ព្រឹកថ្មីរ៉ូសនាងងើបពីព្រលឹមដូចរាល់ដងដោយសារតែខែនេះដល់រដូវព្រិលធ្លាក់អាកាសធាតុត្រជាក់ពេកទើបម៉ាក់របស់នាងមិនឲ្យនាងទៅលក់ជាមួយណាមួយកូននាងជិតគ្រប់ខែចឹងគឺត្រូវប្រយត្ន័ឲ្យបានច្រើន
"លោកយាយលោកតាពិសារទឹកតែសិនទៅ" បន្ទាប់ពីប៉ាម៉ាក់នាងទៅធ្វើការអស់ហើយរ៉ូសនាងនៅផ្ទះទំនេរមិនដឹងធ្វើអីមានតែធ្វើការងារផ្ទះនិងមើលថែយាយតារបស់នាង
រីងៗៗ>ទូរសព្ទលើតុផ្ទះរបស់រ៉ូសក៏រោទិ៍ឡើងទើបនាងដើរទៅលើក
<សួរស្ដី->
(រ៉ូសមែនទេពេលនេះថេយ៉ុងនៅបន្ទប់សង្រ្គោះបន្ទាន់)
រ៉ូសលើកទូរសព្ទមិនទាន់និយាយចប់ផងអ្នកម្ខាងទៀតក៏និយាយកាត់
<លោក-លោកបោកអីទៀតហើយខ្ញុំមិនជឿទេថេយ៉ុងទើបនៅជាមួយខ្ញុំកាលពីល្ងាចមិញ> ទោះបីមាត់នាងនិយាយថាមិនជឿតែនាងនិយាយតបទៅវីញទាំងសម្លេងញ័រ
<ខ្ញុំមិនបានកុហកទេខ្ញុំគឺណាមជូនកាលពីយប់មិញថេយ៉ុងគ្រោះថ្នាក់ចរាចរណ៍ត្រូវរបួសធ្ងន់ធ្ងរថាឈិៈក៏ដូចគ្នាគ្រាន់តែថេយ៉ុងត្រូវធ្ងន់ជាងពេលនេះពួកគេនៅមន្ទីពេទ្យតូក្យូអាការៈពាក់កណ្ដាលស្លាប់ពាក់កណ្ដាលរស់>ណាមជូនក៏និយាយរៀបរាប់ប្រាប់ទៅរ៉ូស
ក្ដុក>ទូរសព្ទបានធ្លាក់ពីដៃរបស់រ៉ូសមុននឹងទឹកភ្នែលហូរចុះមកដោយគ្មានសម្លេង
"រ៉ូសកើតអ្វីមែនទេចៅ" យាយរបស់រ៉ូសក៏ចូលមកសួរ
"ហ្ហឹកៗលោកយាយថេ-ថេយ៉ុងជួបគ្រោះថ្នាក់ចរាចរណ៍" រ៉ូសនិយាយប្រាប់ទៅយាយរបស់នាងទាំងទឹកភ្នែកស្រក់មកមិនដាច់ពីគ្នា
"ព្រះ!ចុះធ្ងន់ធ្ងរដែរទេចៅ"
"ចៅមិនដឹងទេហ្ហឹកៗចៅចង់ទៅមើលគេ"
"ចៅចុះចាំយាយប្រាប់ម៉ាក់ឯងឲ្យហើយប្រយត្ន័ផងណាឯងកំពុងតែមានពោះពង់ផង"
"ចា៎" ថាហើយនាងក៏ប្រញ៉ាប់ទៅរៀបចំរបស់ចាំបាច់មុននឹងនាងចេញដំណើរទៅរកថេយ៉ុង។រ៉ូសចេញដំណើរពីផ្ទះនាងមកតាំងពីព្រឹកល្មមតែមកដល់តូក្យូគឺថ្ងៃត្រង់ល្មម
"លោកណាមជូនឯណាថេយ៉ុង" ពេលមកដល់ពេទ្យភ្លាមរ៉ូសក៏ប្រញ៉ាប់សួរទៅណាមជូនដែលកំពុងតែអង្គុយចាំនៅមុខបន្ទប់សង្គ្រោះបន្ទាន់
"នៅខាងក្នុងមិញនេះអាការៈគេរើឡើងទើបពេទ្យមកពិនិត្យម្ដងទៀត" ណាមជូននិយាយទាំងឱនមុខចុះ
"ហ្ហឹកៗថេយ៉ុងកុំកើតអីណាបើលោកដឹងខ្លួនខ្ញុំសន្យាថានឹងនៅក្បែរលោកលែងទៅណាទៀតហើយ" រ៉ូសបានឈរនៅមុខបន្ទប់មុននឹងនិយាយ
"រ៉ូសនាងអង្គុយសិនមក" ណាមជូនក៏និយាយពេលឃើញនាងនៅឈរ
"ខ្ញុំបារម្មណ៍ពីថេយ៉ុង"
