៣សប្ដាហ៍កន្លងទៅថេយ៉ុងមិនសូវនៅផ្ទះដូចមុនទេឯរ៉ូសក៏នៅធ្វើការងារធ្ងន់ៗដូចមុនដែរ។
អួកៗៗ!សម្លេងក្អួតបន្លឺចេញពីបន្ទប់របស់រ៉ូសនាងក្អួតបែបនេះប៉ុន្មានថ្ងៃហើយមិនដឹងថានាងកើតអ្វីនោះអាចថាកើតជំងឺក្រពះក៏ថាបានព្រោះថានាងមិនសូវបានញាំបាយពេលព្រឹកទេតែថាចិត្តមួយទៀតនាងខ្លាចថានាងអាចមានកូនព្រោះរដូវនាងត្រូវមកសប្តាហ៍មុនតែមិនឃើញឯចិត្តមួយទៀតគិតថាប្រហែលសុខភាពនាងមិនល្អហើយបានទៅជាបែបនេះ
តុកៗ"រ៉ូសឯងនៅទេ"
ក្រាក!"ជីស៊ូមករកខ្ញុំមានការអីមែនទេ"ឮសម្លេងគោះទ្វាទើបរ៉ូសដើរទៅបើកហើយក៏ឃើញថាជាជីស៊ូទើបនាងញញឹមដាក់បន្តិចមុននឹងបើកផ្លូវឲ្យជីស៊ូចូលមកក្នុង
"ខ្ញុំឃើញថាឯងមើលទៅដូចស្លេកស្លាំងដល់ហើយទៅពេទ្យទេខ្ញុំជូនទៅ"ជីស៊ូនិយាយទាំងចាប់ដៃរ៉ូស
"មិនអីទេជីស៊ូ"
"ហឺយបងថេ-អួកៗ"រ៉ូសគ្រាន់តែជីស៊ូនិយាយពីថេយ៉ុងនាងក៏បុកពោះចង់ក្អួតទើបនាងរត់ទៅបន្ទប់ទឹកយ៉ាងលឿន
"រ៉ូស!រ៉ូសមិនអីទេមែនទេ" ជីស៊ូក៏ចូលមកជួយរឹតខ្នងឲ្យរ៉ូស
ឈូៗៗបន្ទាប់ពីក្អួតរួចហើយរ៉ូសក៏បើកទឹកមកលុបលាងមុខបន្តិចឲ្យស្វាងរួចក៏មកគេងនៅកន្លែងវិញដោយមានជីស៊ូចាំជួយទប់រហូតខ្លាចថានាងអាចនឹងវិលមុខដួលបាន
"អរគុណហើយជីស៊ូ" រ៉ូសពោលពាក្យអរគុណទាំងល្វើយខ្សោះអស់ពីខ្លួន
"ទៅពេទ្យទៅចាំខ្ញុំសុំបងថេឲ្យ-អួក"គ្រាន់តែជីស៊ូនិយាយចប់ភ្លាមរ៉ូសក៏រត់ទៅក្អួតម្ដងទៀតលើកនេះនាងក្អួតខ្លាំងជាងរាល់ដងទៅទៀតរហូតដល់ត្រូវឲ្យជីស៊ូគ្រាមកគេងវិញ
"រ៉ូសខ្ញុំថាអាការៈនេះចាញ់កូនច្បាស់ណាស់"
"ឯងនិយាយអីមិចនឹងអាចទៅ"មាត់បដីសេធតែក្នុងចិត្តវិញកំពុងតែភ័យអរមិចមិនដឹងនិយាយមិនត្រូវ
"បើចង់ដឹងច្បាស់ពិនិត្យទៅខ្ញុំទៅទិញប្រដាប់ពិនិត្យទឹកនោមសិននៅចាំសិនណាខ្ញុំមកវិញឥឡូវហើយ" ជីស៊ូថាហើយក៏ប្រញ៉ាប់រត់ទៅទិញនៅម៉ាតជិតផ្ទះយ៉ាងលឿនមិនដល់៥នាទីផងក៏មកដល់ផ្ទះវិញបាត់ទៅហើយ
"នាងទើបមកពីណា"ជីស៊ូទើបឡើងបានជន្ដើរបានពីរកាំក៏ត្រូវជីនហៅមកពីក្រោយទើបនាងងាកមកវិញទាំងញញឹមទៅកាន់គេ
"យ៉ាងមិនបងជីនបារម្មណ៍ពីខ្ញុំមែនទេ"ជីស៊ូនិយាព្រមទាំងលាក់ថងអ៊ីវ៉ាន់របស់នាងនៅក្រោយខ្នងរួចក៏ដើរទៅជិតជីន
"គ្មាន-ហើយទើបមកពីណាស្អីនៅក្នុងដៃនោះយកមកនេះ" ជីនមិនបាននិយាយអ្វីច្រើនតែគេចង់មើលរបស់ក្នុថង់ដែលជីស៊ូលាក់នៅក្រោយខ្នង
"គ្មានអីទេរបស់ស្រីៗទេបងកុំចង់ដឹងអី" ជីស៊ូព្យាយាមប្រកែកលាក់ថង់នោះគេចពីភ្នែកជីន
"ឯណាយកមកនេះ" ថាហើយជីនក៏កញ្ឆក់ថង់ពីដៃរបស់ជីស៊ូយកមកមើលទាំងដែលនាងប្រាប់ហើយថាជារបស់ស្រីៗជីននេះរោគចិត្តពិតមែន
"យ៉ាងមិចបងឃើញអីដែរទេ" ជីស៊ូនិយាយទាំងកញ្ឆក់ថង់នោះពីដៃជីនវិញសំណាងដែរនាងឆ្លាតចេះយកប្រដាប់ពិនិត្យទឹកនោមនោះយកទៅលាក់ក្នុងកញ្ចប់នំដែរនាងទិញមកជាមួយកុំអីជីនដឹងខ្ទិចអស់ហើយ។
ក្រាក!"រ៉ូសនេះឆាប់យកទៅ" គ្រាន់តែមកដល់ក្នុងបន្ទប់ភ្លាមជីស៊ូក៏ប្រញ៉ាប់រើយករបស់ឲ្យរ៉ូសភ្លាមមើលទៅនាងដូចប្រញ៉ាប់ជាងសមីខ្លួនទៀត
"មិចក៏ឯងទៅលឿនម្លេះ"
"ឆាប់ទៅៗ" ជីស៊ូក៏រុញរ៉ូសឲ្យចូលបន្ទប់ទឹកទាំងរឹកពារអន្ទះអន្ទែង
ជីស៊ូដើរទៅវិញទៅមកនៅមុខបន្ទប់ទឹកងាកៗក៏សួរទៅរ៉ូសពេលនេះជីស៊ូញ័រដៃញ័រជើងមុខស្លេកអស់ហើយព្រោះតែចាំរ៉ូសយូរពេក
ក្រាក"យ៉ាងមិចដែររ៉ូសមានដែរទេ" ជីស៊ូក៏ប្រញ៉ាប់កញ្ឆក់យកប្រដាប់ពិនិត្យនោះមកមើល
"អាយ!រ៉ូសរ៉ូសខ្ញុំបានក្មួយហើយយេយេ" គ្រាន់តែគំនូសពីរឆ្នូតភ្លាមធ្វើឲ្យជីស៊ូលោតកញ្ឆក់កញ្ឆែងត្រេកអរដែលនាងមានក្មួយតែមើលទៅទឹកមុខរ៉ូសវិញគឺស្ងៀមស្ងាត់ឯដៃវិញក៏អង្អែលពោះរាបស្មើថ្នមដោយក្ដីស្រលាញ់
"រ៉ូសឯងមិនសប្បាយចិត្តទេមែនទេ"
"មិនមែនបែបនោះទេគឺខ្ញុំសប្បាយចិត្តខ្លាំងណាស់"រ៉ូសនិយាយទាំងញញឹមតិចៗអ្នកណាមិនស្រលាញ់កូននោះ
"ចឹងឆាប់ប្រាប់បងថេភ្លាមទៅ-"
"កុំប្រាប់គេណាជីស៊ូខ្ញុំសុំអង្វរ"រ៉ូសគ្រាន់តែឮថាចង់ប្រាប់ថេយ៉ុងនាងក៏ចាប់ដៃជីស៊ូនិយាយទាំងអង្វរក
"ហេតុអី?"
"គ្មានហេតុអីទេចាត់ទុកថាខ្ញុំសុំណា"
"បានៗខ្ញុំមិនប្រាប់ទេ-ឯងសម្រាកទៅខ្ញុំទៅវិញសិនហើយ" ដោយឃើញថាទឹកមុខរបស់មើលទៅមិនសូវស្រួលទើបជីស៊ូមិនចង់ដេញដោលច្រើនទើបនាងចេញទៅសិន។
ថ្ងៃបន្ទាប់រ៉ូសក៏បានមកធ្វើការដូចរាល់ថ្ងៃតែថាឥឡូវនេះនាងប្រយត្ន័ប្រយែងជាងមុនព្រោះថានាងមិនមែនខ្លួនមួយទៀតទេនាងកំពុងតែមានជីវិតថ្មីដែលមកនៅជាមួយនាងចឹងនាងត្រូវតែស៊ូដើម្បីកូនរបស់នាង
រ៉ូសកំពុងតែបោសជូតជន្ដើរនោះនាងក៏ក្រលេកឃើញថេយ៉ុងដើរចូលមកទើបនាងប្រញ៉ាប់គេចចេញពីគេភ្លាមកុំឲ្យមានរឿងជាមួយគេទៀត
"ចង់គេចទៅណា"ទោះនាងលឿនយ៉ាងណាក៏មិនអាចឈ្នះថេយ៉ុងដែរព្រោះមួយជំហ៊ានៗគេគឺវែងគួរសមដែរ
"ខ្ញុំ-អួក!" រ៉ូសគ្រាន់ទេងាកមកមើលថេយ៉ុងចំក៏មានអារម្មណ៍ថាចង់ក្អួតទើបនាងរត់ទៅបន្ទប់ទឹកនៅក្បែរនោះ
"យ៉ាងមិចឃើញមុខយើងហើយខ្ពើមដល់ថ្នាក់ចង់ក្អួតផងមែនទេ" ថេយ៉ុងចិត្តក៏បារម្មណ៍ពីរ៉ូសទើបតាមទៅមើលនាងដល់បន្ទប់ទឹកតែមិនមែនទៅជួយទេគឺទៅនិយាយឌឺដងថែមឯរ៉ូសវិញបានត្រឹមតែគ្រវីក្បាលឃើញសភាពនាងចឹងគេចង់ទៅជួយណាស់តែថាគេត្រូវវែកមុខរករណុកក្នុងដែលមាននៅផ្ទះគេសិនសង្ឃឹមថារ៉ូសអាចនឹងចាំគេបានព្រោះវាមិនយូរទេ
"រ៉ូស!បងថេបើបងមិនជួយទេក៏ចេញឲ្យឆ្ងាយៗទៅ" ជីស៊ូដែលមកឃើញបែបនេះក៏ច្រាញថេយ៉ុងចេញមុននឹងនាងចូលទៅជួយរឹតខ្នងរ៉ូស។
សកម្មភាពរបស់រ៉ូសនិងថេយ៉ុងមុននេះត្រូវបានមនុស្សម្នាក់លួចថតពីក្នុងផ្ទះនោះមកដោយគ្មានអ្នកណាដឹងទាំងអស់ព្រោះមនុស្សម្នាក់នោះឆ្លាតគួរសមដែលរកកន្លែងដែលគ្មានកាមេរ៉ាសុវត្ថិភាពនៅថតរួចហើយនាងក៏ចុចវីដេអូនោះទៅឲ្យហ្វូជិៈភ្លាមមុននឹងលុបបំបាត់ភស្ដុតាង។
តែមនុស្សម្នាក់នោះប្រហែលជាភ្លេចអ្វីម្យ៉ាងហើយគឺថាផ្ទះនេះក៏មានអ្នកហេកឃឺដ៏ពូកែម្នាក់ផងដែរគឺថាឈិៈនោះអីឥឡូវនេះគ្រប់សកម្មភាពរបស់នរណាម្នាក់ក្នុងផ្ទះលើប្រពន្ធ័ឌីជីថលសុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់គេទាំងអស់ចឹងសកម្មភាពមុននេះក៏ត្រូវបានថាឈិៈដឹងដែរ។
ងឺត!!!សម្លេងឡានចតក្នុងភូមិគ្រឹះយ៉ាម៉ាហ្សាគិៈយ៉ាងតន់ហន់មុននឹងបង្ហាញឲ្យឃើញណាមជូនដែលបានចុះមកយ៉ាងអន្ទះសារបន្ទាប់ពីបានឮដំណឹងរបស់អ្នកនៅផ្ទះភ្លាមគេក៏ប្រញាប់ធ្វើដំណើរពីចិនមកភ្លាមដោយចោលការងារនៅទីនោះទាំងអស់សិន ការងារគេច្រើនណាស់ថាប្រុងមកផ្ទះតាំងពីរប៉ុន្មានថ្ងៃមុនតែក៏ត្រូវកាងារស្ទះពេកទើបគេមិនទាន់មកហើយអ្នកផ្ទះក៏មិនបានប្រាប់រឿងអីមកកាន់គេដែរ
"បងធំបងមិចក៏បងមកបាន" ជីស៊ូពេលដែលឃើញណាមជូនមកនាងក៏ប្រញ៉ាប់រត់មករកភ្លាម
"ជីស៊ូឯងមកពីពេលណាហ្នឹង" ណាមជូនសួរទៅនាងនាងទាំងអង្អែលក្បាលនាងតិច
"មកយូរដែរហើយ"
"ឯណាថេយ៉ុងនិងជីន" ណាមជូនសួរព្រមទាំងសម្លឹងរកមើលនៅជិតនោះ
"ឮពួកគាត់ថាចេញទៅក្រុមហ៊ុន"
"ចឹងបងទៅសិនទៅហើយ" និយាយហើយណាមជូនក៏ប្រញ៉ាប់ឡើងឡានទៅវិញយ៉ាងលឿន
"អេ-ម្នាក់ៗប្លែកៗថ្ងៃនេះ" ជីស៊ូនិយាយព្រមទាំងយកដៃអេះក្បាលតិចៗ
"ជីស៊ូមិញនេះអ្នកណាគេ" រ៉ូសដែលមកឃើញណាមជូនពេលគេទៅវិញនោះក៏សួរ
"គឺបងប្រុសធំណាមជូន-តែថាឯងមុខស្លេកណាស់សម្រាកសិនទៅប្រយត្ន័ប៉ះពាល់ដល់ក្មួយខ្ញុំណា" ជីស៊ូពេលដែលឃើញរ៉ូសនាងមុខស្លេកៗបែបនេះនាងបារម្មណ៍ណាស់មិនគួរថេយ៉ុងធ្វើបែបនេះដាក់នាងសោះឃើញនៅផ្អែមល្ហែមនឹងគ្នាថ្ងៃមុនសោះគិតទៅវាសនាមើលមិនឃើញមែន
"មិនអីទេឲ្យឈឺចុះខ្ញុំកំពុងតែចង់ឈឺស្រាប់ផង"រ៉ូសនិយាយទាំងឱនមុខចុះហើយក៏ដើរហួសជីស៊ូបាត់ទៅ
"រ៉ូសខ្ញុំអាណិតនាងណាស់សង្ឃឹមថាបងថេនឹងត្រឡប់មកដូចមុនឆាប់ៗ" ជីស៊ូនិយាយហើយក៏ដើរចូលទៅក្នុងផ្ទះបាត់ទៅ
"លោកថេយ៉ុងគ្មានថ្ងៃត្រឡប់មកដូចដើមជាមួយឯងវិញទេរ៉ូសព្រោះថាឯងនឹងលែងមានជីវីតទៀតហើយហាសៗ" យូរីដែលលបមើលនៅជិតនោះក៏និយាយឡើងរួចក៏សើចប្រៀបដូចមនុស្សរោគចិត្តចឹងមកមើលថេយ៉ុងដែលកំពុងតែនៅពិភាគសារថាត្រូវចាត់ការហ្វូជិៈយ៉ាងមិចជាមួយនឹងជីនថាឈិៈរួមទាំងណាមជូនផងដែរ
"បងគិតថាប៉ាម៉ាក់អាចនឹងឈប់នៅកំពង់ផែអាហ្គា-បងនឹងទាក់ទងទៅវា" ណាជូននិយាយឡើងយ៉ាងជឿជាក់បន្ទាប់ពីឆ្លងកាត់ការគិតអស់ពេលជាយូរមកមុននឹងទាញទូរសព្ទរកលេខរបស់ស៊ូហ្គា
(អាឡូបងជូនទំនេរហើយបានជាតេមកខ្ញុំបាន)
<យើងគ្មានពេលនិយាយលេងជាមួយឯងទេឯងទៅជួយមើលផងថាប៉ាម៉ាក់យើងចុះនៅកំពង់ផែឯងឬអត់ព្រោះថាយើងទាក់ទងគាត់មិនបាន>
(លោកអ៊ុំមានរឿងអីមែនទេ)
<រឿងវែងណាស់ចាំប្រាប់ពេលក្រោយតែឯងក៏ជួយទាក់ទងជេហូបឬជីមីនផងឲ្យជួយមើលផងឮទេ>
(បាទបងចាំដឹងដំណឹងខ្ញុំនឹងទាក់ទងទៅបងវិញ)
<ផ្ញើផងណា>
ពេលនេះនៅសល់តែប៉ាម៉ាក់របស់ពួកគេបើគាត់មានសុវត្ថិភាពវាងាយស្រួសដល់ពួកគេក្នងការចាត់ការហ្វូជិៈជាមិនខាន
"ថេឯងគិតយ៉ាងមិចចំពោះយូរីនោះ" ជីនឃើញថាស្ងាត់ពេកក៏លើកជាសំណួរឡើងមក
"បងកុំបារម្មណ៍អីល្ងាចនេះខ្ញុំនឹងចាត់ការនាង-តែបងជីនខ្ញុំគិតថាបងគួរតែនាំជីស៊ូទៅក្រៅសិនទៅកុំឲ្យនាងដឹងរឿងមិនល្អកើតឡើង"
"ឯងនិយាយស្អីអាថេឯងនិយាយនេះបានន័យថាមិច" ជីននិយាយទាំងទឹកមុខចង់ចេញយំទៅហើយ
"ជីនធ្វើតាមនេះទៅវាល្អបំផុតហើយ"ណាមជូនក៏ជួយនិយាយបន្ថែមទៀត
"ហេតុអីក៏ជាខ្ញុំទៅវិញ"
"ព្រោះអ្នកនាងជីស៊ូចូលចិត្តអ្នកប្រុសនោះអី" ថាឈិៈក៏បានលូកមាត់និយាយទៀតពេលនេះបីព្រួតមួយហើយវាគ្មានអីក្រៅពីយល់ព្រមនោះទេ
"បានៗខ្ញុំនឹងនាំនាងទៅចាំមើលអ្នកទាំងអស់គ្នាខ្ញុំនឹងសងសឹកវិញមិនខានជាពិសេសឯងអាថេដែលនាំនាងមក" និយាយហើយជីនក៏ដើរចេញទៅបាត់។
រីងៗៗ ពួកគេស្ងាត់បានមួយស្របក់លេខរបស់ស៊ូហ្គាក៏បានទាក់ទងមកពួកណាមជូនវិញ
<យ៉ាងមិនហើយមានដំណឹងអីទេ>
(ពួកគាត់ចុះនៅកំពង់ផែរបស់ជេហូបនៅកូរ៉េហើយមិនអីទេ)
<ល្អណាស់អរគុណច្រើនហើយ>គ្រាន់តែដឹងថាប៉ាម៉ាក់គេមានសុវត្ថិភាពហើយនោះប្រៀបដូចយកបន្លាចេញពីទ្រូងបានចឹងបន្តិចទៀតគ្រប់យ៉ាងនឹងចប់ហើយ
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romance"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស