តក់ៗ>ដំណក់ទឹកថ្លាៗបានរមៀលចុះមកធ្លាក់លើដៃដែលកំពុងក្ដោបចូលគ្នាតែក៏ប្រញ៉ាប់យកដៃជូនវិញយ៉ាងលឿន
"ក្រែងថេយ៉ុងជាប់ប្រជុំមែនទេចុះៗនាងជាអ្នកណាហេតុអីថេយ៉ុងសុខចិត្តចោលយើងហើយទៅនៅជាមួយនាង" ភ្នែកកំពុងតែសម្លឹងទៅសម្មភាពរបស់ថេយ៉ុងឯមាត់វិញក៏និយាយខ្សឹមៗតែម្នាក់ឯង
ពេលនេះជើងទាំងគូរបស់នាងឡើងស្ពឹកមាត់កម្រើកលែងកើតចិត្តចង់ដើរទៅសួរគេឲ្យច្បាស់តែគ្មានភាពក្លាហានសោះឡើយរហូតថេយ៉ុងដើរហួសទៅបាត់ជាមួយនឹងសាគូរ៉ាតែនាងនៅតែមិនទាន់អាចកម្រើកដឌជើងបានដដែលវាឡើងធ្ងន់អស់ទៅហើយ។
"រ៉ូសនាងកើតអីបានជាយំអ្នកណាធ្វើអីនាងមែនទេ"ណាមជូនដែលទើបមកដល់ឃើញភ្នែករបស់រ៉ូសក្រហមគេក៏សួរដែលធ្វើឲ្យរ៉ូសភ្ញាក់ស្មារតីមកវិញ
"គ្មានអីទេមិញគ្រាន់តែដីចូលភ្នែកប៉ុណ្ណោះ-តោះយើងទៅវិញទៅ" រ៉ូសសម្រួលអារម្មណ៍បានហើយនាងក៏ងើបឈរឡើងរួចក៏ដើរនាំមុខណាមជូនទៅបាត់
តែណាមជូនមិនបានជឿទេថាគ្រាន់តែដីចូលភ្នែកនោះប្រាកដជាមានអ្វីលើសនឹងជាមិនខាន។
"រ៉ូសនាងចាំនៅមុខនេះហើយខ្ញុំទៅយកឡានមកសិន" ពេលមកដល់មាត់ទ្វាមន្ទីពេទ្យណាមជូនក៏ឲ្យរូសនៅចាំព្រោះមិនចង់ឲ្យនាងដើរទៅនាំតែហត់នោះទេ។
"នេះឡានថេយ៉ុងតើ"ណាមជូនមកដល់កន្លែងចតឡានក៏បានឃើញរបស់ថេយ៉ុងដែលចតនៅម្ដុំគេនោះដែរ
"ឬមួយមិញនេះរ៉ូស-ហ៊ឺយអាថេឯងចប់ហើយឯង" ណាមជូនគិតពីសម្មភាពរបស់រ៉ូសមុននេះហើយមកឃើញឡានថេយ៉ុងទៀតច្បាស់ណាស់ថារ៉ូសប្រាកដជាឃើញថេយ៉ុងនៅទីនេះដែរ។
Skip!"សាគូរ៉ាបើនាងមិនស្រួលខ្លួនហើយសម្រាកសិនទៅ"បន្ទាប់ពីពេទ្យពិនិត្យសាគូរ៉ារួចហើយថេយ៉ុងក៏មកឈរមើលនាងដែលកំពុងតែគេងលើគ្រែពេទ្យ
"ចា៎!" សាគូរ៉ាឆ្លើយទាំងញញឹមពេញចិត្តព្រោះថានាងអាចធ្វើឲ្យថេយ៉ុងនិងរ៉ូសរកាំរកូសនឹងគ្នាបានហើយនាងមិនបានឈឺពោះអ្វីទេតែនាងដឹងថារ៉ូសនាងមកពេទ្យដែរព្រោះបានស្ដាប់ឮថេយ៉ុងនិយាយជាមួយណាមជូនកាលពីយប់មិញ
រឺងៗៗ>ទូរសព្ទរបស់ថេយ៉ុងបានរោទិ៍ឡើង
<អាឡូបងជូន> ហើយគេក៏បានលើកហើយដើរមកនិយាយនៅខាងក្រៅ
(ឯងនៅឯណា)
<ខ្ញុំជូនសាគូរ៉ាមកពេទ្យ> ថេយ៉ុងនិយាយទាំងជ្រួញចិញ្ចើម
(ចឹងឯងស៊យហើយបងគិតថារ៉ូសបានឃើញឯងនិងសាគូរ៉ាព្រោះបងឃើញភ្នែកនាងក្រហមដូចយំពេលដែលនៅពេទ្យ)
<ពិតមែនហ្ហេស!ចុះពេលនេះរ៉ូសនៅឯណា>ថេយ៉ុងគ្រាន់តែឮគេចង់ទន់ជង្គង់ទៅដួលហើយ
(បងជូនមកនាងទៅផ្ទះឥឡូវនាងទៅគេងបាត់ហើយ)
<អរគុណហើយបងជូនដែលបានប្រាប់ខ្ញុំនឹងទៅរកនាង>បន្ទាប់ពីដាក់ទូរសព្ទចុះថេយ៉ុងក៏ដើរចេញទៅយ៉ាងលឿនភ្លេចគិតអ្នកដែលមកជាមួយគេកំពុងតែគេងនៅខាងក្នុង
"រ៉ូសមកពីនាងតែម្នាក់គត់បើគ្មាននាងបងថេនឹងស្រលាញ់យើង" សាគូរ៉ាបានមកលបស្ដាប់ថេយ៉ុងនិយាទូរសព្ទមុននេះទើបធ្វើឲ្យនាងខឹងនឹងរ៉ូសណាស់ហើយទឹកមុខដែលពោរពេញដោយល្បិចកលក៏បានបង្ហាញចេញមក
<អាឡូ!ឯងឆាប់ទៅចាត់ការនាងទៅ> សាគូរ៉ាក៏បានទាញទូរសព្ទ័របស់នាងតេទៅនរណាម្នាក់។
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romance"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស