ពេលវេលាដើរលឿនដូចព្យុះបក់បោកយ៉ាងអ៊ីចឹងធ្មិចបើកៗកន្លងហួសទៅ៧ខែបាត់តែថេយ៉ុងនៅតែមិនអាចរករ៉ូសឃើញទៀតទាំងដែលកូនចៅគេដើររកឡើងពេញប្រទេសមិនដឹងថានាងទៅលាក់ខ្លួននៅក្រលៀតណាទេហើយរហូតមកដល់ពេលនេះក៏គេនៅតែឲ្យកូនចៅគេរករ៉ូសបន្តទៀតគ្រាន់តែមិនសូវច្រើនដូចមុន
ឈូ!!"ល្មមឈប់ផឹកហើយថេយ៉ុងបើរ៉ូសមកវិញឃើញសភាពឯងបែបនេះតើនាងសប្បយចិត្តទេ" ណាមជូនដែលទើសភ្នែកនឹងថេយ៉ុងពេកក៏បានយកទឹកមួយចានដែកមកជះលើថេយ៉ុងដែលកំពុងតែអង្គុយផឹងស្រានៅក្នុងបន្ទប់
"បងនៅគិតថានាងមកវិញដែលហ្ហេស" ថេយ៉ុងតបទៅវិញទាំងសម្លេងក្រងួៗតាមបែបអ្នកស្រវឹង
"ហឹស!ថេយ៉ុងសភាពឯងពេលនេះប្រៀបដូចឆ្កែឆ្កួតចឹងការងារក៏មិនគិតធ្វើ" ចាប់តាំងពីរ៉ូសទៅបាត់ថេយ៉ុងមិនដែលទៅជាន់ក្រុមហ៊ុនទៀតហើយគិតតែពីអង្គុយផឹងឯសក់វិញវែងដូចមនុស្សស្រីរីឯពុកចង្កាក៏ដូចគ្មាវាប្រៀបដូចមេបក្សស្មូមចឹង
"រ៉ូសនិងកូនទៅចោលខ្ញុំបាត់ហើយខ្ញុំខំប្រឹងដើម្បីអីទៀត"
ប្រាវ>ថេយ៉ុងនិយាយហើយប្រុងទាញដបស្រាមកផឹកទៀតតែក៏ត្រូវណាមជូនវាត់ទៅម្ខាងហើយក៏ចាប់ក្របួចកអាវគេឲ្យងើបឈរមក
"ថេយ៉ុងភ្ញាក់ខ្លួនឡើងទៅបើឯងចង់ជួបរ៉ូសឯប្រើខួរក្បាលឯងទៅថានាងអាចទៅណាបានខ្លះក្រៅពីតូក្យូនេះ-ព្រូស" ណាមជូននិយាយហើយក៏ព្រលែងដៃពីកអាវរបស់ថេយ៉ុងវិញហើយក៏ដើរចេញទៅដែលធ្វើឲ្យគេត្រូវដួលទៅលើឥដ្ឋវិញ
"មែនហើយតើរ៉ូសអាចទៅណាក្រៅពីតូក្យូនេះ" ថេយ៉ុងពោលប្រយោគដដែលពីណាមជូន
"នឹកឃើញហើយ!តូកុស៊ីម៉ាស្រុកកំណើតរបស់រ៉ូសយូរហើយមិចក៏នឹកមិនឃើញ" សម្ដីណាមជូនមុននេះធ្វើឲ្យថេយ៉ុងភ្ញាក់ព្រឺតមិនគួរណាគេគិតមិនដល់បែបនេះសោះក្រោយពីគិតឃើញហើយថេយ៉ុងក៏ទៅងូតទឹកឲ្យស្វាងមុននឹងស្លៀកពាក់ឲ្យស្អាតបាតត្រឹមត្រូវហើយក៌ចុះទៅក្រោមយ៉ាងលឿន
"ឯងប្រុងទៅណាទាំងសក់ក្បាលកន្រីងកន្រើងបែបនេះ" ណាមជូនដែលឃើញឫកពារប្រញ៉ាប់របស់ថេយ៉ុងក៏សួរ
"ខ្ញុំទៅរករ៉ូស"
"ទៅទាំងសក់វែងហើយពុកមាត់ដូចយក្សបែបហ្នឹង?"
"ខ្ញុំគ្មានពេលទេ-តោះថាឈិៈត្រៀមឡានទៅ"Skip!!!
រយៈពេល៧ខែដែលរ៉ូសចាកចេញពីថេយ៉ុងនាងរស់នៅយ៉ាងពិបាកបំផុតត្រូវរកលុយខ្លះដើម្បីគត់ផ្គង់ក្នុងផ្ទះនិងសន្សំលុយមួយចំនួនទុកពេកសម្រាលព្រោះនៅសល់តែមួយខែទៀតទេដល់ពេលនាងសម្រាលហើយដែលជាពេលដែលស្រ្តីមានផ្ទៃពោះកំពុងតែពិបាកព្រោះពោះកាន់តែធំដែលធ្វើឲ្យចង្កេះងាយចុករោយឯជើងវិញក៏ឧស្សារមួលសាច់ដុំផងដែរ
"រ៉ូសថ្ងៃនេះកូនមិនបាច់ទៅក៏បានណា" ម៉ាក់របស់រ៉ូសពេលឃើញនាងពោះកាន់តែធំបែបនេះគាត់មិនចង់ឲ្យនាងទៅលក់នំជាមួយគាត់ទៀតទេ
"មែនហើយកូនសម្រាកសិនទៅ" ប៉ានាងក៏និយាយបន្ថែមបន្ទាប់ពីរបរលក់នំប៉ានាងក៏ទៅធ្វើការនៅកន្លែងនេសាទត្រីមួយកន្លែងដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មានទេ
"មិនអីទេប៉ាម៉ាក់កូនអាចទៅរួចតើ" រ៉ូសនិយាយទាំងញញឹម
"ហ៊ឹម!តាមចិត្តកូន"
"តោះឆាប់ទៅម៉ាក់ថ្ងៃហើយ" ថាហើយរ៉ូសក៏លើកថាសនំតែវាមិនសូវធ្ងន់ប៉ុន្មានទេ
ជារៀងរាល់ថ្ងៃមុននាងចេញទៅក្រៅតែងតែយកក្រមាឃ្លុំមុខជិតៗជានិច្ចហើយថែមទាំងពាក់មួកបន្ថែមពីលើទៀត។ពេលខ្លះនាងទៅលក់នំនៅចំណតរថភ្លើងពេលខ្លះនៅចំណតឡានក្រុងហើយថ្ងៃនេះផងដែរនាងក៏បានមកលក់នៅចំណតរថភ្លើងព្រោះវានៅជិតផ្ទះជាង។
"រ៉ូសកូននៅទីនេះហើយម៉ាក់ចង់ទៅបន្ទប់ទឹកបន្តិច" ថាហើយម៉ាក់របស់រ៉ូសក៏បានចេញទៅទុកឲ្យរ៉ូសនៅតែម្នាក់ឯង។
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Roman d'amour"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស