ពេលយប់ក៏បានចូលមកដល់ពេលនេះម៉ោងប្រហែល៧យប់ទៅហើយតែថាថេយ៉ុងនៅមិនទាន់មកផ្ទះទៀតដែលធ្វើឲ្យរ៉ូសនាងត្រូវលួចអឺតមើលចុះឡើងតាមបង្អួចពីបន្ទប់នាងថាឃើញឡានថេយ៉ុងមកឬនៅនាងតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃទោះមិនបាននិយាយជាមួយគេក៏សុំឱ្យឃើញមុខគេបន្តិចក៏បានដែរទើបនាងអាចគេងលក់។
ប៉ាំងៗៗ> រ៉ូសកំពុងតែនៅក្នុងបន្ទប់ខាងលើឯនេះក៏បានឮស្នូលសម្លេងកាំភ្លើងចេញពីខាងក្រៅមកទើបនាងទៅមើលតាមបង្អួចក៏ឃើញមានកូនចៅថេយ៉ុងកំពុងតែបាញ់តតាំងជាមួយមនុស្សមួយក្រុមទៀតដែលនៅខាងក្រៅតែឃើញសភាពការមិនស្រួលរ៉ូសក៏ចុះទៅក្រោមដើម្បីមើលឲ្យច្បាស់
"អ៊ុំៗតើមានរឿងអីកើតឡើង" រ៉ូសពេលចុះមកដល់ក្រោមក៏ឃើញអ្នកគ្រប់គ្នានៅជុំទីនោះល្មមទើបនាងទៅស៊ួអ៊ុំស៊ូគិៈដែលឈរនៅជិតជន្ដើរនោះ
"អ៊ុំក៏មិនដឹងដែរតែថាអ្នកប្រុសថេយ៉ុងនៅមិនទាន់មកនៅឡើយទេ" អ៊ុំស៊ូគៈក៏ភ័យមិនចាញ់នាងប៉ុន្មានដែរហើយការនិយាយរបស់គាត់រៀងញ័រ
"ខ្ញុំថាពួកយើងរកកន្លែងសុវត្ថិភាពពួនសិនទៅកុំឲ្យមានគ្រោះថ្នាក់" រ៉ូសក៏និយាយឡើងជាយោបល់ទៅអ្នកគ្រប់គ្នា
"មែនហើយពួកយើងឆាប់ទៅៗ" អ្នកគ្រប់គ្នានៅទីនោះសុទ្ធតែយល់ស្រមនឹងសម្ដីរបស់រ៉ូសតែថារ៉ូសនាងរកយូរីមិនឃើញទើបនាងឲ្យអ្នកគ្រប់គ្នាទៅមុនហើយនាងទៅរកយូរីព្រោះថាក្នុងស្ថានភាពបែបនេះបើនាងមានគ្រោះថ្នាក់គិតយ៉ាងមិចទៅ។
"យូរីឯងនៅឯណា" រ៉ូសខំដើររកយូរីពេញផ្ទះអស់ហើយតែថានៅរកមិនទាន់ឃើញទៀតមិនដឹងថានាងទៅពួននៅឯណាទេ
"រ៉ូស" យូរីមិនដឹងលេចមុខមកពីណាទេនៅសុខៗក៏មកឈរនៅក្រោយរ៉ូសធ្វើមិនដឹងដោយដៃនាងម្ខាងមានកាន់កាំភ្លើងទៀតតែរ៉ូសនាងមិនបានចាប់អារម្មណ៍នឹងកាំភ្លើងអីទេនាងខ្វល់តែពីយូរីដែលនៅមុខនាងហើយរ៉ូសក៏ដើរមករកយូរីយ៉ាងលឿន
"យូរីឆាប់រកកន្លែងពួនសិនទៅ" និយាយហើយរ៉ូសក៏អូសដៃយូរីទៅតែថាសមីខ្លួនដូចមិនព្រមទៅតាមការហៅរបស់រ៉ូសនោះទេ
"លឿនទៅយូរី" រ៉ូសក៏ងាកមកតឿនយូរីម្ដងទៀតទាំងព្យាយាមទាញដៃនាងទៅ
"រ៉ូសខ្ញុំថាយើងមិនបាច់ទៅទេហឹសៗ" យូរីនិយាយព្រមទាំងលើកកាំភ្លើងមកភ្ជង់រ៉ូសព្រមទាំងសើចចេញមកតិចៗទៀតគួរឲ្យខ្លាច ឯរ៉ូសក៏ព្រលែងដៃចេញពីយូរីហើយក៏ដើរទៅក្រោយយឺតៗទាំងទឹកមុខអស់សង្ឃឹម
"យូ-យូរីមិនក៏ឯងធ្វើចឹង" ហេតុមនុស្សតែម្នាក់ដែលចូលមករាក់ទាក់នាងមុនគេមនុស្សដែលធ្លាប់ជួយនាងអាចធ្វើចឹងដាក់នាងទៅកើតសំណួររយលានកំពុងស្ថិតក្នុងខួរក្បាលនាងហើយពេលនេះ
"យើងធ្វើចឹងព្រោះឯងនឹងហើយរ៉ូស"
"ខ្ញុំធ្វើអីឯងយូរីឯងនិយាយមកមើល" រ៉ូសក៏ស្រែកសួរយូរីវិញនាងក៏ឆ្ងល់ដែរថានាងបានទៅធ្វើអីយូរីបានជាយូរីទៅជាបែបនេះ
"ធ្វើអីមែនទេហឹសតាំងពីឯងចូលមកអ្នកគ្រប់គ្នាចាប់អារម្មណ៍លើឯងទាំងអស់ឯងមកមិនបានប៉ុន្មានផងក៏ត្រូវអ្នកប្រុសថេយ៉ុងឲ្យមកនៅផ្ទះធំអ្នកគ្រប់គ្នាខ្វល់ពីឯងពេលឯងនិយាយថាឯងមិនចូលចិត្តសណ្ដែកអ្នកផ្ទះនេះគេក៏លែងធ្វើឯយើងនៅទីនេះរាប់ឆ្នាំគ្មានអ្នកណាម្នាក់មកខ្វល់នឹងយើងទេ"
"រឿងប៉ុណ្ណឹងមែនទេបានជាឯងចង់សម្លាប់ខ្ញុំបែបនេះ"
"រ៉ូស!"ពេលនោះថេយ៉ុងក៏ចូលមកហើយរ៉ូសក៏បានងាកតាមសម្លេងដែលហៅនាងនោះឯយូរីពេលដែលឃើញថេយ៉ុងមកនាងក៏ចូលទៅចាប់កៀកករ៉ូសហើយកាំភ្លើងដែរមាននោះក៏ភ្ជង់នៅក្បាលរបស់រ៉ូស
"អ្នកប្រុសហាមចូលមកបើចឹងនាងនឹងស្លាប់" យូរីគម្រាមថេយ៉ុងដែរកំពុងឈរនៅមុខនោះមិនឆ្ងាយប៉ុន្មានពីនាង ហើយយូរីក៏ឱនមកខ្សឹបក្បែរត្រជៀករបស់រ៉ូស
"យើងមិនត្រឹមតែចង់សម្លាប់ឯងទេតែយើងក៏ចង់សម្លាប់កូនឯងផងដែរហឹស" យូរីនិយាយតិចៗដែលអាចឮតែពួកគេទាំងពីរទេ រ៉ូសពេលឮបែបនេះហើយមុខនាងក៏ប្រែជាក្រហមពោរពេញដោយកំហឹងអ្នកណាមិនខឹងបើមានគេចង់មកសម្លាប់កូនខ្លួនឯងទៅហើយហើយថេយ៉ុងមើលមកពីចម្ងាយក៏បានឃើញមុខរបស់រ៉ូសដែលកំពុងខឹងនោះដែរតែគេមិនបានដឹងថាមកពីមូលហេតុអ្វីនោះទេដឹងត្រឹមថារ៉ូសពេលនេះគួរឲ្យខ្លាចណាស់គេមិនដែលឃើញនាងបែបនេះពីមុនមកទេ
"យូរីឯងហ៊ានសម្លាប់យើងដែរហ្ហេស-ហឹសមនុស្សកំសាកដូចនាងមានសម្ថភាពដែរទេ" រ៉ូសនាងមិនខ្វល់នឹងកាំភ្លើងដែរនៅជាប់ក្បាលនេះទេសំខាន់នាងត្រូវបញ្ឆេះកំហឹងរបស់យូរីសិន
"មិចក៏ថាយើងគ្រាន់តែសម្លាប់នាង" យូរីនិយាយទាំងដៃដែលកាន់កាំភ្លើងនេះកំពុងញ័រតិចៗព្រោះខឹងនឹងការបញ្ឆេះរបស់រ៉ូសតែថាយូរីនាងមិនហ៊ានបាញ់នោះទេ
"បើនាងហ៊ាននាងធ្វើយូរហើយយូរីមកពីនាងអន់កំសាកល្ងង់នាងគ្មានថ្ងៃបានដូចយើងទេយូរីហឹសៗ" រ៉ូសនៅតែបន្តនិយាយទាំងសើចតិចៗចេញមក
"ទេយើងមិនល្ងង់" យូរីពេលនេះចាប់ផ្ដើមបែក អារម្មណ៍ឯដៃដែលកៀកករបស់រ៉ូសក៏បន្ធូរបន្តិចម្ដងៗហើយរ៉ូសវិញក៏សសៀៗចេញពីរង្វង់ដៃរបស់យូរីហើយក៏ងាកមករកវិញនាងសន្សឹមៗ
"នៅមិនទាន់ទទួលស្គាល់ទៀតថានាងល្ងង់យូរីនាងល្ងង់បំផុតនៅលើលោកនេះ-ផាច់!" រ៉ូសនៅតែបន្តនិយាយដដែលរហូតដល់នាងកញ្ឆក់កាំភ្លើងពីដៃយូរីបានហើយទះយូរីនឹងកាំភ្លើងរហូតដល់នាងដួលទៅលើឥដ្ឋឯថេយ៉ុងវិញឃើញបែបនេះហើយទៅជាបើកភ្នែកធំៗមើលសកម្មភាពរបស់រ៉ូសគេជ្រើសរើសត្រូវហើយអនាគតភរិយារបស់គេត្រូវតែពូកែបែបនេះមិននឹកស្មានថានាងយកយុទ្ធសាស្រ្តនេះមកប្រើសោះ
"ឃើញទេយូរីថាឯងមិនអាចសម្លាប់ពួកយើងបានទេ-ប៉ាំង!!" រ៉ូសនាងនិយាយហើយក៏កេះកៃកាំភ្លើងបាញ់សំដៅទៅរកយូរីតែនាងគ្រាន់តែបាញ់ឆិតខ្លួននាងប៉ុណ្ណោះនាងមិនឃោឃៅដល់ថ្នាក់សម្លាប់មនុស្សទេឯយូរីបានត្រឹមតែយកដៃបិទភ្នែកខ្លាចថារ៉ូសបាញ់នាងពិតមែន
"ផ្លាបៗៗអស្ចារ្យមែនរ៉ូសក្មួយសម្លាញ់" បន្ទាប់ពីរ៉ូសប្រលែងមួយគ្រាប់កាំភ្លើងហើយហ្វូជិៈក៏ចូលមករួមជាមួយនឹងសម្លេងទះដៃ
"ព-ពូ" រ៉ូសគ្រាន់តែឃើញហ្វូជិៈភ្លាមនាងគាំងអស់ពាក្យនឹងវាចារចេញមកទៅហើយព្រោះថានាងខ្លាចគេណាស់កាលនៅពីតូចហ្វូជិៈប៉ុនប៉ងចង់រំលោភនាងទៀតផងតែក៏ត្រូវប៉ានាងមកជួយទាន់ហើយក៏គេចមកនៅកន្លែងផ្សេងនាងខានជួបគេយូរហើយ-រវល់តែភ្លឹកយូរីដែលនៅជិតនោះក៏កញ្ឆក់ទាញកាំភ្លើងពីដៃរបស់រ៉ូស
"រ៉ូស!ប៉ាំង" យូរីក៏បានតម្រង់កាំភ្លើងមករ៉ូសហើយក៏បាញ់នាងត្រូវទ្រូងខាងស្ដាំក្រោមឆ្អឹងដងកាំបិតធ្វើឲ្យនាងត្រូវដួលទៅលើឥដ្ឋដោយស្ថានភាពភ្លាមៗពេកបែបនេះសូម្បីតែថេយ៉ុងក៏ជួយនាងមិនទាន់ដែរ
"រ៉ូស!រ៉ូសកុំកើតអីណា"ថេយ៉ុងក៏រយមករករ៉ូសចាប់លើករ៉ូសមកដាក់លើភ្លៅរបស់ខ្លួនហើយក៏យកដៃទះមុខនាងតិចកុំឲ្យនាងបិទភ្នែក
"រ៉ូសក្រែងនាងថាយើងមិនអាចសម្លាប់នាងបានមែនទេ-" យូរីក៏សើចចំអកទៅកាន់រ៉ូសដែលកំពុងនៅក្នុងដៃថេយ៉ុងនោះ
"យូរីនាងថ្លើមធំណាស់ដែលហ៊ានធ្វើបែបនេះ" ថេយ៉ុងក៏និយាយទាំងសម្លក់ទៅកាន់យូរី
"វ៉ោវមើលទៅពួលឯងស្រលាញ់គ្នាសម្បើមដៃណាស់ចឹងក៏ងាប់ទាំងពីរទៅ"
"ឯងទេដែលត្រូវងាប់ពេលនោះកូនចៅនៅខាងក្រៅរបស់ឯងគ្មានអ្នកណារស់ទេ" ណាមជូននិងជុងហ្គុកក៏បានមកឈរនិយាយនៅពីក្រោយខ្នងហ្វូជិៈ
ណាមជូនគេមកយឺតដោយសារតែគេបានទៅរកជុងហ្គុកឲ្យមកជួយព្រោះថាមានតែជុងហ្គុងទេនៅជប៉ុននេះស្រាប់ក្រៅពីនេះពួកគេមិននៅឡើយ។
"ថេយ៉ុងនាំនាងទៅមន្ទីពេទ្យទៅខាងនេះទុកឲ្យបងអ្នកចាត់ការ" ណាមជូនគេក៏មិនភ្លេចប្រាប់ទៅថេយ៉ុងបញ្ជាក់ដែរ
មិនបាននៅគិតច្រើថេយ៉ុងក៏លើបីរ៉ូសសំដៅទៅឡានដែលមានថាឈិៈនៅត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរ
"រ៉ូសនាងកុំកើតអីឲ្យសោះណាខ្ញុំ-ខ្ញុំសុំទោសដែលការពារនាងមិនបាន"ពេលចូលមកដល់ឡានថេយ៉ុងក៏ដាក់ឲ្យរ៉ូសគេងនៅលើភ្លៅរបស់ខ្លួននៅបាំងឡានខាងក្រោយដោយមានថាឈិៈជាអ្នកបើកឡាន
"ថេមុនខ្ញុំស្លាប់ខ្ញុំមានរឿងមួយចង់ប្រាប់លោកខិះៗ" ពេលនេះនាងមានអារម្មណ៍ថាភ្នែកនាងដូចចង់បិទហើយទើបនាងខំប្រឹងនិយាយទាំងត្រដរខ្យល់
"បានហើយកុំនិយាយអីខ្ញុំមិនឲ្យនាងស្លាប់ទេ" ថេយ៉ុងនិយាយទាំងឱបនាងជាប់នឹងទ្រូង
"ឲ្យខ្ញុំនិយាយទៅខ្ញុំខ្លាចអ្ហឹកៗថា-ខ្ញុំមិនបាននិយាយទៀត-ថេខ្ញុំស្រលាញ់លោកហ្ហឹកៗ" នាងចង់និយាយពាក្យនេះទៅគេទោះបីគេមិនទទួលក្ដីស្រលាញ់របស់នាងក៏មិនអីដែរសំខាន់នាងបាននិយាយហើយ
