្តម្នាក់ឯងព្រោះថាថេយ៉ុងគេល្អជាមួយនាងគេទន់ភ្លន់ផ្អែមល្ហែមនៅក្បែរគេហើយកក់ក្តៅណាស់។
ក្រាក>រ៉ូសបានបើកទ្វាបន្ទប់ទឹកចេញមកដោយមានត្រឹមតែកន្សែងពោះគោរុំនៅខ្លួនខ្លីត្រឹមពាក់កណ្ដាលភ្លៅប៉ុណ្ណោះហើយនាងក៏ដើរមកដោយដៃនៅឈ្លីសក់ដែលសើមតិចៗដែលធ្វើឲ្យថេយ៉ុងដែលអង្គុយមើលមកពីលើពូកនេះឡើងចំហមាត់នឹងកាយវិការបស់រ៉ូស
"អាយ!លោក-លោកចូលមកអាយ!!" រ៉ូសគ្រាន់តែឃើញថេយ៉ុងភ្លាមក៏ស្រែកចាចតែម្ដងហើយក៏ប្រុងបែរខ្លួនត្រឡប់ក្រោយវិញតែដោយសារតែជើងនាងទទឹកក៏ត្រូវរអិលឡើងមកទើបធ្វើឲ្យថេយ៉ុងស្ទុះមកចាប់នាងតែក៏ត្រូវរអិលទៅជាមួយទើបគេយកដៃទ្រក្បាលនាងកុំឲ្យបោកនឹងឥដ្ឋដែលធ្វើថេយ៉ុងត្រូវដួលសង្កត់ពីលើរ៉ូសឯផ្ទៃមុខស្ទើរតែប៉ះគ្នាទៅហើយ
"នាងមានឈឺកន្លែងណាទេ" ថេយ៉ុងក៏សួរទៅរ៉ូសទាំងមិនទាន់ងើបចេញពីនាងនៅឡើយទេ
"អឺ-លោកជួយងើបសិនទៅធ្ងន់ណាស់" ដោយរ៉ូសធ្ងន់ពេកទើបយកដៃរុញទ្រូងថេយ៉ុងឲ្យងើបឡើង
"នាងមិនអីទេ"ពេលដែលគេជួយលើករ៉ូសមកហើយក៏សួរទៅនាងម្ដងទៀត
"ខ្ញុំមិនអីទេអរគុណហើយតែខ្ញុំទៅផ្លាស់សម្លៀកបំពាក់បន្តិត" រ៉ូសនិយាយទាំងយកដៃទប់កន្សែងមុននឹងដើរទៅរកសម្លៀកបំពាក់មកស្លៀកទាំងមុខក្រហមងាំងអៀននឹងថេយ៉ុងហើយថេយ៉ុងក៏ទៅអង្គុយចាំនាងនៅលើពូកដូចដើមទាំងស្នាមញញឹមនៅជាប់មិនទាន់រលុប
"លោកមានអ្វីមែនទេ" បន្ទាប់ពីស្លៀកពាក់បានត្រឹមហើយរ៉ូសក៏ដើរមកជិតថេយ៉ុង
"នេះយកទៅ"ថេយ៉ុងក៏ហុចកាតធានាគារមកឲ្យរ៉ូស
"លោកឲ្យខ្ញុំធ្វើអ្វីដែរ" រ៉ូសនាងមិនទាន់បានទទួលយកកាននោះមកទេ
"ក្រែងស្អែកនាងចង់ទៅទិញរបស់មិនចឹងយកទៅទិញទៅបើមិនគ្រប់ចាំប្រាប់ខ្ញុំទៀត" ថេយ៉ុងនិយាយហើយក៏ដាក់កាតនោះក្នុងដៃរបស់នាង
"តែថាលោកនឹងកត់ដាក់ក្នុងបញ្ជីលោកដែរទេ" នាងមិនចង់ទទួលយកព្រោះខ្លាចថាគេអាចនឹងកត់ទុកទៀតចឹងនាងច្បាស់ណាស់ថាមួយជាតិនេះសងគេមិនអស់ទេ
"ហឹស!មិនកត់ទេយកទុកទៅ"ថេយ៉ុងសើចបន្តិចមុននឹងឆ្លើយ
"តោះមកគេងមក" ថេយ៉ុងចាប់រ៉ូសឲ្យមកគេងលើគ្រែជាមួយគេយ៉ាងតន់ហន់រកតែនាងប្រកែកមិនបាន
"លោកទៅគេងនៅបន្ទប់លោកទៅ"
"គេងទៅយប់ហើយ" និយាយហើយថេយ៉ុងក៏បន្ថែមកម្លាំងដៃឱបរ៉ូសមើលទៅដូចស្រលាញ់ខ្លាំងណាស់ចឹងទាំងដែលគេមិនដែរនិយាយពាក្យស្រលាញ់ចេញពីមាត់គេសោះ។


SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now