"សាគូរ៉ាក្រែងម្នាក់ប្រុសនោះជាគូដណ្ដឹងឯងហ្ហេស" មិត្តភ្តិរបស់សាគូរ៉ាដឬកមកញាំអីជាមួយនាងក៏និយាយឡើងខណៈពេលដែលបានឃើញថេយ៉ុងកំពុងតែនៅជាមួយរ៉ូស
"ឯណា" សាគូរ៉ាងាកទៅរកមើលតាមអ្វីដែលមិត្តនាងនិយាយហើយនាងក៏បានឃើញថេយ៉ុងពិតមែនធ្វើឲ្យសាគូរ៉ាត្រូវខាំមាត់ឯដៃវិញក៏ក្តោបស្លាបព្រាយ៉ាងណែន
"ឯងមិនគិតធ្វើអីទេមែនទេ"
"អ្នកថា-ឯងនៅទីនេះហើយ" ថាហើយសាគូរ៉ាក៏ដើរចូលទៅរកថេយ៉ុង
"បងថេ!"សាគូរ៉ាធ្វើជាភ្ញាក់ផ្អើលពេលឃើញថេយ៉ុង
"សា-សាគូរ៉ា" ថេយ៉ុងឃើញនាងហើយក៏ហៅឈ្មោះនាងទាក់ៗរួចក៏សម្លឹងមុខរ៉ូស
"បងថេបងមកញាំអីមិចក៏មិនហៅខ្ញុំផង-ហើយចុះនាង"សាគូរ៉ានិយាយជាមួយថេយ៉ុងហើយងាកមកមើលរ៉ូស
"គឺ-គឺ" ថេយ៉ុងមិនដឹងឆ្លើយយ៉ាងមិចឲ្យសមទើបមើលមុខរ៉ូសឆ្លាស់ចុះឡើងសាគូរ៉ា
"ខ្ញុំជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់លោកថេយ៉ុង" រ៉ូសឃើញថេយ៉ុងពិបាកនិយាយពេកនាងក៏និយាយជំនួសហើយថេយ៉ុងក៏ងាកទៅមើលមុខរ៉ូស
"ចឹងទេហ្ហេស!បងថេបើមិនយល់ទាស់ទេខ្ញុំសុំរួមតុជាមួយផង" សាគូរ៉ាក៏និយាយព្រមទាំងទៅរួមតុជាមួយគេទាំងមិនទាន់បានការអនុញ្ញាតិពីម្ចាស់តុ
"បងថេនិយាយចឹងរឿងរៀប-"
"សាគូរ៉ានាងនៅញាំបន្តចុះខ្ញុំត្រូវនាំរ៉ូសចេញទៅក្រៅ" ថេយ៉ុងមិនឲ្យសាគូរ៉ានិយាយទាន់គេក៏និយាយកាត់មុនហើយក៏ងើបឡើងទៅទាញដៃរ៉ូសចេញមក
"តែអ្នកនាង-"
"មករ៉ូសបងមានការប្រញ៉ាប់" ថេយ៉ុងចាប់ទាញដៃរ៉ូសចេញទៅរកតែនាងប្រកែកអីមិនបានឯសាគូរ៉ាវិញខឹងឡើងចង់ហុយផ្សែងតាមត្រជៀកទៅហើយ។
ថេយ៉ុងបានបើកឡានជូនរ៉ូសមកផ្ទះវិញលែងទៅដើរលេងអីទៀតហើយព្រោះថាអស់អារម្មណ៍
"រ៉ូសអូនមិនសួរបងទេថានាងជាអ្នកណា" ថេយ៉ុងឃើញថាស្ងាត់ពេកគេក៏សួរទៅរ៉ូសដែលកំពុងតែអង្គុយសម្លឹងទៅខាងក្រៅយ៉ាងស្ងៀមស្ងាត់
"អត់ទេបើបងមិនចង់ប្រាប់អូនក៏មិនបង្ខំ"រ៉ូសក៏ងាកមកនិយាយព្រមទាំងញញឹមដាក់ថេយ៉ុង
"បង់ចាត់ទុកសាគូរ៉ាត្រឹមតែជាប្អូនស្រីប៉ុណ្ណោះដោយសារតែនាងជាកូនរបស់មិត្តប៉ាបង" ថេយ៉យងក៏ប្រយ៉ាប់បកស្រាយឲ្យរ៉ូសស្ដាប់
"ចា៎!"នាងក៏ឆ្លើយខ្លី
"អូនមិនរករឿងបងទេ" ថេយ៉ុងពេលដែលឃើញរ៉ូសស្ងាត់បែបនេះវាធ្វើឲ្យភ័យខ្លាំងណាស់
"អត់ទេថេ-អូនឈឺក្បាលណាស់បងបើកឲ្យលឿនតិចទៅអូនចង់សម្រាក" រ៉ូសនិយាយថែមទាំងយកដៃទប់ក្បាល
"ទៅពេទ្យទេបងជូនទៅ"
"មិនបាច់ទេសម្រាកបន្តិចអស់អីហើយ"
SKIP!
បន្ទាប់ពីថេយ៉ុងជូនរ៉ូសទៅផ្ទះហើយគេក៏បានត្រឡប់ទៅផ្ទះរបស់គេវិញទាំងអារម្មណ៍មិននៅក្នុងខ្លួនសល់តែពីរសប្តាហ៍ទៀតទេគេត្រូវរៀបការហើយតើគេគួរប្រាប់រ៉ូសយ៉ាងមិចតើគេគួរដកខ្លួនយ៉ាងមិច
"បងថេបងមកវិញហើយហ្ហេស" សាគូរ៉ាដែលកំពុងតែអង្គុយនៅសាឡុងជាមួយលោកកៃតូឃើញថេយ៉ុងមកនាងក៏ប្រញ៉ាប់រត់មក
"នាងមិនទៅផ្ទះទេនេះយប់ហើយ" ថេយ៉ុងសួរទៅនាងទាំងជ្រួញចិញ្ចើម
"ចាប់ពីពេលនេះទៅខ្ញុំមកនៅជាមួយបងហើយ" សាគូរ៉ានិយាយទាំងញញឹម
"....." ថេយ៉ុងមិនដឹងតបថាមិចក៏ដើរហួសនាងទៅ
"ថេយ៉ុងប៉ាមានរឿងចង់និយាយជាមួយឯងមកតាមប៉ាទៅបន្ទប់សៀវភៅ" លោកកៃតូក៏បានដើរនាំមុខថេយ៉ុងទៅបន្ទប់សៀវភៅរបស់គាត់។
"ប៉ាមានអីមែនទេ" ថេយ៉ុងសួរពេលដែលទៅដល់បន្ទប់សៀវភៅ
"ហេតុក៏ឯងនៅតែទៅទាក់ទងជាមួយស្រីម្នាក់នោះទៀត"
"ប៉ារ៉ូសជាកូនរបស់លោកអាហ៊ីរ៉ូជាអ្នកដែលជួយការងារក្នុងក្រុមហ៊ុនយើង"
"ចង់ជាកូនរបស់អ្នកណាក៏ប៉ាមិនខ្វល់សំខាន់ឯងត្រូវរៀបការជាមួយសាគូរ៉ាបើមិនចង់ឲ្យប៉ាគាំងបេះដូងស្លាប់នៅមុខឯងទេនោះ" លោកកៃតូនិយាយហលយក៏ដើរចេញទៅមិនខ្វល់ពីកូនថាចង់ឬអត់ទេ
"រ៉ូសតើឲ្យបងធ្វើយ៉ាងណាចំពោះអូននិងកូន" ថេយ៉ុងឱនមុខចុះមុននឹងនិយាយតិចៗតែម្នាក់ឯង។
ព្រឹកឡើងរ៉ូសបានចាំថេយ៉ុងនៅមុខផ្ទះព្រោះសន្យាថាគេនឹងជូននាងទៅពិនិត្យសុខភាពកូនក្នុងផ្ទៃព្រោះវាដល់ពេលកំណត់ហើយតែនាងឈរចាំគេយូរហើយនៅតែមនឃើញស្រមោលគេមកទៀត
ងឺត!!!>សម្លេងជាន់ហ្រ្វាំងឡានមុននឹងអ្នកជាម្ចាស៎ឡានចុះមក
"ថេ-" រ៉ូសឃើញឡានឈប់ក៏ញញឹមដើររកតែក៏ត្រូវបិទស្នាមញញឹមទៅវិញនៅពេលដែលអ្នកដែលមកនោះគឺជាណាមជូនទៅវិញ
"ថេយ៉ុងមិនបានមកទេគេថាជាប់ប្រជុំព្រឹកនេះ-នាងមិនអីទេ" ណាមជូនក៏ប្រាប់តាមអ្វីដែលថេយ៉ុងផ្តាំគេតែពេលឃើញទឹកមុខនាងមិនស្រួសទើបគេសួរបញ្ជាក់ម្ដងទៀត
"ទេមិនអីទេគេមិនបានមកក៏មិនអីដែរសម្រាប់ខ្ញុំ" រ៉ូសនិយាយទាំងក្រៀមក្រំរួចក៏ឡើងឡានបាត់ទៅ
"ហ៊ឹម!" ណាមជូនដកដង្ហើមធំបន្តិចមុននឹងចូលក្នុងឡានរួចបើកចេញទៅ។
SKIP!ថេយ៉ុងត្រូវបានលោកកៃតូឲ្យនាំសាគូរ៉ាចេញទៅក្រៅជាកំហិតទើបគេត្រូវបង្ខំចិត្តចេញមកទាំងចិត្តមិនចង់
"បងថេ-ខ្ញុំឈឺពោះណាស់ជួយជូនខ្ញុំទៅមន្ទីពេទ្យបន្តិចមក" សាគូរ៉ាដែលកំពុងនៅក្នុងឡានសុខៗក៏ស្រាប់តែឈឺពោះឡើងមក
"នាងញាំអ្វីខុសមែនទេ" ថេយ៉ុងសួរទាំងជ្រួញចិញ្ចើម
"មនដឹងទេវាចុកៗអួលៗយ៉ាងមិចមិនដឹងទេជួយនាំខ្ញុំទៅពេទ្យតិចទៅ"
"ហ៊ឺយ!បានៗ" ថេយ៉ុងក៏បានបត់ឡានទៅក្រោយរកមន្ទីពេទ្យវិញទាំងធុញទ្រាន់។skip"រ៉ូសនៅចាំទីនេះហើយខ្ញុំទៅបើកថ្នាំមកឲ្យ" បន្ទាប់ពីពេទ្យពិនិត្យរួចរាល់អស់ហើយក៏ឲ្យនាងទៅបើកថ្នាំតែណាមជូនក៏បានសុំខ្លួនទៅបើកជំនួស
"ចា៎!អរគុណលោកច្រើនហើយ" រ៉ូសនិយាយហើក៏ទៅអង្គុយណាមជូននៅកៅអីទំនេរមួយនៅក្បែរនោះ
"អូយ!បងថេឈឺពោះណាស់" សម្លេងរបស់សាគូរ៉ាបូកផ្សំជាមួយនឹងការហៅឈ្មោះធ្វើឲ្យរ៉ូសដែលកំពុងតែអង្គុយនេះត្រូវងាកមើលទៅប្រភពសម្លេងតែពេលដែលឃើញថាជាថេយ៉ុងនិងស្រីម្នាក់ដែលនាងស្គាល់ថាជាសាគូរ៉ានោះធ្វើឲ្យរ៉ូសត្រូវងើបឈរសម្លឹងទៅមើលថេយ៉ុងដែលគ្រាសាគូរ៉ាយ៉ាងជិតស្និត
តក់>ដំណក់ទឹកភ្នែកក៏បានស្រក់ដោយមិនដឹងខ្លួនតែក៏ប្រញ៉ាប់លើកដៃជូនវិញ
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romance"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស