17

1.1K 29 0
                                    

         ល្ងាចបន្តិចថេយ៉ុងក៏បានមកមើលរ៉ូសម្ដងទៀតតែថាគេមិនទាន់ចូលទៅទេគេនៅលួចមើលរ៉ូសតាមចន្លោះទ្វាដែលមាននោះគេឃើញថារ៉ូសនាងនៅនិយាយលេងសើចជាមួយជីស៊ូយ៉ាងសប្បាយក៏ធ្វើឲ្យថេយ៉ុងលួចញញឹមតាមនាងដែរ
"ចៅហ្វាយមិនគិតចង់ចូលទៅខាងក្នុងទេ"ថាឈិៈដែលឃើញថេយ៉ុងមិនព្រមចូលទៅទើបគេចូលទៅសួរបញ្ជាក់
"ចូលតែចាំបន្តិចទៀត" មាត់របស់ថេយ៉ុងនិយាយតែភ្នែកវិញនៅសម្លឹងមើលរ៉ូសមិនឈប់ ហើយថាឈិៈក៏មិននិយាយអ្វីទៀតដែរក៏ទៅឈរនៅកន្លែងដើមជាមួយកូនចៅថេយ៉ុងផ្សេងទៀត។
  ក្រាក!!>ល្មមតែថេយ៉ុងដាច់ចិត្តបើកទ្វាចូលទៅគេនៅឈរមុខនោះដើរទៅដើរមកដូចកំពុងតែគិតពីអ្វីមួយចឹង
"បងថេមកហើយមែនទេ-នៅមើលរ៉ូសទៅខ្ញុំសុំទៅផ្ទះបន្តិច" បន្ទាប់ពីបានឃើញថេយ៉ុងចូលមកជីស៊ូក៏ងើបចេញទៅទុកឲ្យរ៉ូសនៅតែពីនាក់ថេយ៉ុងព្រោះថានាងចង់ឲ្យពួកគេទាំងពីរត្រូវគ្នាវិញ
"រ៉ូសអឺ-នាងត្រូវការអ្វីទេហើយកូន-កូនមានធ្វើទុកដែរទេអឺ-"
"បានហើយលោកខ្ញុំមិនអីទេ-តែថាពេលដែលនៅជិតលោកខ្ញុំមានអារម្មណ៍ថាអាការៈចាញ់កូនដូចចង់រើឡើង" រ៉ូសពេលឃើញថេយ៉ុងនិយាយរដាក់រដុបពេកទើបនាងនិយាយកាត់តែសម្លេងរបស់នាងស្ដាប់ទៅវាដូចកាលដែរគេជួបនាងដំបូងចឹងសូម្បីតែមុខក៏នាងមិនមើលផងវាធ្វើឲ្យថេយ៉ុងហាក់មានអារម្មណ៍ថាវាដូចឃ្លាតឆ្ងាយពីគ្នាយ៉ាងមិចទេ។
       កាលពីមុនរ៉ូសនាងអាចឃើញមុខគេចង់ក្អួតតែពេលនេះអារម្មណ៍នាងប្រែប្រួសហើយទៅជាចង់នៅក្បែរគេវិញតែគ្រាន់តែមាត់នាងមិនដូចចិត្តប៉ុណ្ណោះកូននាងនេះក្បាលខូចណាស់ម្ដងបែបនេះម្ដងបែបនោះមិនដឹងថាកើតមករពឹសយ៉ាងណាទេ។

"អ៎របានចឹងខ្ញុំទៅអង្គុយនៅលើសាឡុងនោះចុះ" ថេយ៉ុងគេមិនចង់ធ្វើឲ្យទាស់ចិត្តនាងទើបគេដើរទៅអង្គុយឆ្ងាយៗពីនាងព្រោះគេឮមកថាស្រ្តីមានផ្ទៃពោះឆេវឆាវណាស់
"រ៉ូសតើកូនយើងប្រុសឬស្រី" ថេយ៉ុងភ្លេចសួរពេទ្យថាកូនគេប្រុសឬស្រីនោះព្រោះថារវល់តែអរពេកភ្លេចអស់រលីង
"នៅមិនទាន់ដឹងទេ" រ៉ូសនាងឆ្លើយទាំងនៅឱនមុខចុះដដែល
"ហឹម!ខ្ញុំមិនបានដឹង-ចឹងនាងគេងទៅនឹងបានឆាប់ជា" ថេយ៉ុងដកដង្ហើមធំមុននឹងឲ្យនាងគេងព្រោះថានៅទៀតក៏មិនដឹងនិយាយអីដែរបើរ៉ូសមិនចង់និយសយជាមួយគេផងនោះ
"អរគុណ" រ៉ូសឆ្លើយខ្លីៗមុននឹងមុនគេងផ្អៀងទៅផ្នែកម្ខាងផ្សេងទៀត
(ថេយ៉ុងលោកម្ដងល្អម្ដងអាក្រក់ខ្ញុំពិបាកស្មានចិត្តលោកណាស់មិនដឹងថាថ្ងៃណាលោកចាប់ផ្ដើមគំរោះគំរើយដាក់ខ្ញុំម្ដងទៀតទេលោកមានហេតុផលខ្ញុំក៏មានហេតុផល)
-មួយសប្តាហ៍ក្រោយមករបួសរបស់រ៉ូសកាន់តែធូរច្រើនហើយពេទ្យក៏អនុញ្ញាតិឲ្យនាងត្រឡប់មកផ្ទះវិញដែរដោយពេទ្យបានឲ្យថ្នាំរក្សាគក៌ដល់នាងនឹងបានឲ្យនាងមកពិនិត្យផ្ទៃពោះរៀងរាល់ខែ។
"រ៉ូសដើរមួយៗកុំលឿនពេក" ពេលដែររ៉ូសដើរចេញមកពីមន្ទីពេទ្យមកក្រៅនាងភ្លេចខ្លួនដើរពេកទើបថេយ៉ុងដើរមកទប់ស្មានាងកុំឲ្យដើរប្រញ៉ាប់ពេក
"លែងទៅខ្ញុំអាចដើរបាន" រ៉ូសនិយាយព្រមទាំងប៉ះដៃថេយ៉ុងចេញពីស្មាខ្លួនទៀតផងថេយ៉ុងក៏ព្រមលែងតែគេនៅតាមមើលដំណើររបស់រ៉ូសមិនដាច់ពីភ្នែកកុំឲ្យរអិលជើងដួលទៅគេទប់មិនទាន់។
            ប្រើពេលមិនយូរប៉ុន្មានពួកគេក៏បានមកដល់ផ្ទះដោយសុវត្ថិភាព។គ្រាន់តែឡានឈប់ភ្លាមថេយ៉ុងក៏ប្រញ៉ាប់ចុះមកមុនរ៉ូសហើយហុចដៃទទួលនាងតែថារ៉ូសមិនខ្ចីកាន់សុខចិត្តចុះមកខ្លួនឯងហើយដើរទៅមុនគេបាត់ដែរធ្វើថេយ៉ុងត្រូវបាក់មុខនៅចំពោះមុខកូនចៅរាប់នាក់។
       រ៉ូសដើរមកដល់មុខផ្ទះនាងក៏ឈប់បន្តិចមិនទាន់ចូលទៅទេនាងនៅសម្លឹងមើលផ្ទះនោះបន្តិចមុននឹងញញឹមឡើងមក
(សង្ឃឹមថាលើកនេះខ្ញុំមិនខកចិត្តនៅក្នុងផ្ទះមួយនេះទៀតទេថេយ៉ុងខ្ញុំនឹងសាកល្បងលោកថាលោកអាចទ្រាំនឹងខ្ញុំដល់ពេលណា) រ៉ូសគិតហើយនាងក៏ដើរចូលផ្ទះតែថាពេលដែរនាងចូលទៅគ្រប់គ្នាក៏ចេញមកទទួលនាងយ៉ាងកក់ក្ដៅមុខរបស់ម្នាក់ៗញញឹមពព្រាយមកកាន់នាង
"រ៉ូសស្វាគមន៍ការត្រឡប់មកវិញណា" អ៊ុំស៊ូគិៈដែលជាមេផ្ទះនោះក៏និយាយឡើងមកហើយក៏ចូលឱបរ៉ូស
"អរគុណអ្នកគ្រប់គ្នាដែលស្វាគមន៍ខ្ញុំ" រ៉ូសពោលទៅវិញទាំស្នាមញញឹមនៅជាប់លើមុខដែលធ្វើឲ្យអ្នកដែលឈរមើលមកពីក្រោយនោះសប្បាយចិត្តចេញមកដែរ
