អ្វីៗគ្រប់យ៉ាងសុទ្ធតែមានចុងបញ្ចប់គ្រាន់តែការបញ្ចប់ខ្លះក៏ល្អទៅឯខ្លះទៀតក៏មិនល្អទៅគ្មានអ្វីដែលល្អទាំងអស់ទេចំណែកឯជីវីតរបស់រ៉ូសវិញក៏ឈានដល់ដំណាក់ការមួយដែរល្អប្រសើនាងពិតជាមានសំណាងដែលបានរៀបការជាមួយមនុស្សល្អៗដូចថេយ៉ុង។ចំណែករ៉ូសឥឡូវវិញក៏មិនធម្មតាដែរនាងដើរតាមថេយ៉ុងទៅធ្វើការគ្រប់កន្លែងតាមដែលអាចធ្វើបាន។
"រ៉ូសបងប្រាប់ហើយថាកុំមកៗឃើញទេទេក្ដៅខ្លាំងណាស់" ថេយ៉ុងបានបន្ទោសរ៉ូសពេលដែលនាងតាមគេមកកំពង់ផែទាំងដែលអាកាសធាតុកំពុងក្ដៅ
" ចុះបងមិនក្ដៅទេហ្ហេស?" រ៉ូសមិនខ្វល់បែរជាសួរបកទៅគេវិញហើយក៏ដើរទៅឈរនៅក្រោមដើមឈើមួយ
" ហ៊ឺយ! ប្រពន្ធសម្លាញ់ហា៎បងក្ដៅមិនអីទេកុំឲ្យតែអូនក្ដៅទៅបានហើយ " ថេយ៉ុងក៏បានទាញឆត្រ័ពីដៃរបស់អង្គរក្សគេមកកាន់បាំងឲ្យរ៉ូសដោយផ្ទាល់វិញ
" បងមិនក្ដៅអូនក៏មិនក្ដៅ " រ៉ូសនិយាយហើយក៏ទាញឆត្រ័ពីដៃថេយ៉ុងរួចក៏ដើរចេញពីថេយ៉ុងហើយថេយ៉ុងក៏ឲ្យកូនចៅគេពីរបីនាក់ទៅតាមនាងដែរ។
រ៉ូសទោះបីនាងមានកូនមួយក៏ដោយតែសម្រស់នាងមិនបានអន់ថយឡើយយូរទៅកាន់តែស្អាតធ្វើឲ្យថេយ៉ុងមិនអាចយកភ្នែកមើលអ្នកណាបានក្រៅពីនាងបានឡើយព្រោះថាបើថេយ៉ុងហ៊ានរ៉ូសនឹងសម្លាប់គេមិនខានតែគេក៏មានក្ដីសុខដែលបានរួមជីវីតជាមួយរ៉ូស។ព្រឹកថ្ងៃអាទិត្យជាពេលដែលអ្នកដែលមនុស្សលោកគ្រប់គ្នាបានឈប់សម្រាកពីធ្វើការភាគច្រើនឯថេយ៉ុងថ្ងៃនេះក៏បាននៅផ្ទះដូចគ្នាគេចង់ចំណាយពេលនៅជាមួយគ្រួសារឲ្យបានច្រើនទាន់មានឱកាសព្រោះជីវីតជាម៉ាហ្វៀវាមិនទៀងនោះទេថ្ងៃស្អែកមិនដឹងថាមានរឿងអីកើតឡើងទេចឹងគួរធ្វើអ្វីដែលចង់ធ្វើឲ្យហើយចាំទាល់ថ្ងៃនេះថ្ងៃនោះ។
"ថេយ៉ុងហា៎បងជួយរូតរ៉ូបនេះឲ្យអូនតិចមើលមិនដឹងថាកើតអីទេបានជាពិបាករូតយ៉ាងនេះ" រ៉ូសបានដើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ទៅរកថេយ៉ុងទាំងមុនស្អុយប៉ែរ
"មើល៍ឲ្យបងមើលតិច" ថេយ៉ុងក៏ងើបទៅមើលរ៉ូតដែលនៅខាងក្រោយឲ្យរ៉ូស
"រួចហើយវាកៀបសាច់ក្រណាត់ទើបអូនរូតមិនបាន" បន្ទាប់ពីថេយ៉ុងរូតរ៉ូបឲ្យរ៉ូសហើយគេក៏បង្វែរនាងឲ្យមករកគេ
"អរគុណបងហើយបើគ្មានបងទេនឹងមិនមានអ្នកណាជួយរូតរ៉ូបឲ្យអូនទេ" រ៉ូសនិយាយទាំងញញឹមទៅកាន់ថេយ៉ុងរយៈពេលកន្លងមកនេះថេយ៉ុងបំពេញតួនាទីជាប្ដីបានល្អណាស់ជីវីតប្តីប្រពន្ធបើយើងចេះជួយទុក្ខធុរៈគ្នាមិនថារឿងធំឬតូចទេឲ្យតែចេះជួយគ្នាចំណងគូនេះកាន់តែរឹងមាំហើយម្នាក់ៗក៏ឃើញពីតម្លៃគ្នាទៅវិញទៅមកមិនងាយមានអ្នកមកបំបែកបានឡើយ។
" បើគ្មានអូនក៏មិនមានអ្នកណាឲ្យបងរូតរ៉ូបឲ្យដែរ" ថេយ៉ុងនិយាយទាំងបង្ហាញស្នាមញញឹមដ៏ស្រទន់ទៅកាន់រ៉ូស
"អូនស្រលាញ់បងណាស់ថេយ៉ុង" រ៉ូសបានឱបថេយ៉ុង
" បងស្រលាញ់អូនជាង " ថេយ៉ុងក៏ឱបតបទៅរ៉ូសវិញ
"ទេអូនស្រលាញ់បងជាង" រ៉ូសក៏ប្រកែកទាំងដៃឱបថេយ៉ុងនៅឡើយ
"ទេបងទេ"
"អូន"
"គឺបង"
"គឺ-ង៉ាៗៗ"
រវល់តែប្រកែកគ្នាចុះឡើងស្រីតូចឆេយ៉ុងក៏យំទើបធ្វើឲ្យអ្នកទាំងពីររត់ទៅរកនាងភ្លាម
"ថេបងទៅយកខោទឹកនោមថ្មីមក" អ្នកទាំងពីរក៏ចែកភារកិច្ចគ្នាធ្វើមិនប្រចាំថាមួយណាជាការងារអ្នកណាឡើយជីវីតបែបនេះហើយមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ skip !!
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romance"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស