ភាគ០៥

3K 166 0
                                    

ភាគ០៥
ថេយ៉ុងងាកទៅមើលមនុស្សដែរអង្គុយសម្លឹងមើលគេសឹងតែគ្រប់គ្នាឥតព្រិចភ្នែកទើបនាំមាឌតូចល្អិតរបស់ខ្លួនដើរ
តាំងៗទៅរកពួកគេ រួចច្រត់ចង្កេះនិយាយញែតៗដាក់អ្នកដែលសម្លឹងគេមុននេះខ្លាចរអាទើបឈប់មើលនាយតូចរួចនាំគ្នាធ្វើការវិញពេលដែលឮសម្ដីរបស់ថេយ៉ុងកំពូលក្បាលខូចរ៉េបប៉ុន្មានឃ្លាឲស្ពឹកមុខមិនស្ទើ។
«យឺស! ហ៊ានមើលប្រពន្ធម្ចាស់ក្រុមហ៊ុនផងហ្អែស តិចខ្វះគ្រាប់ភ្នែកយកស្ងោរស៊ុបសុី»ថេយ៉ុងឈរ
សម្លក់បុគ្គលិកគ្រប់គ្នាដោយក្រស៊ែភ្នែកគួរឲខ្លាច។ កូនចៅរបស់ជុងគុកដែលបានជូនថេយ៉ុងមកឃើញស្ថានការមិនសូវស្រួល ទើបរហ័សបបួលថេយ៉ុងទៅរកចៅហ្វាយជាបន្ទាន់ បើសិនជាឲនៅកន្លែងនិងតែបន្តិចទៀតច្បាស់ណាស់បុគ្គលិកប្រាកដជារត់ចោលក្រុមហ៊ុនអស់។
«អ្នកប្រុសតូច ខ្ញុំគិតថាទៅរកចៅហ្វាយវិញល្អជាង»
«ឆឹស!!!»ថេយ៉ុងងាកមុខមកសម្លក់នាយបន្តិចរួច
ក្រវាសមុខចេញសឹងរបូតក្បាល ដើរទៅមុនធ្វើមិនដឹង
ទុកឲនាយឈរអះក្បាលបន្តិចរួចរត់ទៅតាមព្រោះថា
ថេយ៉ុងដើរទៅខុសផ្លូវហើយ។
......

ត្រឡប់ក្រោយវិញ.
ថេយ៉ុងតតួចសុំអ៊ំស្រីមេដោះឲជួយជូនខ្លួនទៅក្រុម
ហ៊ុនរបស់ជុងគុក ព្រោះនៅតែផ្ទះអប្សុកខ្លាំងណាស់ បើសិនមាននាយនៅមិនសូវអប្សុកនោះទេ ណាមួយទៀតគេខ្លាចថាជុងគុកមើលស្រីផ្សេងអ៊ីចឹងហើយគេត្រូវតែទៅតាមឃ្លាំមើលដាច់ខាត។
អ៊ំមេដោះក៏មិនបានប្រកែកឬហាមអីនោះដែរព្រោះខ្លួនត្រឹមជាអ្នកបម្រើនៅទីនេះទោះជារាប់សិបឆ្នាំក៏ដោយ ក៏នៅតែមានឈ្មោះជាអ្នកបម្រើដដែល ទើបគាត់ប្រាប់ឲកូនចៅរបស់ជុងគុកជូនថេយ៉ុងទៅក្រុមហ៊ុន ប៉ុន្តែមុននិងទៅគាត់ក៏បានឲថេយ៉ុងញុំាអាហាររួចសិនដែរ ខ្លាចថាទៅទម្រាំតែមកវិញក៏ថ្ងៃណាស់ដែរ ក្រែងល៎នាយតូច
ឃ្លានវាពិបាកដល់ជុងគុកធ្វើការ ។ ថេយ៉ុងមិនបានប្រកែក ក៏ព្រមញុំាអាហាររួចរាល់ ទើបប្រញ៉ាប់ស្រុះស្រន់ឡើងទៅបន្ទប់ដើម្បីសម្អាតខ្លួនស្លៀកពាក់បានយ៉ាងស្អាត
មុននិងចេញដំណើរទៅរកលោកពូ។
...

ត្រឡប់មកខាងថេយ៉ុងឯណេះវិញខំដើរត្រុកៗតាមកូនចៅរបស់ជុងគុក ធុញក៏ធុញ ខឹងក៏ខឹង ខឹងលោកពូ
ដែលមកក្រុមហ៊ុនមិននាំគេមកទុកឲគេនៅតែក្នុងបន្ទប់ម្នាក់ឯង ខឹងដែលបុគ្គលិកនៅទីនេះមើលគេ។
«ដល់ហើយអ្នកប្រុស»បុរសអាវខ្មៅមាឌធំ ឈរ
បញ្ឆិតនិងថេយ៉ុងរួចអោនគំនាបបន្តិចប្រាប់ទៅនាយតូច។
ថេយ៉ុងមិនមាត់គ្រាន់តែងក់ក្បាលរួចដើរទៅជិតទ្វាលើកជើងតូចៗ ធាក់ទម្លុះទ្វាចូលតែម្ដង មិនបានគោះទ្វាស្អីនោះទេ ចំណែកឯកូនចៅរបស់ជុងគុករកប្រាប់មិនទាន់ បានត្រឹមឈរចំហរមាត់ រួចប្រញ៉ាប់រត់តាមថេយ៉ុងចូលទៅខាងក្នុង។
«យឺស! មកធ្វើការមានស្រីនៅជាមួយផងហ្អែស»
ថេយ៉ុងស្រែកជំទាលមួយអស់សម្លេងធ្វើឲអ្នកទាំងពីរ
ដែលកំពុងតែពិនិត្យឯកសារមិនបានចប់អារម្មណ៍អ្វីនោះត្រូវងាកទៅមើលស្រាប់តែភ្ញាក់ច្រង៉ាងវុីសធ្លាក់ពីកៅអីពេលដែលសុខៗថេយ៉ុងមិនដឹងចូលមកតាំងពីពេលណា។
(ធាក់ទ្វាប៉ុន្នឹងហើយអត់ឬទៀត?-_-)
«ងាប់ទៅៗ...»ភ្លាមៗនោះថេយ៉ុងក៏ស្ទុះទៅចាប់បោចសក់នារីសាច់សស្លៀកពាក់សិចសុីដែលអង្គុយនៅលើតុកាងាររបស់ជុងគុកតែម្ដង បោចគ្មានសន្សំសំចៃដៃស្ទើតែរបូតសក់ជ្រុះមកដី ។ ជុងគុកឃើញបែបនេះក៏ប្រញ៉ាប់ស្ទុះចាប់ទាញថេយ៉ុងចេញ ថេយ៉ុងប្រកាច់ប្រកិនដូចត្រូវចូលខ្ទះខ្លាញ់ បម្រុងស្ទុះទៅបោចសក់នាងម្ដងទៀតតែត្រូវជុងគុកស្ដីឲខ្លាំងៗ។
«លែងអូន អូនទៅសម្លាប់វា»
«ថេយ៍ឈប់ភ្លាមណា អូនដឹងថាអូនកំពុងធ្វើអីទេហាស?»ជុងគុកចាប់ស្មាថេយ៉ុងបង្វែរមករកខ្លួនដោយបោះសម្ដីធ្ងន់ៗ ខាំថ្គាមគ្រឺតគ្រត ធ្វើមុខគួរឲខ្លាច តែគិតថាអាល្អិតនេះខ្លាចឬ? ប្រាប់ទៅចុះមិនសូម្បីតែប៉ុនចុងក្រចក មានតែដាក់ផាំងៗទៅវិញទេ។
«ពូឃាត់អូនធ្វើអី? ពូមិនមើលមីស្រីមុខដូចចានបន្ទន់ហ្នឹងចង់ទាក់ពូទេហ្អែស?»ថេយ៉ុងខាំមាត់ញ៉ែតៗដាក់ជុងគុក ធ្វើឲនាយកាន់តែក្ដៅក្រហាយចំពោះថេយ៉ុងប្រពន្ធក្បាលខូចរបស់ខ្លួន ប៉ុន្តែមិនចង់ជះកំហឹងដាក់គេនោះទេ គឺមិនអាចធ្វើបាបសំណព្វចិត្តឲជាំសាច់នោះឡើយ។
ចំណែកឯ ដាយអុីង ដែលត្រូវជាលេខារបស់ជុងគុក វ័យ23ឆ្នាំ នាងទាំងក្មេងទាំងស្រស់ស្អាត តែខាងក្នុងវាមិនដូចសម្រស់ខាងក្រៅនោះទេ។ ដាយអុីងក្ដាប់ដៃ សម្លក់ផែនខ្នងរបស់ថេយ៉ុង ក្នុងទ្រូងក៏កើនកម្ដៅឡើង ខឹងនិងនាយតូចដែលហ៊ានបោចសក់គេមុននេះ ប៉ុន្តែមិនអាចធ្វើអ្វីបាន ព្រោះមិនអាចបញ្ចេញភាពពិលពុលពីក្នុងខ្លួនឲគេដឹងបានឡើងជាពិសេសនោះគឺជុងគុក ដែលនាងប៉ងប្រាថ្នាយកមកធ្វើជារបស់ខ្លួនតែម្ដង។
«ថេយ៍អូនឆាប់សុំទោសនាងភ្លាមទៅ នាងជាលខាបង
ទេ»
«រឿងអីដែលអូនត្រូវសុំទោសនាង»ថេយ៉ុងឮសម្ដីជុងគុកភ្លាមក៏ក្រវាសមុខចេញ និយាយដូចមនុស្សអាយុស្មើគ្នាថែមទាំងឈរអោបដៃញ៉ាក់ជើងយ៉ាងច្រឡើម។
ដោយហត់និងចរឹករបស់ប្រពន្ធក្បាលខូចនាយ
ត្រឹមដកដង្ហើមធំរួចងាកទៅប្រាប់នាងដែលមានសភាពសក់ក្បាលកន្ត្រើងឲចេញទៅសិន ព្រោះខ្លាចថាបើនៅបន្តិចទៀតក្រែងល៎អាល្អិតប្រពន្ធរបស់គេបោចសក់នាងម្ដងទៀត។
....

ភូមិគ្រឹះចន
ពេលយប់.
តាំងពីមកពីក្រុមហ៊ុនវិញ ថេយ៉ុងមិនបានមាត់រកជុងគុកនោះទេ ទោះនាយចង់លួងលោម និយាយយ៉ាងម៉េចក៏ថេយ៉ុងមិនព្រមស្ដាប់ថែមទាំងលើកដៃខ្ទប់ត្រចៀកមិនចង់ដឹងមិនចង់ឮទៀតផង។ ពេលយប់ឡើងថេយ៉ុងក៏ដេញឲជុងគុក ទៅគេងនៅសាឡុងដោយមិនឲភួយទុកដណ្ដប់អីនោះទេ ឲតែខ្នោយអោបមួយទុកឲនាយអោបតែប៉ុណ្ណោះ(គិតទៅអាណិតប្រុសគុកខ្លោចផ្សិត)។
នៅលើគ្រែធំមានមាឌតូចល្អិតគេងបែរមុខទៅម្ខាងនៃកណ្ដាលពូក ចំណែកឯជុងគុកគេងនៅលើសាឡុងជិតនោះ ដោយសារតែពេលនៅក្រុមហ៊ុននាយហ៊ានស្ដីឲប្រពន្ធសំណព្វចិត្ត ឥឡូវដេកសាឡុងបានសម្រេច(ថាហើយថា
><)។
ជុងគុកនៅមិនស្រណុកក្នុងខ្លួន ចង់ទៅគេងអោប
ថើបប្រពន្ធដូចរាល់ដង តែមិនហ៊ានព្រោះថេយ៉ុងមិនឲទៅជិត អ៊ីចឹងមានតែគេងគងខ្នោយអោបដូចថ្ងៃមុនហើយ ក្នុងចិត្តចង់លួងលោម ចង់សុំទោស ប៉ុន្តែមិនអាចហារមាត់និយាយចេញមកបានព្រោះត្រូវប្រពន្ធក្បាលខូចគម្រាមបើសិនតែហ៊ានហារមាត់និយាយនាយតូចនិងដេញឲដេកក្រៅបន្ទប់ជាមិនខាន បើមិនជឿសាកបាន តែបើសាកហើយហាមល្ហេមល្ហាមឲសោះ។

To be continued......🤍✨
Ÿa Ÿa

 ប្រពន្ធតូចឡឺកឺ🤍✨Where stories live. Discover now