រឺងៗៗ>ទូរសព្ទរបស់ថេយ៉ុងក៏បន្លឺឡើងខណៈពេលដែលកំពុងនៅជាមួយនឹងរ៉ូស
<អាឡូបងជូនមានអ្វីមែនទេ>ថេយ៉ុងក៏លើកទូរសព្ទមកនិយាយទាំងញញឹមទៅកាន់រ៉ូសដែលនៅជិតនោះ
(ប៉ាម៉ាក់មកដល់ផ្ទះហើយពេលនេះពួកគាត់ចង់ជួបឯង)
<.....>ថេយ៉ុងមើលទៅរ៉ូសបន្តិចហើយក៏ចេញទៅរានហាលមុខបន្ទប់
<ហើយសាគូរ៉ាទៅបាត់ឬនៅ>ថេយ៉ុងនិយាយតិចៗ
(នៅទេពេលនេះកំពុងនិយាយជាមួយលោកប៉ា)
<បានបន្តិចទៀតខ្ញុំទៅដល់>ថេយ៉ុងក៌ដាក់ទូរសព្ទចុះហើយបែរបុខមកក៏ឃើញរ៉ូសនៅទៅនោះ
"រ៉ូសគឺបងជូនតេមក"
"ហឹសៗគ្រាន់តែលោកណាមជូនតេមកចាំបាច់ធ្វើមុខភ័យៗធ្វើអីបងនេះយ៉ាប់មែន"រ៉ូសសើចបន្តិចពេលដែលឃើគឫកពារភ័យៗរបស់គេ
"គ្មានទេបងគ្រាន់តែ-"
"គ្រាន់តែអូនចង់សួរបងថាបងទៅផ្ទះឥឡូវនេះមែនទេ-បើបងទៅឲ្យគេយកសម្លៀកបំពាក់មកឲ្យអូនផង" រ៉ូសក៏បាននិយាយកាត់ពាក្យរបស់ថេយ៉ុងមុន
"បានៗចាំបងឲ្យគេយកមកឲ្យ-តែអូនអាចនៅម្នាក់ឯងបានទេ"
"បងមើលតែអូនមិនស្គាល់ទីនេះចឹង"
"បានចឹងបងទៅផ្ទះបន្តិចសិនណាបើមានការអ្វីតេរកបងបានគ្រប់ពេល" ថេយ៉ុងផ្ដាំរ៉ូសហើយគេក៏ប្រញ៉ាប់ចេញទៅយ៉ាងលឿន
"ថេ-ឈប់សិន" ជើងដែលឈានទៅជិតដល់មាត់ទ្វាហើយក៏ត្រូវឈប់ពេលឮសម្លេងរ៉ូសឃាត់
"អូនមានអ្វីទៀតមែនទេ" ថេយ៉ុងក៏ងាកមកវិញជាមួយនឹងស្នាមញញឹម
"បងមិនថាអ្វីទេមែនទេបើអូនចង់ទៅនៅផ្ទះជាមួយប៉ាម៉ាក់នោះព្រោះ-"
"គ្មានបញ្ហាទេអូនទៅនៅជាមួយពួកគាត់សិនក៏បាន"
"អរគុណចឹងបងទៅចុះសុវ-" រ៉ូសនិយាយមិនទាន់ចប់ផងថេយ៉ុងក៏បានចេញទៅបាត់
"ហឹសៗ!បងប្រញ៉ាប់ណាស់មែនទេថេ"រ៉ូសសើចចេញមកទាំងអួលដើមករពេលដែលឃើញឫកពារប្លែកៗរបស់ថេយ៉ុងថ្ងៃនេះSkip!
ដំណើរយ៉ាងស្វាហាប់របស់ថេយ៉ុងដែលកំពុងតែដើរសំដៅទៅក្នុងផ្ទះទាំងចងចិញ្ចើមចូលគ្នាទឹកមុខមិនរាប់ញាតិ
"បងថេ!សួរស្ដីខ្ញុំនឹកបងណាស់" សាគូរ៉ាគ្រាន់តែឃើញថេយ៉ុងភ្លាមក៏រត់ទៅរកព្រមទាំងញញឹមស្រទន់ដាក់គេ
"បងថេខ្ញុំនឹងបងណាស់អ៊ាគ!"ជីស៊ូពេលដែលឃើញសាគូរ៉ានិយាយម្ញេកពេកនាងក៏បន្ទរតាមពីក្រោយនឹងធ្វើឫកពារចង់ក្អួតតែក៏ត្រូវបានភ្នែកពិឃាតរបស់ថេយ៉ុងសម្លឹងមកទើបនាងឡើងទៅបន្ទប់បាត់
"សាគូរ៉ានាងមកតាំងពីពេលណា"
"ខ្ញុំទើបតែមកដល់ព្រឹកមិញហើយក៏មករកបងភ្លាម"
"លំបាកនាងហើយ" ថេយ៉ុងនិយាយហើយក៏ដើរវាងទៅរកប៉ាម៉ាក់របស់គេដែលនៅអង្គុយលើសាឡុង
"ប៉ាម៉ាក់ខ្ញុំចង់ប្រាប់-"
"ថេ!មានរឿងអីចាំនិយាយពេលក្រោយទៅឆាប់នាំប្អូនរកអីញាំទៅ" លោកកៃតូដឹងច្បាស់ណាស់ថាថេយ៉ុងចង់និយាយពីអ្វីទើបគាត់ប្រញ៉ាប់និយាយកាត់
"បងថេខ្ញុំឃ្លានហើយ"
"អ្នកនាងសាគូរ៉ាអាហារៀបចំរួចហើយ" អ៊ុំស៊ូគិៈដែលជាមេផ្ទះក៏និយាយឡើង
"ចា៎ អរគុណណាស់អ៊ុំស្រី-តោះបងថេ"
"នាងទៅញាំចុះសាគូរ៉ាខ្ញុំញាំរួចហើយ"ថេយ៉ុងនិយាយហើយក៏ដើរចេញពីសាគូរ៉ាបាត់ទៅធ្វើឲ្យលោកកៃតូសែនខ្នាញ់នឹងថេយ៉ុងណាស់
"ចា-ចា៎!"សាគូរ៉ាព្យាយាមញញឹមទៅកាន់ថេយ៉ុងវិញ
"សាគូរ៉ាតោះចឹងឆាប់ទៅញាំបាយទៅអ៊ុំក៏ឃ្លានដែរ"លោកៃតូឃើញទឹកមុខរាងអន់ចិត្តរបស់សាគូរ៉ាហើយក៏ចូលទៅនិយាយកុំឲ្យនាងឱនចិត្ត
"តោះអូនទៅញាំ-"
"អត់ទេបងទៅញាំចុះអូនចង់សម្រាក" ម៉ាដាមជីយ៉ុងពេលដែលឃើញលោកកៃតូចឹងគាត់ខឹងភ្លាមៗហើយក៏ដើរចេញទៅបាត់។
Skip!
YOU ARE READING
SS1:កូនបំណុលម៉ាហ្វៀ(ចប់)
Romance"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើយពេលខ្ញុំចង់ឮពាក្យនេះមិចក៏លោកមិននិយាយពេលនេះហួសពេលហើយថេយ៉ុង"រ៉ូស