ភាគ៥

1.7K 44 0
                                    

    កូនបំណុលម៉ាហ្វៀ(ភាគ៥)

     បន្តិចក្រោយមករថយន្តស៊េរីទំនើបរបស់ម៉ាហ្វៀ កម្លោះក៏បានមកចតនៅភូមិគ្រឹះរួចក៏មានកូនចៅមកចាំបើទ្វារួចជាស្រេច។
"រ៉ូស-" ថេយ៉ុងបានងាកមកមើលរ៉ូសតែក៏ឃើញនាងគេងលក់បាត់ទៅហើយមុនដំបូងគេចង់ដាស់នាងដែរតែក៏ត្រូវប្ដូរចិត្តវិញទើបគេសម្រេចចិត្តបីអ្នកកំពុងលង់លក់យកទៅក្នុងផ្ទះទោះថាឈិៈគេជាអ្នកសុំខ្លួនបីរ៉ូសវិញក៏គេមិនព្រមដែរថេយ៉ុងបីរ៉ូសកាត់ហ្វូងមនុស្សនៅក្នុងផ្ទះទាំងមិនខ្វល់អ្វីទាំងអស់។
ក្រាក>ទ្វាបន្ទប់របស់រ៉ូសត្រូវបានបើកមុននឹងថេយ៉ុងនាំរាងកាយដែលគេងលង់លក់សំដៅទៅគ្រែមុននឹងដាក់កាយនាងថ្នមៗទៅលើពូកហើយក៏ទាញភួយដណ្ដប់ឲ្យនាងត្រឹមចុងដង្ហើមរួចក៏ងើបចេញទៅ
"កុំទៅ!កុំទៅ!កុំ-"រៀបដើរចេញទៅហើយថេយ៉ុងក៏ត្រូវរ៉ូស មមើចាប់ដៃគេឃើញចឹងថេយ៉ុងក៏មិនដាច់ចិត្តទៅចោលនាងដែរទើបដាក់ខ្លួនអង្គុយនៅក្បែរនាងសិននិងយកដៃម្ខាងទៀតដែរទំនេរអង្អែលក្បាលនាងថ្នមប្រៀបដូចម្ដាយលួងកូនឲ្យគេងចឹង។
"ហឹម!រ៉ូសខ្ញុំមិនដឹងថាអាចការពារនាងបានរហូតឬអត់ទេថ្ងៃនេះប៊ិះនឹងធ្វើឲ្យនាងមានគ្រោះថ្នាក់ទៅហើយតែខ្ញុំនឹងព្យាយាមការពារនាងដោយជីវីតខ្ញុំ" ថេយ៉ុងដកដង្ហើមធំមុននឹងនិយាយចេញមកទាំងតានតាំងបំផុត។សង្ឃឹមថាគេអាចការពារនាងដោយយកនាងមកក្បែរខ្លួនបែបនេះគឺល្អហើយព្រោះគេមិនទុកចិត្តអ្នកណាទេ។

      ព្រឹកថ្មីរ៉ូសបានភ្ញាក់ពីព្រលឹមហើយក៏ចុះទៅជាន់ខាងក្រោមរលមើលអ្វីខ្លះកុំឲ្យគេថានៅផ្ទះគេហើយមិនជួយគេធ្វើការនោះ
"រ៉ូសភ្ញាក់លឿនណាស់ណ៎យប់មិញគេងលក់ស្រួលដែរបានទេវបុត្របីទៅគេងនោះ" រ៉ូសមកដល់ផ្ទះបាយភ្លាមក៏ត្រូវយូរីចំអន់ទៅហើយតែថារ៉ូសនាងបានដឹងរឿងអីទេ
"យូរីនាងនិយាយពីអីហ្នឹង" ដោយរ៉ូសឆ្ងល់នឹងសំដីប្លែកៗរបស់យូរីនោញនាងក៏សួរឲ្យអស់ចម្ងល់
"ឯងមិនដឹងទេហីថាអ្នកប្រុសថេយ៉ុងបីឯងទៅគេងណាយប់មិញ" យូរីនាងក៏ទម្លាក់កិច្ចការចោលហើយមកឈរនិយាយជាមួយរ៉ូស
"ពិតមែនហេស!ខ្ញុំស្មានតែអ្នកផ្សេងតើ" រ៉ូសនាងសួរទាំងភ្ញាក់ផ្អើលមិននឹងស្មានថាថរយ៉ុងគេចំណាយកម្លាំងយ៉ាងដូចនេះសោះ
"ពិតមែនហើយឯងនេះសំណាងណាស់ជាកូនបំណុលទេតែត្រូវម្ចាស់បំណុលស្រលាញ់បែបនេះសំណាងលើពីសំណាងហើយណាឯង" យូរីនិយាយកោតសរសើរទៅរ៉ូសទាំងដែលសមីខ្លួនគេមិនគិតថាសំណាងអ្វីបន្តិចសោះ
"សំណាងស្អីទៅគ្មានទេ-"
"នែ៎!យូរីឯងនេះជើងល្អណាស់មិនគិតធ្វើការទេនៅនិយាយគ្នានៅហ្នឹងហើយ" អ៊ុំស៊ូគិៈនៅជិតនោះខ្នាញ់ពេកក៏ស្ដីឲ្យយូរីទៅនាងចូលចិត្តណាស់អាលួចនិយាយគ្នាម៉ោងធ្វើហ្នឹងបើបានគ្នាចឹងទៀតមិនបាច់ទេគិតតែពីនិយាយភ្លេចអស់ការងារហើយ
"ចាស៎ដឹងហើយអ៊ុំនេះ-រកនិយាយបន្តិចមិនបាន" យូរីពោលទាំងមុខក្រញូវរួចក៌ទៅធ្វើការខ្លួនបាត់ទៅ
"រ៉ូសក្រែងអ្នកប្រុសថេឲ្យនាងទៅមើលថែគាត់មែនទេ-ថ្មើលនេះហើយនាងគួរតែទៅមើលគាត់ទៅ" អ៊ុំស៊ូគិៈជួយរំលឹករ៉ូសខ្លាចថានាងភ្លេចតួនាទីហើយក៏មិនភ្លេចប្រាប់ពីការងារដែលត្រូវធ្វើនៅបន្ទប់ថេយ៉ុងដែរក្រោយពីអ៊ុំស៊ូគិៈប្រាប់ហើយរ៉ូសក៏ឡើងទៅបន្ទប់ថេយ៉ុងទៅ។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now