ភាគ១៧
«ថេយ៍~~~?» ជុងគុកបើកភ្នែកធំៗស្ទុះមកជិតកាយតូចដែលស្ងាត់មាត់ឈឹង។ នាយស្រែកហៅថែមទាំងចាប់អង្រួនខ្លាំងៗ ទាមទាឲអ្នកដែលដេកស្ងៀម គ្មានកម្រើក បើកភ្នែកមកនិយាយជាមួយគេពេលនេះ កុំស្ងៀមបែបនេះ បេះដូងរបស់គេវាសឹងតែគាំងស្លាប់ភ្លាមៗទៅហើយពេលឃើញ
មនុស្សជាទីស្រឡាញ់ដេកហូរឈាមរហាមស្រស់ៗនិងភ្នែកទាំងគូបែបនេះ វាពិតជាស្លុតចិត្តខ្លាំងណាស់។
«ថេ....ថេយ៍...ឮបងហៅទេថេយ៍?...ហុឹក៎.....» ជុងគុកចាប់អង្រួនអ្នកដែលគេងស្ងៀម ស្រែកសួរទាំងសម្រក់
ទឹកភ្នែក ក៏ដឹងថាថេយ៉ុងមិនអាចបើកភ្នែកមកនិយាយជាមួយខ្លួនបានឡើយ។ ហេតុអ្វី? ក៏ព្រោះតែមើលសភាពពេលនេះទៅចុះ នាយស្លុតចិត្តស្ទើតែគាំងបេះដូងស្លាប់បាត់ទៅហើយ
។
«ចាំបងនាំអូនទៅពេទ្យណា...ហ្ហឹក៎...អូនកុំកើតអីឲ
សោះឮទេ?...ហ្ហឹក៎ៗ...ថេយ៍....» ជុងគុកស្រវ៉ាចាប់លើកបីកាយទន់ល្អូកដើរចេញពីបន្ទប់ ស្រុះស្រូតចុះទៅក្រោមទាំងអារម្មណ៍ព្រួយបារម្មណ៍ប្រពន្ធខ្លាំងបំផុត។ មកដល់ខាង
ក្រោម អ្នកបម្រើ3-4នាក់នាំគ្នារត់មកមើល តក់ស្លុតគ្រប់គ្នាពេលឃើញជុងគុកបីថេយ៉ុងដែលហូរឈាមយ៉ាងច្រើន ញ៉ាប់ជើងដើរទៅរកឡាន អ្នកបម្រើក៏មិនហ៊ានសួរព្រោះមិនសមត្រូវសួរពេលនេះ។
មកដល់ឡានភ្លាមកូនចៅជំនិតរបស់ជុងគុកបើកទ្វាឡានជូនចៅហ្វាយជាស្រេច ជុងគុកបីកាយទន់ល្អូកនៅក្នុងរង្វង់ដៃទាំងញ័រទទ្រើក ចូលទៅក្នុងឡានអង្គុយកៅអីឡានខាងក្រោយដោយដាក់កាយតូចនៅលើភ្លៅខ្លួន ព្រោះថេយ៉ុងរូបរាងតូចស្ដើងថែមទាំងស្រាល អ៊ីចឹងហើយវាមិនជាបន្ទុកសម្រាប់នាយនោះទេ។ ដាក់ថេយ៉ុងឲគេងលើភ្លៅខ្លួន ដៃទាំងគូចាប់អោបក្រសោបប្រៀបដូចជាបំពេរកូនក្មេងអាយុ១ខួបឲគេងអ៊ីចឹង រួចជុងគុកក៏ប្រញ៉ាប់ដាស់តឿនឲជំនិតរបស់ខ្លួនបើកឡានទៅមន្ទីពេទ្យជាបន្ទាន់ ព្រោះមិនអាចបណ្ដោយឲនៅសេងសាញយូរបានទៀតនោះទេ ឈាមក៏ហូរចេញពីមុខរបួសឥតឈប់ ស្រក់ប្រឡាក់លើខោអាវពណ៌ស ថ្មីរបស់គេឡើងជោគជាំ ពេលនេះនាយបានត្រឹមតែយំដង្ហើយហៅអ្នកដែលគេងស្ងៀមទាំងញ័របបូរមាត់ ហើយក៏បញ្ជាឲជំនិតរបស់ខ្លួនបើកឡានឲលឿនជាងមុនគុណនិង2។
...
YOU ARE READING
ប្រពន្ធតូចឡឺកឺ🤍✨
Romanceស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022