"ទេ-នាងមិនអាចទៅណាបានទេព្រោះនាងមិនទាន់សងលុយខ្ញុំគ្រប់ទេ" ហេតុអីដល់ដំណាក់កាលនេះហើយមិចក៏គេមិននិយាយថាស្រលាញ់នាងចឹងអាមាត់ចង្រៃឯងវាកើតអីនៅមាត់រឹងដល់ណា
"ហឹស-លោកកុំបារម្មណ៍អីខ្ញុំនឹងសងលោក" នាងអស់សំណើចនឹងគេណាស់នេះគេរិះដល់ដំណាក់កាលនេះមែនទេមនុស្សចង្រៃខ្ញុំនឹងឈប់ស្រលាញ់លោកហើយ
"បើដឹងក៏ល្អហើយ-ហាមស្លាប់" ថេយ៉ុងនិយាយទាំងដាច់ចិត្តបំផុតមិនគិតពីអារម្មណ៍អ្នកស្ដាប់នោះទេ។
មិនយូរប៉ុន្មានថេយ៉ុងក៏បានមកដល់មន្ទីពេទ្យហើយក៏មានពេទ្យយកគ្រែមកទទួលនាងយកទៅបន្ទប់សង្រ្គោះបន្ទាន់ជាការស្រេច
"ថេយ៉ុងនាងយ៉ាងហើយ"ណាមជូនដែលដោះស្រាយរឿងនៅផ្ទះរួចក៏ប្រញ៉ាប់មកមន្ទីពេទ្យមើលអនាគតប្អូនថ្លៃគេ
"ពេទ្យមិនទាន់ចេញមកនៅឡើយទេ" ថេយ៉ុងនិយាយទាំងគេកំពុងដើរទៅវិញទៅមកនៅមុខបន្ទប់នោះយ៉ាងអន្ទះសារ
"ចុះនៅផ្ទះយ៉ាងមិចហើយ"
"វារត់រួចហើយមានគេមកជួយ" ណាមជូននិយាយទាំងអស់សង្ឃឹមគេភ្លាត់បន្តិចបិះនឹងសម្លាប់គេបានទៅហើយតែក៏មានអ្នកមកជួយទាន់សំខាន់អ្នកមកជួយនោះជាមនុស្សស្រីទៀត
"ហើយចុះយូរីនាងរួចខ្លួនដែរមែនទេ"
"នាងស្លាប់បាត់ហើយ"
"គួរឲ្យស្ដាយណាស់ខ្ញុំមិនបានសម្លាប់នាងដោយផ្ទាល់"
"បានហើយឈប់គិតទៅ-ឯទៅរកប្ដូរសម្លៀកបំពាក់សិនទៅ" ណាមជូនក៏ឈប់និយាយរឿងនោះតែក៏ក្រលេកឃើញថាខោអាវរបស់ថេយ៉ុងប្រឡាក់សុទ្ធតែឈាមទើបគេដេញឲ្យថេយ៉ុងទៅប្ដូរចេញ
"ទេ!" គេមិនចង់ទៅណាទេគេចង់នៅចាំរហូតដល់រ៉ូសមានសុវត្ថិភាពសិន
"តាមចិត្តឯង" ណាមជូនមិនចង់ប្រកែកជាមួយថេយ៉ុងគ្រាន់រឿងប៉ុណ្ណឹងទេទើបគេមកអង្គុយចាំនៅលើកៅអី តែមួយស្របក់ក្រោយមកគេក៏មានអារម្មណ៍ថាចង់វិលមុខព្រោះថេយ៉ុងដើរទៅដើរមកពេញនឹង
"ថេឯងអង្គុយសិនមកយើងវិលមុខណាស់" ណាមជូនទ្រាំមិនបានទៀតក៏ប្រាប់ទៅថេយ៉ុងដែលកំពុងដើរទៅដើរមកនោះមើលតែធ្វើចឹងពេទ្យឆាប់ចេញមកឬយ៉ាងមិច
"បងមិនយល់ទេចាំមើលដល់វេនបងម្ដងបងនឹងយល់ពីអារម្មណ៍ខ្ញុំពេលនេះហើយ" ថេយ៉ុងនិយាយទាំងងាកមកសម្លក់ណាមជូនបន្តិចគេមិនមានអ្នកស្រលាញ់ចឹងច្បាស់ណាស់ថាគ្មានថ្ងៃយល់ទេ
ក្រាក!"គ្រូពេទ្យរ៉ូសយ៉ាងមិចហើយ" ថេយ៉ុងគ្រាន់តែឃើញចេញមកពេទ្យភ្លាមក៏ស្ទុះទៅជិតនោះ
"អ្នកណាជាស្វាមីអ្នកនាងរ៉ូសដែរទៅ" ពេទ្យមិនទាន់ឆ្លើយនឹងសំណួររបស់ថេយ៉ុងទេតែក៏សួរសំណួរផ្សេងទៅវិញ
"ខ្ញុំ-ខ្ញុំគឺខ្ញុំ" ថេយ៉ុងក៏ប្រញ៉ាប់ឆ្លើយញ៉ាប់មាត់ភ្លាម
"គឺភរិយាលោកមិនអីទេផុតពីគ្រោះថ្នាក់ហើយ"ថេយ៉ុងគ្រាន់ឮសម្ដីពេទ្យនិយាយធ្វើឲ្យគេញញឹមបានមកភ្លាម
"ហើយក៏អបអរសាទរផងលោកមានកូន៣សប្តាហ៍ហើយ" គ្រូពេទ្យនិយាយហើយក៏ញញឹមបន្តិចមុននឹងដើរដេញទៅ
"កូន-កូនរ៉ូសមានកូន"ថេយ៉ុងគ្រាន់ដឹងថាខ្លួនឯងក្លាយខ្លួនទៅជាឪពុកគេស្ទើរតែរលាយខ្លួនទៅហើយគេមិនបានយល់សប្តទេមែនទេ
"បង-បងជូនខ្ញុំមិនបានយល់សប្តទេមែនទេប្រាប់ខ្ញុំបន្តិចមក" ថេយ៉ុងអរពេកក៏ទៅចាប់អង្រួនដៃណាមជូនដើម្បីសួរបញ្ជាក់
"ជិតក្លាយជាឪគេហើយរក្សាមាយាទតិចទៅ" ណាមជូនហួសចិត្តនឹងថេយ៉ុងណាស់មើលឫកពារគេចុះអរនោះអរដែលគេមិនធ្លាប់ឃើញថេយ៉ុងបែបនេះពីមុនមកទេ ហើយថាឈិៈក៏សើចឡើងចង់ហូរទឹកភ្នែកទៅហើយពេលឃើញចៅហ្វាយខ្លួនត្រេកអរបែបនេះ
"ខ្ញុំក្លាយទៅជាឪពុកគេហើយ" គេមិនដឹងនិយាយថាមិចឲ្យត្រូវនឹងអារម្មណ៍រំភើបនេះទេគេមិននឹកស្មានថាអារម្មណ៍ក្លាយទៅជាឪពុកគេវាបែបនេះសោះ
"ថេតែឯងកុំភ្លេចថា-"
"បានហើយៗខ្ញុំទៅមើលប្រពន្ធកូនខ្ញុំសិន" ណាមជូននិយាយមិនទាន់ចប់ផងថេយ៉ុងក៏ប្រញ៉ាប់ដើរចូលមើលរ៉ូសបាត់ទៅដែលធ្វើឲ្យទឹកមុខណាមជូនពេលនេះរាងធ្លាក់ចុះបន្តិច
"ថេបងសង្ឃឹមថាឯងមិនភ្លេចរឿងនោះទៅចុះ" ណាមជូននិយាយដោយទឹកមុខស្រងូតស្រងាត់មុននឹងដើរចូលទៅខាងក្នុងមើលរ៉ូសដែរ។
កុំមានរឿងអាក្រក់អីកើតឡើងឲ្យសោះព្រោះថាអ្នកសរសេរនេះខ្ចិលដោះស្រាយណាស់🥺🥺😔
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romance"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស