ភាគ០៤

3.4K 170 0
                                    

ភាគ០៤
      ជុងគុករត់ដេញតាមថេយ៉ុងទម្រាំតែចាប់បាន លោតកញ្ច្រោលផងរើផង ដោយភាពក្នក់ក្នាញ់និងចរឹករឹងរូសបែបគួរឲចង់ចាប់ក្រញិករបស់នាយតូច ជុងគុកវៃគូទមិនដឹងជាប៉ុន្មានរំពាត់ហើយទេ ហើយម្ចាស់ប្រពន្ធពេលបានប្ដីវាយតិចតួចបែបនឹង និយាយពីថាពេបមាត់ស្រែកយំននៀលទធាក់ជើងពេញនិង ធ្វើដូចឈឺខ្លាំងណាស់អ៊ីចឹង ក៏ដឹងស្រាប់ហើយថាជុងគុកនាយមិនដែលចិត្តដាច់ចង់វៃថេយ៉ុងខ្លាំងនោះទេ មានតែថ្នមប៉ុណ្ណោះ តែដោយសារពេលនេះអត់ទ្រាំនិងចរឹករឹងទទឹងរបស់ប្រពន្ធក្បាលខូចរបស់ខ្លួនមិនបាន ទើបលើករំពាត់តូចមួយវៃគូទក្មេងរពឹសតិចៗ មិនចង់ឲជាំសាច់ប្រពន្ធនោះទេ ព្រោះនាយស្រឡាញ់ថេយ៉ុងណាស់។
...
      «ញុំាទៅ កុំឆ្កឹះបាយលេង»ជុងគុកឃើញថាថេយ៉ុងមិនព្រមញុំា គិតតែពីអង្គុយឆ្កឹះបាយហើយបើមុខ
វិញបាច់និយាយ អោយដូចគេយកទៅសម្លាប់ចឹង។
      «....»ថេយ៉ុងមិនមាត់រកជុងគុកព្រោះតែមុននេះនាយវៃគូទគេមិនដឹងជាប៉ុន្មានរំពាត់ហើយទេ គ្រាន់តែញុកបាយចូលមាត់ មិននិយាយអ្វីទាំងអស់ ប៉ុន្តែភ្នែកសម្លក់សម្លឹងជុងគុកឥតព្រឹច។
      ជុងគុកដកដង្ហើមធំមួយហឿកពេលឃើញប្រពន្ធមិន
មាត់រកខ្លួនមួយម៉ាត់ ហើយថែមទាំងសម្លក់នាយដូចសត្រូវនិងគ្នាតាំងពីពេលណាអ៊ីចឹង ខំមិនទៅធ្វើការមួយថ្ងៃដើម្បីមើលថែប្រពន្ធ គ្រាន់តែវៃតិចតួចសោះខឹងដែរ។ ជុងគុកបន្តញុំាអាហារយ៉ាងស្ងៀមស្ងាត់ គិតថាថេយ៉ុងខឹងនិង
នាយតែបន្តិចទេបាត់វិញហើយ អ៊ីចឹងចាំលួងពេលក្រោយក៏មិនហួសពេលដែរណ៎?
       ពួកគេទាំងពីរនាក់ញុំាអាហារយ៉ាងស្ងៀមស្ងាត់ទាំងសងខាងដោយមិនបាននិយាយរកគ្នាមួយម៉ាត់ ចំណែកឯថេយ៉ុងគិតតែពីសម្លក់ជុងគុក ហើយដៃក៏ដួសបាយ
ញុកចូលមាត់ទំពារឡើងពេញៗមាត់។
       បន្ទាប់ពីញុំាអាហារពេលព្រឹករួចហើយ ថេយ៉ុងក៏រត់ឡើងទៅខាងលើមុនដោយទុកឲជុងគុកនៅអង្គុយដកដង្ហើមធំម្នាក់ឯង។ នាយក៏មិនបានឡើងទៅតាមថេយ៉ុងនោះដែរ បែរជាទាញសោរឡានបើកចេញពីភូមិគ្រឹះទៅណាក៏មិនដឹង។
....
       ពេលយប់.
       ថេយ៉ុងដេកចុចទូរស័ព្ទ ធ្វើទឹកមុខដូចគេវាយ20ដំបង ដៃចុចលើអេក្រង់ទូរស័ព្ទតែមិនដឹងជាចុចស្អីខ្លះនោះទេ ចំណែកឯមាត់ជីបអូចៗមិនដឹងជាលួចជេអ្នកណាក៏មិនដឹង រីឯមុខវិញឡើងក្រញ៉ូវគ្មានរីកអីបន្តិច។
        ក្រាកកក!!
        «អូននៅមិនទាន់គេងទៀតឬ?»ទ្វារបើកដោយដៃមាំរបស់ជុងគុក នាយងាករកសំណព្វចិត្តក៏ឃើញនាយ
តូចមិនទាន់គេង ទើបសួរស្របពេលឈានជើងបម្រុងដើរទៅរក នាយតូចក៏រហ័សទម្លាក់ទូរស័ព្ទស្ទុះចុះពីគ្រែយ៉ាងលឿន ថែមទាំងឈរសម្លក់ជុងគុកឲថ្មែ។
        ជុងគុកឃើញថាថេយ៉ុងប្រហែលជានៅខឹងងរង៉ក់និងខ្លួនកាលពីព្រឹកមិញ ទើបខំលើកស្នាមញញឹមដើរទៅ
អោបនាយតូចតែត្រូវអាល្អិតក្រវាសដៃចេញមិនឲប៉ះ។
        «ថេយ៍ ខឹងបងមែនទេហឹម?»ជុងគុកក៏ឈរស្ងៀមដកដង្ហើមមួយហឿក រួចពោលពាក្យសួរដោយ
សម្លេងស្រាលស្រទន់ដាក់គេ។
         «លោកពូទើបមកពីជួបស្រីមែនទេ? បានបាត់តាំងពីព្រឹករហូតដល់យប់ទើបមក»ថេយ៉ុងច្រត់ចង្កេះត្បកសួរជុងគុកវិញ ទាំងភ្នែកសម្លក់សម្លឹងនាយចង់ជ្រុះ។
          «មិនមែនទេ បងទើបមកពីសណ្ឋាគាតើ»
           «ទៅធ្វើអី? នាំស្រីពូទៅមែនហាស៎?»ថេយ៉ុងស្រែកជំទាលញែតៗ ទន្រ្ទាំជើង ខាំមាត់ក្ដាប់ដៃយ៉ាងណែន។
            «មិនមែនអីចឹងទេ បង...»
             «មិនបាច់និយាយ ថ្លង់ពូណាស់»ជុងគុកនិយាយមិនទាន់ទាំងចប់ផង ថេយ៉ុងក៏ងាកមុខទៅសម្លក់ហើយថែមទាំងស្រែកមួយទំហឹងដូចកញ្ចែ រួចដើរតាំងៗឡើងលើពូកឃ្លំភួយជិតឈឹង។ ជុងគុកឃើញបែបនេះក៏ហួសចិត្តនិងចរឹកងរង៉ក់របស់ថេយ៉ុងទើបឡើងលើពូកវាទៅរកថេយ៉ុងរួចចាប់ទាញភួយចេញពីនាយតូច ធ្វើឲថេយ៉ុងស្ទុះងើបឡើងហើយស្រែកដាក់ត្រចៀកនាយមួយអស់សម្លេងស្ទើបែកក្រដាសត្រចៀក។
         «ពូឈប់មករំខានខ្ញុំទៀត....»ថេយ៉ុងស្រែកដាក់ត្រចៀកនាយរួចក៏បង្វែរខ្លួនគេងផ្អៀងបែមុខចេញ ទុកឲអ្នកដែរអង្គុយសម្លឹងផែនខ្នងតូចល្អិតធ្វើមុខរាបស្មើ រួចប្រាសខ្លួនគេងទៅម្ខាងនៅគ្រែ បែមុខចេញ ចិត្តក៏ចង់គេងអោប ថើប បោះអង្អែលរាងកាយតូចស្ដើងមួយនេះដែរ តែមិនអាចបានអោបឬសូម្បីតែប៉ះ ព្រោះម្ចាស់ខ្លួនកំពុងតែង៉ក់និងខ្លួន គួរឲខ្លាច។
           «ជុងគុកសង្ខំគេងមិនលក់ បង្រាស់ពេញពូកព្រោះតែមិនស្រនុកក្នុងខ្លួនដែលមិនបានគេងអោបថើបមនុស្សខ្លួនស្រឡាញ់ ដោយចិត្តអន្ទះសារទើបនាយងើបអង្គុយអើត.កមើលចង់ដឹងថាគេគេងហើយឬនៅ តែមានឯណាថេយ៉ុងបែមុខទៅសម្លក់ជុងគុក ទើបនាយរហ័សប្រាស់ខ្លួនទៅគេងកន្លែងដើមវិញ ដោយយកខ្នើយអោបមកអោបជំនួសកាយប្រពន្ធಥ﹏ಥ។

