41+42

1.1K 25 0
                                    

      ប្រាំពីរខែកន្លងផុតទៅបន្ទាប់ពីថេយ៉ុងបានចងចាំរឿងគ្រប់យ៉ាងមកវិញក៏ជិតដល់កំណត់ដែលរ៉ូសសម្រាលកូនល្មមហើយនាងក៏សម្រាលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់បន្ទាប់ពីរ៉ូសរឹងដៃរឹងជើងថេយ៉ុងក៏សុំរ៉ូសរៀបការតែម្ដងរហូតមកដល់ពេលនេះកូនពួកគេបានអាយុជិតប្រាំមួយខែហើយដែរ។
ប៊ាំង!ប្រាវ!!>"ថេយ៉ុងប្រាប់ភ្លាមមកបងឯងមានស្រីមែនទេហា៎ស" រ៉ូសបានដេញបាញ់ថេយ៉ុងតាំងពីក្នុងបន្ទប់រហូតដល់ជាន់ខាងក្រោមហើយក៏រត់ទៅពួកនៅក្រោយខ្នងណាមជូនដែលកំពុងតែអង្គុយឱបកូនរបស់គេព្រមទាំងសើចចំអកមកកាន់ថេយ៉ុងឯក្មេងក្នុងដៃណាមជូនពេលបាននៅក្នុងរង្វង់ដៃធំរបស់ណាមជូនឡើងស្ងាត់គ្មានយំអីបន្តិចទេបែរជាសើចយ៉ាងសប្បាយពេលដែលឃើញម៉ែឪឈ្លោះគ្នា
"រ៉ូសហា៎!ស្ដាប់បងសិនបងគ្មានស្រីអីទេ" ថេយ៉ុងអឺតកមកនិយាយជាមួយរ៉ូសតាមចន្លោះណាមជូន
"គ្មានស្រីចុះស្អីនេះ-" រ៉ូសនិយាយហើយក៏គប់ស្រោមអនាម័យដែលនាងឃើញក្នុងហោប៉ៅរបស់ថេយ៉ុងមិញ
"បងមិនដឹងទេវាមិនមែនជារបស់បងទេ" ថេយ៉ុងគ្រវីដៃបដិសេធ
"បើមិនមែនរបស់បងវានៅក្នុងហោប៉ៅបងយ៉ាងមិច-កុំប្រាប់ណាថារបស់លោកថាឈិៈអូនមិនជឿឡើយ" រ៉ូស
"នោះ-ច្បាស់ជាបងជីនពិតប្រាកដណាស់" ពេលដែលឃើញជីនចុះមកពីលើទាំងញញឹមញញែមថេយ៉ុងក៏ចង្អុលទៅជីនភ្លាម
"មកចោទប្រកាន់គេទាំងគ្មានភស្ដុតាងយ៉ាងមិច" ជីននិយាយហើយក៏មកអង្គុយជិតក្មួយធ្វើមិនដឹង
"បិទមាត់បងទៅថេយ៉ុងបងថ្លៃគ្មានថ្ងៃធ្វើចឹងទេកុំចេះតែដើរចោទគេ-ឆាប់មកនេះភ្លាមមក" រ៉ូសនិយាយព្រមទាំងយកដៃដែលកាន់កាំភ្លើងបក់ហៅថេយ៉ុងឲ្យមកជិតខ្លួនឯថេយ៉ុងវិញក៏ងើបដើរឱបដៃពីមុខយ៉ាងសុភាពមករករ៉ូស
"អូយ!" ពេលបានមកជិតដៃរ៉ូហើយនាងក៏មួលស្លឹកត្រជៀកថេយ៉ុងឡើងទៅបន្ទប់
"បងជូនជួយមើលស្រីឆេឲ្យខ្ញុំផងណា"
"តាមសម្រួលចាំបងមើលស្រីឆេឲ្យ" បន្ទាប់ពីមានអ្នកមើលកូនឲ្យហើយរ៉ូសក៏នាំថេយ៉ុងទៅបាត់។
"ស្រីឆេអ៊ុំប្រាប់ឯងបើធំឡើងឯងខូចដូចប៉ាថេអ៊ុំនឹងវាយឯងហើយ" ណាមជូនក៏ឱនមកនិយាយជាមួយស្រីឆេទាំងដែលនាងស្ដាប់មិនយល់ថាគេនិយាយពីអី
"ខិខិ" នាងតូចឯនេះវិញឲ្យតែណាមជូនឱនមុខមកជិតនាងដឹងតែសើចកាច់កចេញអញ្ចាញធ្មេញ
"អ៊ុំប្រាប់ឯងមិចក៏ឯងសើច"
"ខិខិៗ" ក្រោយពីណាមជូននិយាយហើយនាងតូចឆេយ៉ុងនៅតែសើចដដែលរួចនាងក៏ទៅឈ្មួសឈ្មុលទៅនឹងទ្រូងមាំរបស់ណាមជូនព្រមទាំងលូកដៃទៅលេងក្បាលពោះរបស់គេទៀតដែលធ្វើឲ្យណាមជូននិងជីនមើលមុខគ្នាទាំងអស់សំណើច
"ខ្ញុំគិតថាស្រីឆេលង់ស្រលាញ់បងហើយណាមជូន" ជីនក៏និយាយឡើង
"ក្មួយយើងមិនឲ្យស្រលាញ់យើងបានយ៉ាងមិច" ណាមជូននិយាយព្រមទាំងលើកដៃឱបស្រីឆេយ៉ាងណែនឯអ្នកក្នុងរង្វង់ដៃវិញញញឹមឲ្យឡើងខ្ចឹប
"ជីនចុះជីស៊ូវិញយ៉ាងមិចដែរនាងមិនមកជាមួយទេ"
"ខ្ញុំមិនដឹងទេ"
"មិនដឹង?បើស្រលាញ់នាងថែរក្សានាងឲ្យល្អទៅមនុស្សល្អដូចជីស៊ូកម្ររកបានណាស់"
"ខ្ញុំដឹង" ជីននិយាយទាំងឱនមុខចុះ
"មានរឿងអីខ្លះកើតឡើងប៉ុន្មានខែមកនេះជីននិយាយប្រាប់បងបានទេ"
"ខ្ញុំទៅក្រៅហើយ" ឲ្យតែនិយាយពីរឿងនេះជីនតែងតែរត់គេចរហូតមិនព្រមប្រាប់អ្នកណាទេថាមានរឿងអី។
Skip!!

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now