នៅក្នុងឃ្លាំងចាស់មួយ មានកាយតូចជាប់ចំណង
នៅលើកៅអីព្រោះមិនទាន់ភ្ញាក់ពីការសន្លប់។
«ពួកឯងយកទឹកជះដាក់មុខវាទៅ» សម្លេងស្រួយស្រេះបន្លឺឡើងយ៉ាងមានអំណាច ពួកមាឌធំម្នាក់ក្នុងចំណោមនោះក៏ងក់ក្បាលបន្តិចមុននិងដើរទៅយកទឹកមួយធុងតាមបញ្ជារបស់ចៅហ្វាយស្រីរបស់គេ។
«ជះទៅ» សម្លេងមានអំណាចក៏ស្រែកបញ្ជាឲកូនចៅជះទឹកដាក់នាយតូច ហើយគេក៏ជះទឹកដាក់ចំកណ្ដាលមុខរបស់ថេយ៉ុងភ្លាមធ្វើឲស្រីកំណាចញញឹមចុងមាត់ពេញចិត្តយ៉ាងខ្លាំង។
«ខិខិ~~~» ថេយ៉ុងឈ្លក់ទឹកសឹងដាច់ខ្យល់ ប្រឹងបើកត្របកភ្នែកតិចៗរហូតមើលឃើញច្បាស់ប៉ុន្តែត្រូវភ្ញាក់ព្រឺតពេលឃើញវត្តមានស្រីបិសាចអង្គុយញញឹមពេបជ្រាយដាក់ខ្លួននៅលើសាឡង់ទល់មកខ្លួន។
«នែ៎មីមុខដូចចានបង្គន់! នាងឯងចាប់យើងមកធ្វើស្អីហា៎ស អួយ~~» គ្រាន់តែដឹងថាជាអ្នកណាភ្លាម ថេយ៉ុងក៏ភ័យខ្លួនស្រែកប្រទិចជេស្រីក្រមុំញ៉ែតៗ ភ្លាមៗផ្ទៃមុខសម៉ដ្ឋរលោងក៏ត្រូវងាកទៅម្ខាងដោយសារកម្លាំងទះរបស់ស្រីក្រមុំមួយទំហឹងស្ទើតែងងឹតមុខទៅហើយ។
«អូៗ!!! នេះយំហើយហ្អែស? គួរឲសង្វេគណាស់» ដាយអុីងលើកដៃចាប់បោចសក់នាយតូចឲបែមុខចំខ្លួន រំ
ពេចនោះនាងក៏លាន់មាត់បែបចំអកឡកឡឺយពេលឃើញ
នាយតូចយំញ័រខ្លួនសស្រាក់។
«ហ្ហឹកៗ...អូយ៎...ពូជួយអូនផង...ហ្ហឹកៗ» ថេយ៉ុងត្រហោយំយ៉ាងខ្លាំងស្រែករកលោកពូឲមកជួយខ្លួនពេលដែលស្រីចិត្តបិសាចចាប់បោចសក់គេកន្ត្រាក់យ៉ាងខ្លាំងសឹងតែរបូតក្បាល។
«ជុជុ...នេះឯងយំខ្លាំងម្ល៉េះយើងមិនទាន់បានធ្វើអីឯណា?» ស្រីក្រមុំជញ្ជក់មាត់ដាក់ មាត់ប្រាប់ថាមិនបានធ្វើអីតែកុំមើលដៃ ចាប់បោចសក់គេសឹងតែរបូតក្បាលចេញពី.កទៅហើយ (នៅថាខ្លួនឯងមិនបានធ្វើស្អីទៀតហា៎ស ឡប់ៗ)។
«ហ្ហឹកៗ~~~» ថេយ៉ុងគិតតែពីពេបមាត់យំ ឈឺក៏ឈឺ ខ្លាចក៏ខ្លាច ចំណែកឯស្រីកំណាចក៏ព្រមប្រលែងដៃចេញឈរអោបដៃញញឹមសមចិត្តសមថ្លើម។
«តោះពួកយើងដល់ពេលលេងហ្គេមហើយគីម ថេយ៉ុង!!!» ស្រីក្រមុំដើរទៅអង្គុយគងទាក់ខ្លានៅលើសាឡុងវិញមុននិងនិយាយដល់ពេលលេងហ្គេមឆ្កួតឡប់ស្អីមិនដឹង
(នេះនាងមានគំនិតចង់ធ្វើស្អីនិង?)។
«ពួកឯងយកកាំបិតមក» ស្រីក្រមុំងាកទៅបញ្ជាកូនចៅឲទៅយកកាំបិតឲគេ ចំណែកឯថេយ៉ុងឯណេះវិញគ្រាន់តែឮថាយកកាំបិតភ្លាមក៏ត្រហោយំដូចគោរ៉ូ រើខ្លួនខ្លាំងៗនៅលើកៅអី ភិតភ័យលើសមួយកម្រិតទៀតពេលដែលឃើញនាងអង្អែលកូនកាំបិតសម្លឹងមើលមកខ្លួនយ៉ាងពិសពុល។
ដាយអុីងដើរចូលមកជិតថេយ៉ុង យកកូនកាំបិតមកអូសថើរៗលើផ្ទៃមុខរបស់ថេយ៉ុងដោយស្នាមញញឹមចុងមាត់។
«ហ្ហឹកៗ....នាងចង់ធ្វើស្អីយើង? ពូហា ពូនៅឯណាជួយអូនផង អូនខ្លាចណាស់ ហ្ហឹកៗ~~~» ថេយ៉ុងយំដង្ហក់ ស្រែករកលោកពូឲមកជួយខ្លួនឲលឿនៗ គេពិតជាខ្លាចស្រីម្នាក់នេះខ្លាំងណាស់។
«ធ្វើស្អីចឹងហ្អែស? គឺបែបនេះ»
«អាយយ៎~~~»
គ្រាំង// ផាំងៗ~~~
ពេលដែលស្រីក្រមុំលើកកាំបិតបម្រុងនិងចាក់ថេយ៉ុងទៅហើយ តែក៏ត្រូវងាកទៅមើលតាមពិភពសម្លេង ភ្លាមៗក៏ត្រូវបើកភ្នែកធំៗពេលដែលមនុស្សដែលឈរនៅចំពោះមុខគឺជាជុងគុក។ កូនចៅរបស់នាងត្រូវកូនចៅរបស់ជុងគុកបាញ់សម្លាប់អស់គ្មានសល់និងលោមព័ទ្ធជិតឈឹង (មានសង្ឃឹមថាអាចរត់រួចឬអត់ហ្ន៎?)។
«ចាប់វា» ជុងគុកស្រែកបញ្ជាដោយសម្លេងមាំ ពួកគេឮហើយក៏រត់ទៅចាប់ស្រីក្រមុំដែលបម្រុងនិងរត់តាមបញ្ជារបស់ចៅហ្វាយនាយ។
«អាយយ~~លែង...លែងយើងភ្លាម»
«យកវាទៅដាក់បន្ទប់ក្រោមដីហើយយាមវាឲជាប់ឮដែរទេ?» សម្លេងរឹងកំព្រឹសស្រែកបញ្ជាឲកូនចៅចាប់ខ្លួននាងយកទៅដាក់ក្នុងបន្ទប់ក្រោមដីដែលជាកន្លែងសម្រាប់ធ្វើទារុណកម្ម ទើបកាយមាំដើរបោះជំហ៊ានញ៉ាប់ៗទៅរកប្រពន្ធខ្លួនដែលសន្លប់បាត់ស្មារតីរីឯខ្លួនជាប់ចំណងចំណែកឯថ្ពាល់មួយចំហៀងរបស់នាយតូចមានស្នាមម្រាមដៃយ៉ាងច្បាស់ធ្វើឲនាយក្ដៅស្លឹកត្រចៀកងំ ចាំមើលតែទៅដល់នាងមិនរួចខ្លួនទេ ហ៊ានធ្វើដាក់ប្រពន្ធគេឲមានស្នាមផងហ្អែស?
«បាទចៅហ្វាយ»
«លែងយើង...ពួកអាឆ្កួត យើងមិនទៅទេលែង»
ពួកគេក៏នាំដាយអុីងចេញទៅបាត់ទោះបីនាងរើប្រកាច់ប្រកិនមិនព្រមទៅយ៉ាងម៉េចក៏ដោយ ចំណែកឯជុងគុកស្រវេស្រវាស្រាយចំណងចេញពីខ្លួនរបស់ប្រពន្ធមុននិងលើបីកាយទន់ល្អូកចេញទៅរកឡាន។

ESTÁS LEYENDO
ប្រពន្ធតូចឡឺកឺ🤍✨
Romanceស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022