25+26

998 28 0
                                    

ក្រាក!"ថេយ៉ុងលោកណាជូនហៅបងធ្វើអី" គ្រាន់តែថេយ៉ុងបើទ្វាចូលក្នុងបន្ទប់ភ្លាមធ្វើឲ្យរ៉ូសដែលកំពុងអង្គុយលើពូកស្ទុះទៅរកព្រមទាំងសួរ
"គ្មានអីទេគាត់គ្រាន់តែនិយាយរឿងការងារប៉ុណ្ណោះ" ថេយ៉ុងនិយាយព្រមទាំងយកដៃឱបចង្កេះនាង
"បងមិនបានកុហកទេមែនទេ" រ៉ូសនាងមិនសូវជឿជាក់ប៉ុន្មានទេព្រោះថានាងបានឃើញទឹកមុខរបស់ណាមជូនមើលទៅតានតឹងខ្លាំងណាស់
"ប្រាកដណាស់-តោះទៅញាំបាយទៅល្ងាចហើយ" គេមិនអាចប្រាប់នាងពីការពិតបានទេឥឡូវនេះចាំគេត្រៀមខ្លួនរួចរាល់គេនឹងប្រាប់នាងដោយខ្លួនឯង
"ឲ្យតែប្រាកដបើបងហ៊ានតែលាក់បាំងអូនដូចលើកមុនទៀតដឹងតែត្រូវ" រ៉ូសសម្លឹងមុខថេយ៉ុងដោយការចាប់កំហុស
"បាទ"
"បានហើយឈប់និយាយទៅអូនឃ្លានហើយ" នាងមិនដែលឮគេនិយាយពាក្យថាបាទមកកាន់នាងទេតែពេលមកឮបែបនេះមានអារម្មណ៍ថាអៀនៗយ៉ាងមិចទេ
"បានតោះទៅ" ថាហើយថេយ៉ុងក៏បាននាំរ៉ូសទៅញាំអាហារពេលល្ងាចនៅខាងក្រោម។
-មួយសប្តាហ៍កន្លងទៅទំនាក់ទំនងរបស់ថេយ៉ុងនិងរ៉ូសកាន់តែស្អិតរមួតដូចស្ករនឹងស្រមោចចឹងដែលធ្វើឲ្យអ្នកដែលឃើញកើតក្ដីច្រណែនចេញមកភ្លាម។
"រ៉ូសបងទៅធ្វើការហើយមើលថែរខ្លួនផង" ថេយ៉ុងមុននឹងចេញទៅធ្វើការគេតែងតែនិយាយពាក្យផ្អែមល្ហែមទៅកាន់រ៉ូសជានិច្ចឯរ៉ូសវិញក៏តែងតែមកជូនដំណើរគេរាល់ថ្ងៃនិងមកទទួលគេវិញបន្ទាប់ពីគេមកផ្ទះ
"ចាស៎!ដឹងហើយបងក៏ដូចគ្នា"
"បងទៅហើយ-ជុប" រៀបទៅគេក៏បានឱនមកថើបថ្ងាស់រ៉ូសផងដែរ
"បងថេហា៎ល្មមៗបានហើយបើទៅធ្វើការក៏ទៅឲ្យលឿនៗទៅ" ជីស៊ូដែលនាងនៅជិតនោះដែរឃើញហើយក៏ទ្រាំនឹងពួកគេមិនបាននាងក៏និយាយឡើងមក
"ឯងនេះរឿងប្ដីប្រពន្ធគេកុំចេះ"
"តែខ្ញុំវាទ្រលាន់"
"បានហើយថេក្រែងបងប្រញ៉ាប់មិនចឹងឆាប់ទៅ" រ៉ូសឃើញពួកគេប្រកែកគ្នាកនាងក៏ននិយាយកាត់
"ចឹងបងទៅមែនទែនហើយ" ថេយ៉ុងដូចមិនដាច់ចិត្តនឹងទៅចោលនាងសោះថ្ងៃនេះខ្លាចថាពេលដែលមកវិញមិនបានជួបនាងទៀតចឹង
"ទៅៗៗ"ទាំងរ៉ូសនិងជីស៊ូបាននិយាព្រមគ្នា ឯថេយ៉ុងក៏ងាកទៅសម្លក់ជីស៊ូបន្តិចហើយក៏មកញញឹមដាក់រ៉ូសមុននឹងគេឡើងឡានទៅ។
"ចៅហ្វាយកើតអីមែនទេ" ថាឈិៈដែលឃើញចៅហ្វាយខ្លួនងាកទៅមើលរ៉ូសតាមកញ្វក់ឡានរហូតដល់ផុតភ្នែកបែបនេះគេសួរ
"លោកប៉ាមិនទាន់មកវិញទេមែនទេ" ថេយ៉ុងមិនបានឆ្លើយនឹងថាឈិៈតែបែរជាសួរសំណួរផ្សេងទៅវិញ
"អ្នកនៅខាងនោះប្រាប់ថាម៉ាដាមឈឺទើបលោកកៃតូពន្យាពេល"
"ម៉ាក់ឈឺ?" ឮបែបនេះគេដឹងភ្លាមថាម៉ាក់គេប្រាកដជាព្យាយាមពន្យាពេលកុំឲ្យប៉ាមកជប៉ុនវិញជាមិនខាន
"ឯងប្រាប់អ្នកនៅទីនោះឲ្យផ្ដល់ដំណឹងពេលប៉ាមកវិញ" ថេយ៉ុងបានប្រាប់ទៅថាឈិៈ
"បាទ!ចៅហ្វាយ"
-ភូមិគ្រឹះយ៉ាម៉ាហ្សាគិៈ
"អេ-ឡានអ្នកណាមកអីញ្ចេះ"ជីស៊ូដែលទើបចុះមកពីខាងលើក៏បានក្រលេកឃើញឡានចម្លែកមួយមកឈប់នៅមុខផ្ទះកំពុងនិយាយជាមួយអ្នកយាមទើបនាងចេញទៅក្រៅផ្ទះដើម្បីមើលឲ្យច្បាស់
"វីវរធំហើយនាងមុខសេះមក-មិនបានទេត្រូវតែប្រាប់បងថេ" គ្រាន់តែជីស៊ូឃើញនារីម្នាក់ដែលមកទីនេះជាអ្នកណានាងក៏ប្រញ៉ាប់ទាញទូរសព្ទ័ទៅថេយ៉ុងភ្លាម
<អាឡូបងថេអ្នកនាងសាគូរ៉ាមក>ជីស៊ូនិយាបណ្ដើរដើរចូលទៅក្នុងផ្ទះបណ្ដើរ
(ជីស៊ូឆាប់នាំរ៉ូសទៅខុនដូររបស់បងមុនទៅបន្តិចទៀតបងទៅដល់)
<ចា៎ចា៎> បន្ទាប់ពីដាក់ទូរសព្ទចុះជីស៊ូបានទៅរករ៉ូសដែលនៅក្នុងផ្ទះបាយ
"រ៉ូសៗឆាប់មកនេះបន្តិច-អ៊ុំបើមានអ្នកសួរពីរ៉ូសត្រូវប្រាប់ថានាងជាមិត្តខ្ញុំ" ជីស៊ូក៏បានទាញដៃរ៉ូសចេញមកតែក៏មិនភ្លេចងាកទៅផ្ដាំអ៊ុំស៊ូគិៈដែរ
"មានរឿងអីជីស៊ូ-អ្នកណាមុខសេះ" អ្នកដែលមិនដឹងរឿងអីឯនេះវិញក៏ព្យាយាមចោទសួរ
"អឺគ្មានទេ-ខ្ញុំចង់នាំឯងទៅក្រៅបន្តិច" ជីស៊ូសម្រួលអារម្មណ៍មកវិញកុំឲ្យរ៉ូសចាប់បានថានាងមានអ្វីលាក់បាំង
"តែថា-"
"គ្មានតែអីទេខ្ញុំប្រាប់បងថេរួចហើយ-ឆាប់មក" ជីស៊ូនិហើយក៏ទាញដៃរ៉ូសចេញទៅព្រោះថាឡានរបស់សាគូរ៉ាបានចូលមកដល់បរិវេនផ្ទះហើយ
"ជីស៊ូតែឡាននៅខាងមុខមិចក៏មកតាមក្រោយបែបនេះ" រ៉ូសក៏បង្អាកសកម្មភាពមិនទាន់ដើរមុខទៀតទេ
"ទៅតាមក្រោយល្អជាងគ្មានពេលទៀតទេ" ជីស៊ូឃើញសាគូរ៉ាដើរចេញពីឡានមកហើយនាងក៏ចាប់អូសដៃរ៉ូសទៅតែម្ដង។
"ជីស៊ូ!-សួរស្ដីអ្នកនាងសាគូរ៉ា" សាគូរ៉ាមកដល់ក៏ឃើញជីស៊ូបន្តិចនាងក៏បម្រុងនឹងហៅតែអ៊ុំស៊ូគិៈក៏មកឃាត់នាងទាន់
"អ៊ុំហើយជីស៊ូ-"
"អ្នកនាងជីស៊ូនិងមិត្តភក្តិហើយឮថានាំគ្នាទៅក្រៅ" អ៊ុំស៊ូគិៈគ្រាន់តែឃើញសាគូរ៉ាភ្លាមធ្វើឲ្យគាត់យល់ពីអ្វីដែលជីស៊ូចង់និយាយមុននេះ
"ចា៎!ហើយបងថេនៅឯណា"
"ចៅហ្វាយទៅធ្វើការមិនទាន់មកទេទាន់តែល្ងាច-បើមិនយល់ទាស់ទេអ្នកនាងសាគូរ៉ាទៅវិញសិនក៏បាន"
"មិនអីទេៗខ្ញុំអាចចាំបាន-អ៊ុំទៅធ្វើការចុះ" សាគូរ៉ានាងស្មគ្រចិត្តនៅចាំថេយ៉ុងព្រោះវាមិនមែនលើកទីមួយទេដែលនាងរងចាំគេនោះយូរៗបែបនេះ។

SS1:កូនបំណុលម៉ាហ្វៀ(ចប់)Where stories live. Discover now