ភាគ១៩
«ចាំយើងជួយសម្រេចបំណងរបស់ឯងណា» និយាយចប់សម្ដី បម្រុងនិងយកខ្នើយសង្កត់ផ្ដាច់ជីវិតអ្នកកំពុងគេងមិនដឹងខ្យល់អ្វីទៅហើយ ក៏ត្រូវគាំងស្កប់ដោយសារតែថេយ៉ុងបើកភ្នែកសម្លក់គេឡើង ស ភ្នែកទៅហើយ។
«ចង់ធ្វើអីយើង? មីឆ្កួត»
«ឯង....»
ដាយអុីងនិយាយទាំងញ័រដៃ ខណ:ដែលអ្នកកំពុងគេងលើគ្រែនៅតែសម្លឹងសម្លក់ខ្លួនឥតព្រិច កុំគិតថាគេមិនដឹងឲសោះណា ថាមុននេះនាងចង់ធ្វើស្អីគេនោះ តាមពិតទៅគេទើបតែភ្ញាក់មុននេះដែរទេ បម្រុងថានិងងើបទៅហើយ តែដោយសារឮសម្លេងមានមនុស្សបើកទ្វាចូលមកទើប
ថេយ៉ុងធ្វើជាគេងវិញ ចំណែកឯសម្ដីរបស់នាងមុននេះគេក៏ស្ដាប់ឮខ្ទេចអស់ដែរ។
ក្រាកកក៎!!!!
«នាងចូលមកធ្វើស្អីក្នុងបន្ទប់របស់យើង?» ជុងគុកដើរ
មកជាមួយនិងកន្សែងតូចមួយនិងទឹក ដើម្បីយកមកជូតខ្លួនឲប្រពន្ធ តែពេលបើកទ្វាមកក៏ឃើញដាយអុីងឈរកាន់ខ្នើយ នៅក្នុងបន្ទប់របស់ខ្លួនទើបរហ័សសួរទាំងសម្ដីគ្រៀវក្រាត។
«គឺ...ខ្ញុំ...ខ្ញុំ....»
«យើងសួរថាចូលមកធ្វើស្អី?» ម្ដងនេះជុងគុកគំហកដាក់ស្រែកឡើងប៉ោងសរសៃ ក សួរថាមកធ្វើស្អីហើយនៅមិនព្រមឆ្លើយ ដឹងថានាយមិនចូលចិត្តរងចាំស្ដាប់នរណានិយាយសាំញ៉ាំយូរទេ ។
«អឺ...គឺ..គឺ..ខ...ខ្ញុំ...ចូលមកមើលអ្នកប្រុសព្រោះឃើញគាត់....» ដាយអុីងនិយាយទាំងរដាក់រដុបកំពុងរកនឹកថាត្រូវនិយាយបែបណាទើបសម ទើបបម្រុងនិងប្រាប់នាយថាថេយ៉ុងគេភ្ញាក់ហើយតែក៏ត្រូវនាយនិយាយកាត់មុន។
«ចេញទៅ ហើយហាមចូលមកបន្ទប់យើងផ្ទេសផ្ដាស់ទៀតឲសោះ ប្រយ័ត្នតែអត់ការងារធ្វើអត់ទាំងកន្លែងនៅ
ទៅ» ជុងគុកសម្លុតបែបមិនពេញចិត្តដែលមានគេចូលមកបន្ទប់ផ្ទាល់ខ្លួនដោយមិនមានការអនុញ្ញាតពីនាយបែបនេះ។
«ចា...ចាស»ឮនាយសម្លុតបែបនេះ ទើបស្រីក្រមុំ ទម្លាក់ខ្នើយចុះរួចប្រញ៉ាប់រត់ចេញពីបន្ទប់ទាំងភ័យលាយឡំនិងការខឹងខ្ញាល់ក្នុងពេលតែមួយ។
ជុងគុកតាមសម្លឹងអ្នកដែលរត់ចេញទៅទាំងកើតចិត្តសង្ស័យ តែក៏ត្រូវបោះចោលនៅគំនិតផ្ដេសផ្ដាស់វិញ មុននិងដើរទៅជិតគ្រែដែលមាននាយតូចគេងស្ដូកស្ដឹងនៅលើ
នោះ រួចយកទឹកនិងកន្សែងដាក់លើតុ មុននិងដាក់គូទអង្គុយលើកៅអីជិតគ្រែគេង ទើបបន្លឺសម្លេងយ៉ាងពិរោះទន់ភ្លន់។
«បងមកជូតខ្លួនឲអូនហើយណា ប្រពន្ធសម្លាញ់» ជុងគុកនិយាយដោយស្នាមញញឹមរួចយកកូនកន្សែងច្រលក់ទឹក ពូតចេញវិញ ទើបយកវាមកជូតលើដៃនាយតូចទាំងសង
ខាងដោយការថ្នាក់ថ្នម រួចបន្តជូតពេញមួយតួខ្លួនរួចរាល់អស់ហើយ ទើបបន្តនិយាយជាមួយមនុស្សដែលមិនទាន់ដឹងខ្លួននៅឡើយដោយសម្ដីស្រាលស្រទន់លាយឡំនិងការ
សោកសៅ។
«បងជូតខ្លួនឲអូនរួចហើយ ឆាប់ដឹងខ្លួនមកនិយាយជា
មួយបងវិញណា បងស្រឡាញ់អូន សឺត....» ជុងគុកនិយាយចប់ក៏អោនមុខមកថើបថ្ងាសថេយ៉ុងមួយខ្សឺតវែង ជាស្នាមថើបដែលពោពេញទៅដោយសេចក្ដីស្រឡាញ់ រួចលើកទឹកដែលទើបនិងជូតខ្លួនឲនាយតូចអម្បិញមិញយកដើរ
ចេញពីបន្ទប់បាត់ទៅ។
ដោយឮសម្លេងទ្វាបិទហើយថេយ៉ុងក៏ចាប់ផ្ដើមបើកភ្នែកព្រឹមៗ រេភ្នែកមើលជុំវិញបន្ទប់ចង់ដឹងថាលោកពូប្រាកដជាបានចេញទៅវិញហើយឬនៅ។ បន្ទាប់ពីគ្មានមនុស្សនៅហើយទើបថេយ៉ុងបើកភ្នែកងើបអង្គុយរួចក៏ភ្លាត់
មាត់ស្រែកបន្តិចទើបប្រញ៉ាប់លើកដៃខ្ទប់មាត់វិញព្រោះខ្លាចថាមានអ្នកឮ។
«អូយយ៎~~~» ដោយសារតែងើបមកលឿនពេកទើបភ្លេចគិតថាពោះខ្លួនមានរបួសមិនទាន់ជាសះស្បើយទើបធ្វើឲឈឺរហូតភ្លាត់មាត់ស្រែកចាច បើខំតែលើកដៃខ្ទប់មាត់ខ្លួន
ឯងទាន់ទេ កុំអីនិងច្បាស់ជាមានអ្នកដឹងថាគេដឹងខ្លួនវិញជាមិនខាន។
«នេះលោកពូស្រឡាញ់ខ្ញុំដល់ថ្នាក់ហ្នឹងហ៎?» ថេយ៉ុង
យកចង្អុលដៃដាក់ចូលក្នុងមាត់ខាំតិចៗ គិតក្នុងចិត្តនឹងសម្ដីដែលលោកពូនិយាយដាក់ខ្លួនមុននេះ ថែមទាំងការយកចិត្តទុកដាក់លើខ្លួនទៀត មិនដែលគិតសោះថាលោកពូរបស់គេស្រឡាញ់គេដល់ថ្នាក់នេះ។(ពូទៀត-_- ក្មេងអើយក្មេងប្ដីខ្លួនឯងសោះ ហេតុតែក្មេងមិនយល់មែនណ៎ಠ_ಠ)
...

STAI LEGGENDO
ប្រពន្ធតូចឡឺកឺ🤍✨
Storie d'amoreស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022