          ព្រឹកថ្ងៃថ្មី.
          «ហឹម...លោកពូ?»ថេយ៉ុងភ្ញាក់ពីដំណេកភ្លាមបើកភ្នែកមកមិនឃើញជុងគុកក៏ស្ទុះងើបអង្គុយយ៉ាងលឿន ក្រលែកមើលជុំវិញបន្ទប់ហាក់មានសភាពស្ងប់ស្ងាត់មិនឃើញមានមនុស្សនៅ ទើបថេយ៉ុងចុះពីគ្រែបើកទ្វាចេញពីបន្ទប់ទាំងសក់ក្បាលកន្រ្តើង។
       «អ៊ំៗ លោកពូទៅណា?»ថេយ៉ុងចុះទៅក្រោមមិនឃើញមានមនុស្សទើបដើរចូលក្នុងផ្ទះបាយព្រោះឮសម្លេងមាត់ ពេលដើរទៅដល់ក៏ឃើញអ៊ំស្រីចំណាស់
ម្នាក់និងស្រីៗបម្រើពីរនាក់ទៀតនៅចាំជួយហុចនេះហុចនោះឲអ៊ំស្រី ទើបថេយ៉ុងដើរទៅឈរពីក្រោយខ្នងវ័យចំណាស់រួចដង្ហើយហៅដោយសម្លេងតិចៗឮមិនសូវខ្លាំងអាចស្ដាប់បានតែ2នាក់។
       «អូ! អ្នកប្រុសតូច គឺថាអ្នកប្រុសធំគាត់ទៅក្រុមហ៊ុនតាំងពីព្រឹកព្រលឹមមកម្ល៉េះ ហើយគាត់បានប្រាប់ឲអ៊ំរៀបចំអាហារជូនអ្នកប្រុសតូចចាសព្រោះគាត់ប្រញ៉ាប់មិនបាននៅញុំាអាហារពេលព្រឹកជាមួយប្រុសតូចទេ»អ៊ំស្រីវ័យចំណាស់ជាងគេដែលជាមេដោះនៅក្នុងភូមិគ្រឹះនេះបានឮសម្លេងពីក្រោយខ្នងទើបរហ័សងាកទៅមើលក៏ឃើញថាជាថេយ៉ុងទើបគាត់ឆ្លើយតបដោយសម្ដីស្រទន់ភ្ជាប់ជាមួយស្នាមញញឹមទៅកាន់ថេយ៉ុងដែលជាប្រពន្ធវ័យក្មេងរបស់ជុងគុកម្ចាស់ភូមិគ្រឹះមួយនេះ។
..........

       ក្នុងក្រុមហ៊ុន.
       កែវភ្នែករាប់សិបអ្នកកំពុងសម្លឹងមើលមាឌតូចល្អិត ដៃជើងតូចៗ មុខមាត់សរលោងម៉ដ្ឋខៃ ថ្ពាល់ប៉ោងៗខ្ជីខ្ជូតគួរឲខ្នាញ់ នោះគឺថេយ៉ុងប្រពន្ធរបស់ចន ជុងគុកម្ចាស់ក្រុមហ៊ុននេះនឹងឯង។ ថេយ៉ុងងាកទៅមើលមនុស្សដែរអង្គុយសម្លឹងមើលគេសឹងតែគ្រប់គ្នាឥតព្រិចភ្នែក ទើបនាំមាឌតូចល្អិតដើរតាំងៗទៅរកពួកគេ រួចច្រត់ចង្កេះនិយាយញែតៗដាក់អ្នកដែលសម្លឹងគេមុននេះខ្លាចរអាទើបឈប់មើលនាយតូចរួចនាំគ្នាធ្វើការវិញពេលដែលឮសម្ដីរបស់ថេយ៉ុងកំពូលក្បាលខូចរ៉េបប៉ុន្មានឃ្លាឲស្ពឹកមុខមិនស្ទើ។
To be continued...🤍🤍
Ÿa Ÿa

 ប្រពន្ធតូចឡឺកឺ🤍✨Nơi câu chuyện tồn tại. Hãy khám phá bây giờ