បន្ទាប់ពីរ៉ូសរៀបចំរបស់រួចក៏មានកូនចៅរបស់ថេយ៉ុងមកទទួលនាងពិតមែនហើយរ៉ូសក៏បានឡើងទៅឡាននោះដោយមានជីស៊ូនៅជូនដំណើរ
"បាយៗ!រ៉ូសមកវិញសូមឲ្យឯងនិងបងថេផ្អែមល្ហែមដូចមុនហិហិ" ពេលរ៉ូសចូលក្នុងឡានជីស៊ូក៏មិនភ្លេចផ្ដាំផ្ញើរមុននឹងលើដៃរាឡើងទាំងសើចសប្បាយខុសពីអ្នកនៅក្នុងឡានវិញមុខឲ្យឡើងខ្មូរ។
បន្តិចក្រោយមករ៉ូសក៏បានធ្វើដំណើរមកដល់ទីតាំងដែរថេយ៉ុងកំពុងតែនៅចាំនាង
"រ៉ូសស្រួលបួលណា"ថេយ៉ុងគ្រាន់តែឃើញរ៉ូសមកភ្លាមគេក៏ទៅទទួលនាងភ្លាមដោយគេកាន់ដៃនាងម្ខាងបណ្ដើរមករកយន្តហោះផ្ទាល់ខ្លួនរបស់គេដែលចតនៅជិតនោះស្រាប់
"មិញក៏លោកយកខ្ញុំទៅជាមួយដែរបែបនេះ"រ៉ូសនាងដើរបណ្ដើរក៏ឈ្លាតសួរគេតែម្ដង
"ខ្ញុំចង់នាំនាងដើរលេង" មុនដំបូងមិនចង់យកនាងទៅទេតែថាកន្លែងដែលគេទៅប្រជុំនោះម្ចាស់ភាគហ៊ុនក៏ប្ដូរពីLAទៅជានៅក្បែរហាវៃវិញចឹងក៏ឈ្លាតពេលនេះយកនាងទៅដើរលេងតែម្ដងទៅកុំឲ្យខាតជើង
"??" រ៉ូសនាងងាកមើលមុខគេចម្ងល់តើគេនាំទៅដើរលេងមែនទេ-គេទំនេរខ្លាំងដល់ថ្នាក់នេះផង។
"ប្រយត្ន័ផង" ពេលមកដល់ជន្ដើរឡើងទៅលើថេយ៉ុងក៏យកដៃម្ចាងរបស់គេទៅឱបចង្កេះរ៉ូសទប់នាងព្រោះកុំឲ្យនាងរអិលជើងចុះមក
"អរគុណ" រ៉ូសនិយាយទៅថេយ៉ុងពេលដែលនាងឡើងមកដល់ខាងលើ-ហើយនាងក៏បានអង្គុយចុះដោយមានថេយ៉ុងនៅក្បែរនាងដែរ។
"ចេញដំណើរបានហើយមែនទេចៅហ្វាយ" ថាឈិៈក៏ដើរមកសួរថេយ៉ុងដែលនៅខាងក្រោយកន្លែងផ្ទាល់ខ្លួនរបស់គេមានតែអ្នកជំនិតគេទេដែលមានសិទ្ធមកក្នុងនេះបាន
"រ៉ូសចេញទៅបានមែនទេ"ថេយ៉ុងមិនទាន់ឆ្លើយនឹងថាឈិៈទេតែងាកមកសួររ៉ូសជាមុនសិនហើយរ៉ូសក៏ងក់ក្បាលទាំងមិនសូវជឿជាក់ព្រោះថាវាជាលើកទីមួយហើយសម្រាប់នាងដែលធ្វើដំណើរតាមយន្តហោះបែបនេះ
"ចេញដំណើរទៅ" ថេយ៉ុងក៏ប្រាប់ទៅថាឈិៈមុននឹងគេងាកមកមើលរ៉ូសវិញ
"រ៉ូសនាងមិនអីទេមែនទេ" ថេយ៉ុងឃើញរ៉ូសដែលកំពុងអង្គុយក្ដោបដៃចូលគ្នាគេក៏សួរព្រមទាំងយកដៃទាំងពីររបស់គេទៅក្ដោបពីលើដៃរបស់នាង
"មិនអីទេ"រ៉ូសក៏ងាកមកមើលមុខថេយ៉ុងព្រមទាំងឆ្លើយទាំងញញឹមតិចៗដាក់គេដែលស្នាមញញឹមតិចៗរបស់នាងធ្វើឲ្យថេយ៉ុងរីកថ្លើមរីកប្រម៉ាត់ប៉ុណ្ណាណីទៅហើយ។
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romance"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស