ភាគ២១
ជុងគុកមិនមាត់ ស្របពេលឈានជើងតម្រង់មករកមាឌតូចដែលធ្វើរឹកពារភ័យៗ នាយបោះជំហានធ្ងន់ៗព្រមជាមួយនិងទឹកមុខស្មើធេង ចំណែកឯអ្នកដែលឃើញញ័រញ៉ាក់ខ្លួន បុកពោះភឹបៗមិនស្ទើ។
«កូនឆ្កែ ហេតុអីដឹងខ្លួនហើយមិនប្រាប់បងហា៎ស?» មកដល់ភ្លាមនាយចាប់ផ្ដួលកាយតូចឲដេកក្រោមទ្រូងដោយ
មាននាយទ្រាបពីលើ ដៃតូចៗទាំងគូរបស់ថេយ៉ុងត្រូវជុងគុកចាប់សង្កត់ជាប់លែងឲរើទាន់ទៅហើយ។
«លោកពូលែងអូន...» ថេយ៉ុងពេបមាត់និយាយអង្វរទាំងធ្វើមុខចង់យំ តែគិតថានាយទន់ចិត្តអាណិត យល់ព្រមងើបចេញមែន? ចម្លើយគឺអត់ទេ។
«ស្ងៀម» ជុងគុកនិយាយមួយម៉ាត់ទាំងធ្វើមុខកាចៗដាក់ ទើបអ្នកខាងក្រោមទ្រូងស្ងាត់ឈឹង ខ្ជឹបមាត់ លែងរើទៀត
ដោយសារតែខ្លាចនិងទឹកមុខរបស់ជុងគុក។
«ហ្ហឺ...ហ្ហឹក៎ៗ~~~» សម្លឹងមុខគ្នាសុខៗ ក៏ស្រាប់តែក្មេងក្បាលខូចពេបមាត់យំយកតែម្ដង ប៉ុន្តែបើសួរថាមានចេញទឹកភ្នែកឬអត់? គឺអត់ទេ តែមួយដំណក់ក៏គ្មានផង។
«អា៎...បាត់យំៗ កុំយំបែបនិងមុខអាក្រក់មើលណាស់» ដោយឃើញម្ចាស់ប្រពន្ធយំយែកអត់ទឹកភ្នែក ទើបនិយាយលួងលោម ថែមទាំងបង្អាប់លេងតិចៗ រួចទើបងើបខ្លួនចេញពីមាឌតូច មុននិងចាប់លើកកាយតូចល្អិតឲងើបអង្គុយស្រួល
បួល ចំណែកឯអ្នកដែលត្រូវជុងគុកបង្អាប់អម្បិញមិញ ដៀងភ្នែកសម្លក់នាយសឹងតែជ្រុះគ្រាប់ភ្នែកធ្លាក់ដល់ពូកទៅហើយ។
«ធ្វើមាត់ស្រួចៗហ្នឹង កំពុងលួចជេបងមែនទេ?» ជុងគុកថាឡើងពេលឃើញមាត់របស់ប្រពន្ធក្មេង ធ្វើមាត់ស្រួចៗ ជីបអូចៗ មិនដឹងថាលួចជេគេយ៉ាងម៉េចខ្លះទេ។
«.....» ស្ងាត់!។
«មិនឆ្លើយ បានន័យថាកំពុងជេបងមែនហ្ហ៎?» ជុងគុកនៅតែបន្តសួរដេញដោលទាំងដែលអាល្អិតថេយ៉ុងមិនមាត់ ក អ្វីទាំងអស់ នៅតែសម្លឹងសម្លក់ និងធ្វើមាត់ជីបអូចៗ ឲជុងគុកនាយគ្រឺតនិងចរឹករបស់ប្រពន្ធមិនស្ទើនោះទេ។
«នៅមិនព្រមឈប់ទៀត ចាប់ផ្សំដំណេកឥឡូវហើយ» បញ្ចប់សម្ដីនាយធ្វើជាបម្រុងនិងឡើងសង្គ្រប់ប្រពន្ធខិលខូចទៅហើយ តែត្រូវមានសម្លេងស្រែកដូចកញ្ចែ សឹងតែបែកក្រដាសត្រចៀក រញ្ជួយផ្ទះទៅហើយ ទើបជុងគុកលើកដៃខ្ទប់ត្រចៀកទាំងសងខាង បើមិនធ្វើអ៊ីចឹងទេ ប្រាកដណាស់ថាដឹងតែបែកក្រដាសត្រចៀកមិនខានទេ។
«អាយយយ៎~~~~~»
«បានហើយថេយ៍...បងថាលេងទេ» ដោយប្រាប់មិនស្ដាប់ទើបនាយរំកិលខ្លួនខិតទៅគៀកនិងមាឌតូចរួចយកដៃខ្លួនទៅខ្ទប់មាត់ថេយ៉ុងកុំឲស្រែកតទៅទៀត វុីវរតែបណ្ដោយនិងច្បាស់ជាស្រែករហូតដល់ខះបំពង់កមិនខានឡើយ។
«អ្ហឹម.....ងាំ!»
«អូយ~~ថេយ៍...ឈឺណា» ជុងគុកស្រែកភ្លាត់សម្លេងដោយសារនាយតូចត្របាក់ដៃដែលខ្ទប់មាត់របស់គេមិនឲស្រែក រហូតត្រូវដកចេញវិញ រលាស់ដៃខ្លាំងៗសម្លឹងមើលដៃរបស់ខ្លួនដែលមានស្នាមធ្មេញរបស់កំពូលប្រពន្ធ ដូចនាយហៅកូនឆ្កែមិនខុសពិតមែន មើលចុះធ្មេញឡើងមុត ខាំសឹងតែធ្លុះបាតដៃទៅហើយ។
«ឲសាឡះ....ហា៎ៗៗ~~~» ថេយ៉ុងសើចយកតែមែនទែន ដៃលើកទះពូកផាំងៗ ដូចអស់សំណើចខ្លាំងណាស់អ៊ីចឹង។
«ទៅ! ទៅរកមីស្រីមុខដូចចានបង្គន់និងវិញទៅ កុំមកជិតអូន» ថេយ៉ុងឈប់សើចរួចអោបដៃនិយាយទាំងងាកមុខ
ចេញខ្ពើមមើលមុខណាស់ខ្លាចលង់។
«ហួយ...ថេយ៍ អូនដេញបងឲទៅរកនាងធ្វើអី បើប្រពន្ធបងនៅទីនេះហើយហ្នឹង»
«ប៉ាពន្ធប៉ាពួយអី អាញ់គ្មានប៉ាពន្ធជាមួយហែងទេស៎»
«ឆុយ!!! ថាម៉េចមិញ?» ជុងគុកភ្ញាក់ផ្អើលពេលស្ដាប់
ឮប្រយោគចុងក្រោយ ឮហើយធ្វើឲក្ដៅចិត្តឆេវ យូរៗទៅប្រពន្ធគេឡើងចាងហើយមិនមាត់ៗបានដៃហៅប្ដីសុទ្ធតែហែង។
«ភ្លេចបាត់ហើយ» ថេយ៉ុងតបហីៗទៅវិញ តែមានដឹងឯណាថាអ្នកដែលរងចាំស្ដាប់ខាំមាត់គ្រឺតនិងចរឹកប្រពន្ធក្មេងនេះដល់កដល់កីហើយលោកអើយ....។
«ខាំមាត់អី? ទៅៗចេញពីបន្ទប់អូនភ្លាមទៅ» ថេយ៉ុងសម្លក់ស្រែកសួរថែមទាំងដេញនាយឲចេញពីបន្ទប់ខ្លួនទៀត(គេខឹងហៃ)។
«អូនដេញបងចេញបែបនេះ អូនអត់ស្លាញ់បងទេហ្ហ៎?» ជុងគុកធ្វើមុខកំសត់ៗគួរឲអាណិត ពោលពាក្យសួរអ្នកដែលរកដេញខ្លួនចេញពីបន្ទប់។
«មិនស្លាញ់ទេស៎ ទៅ! ពូទៅរកមីដាយអុីង មីដាយអួយនិងទៅ» មិនត្រឹមតែនិយាយនោះទេ ថែមទាំងសម្រូតខ្លួនចុះពីលើគ្រែ លើកដៃតូចដូចឈើចាក់ធ្មេញរុញទ្រូងមនុស្សមាឌយក្សឲចេញពីបន្ទប់របស់ខ្លួន តែថាប្រឹងរុញដល់ស្អែកទៀតក៏ជុងគុកមិនខ្ចីរង្គើខ្លួនបន្តិចផង។
«អត់ទេ! បងមិនទៅទេ បងសន្យាថាចាប់ពីថ្ងៃនេះត
ទៅ បងអត់និយាយរកនាងទេ បងសន្យា ok?» អង្គុយឲម្ចាស់ប្រពន្ធរុញខ្លួនមួយថ្ងៃហើយគ្មានឃើញខ្លួននាយរង្គើអីបន្តិចផង ទើបដៃមាំសុទ្ធតែសរសៃចាប់ដៃតូចៗរបស់ថេយ៉ុងជាប់ រួចចាប់ក្រសោបចង្កេះតូចលើកដាក់លើភ្លៅសាច់ដុំរបស់ខ្លួន ដោយលើកម្រាមដៃកូនបង្ហាញឲថេយ៉ុងបាន
ឃើញ ដើម្បីថ្ពក់ដៃជាមួយខ្លួន។
«ok ហិហិ...»
ផាច់~~~
«អួយ~~អាងាប់ពូវៃដៃអូនធ្វើអី? ហ្ហឹកៗ..ហ្ហា៎.....» ថេយ៉ុងលើកម្រាមកណ្ដាលមកចង់ថ្ពក់ដៃសន្យាជាមួយជុងគុក ទើបនាយអត់មិនបានក៏លើកដៃវាយដៃអាល្អិតថេយ៉ុងបន្តិច តែប្រពន្ធរបស់គេនៀក ដូចជាទ្រង់ឈឺខ្លាំងណាស់ចឹង អាឯងវៃតិចតួចសោះ មកធ្វើស្រែករោរយំឲដូចគោ យ៉ាប់ណាស់បានប្រពន្ធក្មេងចឹងមែន។
«ក្រែងបងប្រាប់អូនហើយតើហ្ហី? អ្នកណាគេបង្រៀនអូនឲសន្យាម្រាមកណ្ដាលចឹងហា៎ស?» ជុងគុកនិយាយទាំងជញ្ជក់មាត់គ្រឺតនិងចរឹកប្រពន្ធស្ទើតែទ្រាំមិនបានទៅហើយ ចង់តែហក់សង្គ្រប់ក្រញិកឲណាណីទេ បើគួរឲគ្រឺតម្លឹងៗ
នៀក!។
«អុះ!!! មែនតើអូនភ្លេចឲឈឹង ហិហិ» អាល្អិតថេយ៉ុងឈប់យំ (តែយំគ្មានទឹកភ្នែក) រួចបើកភ្នែកធំៗសម្លឹងមើលមុខសង្ហារបស់ជុងគុកបន្តិចទើបនឹកឃើញថានាយធ្លាប់ប្រាប់ខ្លួនថាគេសន្យាមិនមែនម្រាមកណ្ដាលទើបអាល្អិតថេយ៉ុង
លាន់មាត់និយាយទើបរហ័សលើកដៃតូចៗយកមកខ្ទប់មាត់ ទាំងសើចឡើងកក្អិក។
«មោះពូ សន្យាជាមួយអូនណា...» ថេយ៉ុងឈប់សើច
រួចលើកម្រាមដៃកូនឡើងខ្ពស់ បង្ហាញឲជុងគុកបានឃើញរួចបបួលនាយឲសន្យាជាមួយខ្លួនទើបគេព្រមជឿ។ ជុងគុកសើចទាំងក្រវុីក្បាលតិចៗ អស់សំណើចនិងភាពក្រមិចក្រមើម កាយវិការដ៏ខ្ជីខ្ជូតរបស់ប្រពន្ធតូចរបស់ខ្លួនជាខ្លាំង រួចទើបលើកម្រាមដៃកូនថ្ពក់ជាប់ជាមួយនិងម្រាមដៃតូចៗខ្លីៗរបស់ថេយ៉ុង ជាការសន្យាបញ្ជាក់ថានាយនិយាយ
ពិតហើយនិងធ្វើពិតដូចដែលបានសន្យា។
«ចាំមើលណា តែអូនឃើញពូទៅរវុីរវល់ជាមួយមីស្រីមុខដូចចានបង្គន់ហ្នឹងទៀត អូននិងចាក់ពោះខ្លួនឯងទៀតមិនខាន» ថេយ៉ុងនិយាយគម្រាមជុងគុកទាំងដៃមិនទាន់ដកចេញពីគ្នា ពេលនិយាយចប់សម្ដីទើបដកដៃចេញវិញ អោបដៃសម្លឹងមើលមុខអ្នកនៅចំពោះមុខដែលរៀបរឹកពារមិនត្រូវពេលឃើញម្ចាស់ប្រពន្ធសម្លឹងខ្លួនដោយកែវភ្នែកពិឃាតបែបនេះ។ មើលទៅឃើញប្រពន្ធនាយចរឹកក្មេង ឡិឡក់ពិតមែនណា តែបើរឿងចឹងៗគេដឹងណាស់><។
«អូនកុំលេងបែបនេះណា ខឹងបងឬខឹងនាងក៏អូនអាច
មកវៃឬជេបងបានឲតែអូនបានធូរចិត្ត តែកុំលេងគិតខ្លីអ៊ីចឹងវាគ្រោះថ្នាក់ណាស់ណាដឹងទេ?»
«មិនដឹងទេ អូននិងធ្វើមែនបើពូហ៊ានតែកុហកអូន» ថេយ៉ុងងាកសម្លក់ជុងគុកឲថ្មែរ ភ្នែកឡើង ស ស្លែតតែម្ដងហើយ។
«បើអូនហ៊ានតែធ្វើអ៊ីចឹង បងនិងចាប់អូនផ្សំដំណេកទាល់តែបាក់ជើងគ្រែ យ៉ាងម៉េច? ចង់ចឹងឬអត់ ហ្ហឹម...?» នេះជាវិធីតែមួយគត់ដែលអាចឲក្មេងនេះបាក់ស្បាតបាន ទាល់តែប្រើធម៌ក្ដៅបានៗ ចាំមើលៗ ថាហ៊ានឬក៏អត់ហ្ន៎....?
«អា៎យយយ~~~អូនថាលេងតើ ហិហិ...» ដោយឃើញថាអាល្អិតថេយ៉ុងស្ងាត់បែបនេះទើបកាយមាំហក់សង្គ្រប់ឡើងពីលើឲអ្នកដែលអង្គុយភ័យមុននេះ ស្រែកចាច កាន់តែភ័យថែមមួយកម្រិតទៀត ទើបប្រញ៉ាប់កែពាក្យដែលនិយាយអម្បិញមិញនេះឡើងវិញទាំងសើចធ្វើចរឹកកូនក្មេងចង់ឲនាយទន់ចិត្តមែនទេកូនហ្នឹង?
«មែនឬ?» ជុងគុកសើចក្នុងចិត្តខំទប់សឹងតែផ្ទុះសំ
ណើចចេញមកក្រៅទៅហើយ ចេះខ្លាចដែរហ្ន៎? ប្រពន្ធក្បាលខូច ហឺសៗ....។
«បាទ! មែនហើយ ហិហិ...ពូហា៎ងើបចេញទៅអូនថប់ដង្ហើមណាស់ ដាច់ខ្យល់ប៉ាត់លូវហើយ» ថេយ៉ុងឆ្លើយយ៉ាងពិរោះ ថែមទាំងសើចស្ញេញដាក់ជុងគុកសឹងតែទ្រាំមិនបានម្ដងៗទៅហើយនៅចរឹកម្ញក់ម្ញក់របស់ប្រពន្ធហ្នឹង ចង់តែចាប់ក្រញិកឲទក់សាច់ទេបើគួរឲស្រឡាញ់ម្លឹងៗនេះ។ មិនត្រឹមតែនិយាយប៉ុន្នឹងទេ នៅឆ្លៀតធ្វើកាយវិការដូចធ្ងន់មែនទែនចឹង ដេញឲជុងគុកនាយងើបចេញពីខ្លួនទាំងដែលគ្មានធ្ងន់អីបន្តិច ព្រោះជុងគុកមិនបានទ្រាបពីលើអីផង គ្រាន់តែលត់ជង្គង់និងច្រត់ដៃឃាំងកាយតូចតែប៉ុន្នឹងឯង មិនបានសង្កត់ពីលើឯណា? ចេះតែថាធ្ងន់រួច ចង់មកកុហកគេទាំងកាកអញ្ចឹងហ្ហី?
ដោយហេតុតែមិនចង់ជីកឫសជីកកាយទាន់ ទើបជុងគុកព្រមងើបចេញពីកាយតូចទាំងគ្រឺតខ្នាញ់មិនបាត់។ ពេលដែលនាយងើបចេញហើយរាងកាយនាយតូចក៏មានសរីភាពវិញ ទើបប្រញ៉ាប់ស្ទុះងើបអង្គុយត្រង់ឆ្កឹង ហើយជុងគុកក៏បានបបួលប្រពន្ធដោយនិយាយថា:
«តោះថេយ៍ អូនឃ្លានទេ ចង់ញុំាអីឬអត់?»
«ឃ្លានៗ ឃ្លានខ្លាំងណាស់លោកពូ តោះ...» គ្រាន់តែឬបែបនេះភ្លាម អាល្អិតថេយ៉ុងក៏ឆ្លើយថាឃ្លានភ្លាម រួចសម្រូតខ្លួនចុះពីលើគ្រែទាញដៃជុងគុកចេញពីបន្ទប់រកតែនាយត្រៀមខ្លួនមិនទាន់ ទាញទៅភ្លាមៗចឹងបើជើងនាយមិន
បានទប់ខំអីច្បាស់ជាបានអស់ធ្មេញរលីងទាំងលើទាំងក្រោមមិនខាន បើប្រញ៉ាប់អីប្រញ៉ាប់យ៉ាងហ្នឹង។ស្លាញ់អ្នកអានខ្លាំងៗ😭💚
To be continued....💗💗
Ÿa Ÿa

YOU ARE READING
ប្រពន្ធតូចឡឺកឺ🤍✨
Romanceស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022