កូនបំណុលម៉ាហ្វៀ(ភាគ៦)
_បន្ទប់អាហារ
យូរីបានអូសដៃរ៉ូសមកដល់មុខបន្ទប់អាហារហើយក៏ឃើញថាថេយ៉ុងនិងថាឈិៈកំពុងតែនិយាយគ្នាហើយរ៉ូសនាងដូចអេះអុញមិនហ៊ានចូលទៅយ៉ាងមិចទេទើបយូរីនាងជួយរុញរ៉ូសឲ្យចូលតែម្ដងទៅកុំឲ្យពិបាករ៉ូសនាងពូកែមិនហ៊ានពេក។
ពេលចូលមកក្នុងរ៉ូសនាងដើរលបៗសំដៅទៅរកថេយ៉ុងទាំងមិនហ៊ានប្រឈមមុខនឹងគេចំឡើយព្រោះថាមិញនេះនាងច្រឡំទៅមើលសាច់ដុំពោះ៦កងគេឡើងហូរឈាមច្រមុះហើយនាងក៏ច្បាស់ក្នុងចិត្តដែរថាថេយ៉ុងប្រាកដជាដឹងគិតហើយនាងចង់តែទៅបោកក្បាលនឹងទ្រូងគេឲ្យស្លាប់ទេ
"លោកថេយ៉ុងហៅខ្ញុំមានការអ្វីមែនទេ" រ៉ូសល្មមតែបានដើរមកដល់តុអាហារហ្នឹងស៊ីម៉ោងចង់៥នាទីទៅហើយដើរគើមៗយឺតៗឯថេយ៉ុងនេះវិញប្រឹងខាំថ្គាមទប់អារម្មណ៍កុំឲ្យទៅលើនាងមកនឹងបានឆាប់ដល់
"ហៅនាងមកតុបាយគិតថាយើងហៅមកធ្វើអី"
"ចា៎-ចា"
"បើចា៎-ហើយនាងដើរទៅណា"
"គឺទៅលើកអាហារមកជូនលោក-"
"ចង្រៃមែន-នេះនាងល្ងង់ដល់ថ្នាក់ហ្នឹងហីឆាប់មកអង្គុយទៅយើងហៅនាងមកញាំបាយមិនមែនមកលើកម្ហូបទេ" មុនដំបូងគេខំត្រកអរថានាងយល់ហើយតែស្ទើរតែដាច់ផ្ងារពេលដែលនាងចង់ទៅលើកម្ហូបវិញទើបគេជេរខ្លួនឯងមុននឹងងាកមកស្ដីឲ្យនាង
"បើបែបហ្នឹងលោកក៏ប្រាប់ខ្ញុំតាមសម្រួលទៅ"រ៉ូសនិយាយខ្សឹមៗម្នាក់ឯងរួចក៏មកអង្គុយតែវាក៏ធ្វើឲ្យថេយ៉ុងឮនាងនិយាយដែរ
"ខ្ញុំមិនគិតថានាងល្ងង់បែបនេះ-ឆាប់លើកអាហារមក" ថេយ៉ុងនិយាយប្រហើរចោលមុននឹងឲ្យអ្នកបម្រើដែលនៅជិតនោះលើកអាហារមក។
អាហារជាច្រើនត្រូវបានអ្នកបម្រើយកមករៀបចំលើតុរួចរាល់អស់ហើយតែថារ៉ូសនាងមិនលូកឬញាំអ្វីនោះទេនៅអង្គុយស្ងៀមសម្លឹងទៅអាហារដែលមាននៅលើតុដោយដកដង្ហើមធំព្រោះថាម្ហូបនៅលើសុទ្ធតែមានសណ្ដែកខៀរដែលនាងមិនចេះញាំ។
"នៅអង្គុយសម្លក់ដល់ណាទៀតឬក៏ចង់ឲ្យខ្ញុំបញ្ចុក"
"អត់ទេតែថា-"
"ថាស្អី?មិចក៏មិនព្រមនិយាយ" គេសែនទើសចិត្តខ្លាំងណាស់មានអីក៏មិនព្រមនិយាយឲ្យលឿនៗទៅនៅតែតែនៅហ្នឹងហើយ
"គឺខ្ញុំមិនចេះញាំសណ្ដែលខៀវនេះទេ" រ៉ូសឆ្លើយទាំងខ្លាចៗចិត្តគេព្រោះថាមកនៅផ្ទះគេហើយនៅរើសច្រើនទៀត
"ចឹងមិនក៏មិនព្រមប្រាប់តាំងពីដំបូង- អ៊ុំស៊ូគិៈចាប់ពីស្អែកនេះទៅហាមធ្វើម្ហូបដែលមានសណ្ដែកខៀវនេះទៀត" ប្រយោគដំបូងគេបន្ទោសរ៉ូសរួចក៏ងាកមកនិយាយជាមួយអ៊ុំស៊ូគិៈវិញ
"មិនបាច់ទេៗខ្ញុំអាចញាំបាន"
"បើមិនចេះហើយនៅខំប្រឹងធ្វើស្អីទៀត-នេះរើសតែសាច់ញាំទៅបានហើយសណ្ដែកនេះមិនបាច់ញាំទេ" មិនមែននិយាយតែមាត់ទេថេយ៉ុងនៅចាប់សាច់ដាក់ក្នុងចាននាងទៀតដែលធ្វើឲ្យអ្នករួមតុជាមួយមានអារម្មណ៍ថាខ្លួនដូចជាឆ្អឹងទទឹងកគេយ៉ាងមិចទេ។
"រ៉ូសពេលខ្ញុំមិននៅហាមទៅណាផ្ដេសផ្ដាឮទេបើចង់ទៅណាត្រូតេប្រាប់ខ្ញុំជាមុនសិនយល់ទេ"បន្ទាប់ពីអាហារពេលព្រឹកត្រូវបានបញ្ចប់ថេយ៉ុងក៏បានចេញទៅធ្វើការតែថ្ងៃនេះគេមិនបានយករ៉ូសទៅជាមួយទេតែក៏មិនភ្លេចផ្ដាំផ្ញើនាងឲ្យនៅតែផ្ទះដែរ
"ផ្ដាំនោះផ្ដាំខ្លាចតែគេរត់ចោល" ថាឈិៈពេលនេះទើសចៅហ្វាយខ្លួនឯងទៀតហើយតាំងពីមានរ៉ូសមកចៅហ្វាយគេនេះចេះនិយាយច្រើនបែកអូរហូរស្ទឹងហ្នឹងហើយ
"បើឯងបិទមាត់ទៅវាយ៉ាងមិចហាសថាឈិៈ-រ៉ូសនាងក៏ចឹងដែរហាមទៅណា"
"ចា៎ស!ខ្ញុំដឹងហើយ" ឮរ៉ូសយល់ព្រមចឹងហើយគេក៏ដើរចេញទៅ។skip!
ផាំង!"ពួកអាអត់ប្រយោជន៍អស់ឯងនេះគ្រាន់តែមនុស្សស្រីតូចមួយក៏ឯងចាប់នាងមិនបានហើយនៅបណ្ដោយឲ្យទៅនៅជាមួយអាថេយ៉ុងបានទៀត" សម្លេងគោះតុដែលចេញពីបន្ទប់ធ្វើការរបស់បុរសវ័យកណ្ដាលម្នាក់មុននឹងគេងើបឡើងមកស្ដីឲ្យកូនចៅ២នាក់ដែរកំពុងឈរឱនមុខចុះនៅខាងមុខតុធ្វើការរបស់គេ
"ខ្ញុំសុំទោសតែថា-"
"តែថាស្អីមកពីពួកឯងវាអត់ប្រយោជន៍គ្មានបានការឆាប់ទៅរកវិធីយ៉ាងណាចាប់នាងមកឲ្យបានមក" បុរសម្នាក់នោះមិនស្ដាប់ការបកស្រាយរបស់កូនចៅសិនទេថាមកពីហេតុអីនោះហើយនៅដេញឲ្យចាប់រ៉ូសមកទៀតទាំងដែរដឹងថារ៉ូសនៅជាមួយថេយ៉ុងវាមិនងាយដូចការគិតរបស់គេទេ។
"រ៉ូសយើងនឹងយកនាងមកជារបស់យើងឲ្យបានហើយឯងថេយ៉ុងមានឱកាសពេលណាយើងមិនទុកឯងទេ" គេនិយាយព្រមទាំងក្ដោបរូបថតដែរកូនចៅគេយកមកឲ្យដែលជារូបថតដែលរ៉ូសនិងថេយ៉ុងនៅសណ្ឋាគារកាលពីថ្ងៃមុន។
រសៀលបន្តិចថេយ៉ុងនៅមិនទាន់ត្រឡប់មកផ្ទះវិញទេតែថារ៉ូសនាងចង់ទៅផ្ទះនាងបន្តិចដើម្បីទៅយករបស់ប្រើប្រាស់បន្ថែមនិងចង់ទៅមើលថាប៉ាម៉ាក់នាងយ៉ាងមិចហើយមាននៅលេងល្បែងទៀតដែរទេមានអ្នកណាធ្វើអីឲ្យញាំដែរទេចិត្តជាកូនតែងតែបារម្មណ៍បែបនេះហើយទោះបីជាឪពុកនាងឲ្យមកនៅជាមួយថេយ៉ុងបែបនេះក៏ដោយ។
"ពេលណាទៅទើបគេមក-តែថាគ្រាន់តែទៅតែមួយភ្លេតវាមិនអីទេតែថាបើគេដឹងគិតយ៉ាងមិចទៅ-មិនអីទេទៅតែបន្តិចសោះ" រ៉ូសសម្រេចចិត្តត្រូវហើយនាងក៏ងើបឡើងដើម្បីទៅរកជំនួយបើនាងចង់ទៅក្រៅម្នាក់ឯនោះអ្នកយាមមុខផ្ទះប្រាកដជាមិនឲ្យទៅទេ
"យូរី!យូរី" រ៉ូសពេលដែលឃើញយូរីនៅក្នុងផ្ទះបាយនាងក៏ហៅយូរីតិចៗពីមាត់ទ្វាទៅយូរីឃើញរ៉ូសចឹងនាងក៏ទុកកាងារចោលរួចដើរមករកនាង
"រ៉ូសមានអីមែនទេ"
"យូរីខ្ញុំចង់ចេញទៅក្រៅឯងជួយខ្ញុំបន្តិចបានទេ"
"តែថាអ្នកប្រុសមិនឲ្យឯងទៅក្រៅទេ"
"ចឹងហើយទើបខ្ញុំឲ្យឯងជួយ"
"បើអ្នកប្រុសដឹងស្លាប់ទាំងអស់គ្នាហើយណា"
"កុំបារម្មណ៍អីខ្ញុំនឹងមកវិញមុនពេលគេមកវិញ"
"ហឺយឯងនេះ!ចឹងខ្ញុំគួរធ្វើយ៉ាងមិច"
"ឯងប្រាប់អ្នកយាមទៅថាលោកថេយ៉ុងអនុញ្ញាតិហើយបើឯងប្រាប់គេនឹងជឿឯង"
"តែថា-"
"ណាជួយយើងម្ដងទៅ"ដោយឃើញថាយូរីនាងដូចស្ទាក់ស្ទើរទើបរ៉ូសនាងធ្វើទឹកមុខគួរឲ្យអាណិតដាក់យូរីទើបនាងងក់ក្បាសព្រមជួយទៅ។
"អរគុណហើយណាយូរីខ្ញុំមិនភ្លេចគុណឯងទេ"បន្ទាប់ពីបានចេញមកដល់ក្រៅផ្ទះហើយរ៉ូសក៏មិនភ្លេចងាកមកនិយាយជាយូរីដែរ
"បានហើយប្រញ៉ាប់ទៅៗកុំឲ្យអ្នកប្រុសមកទាន់" យូរីរឿងជួយចេះតែចង់ជួយហើយតែថាបើថេយ៉ុងមកដល់ផ្ទះមុនរ៉ូសនោះប្រាកដជាស៊យមហាសែនស៊យហើយ។
"ម៉ាក់!ម៉ាក់" រ៉ូសបានជិះតាក់ស៊ីមកដល់ផ្ទះហើយនាងក៏ចូលទៅក្នុងតែថាផ្ទះនាងស្ងាត់ណាស់ដូចគ្មានមនុស្សនៅចឹង
"អេ-ទ្វាមិនចាក់សោរទេគាត់នៅផ្ទះមិចក៏មិនចេញមក" ដោយមិនឃើញអ្នកណាមកទើបនាងយកដៃទៅប៉ះទ្វាតែថាទ្វាមិនបានជាប់សោរទេទើបនាងចូលទៅ
"ម៉ាក់-ម៉ាក់!ម៉ាក់"ពេលចូលមកដល់ឃើញថាផ្ទះរញេរញៃរាយបាយពេញហ្នឹងទើបនាងស្ងាត់បន្តិចសិនមុននឹងស្រែកហៅម៉ាក់នាងខ្លាំងៗទាំងការព្រួយបារម្មណ៍។ក្នុងបន្ទប់ប្រជុំនៅក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យរបស់ថេយ៉ុងឯនេះវិញថាឈិៈកំពុងតែនិយាយរៀបរាប់ពីកាងារទីផ្សារទៅឲ្យម្ចាស់ភាគហ៊ុនស្ដាប់រហូតម្នាក់ៗស្ដាប់ឡើងភ្លឹកអស់ហើយតែថាថេយ៉ុងវិញមិនបានស្ដាប់អីនោះទេមិនដឹងថាឈិៈនិយាយដល់ណាហើយទេគិតតែពីអង្គុយគិតពីរឿងផ្សេងទៅវិញរហូតដល់ការប្រជុំត្រូវបានបញ្ចប់ហើយអ្នកគ្រប់គ្នាក៏ចេញទៅអស់ដូចគ្នា
តុកៗ"ចៅហ្វាយរឿងដែលចៅហ្វាយឲ្យស៊ើបនោះបានដឹងហើយលោកហ្វូជិៈពិតជាដឹងមែនថាអ្នកនាងរ៉ូសនៅជាមួយចៅហ្វាយ" ពេលមនុស្សចេញទៅអស់កូនចៅរបស់ថេយ៉ុងម្នាក់ក៏ចូលមកប្រាប់រឿងរ៉ាវដែលគេចង់ដឹងរួចទើបថេយ៉ុងងក់ក្បាលបន្តិចមុននឹងកូនចៅម្នាក់នោះចេញទៅវិញ
"ចៅហ្វាយគិតធ្វើយ៉ាងណាបន្តទៀត" ថាឈិៈនៅជិតនោះក៏សួរទៅថេយ៉ុង
"បណ្ដោយតាមនឹងសិនទៅគេមិនហ៊ានធ្វើស្អីទេ"
"ចុះបើវាហ៊ាននោះ"
"ឥឡូវនេះរ៉ូសនៅផ្ទះពួកវាគ្មានថ្ងៃអាចធ្វើអ្វីនាងបានទេ" មែនរ៉ូសនាងនៅផ្ទះក៏ពិតមែនតែគេមិនទាន់ទុកចិត្តបានទាំងស្រុងទេបើពួកវាចង់ធ្វើសកម្មភាពនោះរ៉ូសអាចនឹងមានគ្រោះថ្នាក់ក៏ថាបានទោះកូនចៅគេច្រើនតែបើពួកវាលើកទព័មកវាស្មានមិនត្រូវដែរចឹងទើបគេចង់យករ៉ូសមកតាមគេរហូតព្រោះងាយក្នុងការការពារនាង។
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romansa"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស