ភាគ២៦

2.7K 131 0
                                    


១អាទិត្យក្រោយមក.
ព្រឹកថ្ងៃថ្មី.
នៅក្នុងបន្ទប់ធំល្វឹងល្វើយ ដែលទំហំនៅក្នុងបន្ទប់គឺធំទូលាយ ខ្នាតធំខ្លាំងដែលអាចដាក់គ្រែធំៗបានដល់ទៅ2ឯ
ណោះ។ នៅលើគ្រែគេង មានមនុស្ស2នាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតមិនរបេះ អាចឲយើងស្មានដឹងថាពួកគេទាំងពីរច្បាស់ជាមានទំនាក់ទំនងលើកពីពាក្យថាគូរស្នេហ៍ធម្មតាៗទៅទៀត ហើយវាក៏ពិតមែន ពួកគេទាំងពីរគឺជាប្ដីប្រពន្ធនិងគ្នា ហើយក៏គ្មាននរណាក្រៅពីគីម ថេយ៉ុង និងចន ជុងគុកនោះដែរ។
«ពូ! ហេតុអ្វីប៉ុន្មានថ្ងៃនេះអូនមិនឃើញពូទៅក្រុម
ហ៊ុនចឹង?» ក្រោយពីភ្ញាក់ឡើងស្ងាត់មាត់និងគេងអោបគ្នាមួយសន្ទុះធំ ថេយ៉ុងក៏បន្លឺសម្លេងសួរទៅកាន់ជុងគុក ដោយងើបមុខចេញពីផែនទ្រូងហាប់ណែនរបស់នាយ និងងើយមុខសួរនាយទាំងធ្វើភ្នែកភ្លឹសៗ ព្រោះតែឆ្ងល់ដោយសារមួយអាទិត្យនេះមិនដែលឃើញនាយទៅក្រុមហ៊ុនធ្វើការនោះទេ ទើបសំណួរក៏ផុសឡើងក្នុងខួរក្បាលរបស់គេឲមានចម្ងល់មិនឈប់។
«ការងារមិនសំខាន់ដូចអូនទេ» ជុងគុកមិនតបតែបែជាអោនថើបមាត់តូចច្រមិចគួរឲខ្នាញ់របស់ថេយ៉ុងមួយខ្សឺតរួចដកបបូរមាត់ចេញវិញទើបឆ្លើយតបដោយសម្ដីផ្អែមដូចទឹកឃ្មុំ។
«ពូចង់មានន័យថាម៉េច? អូនអត់យល់ទេ» ថេយ៉ុងធ្វើភ្នែកភ្លឹសៗបែបឆ្ងល់ ទឹកមុខរបស់នាយតូចធ្វើឲជុងគុកញោចស្នាមញញឹមចុងមាត់ រួចតបទៅវិញទាំងគ្រឺតក្នក់ខ្នាញ់។
«តើបងព្រមទុកអូនឲនៅក្នុងបន្ទប់តែម្នាក់ឯងឬ? បងចង់យកពេលមកមើលថែ ថ្នាក់ថ្នមអូនខ្លះ អ៊ីចឹងហើយការងារទុកមួយឡែកសិន» ជុងគុកនិយាយរួចក៏អោនថើបថ្ងាសថេយ៉ុងមួយខ្សឺតវែងពោពេញទៅដោយសេចក្ដីស្រឡាញ់ស្នេហា ទើបដកមុខចេញវិញនិងបន្ដអោបរឹតកាយតូចយ៉ាងណែនដូចខ្លាចមាននរណាយកនាយតូចទៅបាត់អ៊ីចឹង។
មិនចំឡែកទេដែលថេយ៉ុងមិនឆ្ងល់ឬសួរដេញដោលនាយច្រើនដូចមុន ព្រោះតែក្មេងម្នាក់នេះចាប់ផ្ដើមមានអារម្មណ៍ថា លោកពូរបស់គេតែងតែនិយាយផ្អែមដាក់គេ ជាពិសេសនោះគឺជុងគុកតែងតែអោបថើប មិនថាមាត់ ថ្ពាល់ ថ្ងាស់ ឬក៏កន្លែងផ្សេង សឹងតែនាយបានប៉ះពាល់ ស្រុះស្រូបស្រង់ខ្លិនខ្លួនពីនាយតូចទាំងអស់ ទោះបីថេយ៉ុងគេមានជំងឺប៉ះទង្គិចផ្លូវចិត្ត ប្រែមកជាចរឹកកូនក្មេង មិនសូវដឹងអ្វី តែងតែសួរសំណួរប្លែកៗមកកាន់ជុងគុកច្រើនក៏ពិត តែរហូតមកដល់ពេលនេះ អារម្មណ៍និងចិត្តរបស់ថេយ៉ុងវាចាប់ផ្ដើមច្របូកច្របល់មិនយល់ថាខ្លួនឯងកំពុងគិតអ្វីនោះទេ(មានន័យថាគេមិនយល់ពីខ្លួនឯងនៅពេលនេះ មាត់ហៅលោកពូៗ តែក្នុងចិត្តចាប់ផ្ដើមមានអារម្មណ៍ថាដូចមិនមែនជាពូនិងក្មួយ បែបថាថេយ៉ុងអាចនិងមានសតិមនុស្សធំឡើងវិញក៏ថាបានដែរ)។
...

 ប្រពន្ធតូចឡឺកឺ🤍✨Donde viven las historias. Descúbrelo ahora