ភាគ២៩

2.3K 118 0
                                    


     ជាន់ខាងក្រោម//
      ថេយ៉ុងរត់ពីជាន់ខាងលើចុះតាមកាំជណ្ដើរមកដល់ជាន់ខាងក្រោមយ៉ាងលឿនស្ទុយ នាយតូចរត់ទៅបើកទ្វាចូលក្នុងឡានមុនចាំជុងគុករួចជាស្រេច ចំណែកឯជុងគុកឲណេះវិញឈរច្រត់ចង្កេះហួសចិត្តនិងប្រពន្ធក្មេង នេះតក់
ក្រហល់ខ្លាំងជាងនាយទៅទៀត អត់គិតញុំាបាយញុំាទឹកអីសិនទេ ឮតែថាឲទៅនិងលឿននោះលឿនដល់ថ្នាក់ភ្លេចបាយភ្លេចទឹក។ ជុងគុកក៏ដើរទៅបើកទ្វាឡានចាប់អូសប្រពន្ធចេញពីក្នុងឡានចូលទៅក្នុងផ្ទះវិញ នាយតូចមិនយល់ក៏ប្រឹងរលាស់ដៃនាយចេញទាំងស្រែកដាក់ខ្លាំងៗ ក្រែងមិញថាឲគេទៅហី? ចុះឥឡូវមកចាប់អូសគេចូលក្នុងវិញចឹង? អត់យល់។
      «អា៎...ពូៗ លែងអូន»
      «ញុំាបាយ!» ជុងគុកនិយាយ2ម៉ាត់ទាំងគ្រឺតខ្នាញ់និងប្រពន្ធយ៉ាងខ្លាំង ថេយ៉ុងស្ងាត់មាត់ហើយនៅស្ងៀមលែងរើជុងគុកក៏អូសដៃប្រពន្ធចូលទៅរកតុអាហារដែលមានអ្នកបម្រើរៀបចំឲរួចជាស្រេច។ ពួកគេទាំងពីញុំាអាហារពេលព្រឹករហូតដល់ឆ្អែតរាងៗខ្លួនរួចក៏នាំគ្នាឡើងឡានដោយជុងគុកជាអ្នកបញ្ជាឡាន បន្តរហូតដល់ក្រុមហ៊ុន។
...
     ងុឺត~~~
    គ្រាន់តែឈប់ឡានភ្លាមថេយ៉ុងក៏រុញទ្វាចុះរត់ចូលក្នុងក្រុមហ៊ុនត្រុយរកតែជុងគុកចុះពីលើឡានមិនទាន់ (ថេយ៉ុងរត់ទៅមុនព្រោះតែគេស្គាល់បន្ទប់ធ្វើការរបស់ជុងគុកនិងស្គាល់គ្រប់ច្រកល្ហកនៅទីនេះទើបបានជាទៅដោយខ្លួនឯងបែបនេះនោះ) ជុងគុកចុះពីលើឡានដើរចូលទៅក្នុងក្រុមហ៊ុនតាមក្រោយប្រពន្ធឌុកឌឿ។
...
    ក្រាកក!!!!
    ជុងគុកបើកទ្វាចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួន ក៏ឃើញថេយ៉ុងអង្គុយនៅលើសាឡង់ចុចទូរស័ព្ទគោះជើងខ្វៃៗ នាយក៏មិនបានមាត់ក៏អ្វី ក៏ដើរទៅអង្គុយនៅតុធ្វើការបើកឯកសារមកពិនិត្យបន្តិចបន្តួចរងចាំពេលលេខាខ្លួនមកដល់។
    មួយសន្ទុះក៏មានសម្លេងអ្នកគោះទ្វា ជុងគុកអាចដឹងថាជាអ្នកណាក៏អនុញ្ញាតឲចូលមកខាងក្នុង។
    «ចូលមក»
    «លោកនាយក គាត់មកដល់ហើយ» ឮនាយអនុញ្ញាតជូអុីក៏បើកទ្វាចូលមករួចប្រាប់នាយថាអ្នកដែលជុងគុកហៅមកជួបថាគេមកដល់ហើយនោះ ជុងគុកក៏ក្រហឹម៎រួចប្រាប់ឲនាងឲនាំគេចូលមក។
    «ហ្ហឹម! នាំគេចូលមក»
    «ចាស» ជូអុីឆ្លើយរួចក៏ចេញទៅបាត់។
    ទឺត ទឺតៗ~~~
    «ហាឡូចៅហ្វាយមានការអ្វីឲខ្ញុំបម្រើមែនទេ?»
    «ឯងឆាប់មកក្រុមហ៊ុននាំប្រពន្ធយើងដើរលេងបន្តិចទៅ យើងរវល់» ជុងគុកខលប្រាប់ឲជំនិតខ្លួនមកយកប្រពន្ធរបស់គេចេញទៅដើរលេងសិន ព្រោះគេជាប់រវល់ ជំនិតរបស់ជុងគុកស្ដាប់ឮហើយក៏ឆ្លើយនិងប្រញ៉ាប់មកក្រុមហ៊ុនតាមបញ្ជារបស់ចៅហ្វាយនាយ។
     «បាទចៅហ្វាយ ខ្ញុំទៅដល់ឥឡូវហើយ»
      ជុងគុកក៏ចុចផ្ដាច់ការខលរួចងាកទៅប្រាប់ឲប្រពន្ធចេញទៅខាងក្រៅនិងប្រាប់ថាកូនចៅរបស់គេនិងនាំដើរ
លេង ថេយ៉ុងឮហើយក៏សប្បាយចិត្តរួចក៏រត់ចេញពីបន្ទប់ចំណែកឯជុងគុកតាមសម្លឹងរឹកពារប្រពន្ធរត់ចេញទៅផុតទាំងសើចតិចៗ ធ្វើរឹកពារគួរឲស្រលាញ់ខ្លាំងណាស់ហឺសៗ!!!។
...

 ប្រពន្ធតូចឡឺកឺ🤍✨Where stories live. Discover now