"រ៉ូសមកដល់ហើយមែនទេ-សុំឱបមួយនឹកណាស់" ជីស៊ូដែលឃើញរ៉ូសមកវិញនោះនាងក៏ប្រញ៉ាប់មកឱបរ៉ូសដោយក្ដីនឹករលឹក
"សុំទោសណារ៉ូសប៉ុន្មានថ្ងៃនេះខ្ញុំមិនបានទៅមើលឯង" ជីស៊ូនខានទៅមើលរ៉ូសយូរហើយព្រោះនាងចង់ឲ្យរ៉ូសនិងថេយ៉ុងនៅជាមួយគ្នាតែពីរនាក់
"មិនអីទេជីស៊ូ"
"រ៉ូសទៅសម្រាកសិនទៅ"ថេយ៉ុងមើលពីចម្ងាយមកឃើញមុខរ៉ូសដូចស្លេកៗទើបគេដើរមកជិតរ៉ូសហើយក៏និយាយឡើងមក
"មែនហើយខ្ញុំភ្លេចឲ្យឈឹងថាឯងមិនស្រួលខ្លួនឲ្យបងថេជូនឯងទៅសម្រាកទៅ"
"មិនអីខ្ញុំអាចទៅខ្លួនឯងបាន" ពេលឃើញថេយ៉ុងបម្រុងនឹងគ្រានាងទើបនាងនិយាយឃាត់
"រ៉ូស!បើឯងមិនខ្វល់ខ្លួនឯងសូមឲ្យខ្វល់ដល់ក្មួយខ្ញុំផងឲ្យបងថេជូនទៅ"
      រ៉ូសក៏មិនបាននិយាយអ្វីទៀតក៏ធ្វើតាមនេះទៅនាងឡើងទៅបន្ទប់ដោយមានថេយ៉ុងជួយទប់ស្មានាងមើលតែនាងនឹងឈឺអីធ្ងន់ធ្ងរចឹង
"រ៉ូសគេងទៅបើត្រូវការអីហៅខ្ញុំឮទេ"ពេលដែលជូនរ៉ូសមកដល់បន្ទប់ហើយថេយ៉ុងក៏មិនភ្លេចផ្ដែផ្ដាំនាងដែរមុននឹងគេទៅវិញ
"ថេយ៉ុងលោកពិបាកដោយសារខ្ញុំហើយបើគ្មានកូនលោកអាចធ្វើបែបនេះដាក់ខ្ញុំទេ?-លោកមិនបានស្រលាញ់ខ្ញុំតែលោកគ្រាន់តែចង់បានកូន" រ៉ូសនិយាយចេញមកដោយក្ដីឈឺចាប់មុននឹងនឹងភ្នែកហូរមកមិនដឹងខ្លួន។
     ប៉ុន្មានថ្ងៃក្រោយមករ៉ូសក៏បានស្រស់បស់ជាមុនដោយសារតែមានថេយ៉ុងនៅចាំមើលថែរខ្វល់ខ្វាយទោះបីនាងសោះក្រោះដាក់គេក៏ដោយ។ថេយ៉ុងបានឃើញថារាងធូរច្រើនហើយគេក៏បានចេញទៅប្រជុំនៅអាមេរិចប៉ុន្មានថ្ងៃទុកឲ្យរ៉ូសនៅផ្ទះដោយគេមិនយកនាងទៅទេខ្លាចនាងមិនស្រួលខ្លួនឡើងមក។
"រ៉ូសនៅផ្ទះមើលថែខ្លួនផងកុំទៅណាផ្ដេសផ្ដាសបើចង់ទៅណាប្រាប់ជីស៊ូទៅយល់ដែរទេ" ថេយ៉ុងរៀបឡើងឡានទៅហើយតែគេនៅងាកមកប្រាប់រ៉ូសម្ដងហើយម្ដងទៀតព្រោះខ្លាចនាងភ្លេចហើយរ៉ូសក៏នៅតែងក់ក្បាលដដែលៗរាល់ពេលដែលថេយ៉ុងនិយាយ
"បើចឹងខ្ញុំទៅហើយ" ថាហើយថេយ៉ុងក៏ចូលឡានបាត់ទៅឯឡានក៏បើកចេញទៅ រ៉ូសនាងនៅមើលឡានរបស់ថេយ៉ុងរហូតដល់ផុតពីភ្នែកទើបនាងចូលក្នុងផ្ទះវិញ
"ហឺយ!គេទៅហើយយើងនឹងលែងធុញថប់ដោយសារគេទៀតហើយ"ពេលចូលមកដល់ក្នុងផ្ទះវិញរ៉ូសក៏ប្រាសខ្លួនអង្គុយលើសាឡុងមុននឹងនិយាយទាំងញញឹមព្រោះថាពេលថេយ៉ុងនៅផ្ទះគេមិនសូម្បីចង់នាងដើរហើយពេលទៅណាគេទៅតាមរហូតធ្វើឲ្យនាងពិបាកធ្វើខ្លួនឲ្យត្រូវណាស់
"សួរស្ដីរ៉ូស!យ៉ាងមិចដែរមាននៅចាញ់កូនទៀតដែរទេ" រ៉ូសអង្គុយបានបន្តិចណាមជូនដែលទើបមកពីក្រៅនោះក៏សួរឡើងមកព្រោះថាតាំងពីនាងចូលពេទ្យរហូតដល់ចេញមកវិញគេមិនទាន់បានសួរសុខទុក្ខនាងនៅឡើយទេទើបឈ្លាតពេលទំនេរមកសួរនាងខ្លះ
"អ៎រ!លោកណាមជូនសួរស្ដី-ខ្ញុំមិនសូវចាញ់ទៀតទេ" រ៉ូសឃើញណាមជូនមកភ្លាមនាងក៏ងើបឈរឡើងឱនគោរពគេបន្តិចមុននឹងនិយាយ
"មិនអីទេនាងអង្គុយទៅ-ហើយថេយ៉ុងនៅឯណាហើយ" ឃើញរ៉ូសនាងងើបឈរណាមជូនក៏ប្រាប់ឲ្យនាងអង្គុយវិញមុននឹងគេសួររកថេយ៉ុង
"ថេយ៉ុងគាត់ទៅអាមេរិចបាត់ហើយ"
"មកជ្រួសផ្លូវគ្នាហើយចឹងគ្រួសារយើងមិនដែលនៅជុំគ្នាឡើយម្នាក់ទៅនេះម្នាក់ទៅនោះខ្ញុំមកផ្ទះថេយ៉ុងនិងជីនក៏ចេញទៅបាត់ហឹសៗ" ណាមជូនមកអង្គុយនៅលើសាឡុងក្បែររ៉ូសមុននឹងនិយាយរៀបរាប់ប្រាប់ទៅរ៉ូសទាំងអស់សំណើចខ្លួនឯង
"ខ្ញុំថាលោកគួររកពេលទំនេរខ្លះហើយ"
"បែបគ្មានទេពេលទំនេរសម្រាប់ខ្ញុំ"
"រ៉ូសខ្ញុំសួរនាងតើនាងស្រលាញ់ថេយ៉ុងដែរទេ"
"មិនក៏លោកសួរដូចនេះ"
"សុំទោសខ្ញុំគ្រាន់តែចង់ដឹងតែបើ-" ណាមជូនស្ងាត់បន្តិចបន្ទាប់មករ៉ូសក៏និយាយកាត់
"ខ្ញុំឆ្លើយក៏បានតាមពិតទៅអឹម-មែនខ្ញុំស្រលាញ់ថេយ៉ុងតែគេមិនបានស្រលាញ់ខ្ញុំទេ" ពេលឃើញទឹកមុខណាមជូនធ្លាក់ចុះបន្តិចនាងក៏ឆ្លើយទាំងឱនមុខចុះ
"មិចក៏ដឹងថាគេមិនស្រលាញ់នាង"
"គេមិនដែលនិយាយថាស្រលាញ់ចេញមកទេ"
"មិននិយាយមិនមែនថាគេមិនស្រលាញ់នាងទេ-រ៉ូសនាងគិតឲ្យច្បាស់ទៅកន្លងមកថេយ៉ុងធ្វើអ្វីខ្លះដើម្បីនាងពេលខ្លះវាមិនទាន់ដល់ពេលដែលគេនិយាយពាក្យនេះចេញមកក៏ថាបានតែគេក៏បានបង្ហាញកាយវិការឲ្យនាងឃើញដែរនាងយល់ចឹងទេ"
"ខ្ញុំក៏មិនដឹងដែរ" ឲ្យនាងដឹងយ៉ាងមិចបើគេម្ដងល្អម្ដងអាក្រក់បែបនេះ
"រ៉ូសចាំសម្ដីខ្ញុំណាមិនថាមានរឿងអ្វីទេត្រូវជឿជាក់លើថេយ៉ុងព្រោះថា-
"រ៉ូស!រ៉ូស-អូ!បងធំបងមកពីពេលណាខ្ញុំមិនដឹងសោះ" ជីស៊ូភ្លាមៗក៏រត់មករករ៉ូសកាត់ពាក្យសម្ដីណាមជូនដែលមានអ្វីចង់ប្រាប់រ៉ូស-
"បងមកដល់មិញនេះទេហើយមានការអីបានរត់មកផ្អើលៗចឹងនោះ"
"មែនហើយរ៉ូសបងថេឲ្យឯងរៀបចំអ៊ីវ៉ាន់ទៅបន្តិចទៀតមានមនុស្សមកយកទទួលឯងហើយគាត់នៅចាំនៅព្រលានយន្តហោះ"
"ថាមិចថេយ៉ុងហៅខ្ញុំទៅដែរ"
"គាត់ប្រាប់មកបែបនេះឯងទៅរៀបរបស់ឲ្យហើយទៅកុំឲ្យគាត់ចាំយូរអី"
"រ៉ូសនាងទៅៗហើយនាងក៏សង្កេតមើលទៅថាដូចអ្វីដែលខ្ញុំនិយាយទេ" ពេលឃើញថារ៉ូសនាងនៅស្ទាក់ស្ទើរណាមជូនក៏និយាយបន្ថែមទើបធ្វើឲ្យរ៉ូសនាងទៅរៀបចំរបស់របរប្រើប្រាស់ដើម្បីទៅជាមួយថេយ៉ុង។
"បងធំសង្កេតរឿងអីរឿងអី" បន្ទាប់ពីឮណាមជូននិយាយធ្វើឲ្យជីស៊ូឆ្ងល់ភ្លាម
"ចេះដឹងរឿងគេសម្បើមដៃណា" ជីនដែលទើបនឹងមកហើយក៏ឮជីស៊ូជីករីកសួរណាមជូនល្មម
"បងជីនបងមកហើយមែនទេខ្ញុំចាំបងយូរហើយ"ជីស៊ូគ្រាន់តែឮសម្លេងជីនភ្លាមនាងក៏រត់ទៅឱបដៃជីនភ្លាម
"លែងទៅជីស៊ូ" ជីនដើរទៅរកណាមជូនបណ្ដើរព្យាយាមបេះដៃជីស៊ូចេញបណ្ដើរតែថានាងមិនព្រមព្រលែងសោះហើយគេក៏មិនហ៊ានប្រើកម្លាំងដៃខ្លាំងដែរ
"ខ្ញុំមិនលែងមិនងាយទេដែរបានជួបបងម្ដងៗនោះ"
"ជីស៊ូចេញសិនទៅបងមានរឿងនិយាយជាមួយបងជីន" ជីនព្យាយាមនិយាយពិរោះៗទៅកាន់ជីស៊ូដើម្បីឲ្យនាងលែងដៃគេតែថាកាន់តែផ្អែមដាក់នាងនាងកាន់តែបានចិត្តតោងគេស្អិតកាន់តែខ្លាំង
"ជីស៊ូទៅសិនទៅ" ណាមជូនក៏លូកមាត់ជួយនិយាយព្រោះប្អូនៗរបស់ណាមជូនគោរពខ្លាចក្រែងគេណាស់
"បាន!ខ្ញុំទៅក៏បាន"ដោយណាមជូននិយាយទៅហើយជីស៊ូក៏ដើរគ្រវីគូទចេញទៅបាត់ដែលធ្វើឲ្យបងប្អូនគេពីរនាក់នេះគ្រវីក្បាលហួសចិត្តនឹងនាង
"ជីនបងថាឯងល្មមចិត្តទន់ជាមួយជីស៊ូខ្លះហើយតាមបងចាំនាងតាមញែឯងយូរដែរហើយ"
"បងជូន! គិតតែបងទៅអាយុច្រើនជាងគេតែមិនទាន់មានប្រពន្ធចាញ់ទាំងថេយ៉ុងទៀតក្មេងជាងគេទេតែមានទាំងប្រពន្ធមានទាំងកូនហាសៗ" ជីននិយាយហើយក៏សើចចេញមកមិននឹកស្មានថារឿងទៅជាបែបនោះសោះ ។
        

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now