ភាគ២០

2.8K 132 2
                                    

                                    ភាគ២០
       ប្រាវ!!!!
       សម្លេងរបស់របរគ្រឿងសម្អាងធ្លាក់លាន់ឮខ្ទរពេញបន្ទប់ដោយសារស្នាដៃរបស់ស្រីក្រមុំ ដាយអុីង ចិត្តក្ដៅនេះឯង មិនដឹងថាជាទៅខឹងអ្នកណាមកពីណានោះទេ បានជា
យករបស់របរក្រវាសក្រវាត់ចេញពីលើតុបែបនេះ(គិតទៅសម្បូរលុយទិញខ្លាំងហើយបានចឹង)។
      «អាក្មេងឆ្កួត!!! ព្រោះតែឯង បើសិនជាឯងងាប់បាត់តាំងពីថ្ងៃនោះមកម្ល៉េះ ប្រហែលជាយើងមិនដេកឈឺក្បាលបែបនេះនោះទេ អាយ៎ៗ~~~» ដាយអុីងនាងស្រែកខ្លាំងៗ
លាន់ឮពេញបន្ទប់មួម៉ៅព្រោះតែតាំងពីថេយ៉ុងគេគេងស្ដូកស្ដឹងមិនទាន់ដឹងខ្លួនមក ជុងគុកក៏មិនដែលបានទៅធ្វើការដោយឲអ្នកផ្សេងជាអ្នកមើលថែគ្រប់គ្រងជំនួសវិញ ហើយការដែលនាងក្ដៅក្រហល់ក្រហាយបោកប្រាស់របស់របរខ្ទេចខ្ទីដូចខ្ទឹមបែបនេះ ក៏ព្រោះតែនាងទៅធ្វើការរាល់ថ្ងៃគ្មានជុងគុកនៅទីនោះ ហើយពេលទៅក៏ត្រូវជិះតាក់ស៊ីទៅទៀត នៅពេលដែលជុងគុកទៅធ្វើការក៏ព្រោះតែនាងបានទៅជាមួយនាយនោះអី ហើយអ្វីដែលកាន់តែពិសេសនោះគឺនាងមិនមែនទៅតែធ្វើការមួយមុខនោះទេ គឺទៅទាក់ទាញចំណាប់អារម្មណ៍ពីជុងគុកនៅទីនោះ នោះអី។ ខំរៀបគម្រោងការមកនៅទីនេះដើម្បីបាននៅក្បែកជុងគុកនិងកាន់តែងាយស្រួលកញ្ឆក់នាយចេញពីថេយ៉ុងឲបានតែគ្រប់
យ៉ាងមិនដូចការគិតទុកទាល់តែសោះ តាំងពីមកភូមិគ្រឹះនេះគឺថានាងសឹងតែមិនបានឃើញមុខជុងគុកសឹងមួយវិនាទីផង ដោយសារតែមួយថ្ងៃៗជុងគុករវល់តែមើលថែថេយ៉ុង
នៅក្នុងបន្ទប់ហ្នឹងហើយ គ្មានទៅបានចេញទៅណា
ឲនាងឃើញមុខនោះទេ។
     «ចាំមើលណាអាក្មេងឆ្កួត យើងនិងដណ្ដើមលោកនា
យកចេញពីឯងឲទាល់តែបាន» ដាយអុីងនិយាយទាំងមួម៉ៅក្ដៅក្រហាយដូចយកភ្លើងមកដុតកម្លោចខ្លួននាងទាំងរស់ ភ្នែកឡើងសរសៃក្រហម មុខនិងត្រចៀកក៏ឡើងក្រហមទុំ ដៃក្ដាប់សឹងបាក់ម្រាម មនុស្សដូចជា ឡាហ្វឺ ដាយអុីង គ្មានថ្ងៃចុះចាញ់ងាយៗនោះទេ ដរាបណានាងនៅតែមានរូបរាងនៅក្នុងភូមិគ្រឹះមួយនេះ នាងនិងកម្ចាត់អ្នកណាដែលទើស
ទាល់ចេញទាំងអស់ មិនលើកលែងសូម្បីនរណាម្នាក់ឲតែ
នាងគិតថាគួរឲទើសទាល់ភ្នែក។
...

 ប្រពន្ធតូចឡឺកឺ🤍✨Where stories live. Discover now