"អ្នកក៏បារម្មណ៍ពីគេដែរតែនាងមិនមែនខ្លួនមួយទេនៅមានទារកក្នុងផ្ទៃនាងទៀត-អង្គុយសិនមក" ណាមនិយាយដល់ថ្នាក់នេះហើយរ៉ូសក៏មកអង្គុយនៅជិតណាមជូនទាំងអារម្មណ៍មិនស្ងប់
ក្រាក>"អ្នកគ្រូពេទ្យថេយ៉ុងយ៉ាងមិចហើយ" គ្រាន់តែទ្វាបើបង្ហាញឲ្យឃើញគ្រូពេទ្យស្រីម្នាក់ចេញមករ៉ូសក៏ស្ទុះទៅចាប់ដៃគាត់ភ្លាម
"អ្នកនាងជាសាច់ញាតិអ្នកជំងឺមែនទេ"
"ចា៎!ចា៎" រ៉ូសឆ្លើយញ៉ាប់មាត់ភ្លាម
"អឹម-ពួកយើងខំជួយអស់ពីលទ្ធភាពដោយសារតែរាងកាយអ្នកជំងឺខ្សោយពេកទើបយើងមិនអាចជួយបានពេលនេះនៅសល់តែដង្ហើមចុងក្រោយ-"
"ហ្ហឹកៗហេតុអីអ្នកគ្រូពេទ្យហ្ហឹកៗហេតុអីមិនជួយគេផងទៅ" រ៉ូសចាប់ផ្ដើមទ្រហរយំធ្វើឲ្យអ្នកគ្រូពេទ្យម្នាក់នោះនិយាយអីលែងចេញ
"អឺខ្ញុំថាពេលវេលានេះអ្នកនាងចូលទៅនិយាយជាមួយអ្នកជំងឺសិនទៅបើអភិនីហាមានមែនគេអាចនឹងដឹងខ្លួនវិញព្រោះមានអ្នកដែលធ្លាប់ធ្វើវាបាន" អ្នកគ្រូពេទ្យព្យាយាមនិយាយទៅកាន់រ៉ូសដែលធ្វើឲ្យនាងងក់ក្បលហើយជូតទឹកភ្នែកចេញ
"បានបើដូចអ្នកគ្រូពេទ្យនិយាយមែនខ្ញុំនឹងព្យាយាម" និយាយហើយរ៉ូសក៏បានដើរចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាប់តែក៏ត្រូវយកដៃខ្ទប់មាត់ទឹកភ្នែកក៏ហូរមកម្ដងទៀតពេលដែលឃើញថេយ៉ុងកំពុងគេងលើគ្រែពេទ្យក្បាលមានបង់រុំហើយបំពាក់អុកស៊ីសែននឹងមាត់មានខ្សែរស៊ឺរ៉ូមរណេងរណោងពេញនឹងហើយនៅមានឧបករណ៍វាស់ចង្វាក់បេះដូងដែលលោតទឺតៗនៅឡើយនាងក៏ដើរចូលទៅជិតថេយ៉ុងយឺតៗមុននឹងដាក់ខ្លួនអង្គុយនៅកៅអ៊ីដែលនៅក្បែរថេយ៉ុងព្រមទាំងទាញដៃរបស់ថេយ៉ុងយកមកកាន់
"ហ្ហឹកៗថេយ៉ុងបងដឹងខ្លួនវិញមកអូនសុំទោសណាថេយ៉ុងដែលធ្វើឲ្យបងទៅជាបែបនេះហ្ហឹក-"
ទឺត!!!!!!!ឧបករណ៍វាស់ចង្វាក់បេះដូងក៏បានបន្លឺឡើងបង្អូសសម្លេងបញ្ចាក់ថាបេះដូងគេលែងដើរហើយ
"ហ្ហឹកៗ-ថេ-ថេយ៉ុងបងហ្ហឹកៗមិនអាចទៅចោលអូននឹងកូនបានទេហ្ហឹកៗ" រ៉ូសចាប់ផ្ដើមយំខ្លាំងៗពេលបេះដូងថេយ៉ុងលែងដើរ
"បងមិនអាចទៅបានទេថេយ៉ុងហ្ហឹកៗមនុស្សចង្រៃដឹងខ្លួនមកវិញភ្លាមហ្ហឹកៗ" រ៉ូសទ្រហរយំឱបដៃថេយ៉ុងបើថេយ៉ុងកើតអីឲ្យនាងនិងកូនរស់យ៉ាងមិច/
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Lãng mạn"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស