ភាគ១៣

2.7K 122 2
                                    

       ភាគ១៣
       ពេលរសៀល បង្ហាញអោយឃើញមានប្ដីប្រពន្ធមួយគូកំពុងតែញាំអាហារពេលល្ងាចទល់មុខគ្នា ដោយមានម្ហូបពាសពេញតុសម្រាប់តែម្ចាស់ភូមិគ្រឹះនេះតែប៉ុណ្ណោះ។ ថេយ៉ុងគិតតែពីដួសបាយញុកមាត់ទោះប្រឡាក់ក៏មិនខ្ចីជូត សំខាន់គេឃ្លានខ្លាំង ណាមួយដោយសារតែព្រឹកមិញមិនទាន់បានអីចូលពោះនៅឡើយព្រោះទើបតែបញ្ចប់កម្មវិធីរោលរាលមុននេះឯង។
...

     «លោកនាយក....» សម្លេងស្រួយស្រេះបន្លឺឡើងពីចម្ងាយធ្វើឲអ្នកដែលកំពុងតែល្អុកល្អើនហ្នឹងគ្នានៅសាឡុងត្រូវបង្វែរឲអ្នកទាំងពីរងាកមុខទៅមើលតាមពិភពសម្លេងមុន
នេះ។ ដោយគ្រាន់តែឃើញថាជាអ្នកណាគេភ្លាម ថេយ៉ុងក្រោកឈរតម្លើងគ្រាប់ភ្នែកដាក់ស្រីក្រមុំដែលឈរកាន់វ៉ាលីពីចម្ងាយជាមួយហ្នឹងសម្លេងអណ្ដឺតអណ្ដក។
     «ដាយអុីង...? កើតអីមែនទេ បានជាយំខ្លាំងបែបនេះ?»
ជុងគុកក្រោកពីសាឡុងដើរទៅមើលក៏ឃើញថាជាដាយអុីងលេខាស្រីរបស់ខ្លួនយំសសឹកទឹកភ្នែកទឹកសំបោរល្ហេម
ល្ហាមខ្លាំងណាស់។ ថេយ៉ុងឯណេះវិញលួចខឹងចិត្តដែលសុខ
ៗលិចវត្តមានស្រីពិសពុលដែលគេស្អប់ឡើងមកជាន់ទីនេះ ធ្វើឲជុងគុកលេងខ្វល់ខ្វាយពីខ្លួនដើរចេញពីគេទៅរកនាង
យ៉ាងប្រងើយ ក៏ក្រោកចេញពីសាឡុងដើរទៅតាមជុងគុកដោយមិនភ្លេចសម្លក់ស្រីក្រមុំដែលឈរនៅចំពោះមុខ។
       «ហ្ហឹក~~លោកនាយក ហុឺៗ~~~» ដាយអុីងពន្លែងដៃចេញពីការកាន់វ៉ាលី ស្ទុះទៅអោបជុងគុកទាំងយំដង្ហក់យ៉ាងខ្លាំង។ ឃើញបែបនេះថេយ៉ុងក៏ស្ទុះរុញនាងឲខ្ទាតចេញពីជុងគុកមួយទំហឹង ស្ទើតែធ្វើឲដាយអុីងដួលផ្ងាក្រោយទៅ
ហើយ។
      «អូនកុំធ្វើចរឹកគួរឲស្អប់បានទេ? ទៅរុញគេធ្វើអី?» ជុ
ងគុកងាកមកថាឲថេយ៉ុងដែលធ្វើចរឹកមិនគួរឲស្រឡាញ់នេះចេញមករហូតឲតែមានវត្តមានដាយអុីងនៅជាមួយ ធ្វើដូចជាស្អប់នាងខ្លាំងណាស់អ៊ីចឹង។
     «អាយ~~ទៀតហើយៗ..លោកពូស្ដីឲខ្ញុំរហូតគ្រប់ពេលមាននាងនៅជាមួយ អាយ៎ៗ ខ្ញុំស្អប់លោកពូណាស់ ហ្ហឹកៗ
~~~» ថេយ៉ុងស្រែកទន្រ្ទាំជើងអន់ចិត្តនិងខឹងជាមួយជុងគុកក្នុងតែពេលមួយ ទើបរត់ឡើងទៅខាងលើយ៉ាងលឿនទាំងយំសសឹក ប៉ុន្តែជុងគុកនាយគ្រាន់តែតាមសម្លឹងមើលនាយតូចរត់ឡើងទៅ មិនបានទៅតាមអីនោះទេ។ ហេតុអ្វីឲតែមានស្រីម្នាក់នេះនៅជាមួយនាយតែងតែថា ស្ដី មិនពេញចិត្តហ្នឹងគេបែបនេះ? ពិតជាអន់ចិត្តខ្លាំងណាស់:))។ ជុងគុកងាកមុខមកមើលអ្នកដែលកំពុងយំវិញ ដោយមិនបានខ្វល់ពីនាយតូចដែលយំរត់ទៅមុននេះ ដោយសួរទៅកាន់នាង។
       «មានរឿងអី? ឆាប់និយាយមក»
       «លោកនាយក ហ្ហឹក ម៉ាក់របស់ខ្ញុំដេញខ្ញុំចេញពីផ្ទះហើយ ហ្ហឹកៗ ខ្ញុំ...ខ្ញុំគ្មានកន្លែងត្រូវទៅទៀតទេ ហ្ហឹកៗ ហុឺ.» ដាយអុីងស្ទុះមកអោបជុងគុកម្ដងទៀត និយាយរៀបរាប់ទាំងសម្លេងដង្ហក់ ចំណែកឯជុងគុកក៏មិនបានរុញឬច្រានគេចេញ
នោះដែរ ដោយក្ដីអាណិត នាយថែមទាំងលើកដៃម្ខាងមកអង្អែលខ្នងស្រីក្រមុំឲនាងកាន់តែបានចិត្តធ្វើយំកាន់តែលើ
សដើម។
       «ហ្ហឹកៗៗ~~~»
       «បានហើយឈប់យំទៅ គ្មានម្ដាយឯណាមិនស្រឡា
ញ់កូននោះទេ ប្រហែលគាត់ខឹងតែមួយឆាវទេ តែបន្តិច
ទៀតគាត់ច្បាស់ជាហៅឲត្រឡប់ទៅវិញហើយ» ជុងគុកចាប់ទាញនាងចេញពីការអោប មុនហ្នឹងនិយាយប្រាប់ទាំងមុខស្មើៗ ទោះអាណិតឬធម្មតាក៏ទឹកមុខនាយនៅតែបែប
នេះដែរ ស្មើធេងមិនរាប់ញាតិតែម្ដង។
       «គាត់ស្រែកគំហកដេញខ្ញុំមែនទែនហើយ ហ្ហឹក លោក
នាយកខ្ញុំគ្មានកន្លែងត្រូវទៅទេ ហ្ហឹកៗ~~» ស្រីក្រមុំយំអោប
នាយយ៉ាងស្អិតមិនរបេះ លួចញញឹមក្បួចក្រោយខ្នងរបស់គេ។
      «មិនអីទេ បើថាគ្មានកន្លែងនៅអាចមកស្នាក់នៅផ្ទះ
យើងបណ្ដោសអាសន្នសិនក៏បានដែរ» ដោយក្ដីអាណិតអាសូរ ទើបជុងគុកទទួលឲស្រីក្រមុំ ដាយអុីង ដែលត្រូវជា
លេខាស្រីរបស់ខ្លួន ស្នាក់នៅទីនេះជាបណ្ដោសអាសន្នសិន នាយជឿថាម៉ាក់របស់គេប្រាកដជាតាមទៅវិញជាមិនខាន។
        «ពិតមែនហ្អែស? អរគុណលោកនាយកហើយ ហ្ហឹក
...» ឮបែបនេះ ស្នាមញញឹមលាក់ល្បិចកល ក៏ផុសឡើងមក លួចសមចិត្តជាខ្លាំង ខំប្រឹងធ្វើយំសោកទាំងអោបរឹតជុងគុកកាន់តែថែមលើសដើម។
        «បានហើយៗ បាត់យំទៅ ចាំយើងឲអ្នកបម្រើនាំ
ទៅរកបន្ទប់សម្រាប់នាង» ជុងគុកថារួច ដាយអុីងក៏ពន្លែងពីការអោបជុងគុក រួចលើកដៃជូតទឹកភ្នែក ញញឹមលាក់ល្បិច ក្នុងចិត្តរំភើបមិនស្ទើ រួចអ្នកបម្រើស្រីម្នាក់ក៏ដើរមកនាំផ្លូវគេឡើងទៅរកបន្ទប់នៅជាន់ខាងលើ។
....

         នៅក្នុងបន្ទប់ដែលមានមាឌតូចកំពុងអង្គុយយំអោបជង្គង់ពិតហ្នឹងជ្រុងគ្រែ ញ៉ាក់ស្មាទទ្រើតព្រោះតែការយំខ្សឹបខ្សួល អន់ចិត្តអន់ថ្លើមហ្នឹងជុងគុកដែលស្ដីឲខ្លួនថាជាមនុស្ស
គួរឲស្អប់នៅចំពោះមុខនាង ថ្មើរនេះទៅហើយមិនទាន់ឃើ
ញស្រមោលនាយមកលួងខ្លួនទាល់តែសោះ ពិតជាគួរឲ
ស្អប់ខ្លាំងណាស់។
       តុក តុក~~~~
       «ថេយ៍...អូនគេងឬនៅ?» សម្លេងគោះទ្វាបន្ទប់បន្លឺជា
សម្លេងដាស់ឲអ្នកដែលកំពុងសំងំយំងាកទៅមើលទ្វាបន្ទប់ដែលជាសម្លេងរបស់ជុងគុកកំពុងតែគោះ ហៅសួរមកខ្លួន។
       «ហ្ហឹកៗៗ~~~»
       «ថេយ៍....អូនកំពុងយំមែនទេហ្នឹង?» ដោយសារតែឬសម្លេងយំដង្ហក់ខ្លាំងៗនៅខាងក្នុង ទើបធ្វើឲនាយត្រូវស្រែកសួរម្ដងទៀត ព្រោះមុននេះមកមិនឮអ្វីផង ទើបតែឮ
យំមុននេះឯង។
        «ពូមិនបាច់មកខ្វល់ខ្វាយពីខ្ញុំទេ ហ្ហឹក....យប់ហ្នឹងទៅ
ដេកជាមួយមីស្រីនុងទៅ មិនបាច់មកដេកជាមួយខ្ញុំទេ ហុឺៗ
~~~» ថេយ៉ុងស្រែកប្រាប់ទាំងសម្លេងដាច់ៗ ព្រោះតែការ
យំដង្ហក់ខ្យល់។
        «មិនបានទេណា បងជាប្ដីអូន ឲបងទៅគេងជាមួយនាងយ៉ាងម៉េចហ្នឹងកើត? បើកទ្វាឲបងចូលទៅ បងសូម
ទោស បងមកលួងអូនវិញហើយ» ជុងគុកគោះទ្វាផង ខំ
និយាយផង តែអ្នកខាងក្នុងធ្វើមិនឮ មិនបានបើកទ្វាឲនាយនោះទេ។
        «ប្រាប់ថាអត់គឺអត់ហើយ ហ្ហឹក ចេញទៅ....» ថេយ៉ុងស្រែកពីខាងក្នុងដោយស្រែកខ្លាំងៗ ទាំងយំ ចំណែកឯជុងគុកឮបែបនេះហើយក៏មិនហ៊ាននិយាយអ្វីបន្តទៀត នាយដកដង្ហើមធំមួយហឿក ដើរចេញពីទីនោះបាត់ទៅ បណ្ដោ
យមួយយប់សិនចុះ ព្រឹកឡើងចាំគិតទៀត បើសិនជាចង់មកលួងលោមពេលនេះក៏មិនកើតដដែលហ្នឹង បើថេយ៉ុងគេមិនព្រមបើកទ្វាឲគេចូលទៅផងហើយដេញគេឲចេញថែមទៀត។

To be continued....💗🤍
Ÿa Ÿa

 ប្រពន្ធតូចឡឺកឺ🤍✨Where stories live. Discover now