ភាគ7+8

1.6K 44 0
                                    

       កូនបំណុលម៉ាហ្វៀ(ភាគ៧)
 
      ពេលធ្វើកាងារចប់សព្វគ្រប់អស់ហើយថេយ៉ុងក៏ត្រឡប់មកផ្ទះវិញទៅមើលថាអ្នកនៅផ្ទះមានស្ដាប់បង្គាប់ល្អឬអត់បើថានាងស្ដាប់បញ្ជាបានល្អនោះគេនឹងនាំនាងទៅដើរលេងម្ដង។
ងឺត!!ប្រើពេលមិនយូរប៉ុន្មានថេយ៉ុងក៏បានមកផ្ទះឯយូរីវិញគ្រាន់តែឮសម្លេងឡានថេយ៉ុងព្រលឹងនាងហោះលើវេហាបាត់ទៅហើយព្រោះថារ៉ូសនាងមិនទាន់មកវិញទេបើថេយ៉ុងសួររករ៉ូសនោះយូរីនាងច្បាស់ជាស្លាប់មិនខានឡើយ។
"អ៊ុំស៊ូគិៈឯណារ៉ូស" ពេលដែលថេយ៉ុងចូលមកក្នុងផ្ទះភ្លាមក៏សួររករ៉ូសភ្លាម
"អ៊ុំក៏មិនដឹងមិនឃើញតាំងពីអ្នកប្រុសចេញទៅម្លេះ" អ៊ុំស៊ូគិៈឆ្លើយតាមអ្វីដែលគាត់បានដឹង
"ហើយនាងយូរីមានឃើញរ៉ូសទេ"ថេយ៉ុងក៏សួរទៅយូរីម្ដងព្រោះថាឃើញពួកនាងស្និតគ្នាណាស។
"គឺថា-អឺគឺ"យូរីមិនដឹងឆ្លើយថាមិចទេបើប្រាប់ថារ៉ូសចេញទៅក្រៅនាងអាចនឹងដាច់កក៏ថាបានដែរ
"នៅគឺគឺនៅហ្នឹងហើយឆាប់ប្រាប់អ្នកប្រុសទៅ" អ៊ុំ​ស៊ូ​គិៈឃ្នើសចិត្តពេកក៏តឿនយូរីឲ្យនិយាយ
"គឺថា-រ៉ូសមិននៅទេ" ល្មមតែនាងដាច់ចិត្តនិយាយនៅគឺៗចង់ដប់ដង
"ហាស!រ៉ូសទៅណា"គ្រាន់តែឮរ៉ូសមិននៅនេះបេះដូងគេស្ទើធ្លាយទៅហើយ
"ទៅ-ទៅក្រៅ"យូរីវិញនាងភ័យមិនស្ទើទេដែលថេយ៉ុងមកសម្លុតខ្លួនបែបនេះ
"ទៅកន្លែងណា"
"ខ្ញុំមិនដឹងទេព្រោះមិនបានសួរ"
"ព្រះអើយ!យូរីយើងមកវិញនាងនិងយើងដឹងគ្នាមិនខាន" ថាហើយគេក៏ប្រញ៉ាប់ចេញរករ៉ូសនៅខាងក្រៅដោយមានថាឈិៈដែលកំពុងហេកកាមេរ៉ាសុវត្តិភាពតាមផ្លូវថាឈិៈគេត្រឹមតែពូកែខាងវាយដំប៉ុណ្ណោះទេតែគេក៏មានសមត្ថិភាពខាងបច្ចេកវិទ្យាផងដែរ។
"ឃើញឬនៅថាឈិៈ" ថេយ៉ុងអង្គុយក្នុងឡានមិនស្ងប់ទេងាកៗសួរទៅថាឈិៈរហូត
"បាទជិតឃើញហើយ" ថាឈិៈនិយាយទាំងភ្នែកនៅមើលកុំព្យូទ័រនៅឡើយ
"ជិតឃើញៗឮពាក្យនេះចង់១០០ដងហើយ" ថេយ៉ុងប្រញ៉ាប់គេដឹងហើយតែថាការហេកប្រពន្ធ័របស់រដ្ឋវាមិនងាយស្រួលដូចគេកំពុងបញ្ជានេះទេ។
       ត្រឡប់ទៅមុននេះបន្តិចពេលដែលរ៉ូសចូលទៅក្នុងផ្ទះឃើញមានសភាពរញ៉េរញ៉ៃក្នុងផ្ទះនាងស្មានតែមានចោរចូលផ្ទះតាមពិតអត់នោះទេប៉ាម៉ាក់នាងទើបតែឈ្លោះគ្នាក៏បោករបស់របរក្នុងផ្ទះឯម៉ាក់របស់នាងនៅសង្ងំយំកៀនក្រលៀតជញ្ជាំងចឹងហើយបាននាងហៅម៉ាក់នាងទៅគ្មានអ្នកណាឆ្លើយ។បន្ទាប់មកនាងក៏រៀបចំរបស់ដែលរាយប៉ាយនិងលោងលោមម៉ាក់នាងបន្តិចចឹងហើយបានជានាងមកមិនទាន់ថេយ៉ុងនោះតែទោះយ៉ាងណាក៏នាងមិនអាចទុកម៉ាក់នាងចោលឲ្យនៅបែបនេះបានទេមុននឹងនាងទៅវិញ។
       ងឺត>រ៉ូសបានជិះតាក់ស៊ីត្រឡប់មកដល់ផ្ទះថេយ៉ុងវិញហើយនាងក៏ដើរចូលទៅក្នុងផ្ទះយ៉ាងធម្មតាពេលដែលនាងក្រលេកទៅមិនឃើញឡានរបស់ថេយ៉ុងនោះនាងគិតថាគេមិនទាន់ត្រឡប់មកផ្ទះវិញទើបនាងយកដៃរឹកទ្រូងនិងផ្លុំខ្យល់ចេញពីមាត់ធូរទ្រូងដែលត្រឡប់មកវិញទាន់ពេល
"យូរីឯកើតអីមិនក៏យំចឹង" ពេលដែលររ៉ូសដើរមកដល់មាត់ទ្វាផ្ទះក៏ឃើញថាយូរីនាងអង្គុយយំនៅទីនោះរួចជាស្រេច
"ហ្ហឹកៗរ៉ូសខ្ញុំស្លាប់មិនខានទេអ្ហឹកៗ"យូរីនិយាយទាំងទឹកភ្នែកទឹកសំបោរទើបរ៉ូសដែលមិនដឹងរឿងអីនោះក៏ទៅអង្គុយជិតយូរីព្រមទាំងទាញនាងទៅឱប
"អ្នកប្រុសដឹងហើយហ្ហឹក"
"មិនអីទេកុំយំ-ថា ថាមិចលោកថេយ៉ុងមកវិញហើយ" មុនដំបូងរ៉ូសនាងមិនចាប់អារម្មណ៍ទាល់តែគិតបន្តិចទៅទើបយល់ពីអ្វីដែលយូរីនាងនិយាយហើយរ៉ូសក៏ស្ទុះងើបឈរឡើងទាំងមុខស្លេកងាំង
"គាត់មកមុននេះតែគាត់ទៅតាមរកឯងបាត់ហើយ"
"ចប់ហើយខ្ញុំតើខ្ញុំអាចនឹងស្លាប់ដែរទេ-"
"នាងមិនស្លាប់ទេរ៉ូសកុំភ័យអីព្រោះថានាងមិនទាន់សងលុយខ្ញុំអស់" ពេលនោះថេយ៉ុងដែលទើបមកដល់ក៏និយាយឡើងពីក្រោយខ្នងរ៉ូស
        មុននេះគេបានរកឃើញថានាងបានទៅផ្ទះទើគេទៅរកនាងតែម្ដាយនាងប្រាប់ថានាងមកវិញហើយទើបគេប្រញ៉ាប់មកតាមនាងក្រែងអាចមានបញ្ហាអីនៅតាមផ្លូវ។
"លោក-អួយ!" គ្រាន់តែមកដល់ភ្លាមថេយ៉ុងក៏ស្ទុះមកច្របាច់កំភួនដៃនាងមួយទំហឹងតាមអារម្មណ៍គេខឹងនាងពេលនេះ
"រ៉ូសនាងទុកសំដីយើងជាខ្យល់អាកាសមែនទេបានជាមិនចេះស្ដាប់បែបនេះ-ឬមួយក៏រាល់ថ្ងៃយើងស្លូតពេកបាននាងមិនចេះខ្លាចញញើតអីសោះ"
"អ្ហឹកៗខ្ញុំ-ហ្ហឹកៗ" រ៉ូសនាងភ័យនឹងថេយ៉ុងពេលដែលគេស្រែកសម្លុតឲ្យនាងខ្លាំងបែបនេះព្រោះរាល់ដងគេខឹងយ៉ាងណាក៏មិនមែនបែបនេះដែរទើបនាងស្រែកយំខ្លាំងៗមិនជំពាក់អ្នកណាឡើយ ហើយថេយ៉ុងពេលដែលឃើញរ៉ូសយំខ្លាំងចឹងអារម្មណ៍ខឹងមិញនេះទៅជារសាយទៅម្ដងបន្តិចៗ
"រ៉ូសនាងកើតអីបានជាយំ-ឬមួយនាងឈឺដៃដែលខ្ញុំច្របាច់នាងមិញនេះ" មិញនេះគេស្រែកឲ្យនាងតែពេលនាងយំគេក៏ទៅលួងនាងវិញហើយថែមទាំងចាប់ដៃនាងមើលកន្លែងដែលគេច្រចាច់មិញនេះទៀតផង
"ហ្ហឹកៗមកពីលោកស្រែកដាក់ខ្ញុំ-ខ្ញុំភ័យណាស់អ្ហឹកៗ"បានគេស្រួលចឹងរ៉ូសកាន់តែពេបមាត់យំលើសដើមដែលធ្វើឲ្យថេយ៉ុងទាញនាងទៅឱបដោយស្វ័យប្រវត្តិ
"ខ្ញុំសុំទោសៗលើកក្រោយខ្ញុំមិនស្រែកទៀតទេ" ថេយ៉ុងនិយាយផងអង្អែលក្បាលផងកុំឲ្យនាងយំតែដូចដឹងចឹងកាន់តែលួងកាន់តែយំ។
"ចៅហ្វាយសុំទោស-អ្នកប្រុសសុំទោស" អ្នកគ្រប់គ្នាដែលនៅទីនោះចំហមាត់គ្រប់គ្នាពេលដែលឮថេយ៉ុងនិយាយពាក្យសុំទោសលោកទី១ក្នុងឆាកជីវីតរបស់ពួកគេហើយដែលបានឮពាក្យសុំទោសចេញពីមាត់អ្នកនៅក្នុងត្រកូលយ៉ាម៉ាហ្សាគិៈអ្នកខ្លះកើតមកហើយស្លាប់ទៅវិញក៏មិនបានឮផងសូម្បីតែយូរីដែលមិញនេះនៅយំសោះក៏ងើបមកចំហមាត់ស្ដាប់សឹងមិនជឿនឹងត្រជាក់បើនាងដឹងមុនប្រាកដជាយកទូរសព្ទមកថតសម្លេងទុកឲ្យអ្នកដែលបានឮស្ដាប់ហើយមិនឲ្យឱកាសកម្រនេះកន្លងហួសទៅទេ។
"បានហើយឈប់យំទៅ" ឃើញនាងស្ងាត់បន្តិចថេយ៉ុងក៏ទាញនាងចេញមកព្រមទាំងយកដៃជូតទឹកភ្នែកឲ្យនាងយ៉ាងស្អាត
"ខ្ញុំសុំទោសលើកក្រោយហ្ហឹកខ្ញុំ-"
"បានហើយៗខ្ញុំមិនខឹងទេតោះចូលទៅក្នុងផ្ទះ" ដោយឃើញថារ៉ូសនាងចង់យំទៀតថេយ៉ុងក៏និយាយកាត់នាងកុំឲ្យនាងបានយំទាន់មុននឹងយកដៃឱបចង្កេះនាងបណ្ដើរចូលទៅក្នុងផ្ទះកាត់មុខមនុស្សគ្រប់គ្នាគ្មានខ្មាសអៀនអ្វីសោះ។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now