📍 if u see this posted, it 4 u

176 14 1
                                    

📍📍ឆ្លងកាត់ការសរសេររឿងនេះទៅបាន ២ឆ្នាំ និងទទួលបានបទពិសោធន៍ច្រើន អេតមីន ពិតជាមានការចង់កែប្រែ និងចងសាច់រឿងឲ្យកាន់តែរឹងមាំ និងមានន័យជាងនេះ ខ្លាំងបំផុត។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

📍📍ឆ្លងកាត់ការសរសេររឿងនេះទៅបាន ២ឆ្នាំ និងទទួលបានបទពិសោធន៍ច្រើន អេតមីន ពិតជាមានការចង់កែប្រែ និងចងសាច់រឿងឲ្យកាន់តែរឹងមាំ និងមានន័យជាងនេះ ខ្លាំងបំផុត។

តើមានអ្នកអានចាប់អារម្មណ៍លើគំនិតនេះដែរទេ?

មែនទែនទៅ! សាច់រឿងថ្មី អេតមីន បានរៀបចំវាតាមលំដាប់លំដោយ ពីមួយរដូវកាលទៅមួយរដូវកាល ប្រទាក់ក្រឡាគ្នា មិនធ្វើឲ្យអ្នកអានធុញឡើយ មិនថាការប្រើប្រាស់សព្វនាមទេ អ្នកដែលបានអាននឹងមានអារម្មណ៍ប្លែក និងចូលទៅក្នុងពិភពមួយទៀតដែរនឹកស្មានមិនដល់។ល។

សាច់រឿង៖ សម្រាប់អ្នកដែលចូលចិត្តរឿងបែបផ្អែមល្ហែម អានហើយរីករាយ "កូនបំណុលម៉ាហ្វៀ" នឹងមិនធ្វើឲ្យអ្នកអានសោកស្ដាយឡើយ!

ចំពោះសាច់រឿងថ្មី ដែលពោរពេញទៅដោយរឿងប្លែកៗ និងអត្ថន័យជ្រៅមួយនេះ អេតមីន នឹងចេញជា E-Book(pdf) កែប្រែ និងបន្ថែមសាច់រឿងថ្មីដល់ទៅ៨០% ប្រសិនបើមានអ្នកគាំទ្រច្រើន។

រីឯតម្លៃ អេតមីន សុំធានាជូន គឺសាកសមនឹងគុណភាព ចំណាយហើយនឹងមិនស្ដាយលុយជាដាច់ខាត 🤍🤍🤍

.................

Trailer:

"តាមច្បាប់មានតែសាច់ឈាម និងខ្សែស្រឡាយទេដែលអាចធ្វើជាអ្នកស្នងដំណែង 'ស្សូហ្គុន' បាន!" ហ្វូជិៈ កាណាវ៉ា បុរសវ័យកណ្ដាល បានស្រែកឡើងកាត់សម្ដីអ្នកដឹងនាំរាងចំណាស់យ៉ាងតឹងសរសៃក ស្របពេលដែលមនុស្សឈុតខ្មៅកំពុងអង្គុយនៅតុមូល៥នាក់ សម្លឹងមើលមកគេជាចំណុចតែមួយ។

"សុកជីន យ៉ាម៉ាហ្សាគិៈ ជាកូនយើងបង្កើត...ប៉ុណ្ណឹងនៅមិនបានទៀត?" កៃតូ ស្សូហ្គុន អ្នកដឹកនាំចំណាស់ ត្បកទៅវិញមិនចាំយូរ។

"តែគ្មានវត្តមានគេទេ...."

ក្រាក!
ហ្វូជិៈ តវ៉ាមិនទាន់ចប់ផង ស្រាប់តែវត្តមានបុរសឈុតខ្មៅ កែវភ្នែកមុតស្រួច បានរុញទ្វាចូលមកក្នុងបន្ទប់ប្រជុំ និងនិយាយកាត់ខ្លាំងៗ៖

"យើងនឹងឈរឈ្មោះធ្វើជា ស្សូហ្គុន អ្នកដឹកនាំក្រុមបន្តពីប៉ាយើង!"

"ថេយ៉ុង?! ឯងអាយុតិចជាងយើងច្រើនណាស់ យល់ល្អទៅរៀនឲ្យចប់សិនទៅ" ហ្វូជិៈ សម្ដីមិនអន់ ងាកមកចំអកឡកឡើយដាក់អ្នកប្រុសសង្ហាដោយមិនខ្លាចញញើតសោះ។

"ហ្ហឹស!" ថេយ៉ុង សើចនៅដើម-កបន្តិច ដោយជំហានមាំកំពុងតែបោះមកក្បែរ ហ្វូជិៈ
"រក្សាសម្ដីឲ្យល្អ ថាមិនត្រូវស្អែកនេះ យើងក្លាយទៅជាអ្នកគ្រប់គ្រងលោកផងមិនដឹង!"

"យើងគ្មានផ្លូវឲ្យរឿងនោះកើតឡើងទេ" ហ្វូជិៈ សម្លក់អ្នកប្រុសសឹងជ្រុះគ្រាប់ភ្នែក ដោយភ្ជាប់ជាមួយនឹង ពាក្យមួយឃ្លាគួរឲ្យខ្លាច។

"ចាំមើលទៅ!" ថេយ៉ុង ញោចចុងមាត់និយាយឌឺដងបន្តិច ទើបបែរមកសម្លឹងមើលអ្នកគ្រប់គ្នា ដែលកំពុងតែបាញ់ក្រសែភ្នែកមកមើលគេថ្មែ។ អ្នកប្រុសថេយ៉ុង ដកដង្ហើមមួយឃូស និងសម្លឹងចំកែវភ្នែកឪពុកចំណាស់ រួចក៏វាចារឡើង៖
"ប៉ា! ខ្ញុំនឹងរៀបការ ហើយឈរឈ្មោះជាអ្នកដឹកនាំក្រុម The Black Night" ទឹកដមសម្លេងដែលអ្នកប្រុសនិយាយ បង្កប់ដោយភាពប្រាកដប្រជា ដែលធ្វើឲ្យឪពុក ប្រែទឹកមុខមកជាមាំមួយរំពេច។

"តើនារីដែលឯងនឹងរៀបការជាមួយជាអ្នកណា?"

"ជានារីដែលសាកសមក្នុងដំណែង ដាយម្យ៉ូ" នារីដែលសមធ្វើជាម្ចាស់ស្រីរបស់ The Black Night សម្រាប់ថេយ៉ុង គឺជាមនុស្សស្រីដែលប្រៀបដូចជារូបចម្លាក់ គ្មានស្នាមញញឹម មិនចេះនិយាយស្ដីរប៉ិចរប៉ោចឥតតែប្រយោជន៍ ហើយម្នាក់នោះគេបានជួបហើយ។

....................
តើម្នាក់នោះជាអេតមីនមែនទេ?🤣

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now